ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើត្រូវធ្វើដូចម្តេចខ្លះទើបកម្ពុជាអាចគាស់រំលើងឬសគល់នៃអំពើពុករលួយចេញបាន?
    ស្ថានភាព​អំពើ​ពុករលួយ​នៅកម្ពុជា​ នៅតែជា​ក្តីបារម្ភ​នៅឡើយ ​បើទោះជា​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​និង​កំពុង​តែ​អនុវត្ត​យន្តការ​​ទប់ស្កាត់​និងលុបបំបាត់​អំពើពុករលួយ​​អស់ពេលជាជាង​១០ឆ្នាំ​មកនេះ​។ ជាក់ស្តែង ​រយៈ​ពេលចុងក្រោយនេះ​ អង្គភាពប្រឆាំងអំពើ​ពុករលួយ​ទើបនឹង​បានបញ្ជូនមន្ត្រី​ខ្លួនមួយរូប​ទៅតុលាការ ​និងមានមន្ត្រី​ក្នុងស្ថាប័នរដ្ឋ​ជាច្រើននាក់​ទៀត​ដែល​កំពុងត្រូវបាន​ស៊ើបអង្កេត​ ពាក់ព័ន្ធនឹងអំពើពុករលួយ​។ អង្គការ​សង្គមស៊ីវិល ​បាន​គូសបញ្ជាក់​ថា​ បញ្ហាអំពើ​ពុករលួយនៅកម្ពុជា នឹង​​​នៅតែបង្កការឈឺក្បាល​ដល់សង្គមជាតិ​ក្នុងរយៈពេល​យូរទៀត​ ព្រោះថា យន្តការ​ដោះស្រាយ​ដែលមាន​បច្ចុប្បន្ន​នេះ នៅមិនទាន់​សមាមាត្រ​ជាមួយ​នឹង​ទំហំ​នៃអំពើ​ពុករលួយ​ដែលកំពុង​រាលដាលខ្លាំង​និងចាក់រឹស​នៅក្នុង​សង្គមនោះទេ។​ ម៉្លោះហើយ​តើកម្ពុជា​គួរ​ត្រូវធ្វើដូចម្តេចខ្លះ​ ទើបអាច​គាស់រំលើង​ឬសគល់​នៃ​អំពើ​ពុករលួយ​ចេញពីសង្គម​បាន?
    11 min
  • ហេតុអ្វី​កម្ពុជាត្រូវមាន​​ច្បាប់​ស្តីពីការជ្រៀតជ្រែកពីបរទេស?
    កម្ពុជា​កំពុងសិក្សាពី​លទ្ធភាព​បង្កើតច្បាប់​ស្ដីពីការ​ជ្រៀតជ្រែក​ពីបរទេស ក្នុងគោលដៅ​​រក្សាការពារសន្តិសុខជាតិ​។ នេះ​បើតាម​​អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ ដោយបញ្ជាក់ទៀតថា មន្ត្រីពាក់ព័ន្ធកំពុង​​អាន​និងស្វែងយល់យ៉ាង​ម៉ត់ចត់ អំពី​ឯកសារច្បាប់នេះ។ ជា​ច្បាប់ដែល​មាន​​លំនាំពី​ប្រទេសសឹង្ហបុរី។​ អង្គការ​សង្គមស៊ីវិល​និងមន្ត្រី​សិទ្ធិមនុស្ស​ បាន​សម្តែង​ក្តីព្រួយ​បារម្ភអំពីផលប៉ះពាល់នៃដំណើរការ​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា ប្រសិនបើ​កម្ពុជាមានច្បាប់នេះមែន។ តែយ៉ាងណាអ្នកវិភាគ យល់ថា​កម្ពុជាគួរតែបង្កើតអោយមានច្បាប់ថ្មីនេះ ដើម្បីរក្សាសន្តិសុខជាតិនិងជៀសវាងពីក្រញាំបរទេសនៅក្នុងល្បែងភូមិសាស្ត្រនយោបាយ។
    12 min
  • លោក កឹម សុខា អាចចូលរួមការបោះឆ្នោតឃុំ សង្កាត់ទាន់ឬទេ ខណៈសវនាការធ្វើឡើង១ព្រឹកក្នុង១សប្តាហ៍?
    ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​ឃុំ សង្កាត់ ​អាណត្តិទី​៥ ​នឹងត្រូវ​ធ្វើឡើង​នៅថ្ងៃ​ទី​០៥ ​ខែ​មិថុនា ​ឆ្នាំ២០២២​នេះ ខណៈការបញ្ជូន​បញ្ជី​បក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​ត្រូវធ្វើឡើង​នៅ​ដើមខែ​មីនា​ខាងមុខ​។ ដូច្នេះ ​សម្រាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​កឹម សុខា​ ត្រូវបាន​គេចោទសួរ​ថា តើ​មេបក្ស​រូបនេះ ​អាចមាន​ឱកាស​ចូលរួម​ដឹកនាំ​គណបក្ស​នយោបាយ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នេះ​បាន​ដែរ​ឬ​ទេ ខណៈដែល​សវនាការ​លើ​សំណុំរឿង​សន្ទិដ្ឋិភាព​ពាក់ព័ន្ធនឹង​លោក ​ត្រូវបាន​ធ្វើឡើង​មួយ​សប្តាហ៍​មួយ​ដង ​ហើយធ្វើ​តែ​មួយព្រឹក​ទៀត​?
    12 min
  • បើបញ្ហាភូមាមិនមានវឌ្ឍនភាព តើអ្វីទៅជាជំហានបន្ទាប់របស់ប្រធានអាស៊ាន?
    នៅថ្ងៃទី២៦ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជាថ្មីទៀតតាមប្រព័ន្ធវីដេអូជាមួយដឹកនាំយោធាភូមា និងថែមទាំងបានស្នើ៤ចំណុចថ្មី ជុំវិញបញ្ហានៅក្នុងប្រទេសនេះ។ នេះគឺជាជំនួប ដែលកើតឡើង ក្រោយពីដំណើរទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសភូមា កាលពីដើមខែមករាកន្លងទៅ។ អ្នកជំនាញទំនាក់ទំនងអន្តរជាតិបានលើកឡើងថា បញ្ហាភូមាហាក់មិនមានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់ឡើយ ដោយសារតែអំពើហិង្សាកាន់តែកើនឡើង។ ដូច្នេះ តើមានច្រកផ្សេងទៀតទេ សម្រាប់បញ្ហាភូមា?
    12 min
  • លោក ស ខេង៖ អ្នកណាទទួលខុសត្រូវការនាំសារធាតុផ្សំគ្រឿងញៀនចូលកម្ពុជាដោយស្របច្បាប់?
    នៅក្នុង​ពិធីប្រគល់​រថយន្ត​ដល់វរសេនា​តូច​នគរបាល​ការពារ​ព្រំដែន​កាលពីថ្ងៃ​អង្គារ​ នៅអគ្គស្នងការដ្ឋាន​នគរបាលជាតិ​ លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានលើក​ឡើង​ជា​សំណួរ​ថាតើ​អ្នកណា​ទទួល​ខុសត្រូវ​ចំពោះការ​នាំចូល​សារធាតុ​ផលិត​គ្រឿងញៀន​ចូលមក​កម្ពុជា? ​តាមរយៈ​ការបន្លឺ​សំណួរ​ខ្លាំងៗដូច្នេះ ​លោក ស ខេង​ បាន​ប្រាប់រដ្ឋមន្ត្រី​ដែលកាន់​កាប់​ក្រសួង​ពាក់ព័ន្ធ​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​នាំសារធាតុ​ផលិត​គ្រឿងញៀន​ចូលកម្ពុជា​ មិនត្រូវ​មើលស្រាល​លើបញ្ហានេះទេ។​ បើពុំដូច្នេះ​រដ្ឋមន្ត្រី​រូបនោះ​ នឹងជាប់​ជំពាក់​នឹងការ​បំផ្លាញ​សុខភាព​សាធារណៈ​ និង​បំផ្លាញ​សេដ្ឋកិច្ច​ សង្គម​ ថែមទៀត។​
    12 min
  • ករណីកំពង់ផែរាម៖ កម្ពុជា-អាមេរិក អាចបញ្ចប់អរិភាពនឹងគ្នាបានទេ?
    ស្របពេល​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹករាម​ បាន​ឈានដល់​មួយ​កម្រិត​ទៀត​ បញ្ហា​កង្វល់​របស់​សហរដ្ឋអាមេរិក​ក៏មាន​ជាថ្មី ​ជុំវិញ​វត្តមាន​របស់​យោធាចិន​នៅកម្ពុជា។​ បញ្ហា​កង្វល់​ជាង២ឆ្នាំ​ ដែលរក​មិនទាន់​បាន​ដំណោះស្រាយ​ ខណៈ​ដែល​កម្ពុជា​ធ្លាប់អនុញ្ញាត​ឲ្យអាមេរិក​ ទៅធ្វើ​ដំណើរ​ទស្សនកិច្ច​នៅមូលដ្ឋាន​កងទ័ពជើងរាម​ម្តង​ហើយនោះ។​ អ្នកតាម​ដាន​កិច្ចការ​អន្តរជាតិ​ យល់ថា​បញ្ហា​អរិភាព​រវាងកម្ពុជា​ និង​អាមេរិក​ ជុំវិញ​ការអភិវឌ្ឍន៍​កំពង់ផែរាម​ ជាបញ្ហាមួយ​ដែល​ពិបាក​នឹង​រកដំណោះស្រាយ។​ តើករណី​នេះ ​កម្ពុជា​និង​អាមេរិក​ អាច​បញ្ចប់​អរិភាព​នឹងគ្នាឬទេ?​
    14 min
  • ក្រៅពីសំណុំរឿងភូមា តើបញ្ហាអ្វីខ្លះទៀតដែលអាស៊ានត្រូវខ្វល់ខ្វាយ?
    សំណុំ​រឿង​ភូមា ​ស្រាប់​តែក្តៅខ្លាំង ក្នុង​អាណត្តិ ដែល ​​កម្ពុជា ​ធ្វើ​ជា​ប្រធានផ្លាស់វេន​​អាស៊ាន។ ក៏ប៉ុន្តែ អ្នក​ការទូត​ អ្ន​កនយោបាយ​ខ្មែរ និងអ្នក​សង្កេតការណ៍​ក្នុង​តំបន់​ មើលឃើញថា វិបត្តិ​ភូមា​នេះ​ មិនមែន​ជារឿង​តែមួយគត់ ​ដែល​ អាស៊ាន​ ឬ​កម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ ត្រូវ​គិតគូរ ​និង ដោះស្រាយ​ឡើយ​។ ពោលគឺ​នៅមាន​សំណុំ​រឿង​ក្តៅៗ​និង​សំខាន់ៗ​ផ្សេងជាច្រើន​ទៀត ដែលគេ​​ត្រូវ​ខ្វល់ខ្វាយ។ តើ​បញ្ហា​ដែល​ត្រូវ​ខ្វល់​ខ្វាយ​នោះ មា​នអ្វីខ្លះ?
    12 min
  • ភាព​ចម្រូង​ចម្រាស់​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី នឹង​នាំ​មក​នូវ​លទ្ធផល​យ៉ាងណា​ដល់​អាស៊ាន​?
    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ម្សិល​មិញ បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ដែល​ថ្លែង​វាយ​ប្រហារ​ដំណើរ​ទស្សកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ភូមា។ លោក ហ៊ុន សែន ចាត់​ទុក​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី ថា​មាន​លក្ខណៈ​ព្រហើន ហ៊ាន​ប្រើ​សម្តី​វាយ​ប្រហារ​ប្រធាន​អាស៊ាន​។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ គិត​ថា នឹង​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សាមគ្គីភាព​របស់​អាស៊ាន​។
    13 min
  • ករណី លោក កឹម សុខា នឹងចេញតាមសេណារីយ៉ូមួយណា?
    មេធាវីការពារក្តី និងអ្នក​វិភាគមួយចំនួន មាន​សុទិដ្ឋិនិយម លើ​ដំណោះស្រាយ​ករណី លោក កឹម សុខា ខណៈដែល​តុលាការ​បាន​បន្ត​បើក​សវនាការឡើងវិញក្រោយ​ពី​ផ្អាកប្រមាណ២ឆ្នាំ។ ដោយ​ចាត់ទុកថា ករណីលោក កឹម សុខា ជារឿងនយោបាយ អ្នកវិភាគលើកឡើងថា ដំណោះស្រាយ​រឿងនេះ ​អាច​ធ្វើ​កាន់​តែលឿន​នៅមុនពេល​ លោក ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន​ទៅចូលរួម​កិច្ច​ប្រជុំ​នៅសហរដ្ឋ​អាមេរិក។ ប៉ុន្តែចំណោទនៅពេលនេះត្រង់ថា តើត្រូវទម្លាក់ចោល​បទចោទ ឬដូរបទចោទ ឬកាត់​តម្រឹមទោស?
    13 min
  • អ្នកឃ្លាំមើលសវនាការ៖ វាសនាលោក កឹម សុខា អាស្រ័យលើចេតនានយោបាយ
    អ្នក​សង្កេតការណ៍​នៅក្រៅ​តុលាការ​បង្ហាញការយល់​ឃើញថា វាសនា លោក កឹម សុខា អាចរួចផុត​ពីការ​កាត់ទោស ឬអាចកាត់ទោស​ដោយ​តម្រឹម​ គឺអាស្រ័យ​ទៅ​លើ​ចេតនា​របស់អ្នក​នយោបាយ ​​ដោយ​ពួកគេ​នៅតែចាត់ទុកថា សំណុំរឿង​មេដឹកនាំបក្សជំទាស់រូបនេះ គឺជារឿងនយោបាយសុទ្ធសាធ។ ទោះជាយ៉ាងណាសហមេធាវី​ការពារ​ក្តី​ឲ្យ​ លោក កឹម សុខា​ ​សង្ឃឹម​ថា​ កូនក្តី​របស់​ខ្លួន ​នឹងរួចផុត​ពីការ​ចោទប្រកាន់ តាម​រយៈ​ការ​ចាក់​ខ្សែវីដេអូទាំងស្រុងនៅក្នុង​សវនាការ​លើកនេះ  ដែលពីមុនមក​តំណាងអយ្យការ​ធ្វើ​ការ​ចោទ​ប្រកាន់​​ដោយ​គ្រាន់​តែសំអាងលើ​វីដេអូដែលកាត់ត។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners