ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើបក្សភ្លើងទៀនមានគីឡូធ្ងន់ប្រកួតជាមួយបក្សCPPទេ ខណៈអ្នកនយោបាយជើងចាស់ជាច្រើនចូលរួម?
    អ្នកនយោបាយ​មួយ​ចំនួន​របស់​អតីតគណបក្ស​សង្គ្រោះជាតិ​ បាន​សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយជាមួយ​នឹង​គណបក្សភ្លើងទៀន​ជាបន្តបន្ទាប់​ ខណៈ​ដែល​គណបក្ស​មួយនេះត្រូវ​បាន​គេមើលឃើញ​ថាជាគណបក្ស​ប្រឆាំងថ្មី។​ តើការ​ចូលរួម​របស់​អ្នក​នយោបាយ​ជាន់ខ្ពស់​មួយចំនួន​របស់​អតីតបក្ស​ប្រឆាំង​ចាស់អាច​ធ្វើឲ្យ​គណបក្ស​ភ្លើងទៀន​មានគីឡូធ្ងន់​ប្រកួត​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ដែរឬទេ?​
    13 min
  • ហេតុអ្វីពលរដ្ឋខ្មែរចាប់អារម្មណ៍ខ្លាំងរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
    អស់រយៈពេលជិត១សប្តាហ៍ទៅហើយ ដែលពលរដ្ឋខ្មែរនៅទូទាំងប្រទេសបាននាំគ្នាតាមដានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅតាមបណ្តាញសង្គម គេឃើញពលរដ្ឋខ្មែរទាំងអ្នកនយោបាយ មន្ត្រីរាជការ និងពលរដ្ឋសាមញ្ញបាននាំគ្នាលើកយកព័ត៌មានផ្សេងៗស្តីពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ពីបណ្តាញផ្សព្វផ្សាយប្រទេស មកបង្ហោះហើយធ្វើអត្ថាធិប្បាយថែមថយ លាយល្បើយ ដាក់គ្រឿង ក្នុងន័យកាន់ជើងម្ខាងៗ និងក្នុងន័យរំលឹកដាស់តឿន អប់រំ សព្វបែបសព្វយ៉ាង។ ខ្លះទៀតក៏យករូបភាពនៃសង្គ្រាម និងមេដឹកនាំនៃប្រទេសដែលមានជម្លោះទាំងពីមក​បង្ហោះផងដែរ ដែលទិដ្ឋភាពនេះ មើលទៅខុសពីលើកមុនៗ ដែលការចាប់អារម្មណ៍ពីព្រឹត្តិការណ៍អន្តរជាតិធំៗ ភាគច្រើនមានតែក្រុមបញ្ញវន្ត និងអ្នកនយោបាយ។
    14 min
  • តើអ្នកនយោបាយខ្មែរគួររៀនសូត្រអ្វីខ្លះពីប្រធានាធិបតីអ៊ុយក្រែន ដែលមិនរត់ចោលស្រុក ទោះជាប្រឈមនឹងមុខនឹងគ្រោះថ្នាក់?
    សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន​ ដែលកំពុង​បន្តប្រតិបត្តិការ​ពេលនេះ ​បានក្លាយ​ទៅជាប្រធានបទ​ក្តៅ​ដែលមហាជន​ និង​បណ្តាអ្នកតាម​ដានយោបាយ​អន្តរជាតិ​ បញ្ចេញ​គំនិតរៀងខ្លួន។​ មកដល់​ពេលនេះ ​ស្ថានការណ៍​កាន់តែផុងជ្រៅ​សម្រាប់អ៊ុយក្រែន​ ខណៈដែល​ប្រធានាធិបតី​អ៊ុយក្រែន​ ប្រកាស​មិនចាកចេញ​ពីប្រទេស​របស់ខ្លួន​។ អ្នកតាម​ដាន​នយោបាយ​អន្តរជាតិ​នៅកម្ពុជា​យល់ថា ​នេះជាការ​បង្ហាញវីរៈភាព​ និង​ទំនួលខុសត្រូវ​របស់មេដឹកនាំ។​ ដូច្នេះ ​សម្រាប់​កម្ពុជា​ តើអ្នក​នយោបាយ​ខ្មែរអាច​រៀនសូត្រ​អ្វីខ្លះ ​ពីមេរៀន​អ៊ុយក្រែន​ពេលនេះ?​
    14 min
  • សង្គ្រាម​រុស្ស៊ី ​និង​អ៊ុយក្រែន ​គឺ​ជា​វិញ្ញាសារ​អន្តរជាតិ​ដំបូង​របស់​ប្រធាន​អាស៊ាន​ថ្មី
    ការ​ផ្ទុះឡើ​ងនូវ​សង្គ្រាម​រវាង​មហា​យក្ស​រុស្ស៊ី ​និង​អ៊ុយ​ក្រែន​ ​គឺ​ជា​វិបត្តិ​អន្តរជាតិ​យ៉ាងធ្ងន់​ធ្ងរ​មួយ​នៅ​ឆ្នាំ​​២០២២​នេះ​ ហើយ​ជម្លោះ​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​ផងដែរ​ មក​លើផែន​ការ​ប្រជុំ​របស់​អាស៊ាន និង​បណ្តា​ប្រទេស​ធំៗ​​លើ​ពិភពលោក​។ ពេល​នេះ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ថ្មី​ បាន​ស្គាល់​បញ្ហា​អន្តរជាតិ​ធំ​ជា​លើក​ដំបូង​។ តើ​អ្វី​ជា​ប្រតិកម្ម​របស់​ប្រធាន​អាស៊ាន​ ហើយ​អ្វី​ដែល​ប្រធាន​អាស៊ាន​ត្រូវ​ធ្វើ ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​សង្គ្រាម​រវាង​រុស្ស៊ី ​និង​អ៊ុយក្រែន​?
    13 min
  • បញ្ហាជ្រូក៖ការចេញមុខរបស់រដ្ឋមន្ត្រីកសិកម្ម ធ្វើឡើងដើម្បីការពារអ្នកចិញ្ចឹមក្នុងស្រុកឬទង្វើខ្វះកិច្ចសហការ?
    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី២៣ កុម្ភៈកន្លងទៅ បានរិះគន់ចំៗទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុនថាជារដ្ឋមន្ត្រីដែលមិនសូវចេះសហការជាមួយគេ រឺជារដ្ឋមន្ត្រីជិះសេះមើលផ្កាយ។ប្រតិកម្មខ្លាំងៗរបស់លោកហ៊ុនសែននេះ ធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានបន្តចេញលិខិតឆ្លើយឆ្លងជំទាស់ទៅលើនីតិវិធីរៀបចំដាក់ដេញថ្លៃសាច់ជ្រូកពីក្រៅប្រទេសចូលមកផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជារបស់ក្រសួងពាណិជ្ជកម្ម។ ជុំវិញបញ្ហានេះ អ្នកសេដ្ឋកិច្ច និងអ្នកធ្វើការលើផ្នែកកសិកម្ម និងចិញ្ចឹមសត្វ បានស្នើឱ្យក្រសួងដែលពាក់ព័ន្ធត្រូវព្រួតដៃគ្នាធ្វើការ ដើម្បីផ្តល់ផលប្រយោជន៍ដល់ជាតិ ជាជាងខ្វែងគំនិតគ្នា ដែលវាអាចប៉ះពាល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ បន្ថែមពីនេះ ពួកគេបានលើកឡើងថា​ ដើម្បីកាត់បន្ថយការនាំចូលជ្រូកពីក្រៅប្រទេស កម្ពុជាគួរតែលើកទឹកចិត្តដល់ប្រជាកសិករ និងរៀបចំយន្តការប្រកួតប្រជែងទីផ្សារខាងក្រៅឱ្យស្នើភាពគ្នា។
    14 min
  • តើកម្ពុជាគួរមានគោលនយោបាយយ៉ាងណាដើម្បីរក្សាបានកំណើនវិស័យកាត់ដេរជាបន្តទៀត?
    ការនាំចេញ​សម្លៀកបំពាក់​ ស្បែកជើង​ និង​សម្ភារៈ​ធ្វើដំណើរ​របស់​កម្ពុជា​កាល​ពីឆ្នាំ២០២១​បាន​កើនឡើង​ ១៥,២%​ ធៀប​នឹង​ឆ្នាំ២០២០​ គិត​ជាទឹក​ប្រាក់​សរុប​នៃការ​នាំចេញ​គឺមានជាង​ ១១ពាន់​លានដុល្លារ។​ វិស័យ​កាត់​ដេរ​អាចចាត់​ទុក​ថាជាវិស័យ​តែមួយ​គត់​ ដែល​កម្ពុជា​នៅមាន​កំណើន​ ខណៈ​វិស័យ​ផ្សេងទៀត​បានរង​នូវការ​ធ្លាក់ចុះ​ ឬកើន​បន្តិចបន្តួច​ ដោយ​សារ​ការរាតត្បាត​នៃជំងឺកូវីដ-១៩។​ ទោះយ៉ាង​ណា ​អ្នកពាក់​ព័ន្ធ​នានា​បាន​មើលឃើញថា​ ប្រទេស​កម្ពុជា​គួរតែមាន​យន្តការ​ជាក់លាក់​ ដើម្បី​រក្សា​បាន​កំណើន​នៃវិស័យ​នេះ ​នៅឆ្នាំ​ ២០២២​ និង​បន្ត​ទៅឆ្នាំ​ក្រោយៗ​ទៀត។​
    13 min
  • តើគណបក្សភ្លើងទៀន ជាកង់សាគួររបស់ លោក សម រង្ស៊ី ?
    ការយល់​ឃើញ​ថា លោក សម រង្ស៊ី​ នៅពីក្រោយ​គណបក្ស​ភ្លើងទៀន​ គឺមិន​មែន​ជារឿង​ចម្លែក​ទេ​ ពោល​ លោក កឹម សុខា ​ក៏ត្រូវ​បាន​គេចោទថា​ នៅពី​ក្រោយ​គណបក្ស​មួយចំនួន​ ដែល​ទើប​បង្កើត​ឡើងថ្មីៗដែរ។​ លោក យឹម ស៊ីណន ​ជាអ្នក​នយោបាយ​វ័យក្មេង​ ដែល​ដើរតាម​លោក កឹម សុខា ​នារយៈ​កាល​ចុង​ក្រោយ​នេះ ​បានចេញ​មុខអះអាង​ថាចំៗ​ថា លោក សម រង្ស៊ី​ គឺជាអ្នក​នៅក្រោយ​ខ្នង​គណបក្ស​ភ្លើងទៀន​ ដែលមាន​ដើម​កំណើត​ជា គណបក្ស ​សម សង្ស៊ី។​ ដូច្នេះ​ គណបក្ស​ភ្លើងទៀន​ ជាកង់​សាគួរ​របស់ ​លោក​ សម រង្ស៊ី?​
    12 min
  • តម្លៃសាំងឡើងថ្លៃ តើអាចប៉ះពាល់ដល់លទ្ធភាពស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ឬទេ?
    នា​ពេល​បច្ចុប្បន្ន ​តម្លៃ​ប្រេង​ឥន្ធនៈ​លក់​រាយ​នៅ​លើ​ទីផ្សារ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ ​ប្រជាពលរដ្ឋ​ចាប់​ផ្តើម​រអ៊ូរ​ទាំ ​និង​ស្នើ​ឲ្យ​រដ្ឋ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​។​ នៅ​ក្នុង​វេទិការ​សាធារណៈ​មួយ​ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ​បាន​បញ្ជាក់​ថា ​រដ្ឋ​មិន​អាច​បញ្ចុះ​តម្លៃ​ពន្ធ​ប្រេង​ឥន្ធនៈ​បាន​ទេ ​ដែល​អាច​នាំ​ឲ្យ​បាត់​បង់​ចំណូល​ជាតិ​។ តើ​តម្លៃ​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ​នេះ ​អាច​ប៉ះពាល់​ដល់​លទ្ធភាព​ស្តារ​សេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូវីដ១​៩​ឬ​ទេ​?
    12 min
  • ហេតុអ្វីសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ឡើងវិញនៅឆ្នាំ២០២២នេះ និងឆ្នាំបន្តបន្ទាប់?
    សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ នឹងមានកំណើនក្នុងអត្រា ៥,៦%។ នេះបើតាមការអះអាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃសុក្រម្សិលមិញ។ កំណើននេះ នឹងត្រលប់ទៅរករង្វង់៧% វិញ នៅ​ឆ្នាំ២០២៤ ខាងមុខ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាបែបវិជ្ជមានដូច្នេះ គឺដោយសំអាងទៅលើគោលនយោបាយវ៉ាក់សាំងរបស់កម្ពុជា ត្រូវគេមើលឃើញថាធ្វើបានត្រឹមត្រូវ ហើយវិស័យចំបងដែលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិដូចជាវិស័យកម្មន្តសាលជាដើមមានកំណើនល្អ។ តើអ្នកជំនាញសេដ្ឋកិច្ចមើលឃើញយ៉ាងណាដែរ កំណើននេះនឹងត្រូវគំរាមកំហែលដោយកូវីដ១៩ អូមីក្រុងដែរឬយ៉ាងណា?
    13 min
  • សម្ព័ន្ធភាព៦គណបក្ស តើអាចក្លាយជាគូប្រកួតគីឡូធ្ងន់ទល់នឹងគណបក្សកាន់អំណាចបានទេ?
    គណបក្សនយោបាយចំនួន៦ រួមមាន គណបក្សកែទម្រង់កម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សបំណងពលរដ្ឋ បានប្រកាសពីការចងសម្ព័ន្ធភាពនឹងគ្នា។ ការប្រកាសពីសម្ព័ន្ធនេះ ធ្វើឡើងក្នុងគោលបំណងបញ្ចូលគ្នាតែមួយសម្រាប់ប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចពេលបច្ចុប្បន្ន។ តែយ៉ាងណាការចងសម្ព័ន្ធភាពនឹងគ្នានេះ សម្រាប់គណបក្សប្រជាជនកម្ពុជាគិតថា គ្មានជះឥទ្ធិពលអ្វីដល់ប្រជាប្រិយភាពរបស់ខ្លួនឡើយ។ តើបក្សទាំង៦ដែលចងសម្ព័ន្ធភាពនឹងគ្នានេះ អាចក្លាយជាសំឡេងប្រឆាំងនឹងគណបក្សកាន់អំណាចឬទេ?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners