ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្នកឃ្លាំមើលសង្គម៖ ការរើសអើងនិន្នាការនយោបាយនៅតែជាក្តីបារម្ភធំក្នុងសង្គមខ្មែរ
    កាលពីពេលថ្មីៗនេះ មានករណីស្នើសុំលុបចោល​វីឌីអូមិនឱ្យ​ផ្សព្វផ្សាយ​នៅលើបណ្តាញសង្គម របស់​កីឡាការនីនិង​ស្ត្រីជាអ្នកជំនួញមានឥទ្ធិពលនៅកម្ពុជា។ ការស្នើនោះធ្វើឡើងនៅក្រោមហេតុផលថា វីឌីអូនោះមានផ្សារភ្ជាប់ទៅនឹងនយោបាយ ព្រោះមានវត្តមាន​ស្ត្រីមួយរូបមកពី​​អតីតបក្សប្រឆាំងដែរ។ ​អ្នកឃ្លាំមើលសង្គមរួមមាន អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស អ្នកវិភាគ និងសារព័ត៌មាន បានគូសបញ្ជាក់ដូចគ្នាថា សកម្មភាពខាងលើនេះជារឿងបែបឯកជនមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីសង្គមខ្មែរ កំពុងកើតមានការរើសអើងផ្នែកនយោបាយធ្ងន់ធ្ងរ ដែលកំពុង​វាយបំបែកស្រទាប់សាមគ្គីភាព​នៅក្នុងសង្គម​។
    13 min
  • សង្គម​ស៊ីវិល៖ កម្ពុជា​អាច​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធរ បើ​មិន​លុប​បំបាត់​ទាស​ភាព​នៅ​ក្នុង​ប្រទេស
    ក្នុង​សេចក្តី​ថ្លែងការណ៍​រួម អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​៣៦​ស្ថាប័ន បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា និង​លុប​បំបាត់​ទាសភាព​នៅកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។ បើ​តាម​អង្គការ​ទាំង​នោះ ជន​បរទេស​រាប់​ពាន់​នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ប្រតិបត្តិការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ដែល​ដាក់​គោលដៅ​នៅ​ក្រៅ​ប្រទេស​កម្ពុជា។ នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​លើ​ជន​អន្តោប្រវេសន៍្ត​ឱ្យ​កាន់​តែ​ខ្លាំង ដើម្បី​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ​នានា និង​សម្រាប់​ការពារ​មុខ​មាត់​របស់​កម្ពុជា​ផង​ដែរ​។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​វិញ អះអាង​ថា អាជ្ញាធរ​កម្ពុជា​បាន​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរ​តែ​ជោគជ័យ​ទាំង​ស្រុង​។
    13 min
  • តើវិស័យអចលនទ្រព្យ អាចស្ទុះឡើងវិញទេ នៅពេលរដ្ឋអនុគ្រោះពន្ធចំណេញមូលធន២ឆ្នាំទៀត?
    អគ្គនាយកដ្ឋានពន្ធដារនាពេលថ្មីៗនេះ បានសម្រេចបន្តលើកលែងការប្រមូលពន្ធលើចំណេញមូលធន២០% រយៈពេល២ឆ្នាំបន្ថែមទៀត ចំពោះអាជីវកម្ម អ្នកវិនិយោគិន និងវិស័យអចលនទ្រព្យទាំងអស់ក្នុងប្រទេសកម្ពុជា។ ការអនុវត្តគោលការណ៍ផ្អាកការប្រមូលពន្ធមូលធននេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការពន្យាពេលប្រមូលពន្ធមូលធនបន្ថែមនេះ ដើម្បីជួយសម្រួលបន្ទុក និងចូលរួមលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ​អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការលើវិស័យអចលនទ្រព្យ បានបង្ហាញការយល់ឃើញថា នេះជាការលើកទឹកចិត្តមួយផ្នែកធំចំពោះអាជីវកម្ម និងវិស័យឯកជនទាំងអស់។ បន្ថែមពីនេះ​ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា តាមរយៈការពន្យាពេលប្រមូលពន្ធមូលធន កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគិនបានកាន់តែច្រើន ខណៈចំនួនពន្ធមូលធន២០% ស្ថិតក្នុងបរិមាណតិចជាងបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់។
    13 min
  • យុទ្ធសាស្ត្រចុះចូលពីអ្នកគាំទ្របក្សប្រឆាំងជាមួយបក្សកាន់អំណាចមុនបោះឆ្នោតនៅមានប្រសិទ្ធភាពទេ?
    ចាប់តាំងពីខែមករា ឆ្នាំ២០២២មក ឃើញថាមានសកម្មភាពអ្នកគាំទ្របក្សប្រឆាំង និងអតីបក្សប្រឆាំង រាប់រយ រាប់ពាន់នាក់ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ នៅសល់តែ៣ខែទៀតប៉ុណ្ណោះ។ ក៏ប៉ុន្តែបក្សប្រឆាំង ក៏ដូចជាអ្នកតាមដាននយោបាយមួយចំនួនយល់ថា យុទ្ធសាស្ត្រនេះ ជារូបភាពចាស់គំរិត បែបចិត្តសាស្ត្រនយោបាយមុនការបោះឆ្នោត ហើយមិនមានប្រសិទ្ធភាពទេ។ ដោយឡែកគណបក្សកាន់អំណាចវិញ បានលើកឡើងថា ការចុះចូលជីវភាពនយោបាយរបស់អ្នកគាំទ្របក្សប្រឆាំងគឺជាសិទ្ធិនយោបាយរបស់ពួកគេ ហើយសកម្មភាពនេះមិនមានលាក់លៀម ឬកាត់តអ្វីទេ។
    13 min
  • ការចាប់ខ្លួនស្ត្រីជាអ្នកតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍ជារូបភាពមួយប៉ះពាល់ដល់សិទ្ធិនារី?
    មុនមួយថ្ងៃនៃទិវា​សិទ្ធិ​នារីអន្តរជាតិមកដល់ កម្លាំងសមត្ថកិច្ច បានចាប់​ខ្លួនអ្នកតវ៉ាប្រមាណ១៨០នាក់ ក្នុងនោះមានស្ត្រី១៥៥នាក់​បញ្ជូនទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្នុង​ខណ្ឌព្រែក​ព្នៅ​ ខណៈ បុគ្គលិក និងអតីតបុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ បាននាំគ្នាតវ៉ាជាថ្មី ជំរុញឲ្យមានដំណោះស្រាយ​វិវាទការងារ។ ការ​ចាប់​ខ្លួន​អ្នកតវ៉ាដែលភាគច្រើនជាស្ត្រី​ នៅកៀក​ថ្ងៃសិទ្ធិនារីបែបនេះ​ត្រូវបានរិះគន់​ពីសំណាក់អ្នក​ការពារសិទ្ធិមនុស្ស ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ​​ អះអាងថា ការ​តវ៉ារបស់ក្រុមនេះ​គឺដោយសារតែមានអ្នក​នៅពីក្រោយ។
    12 min
  • តើកម្ពុជា-អាមេរិកនឹងបាត់ប្រយោជន៍ទេ ប្រសិនបើកិច្ចប្រជុំពិសេសផ្ទាល់អាស៊ាន-អាមេរិក ត្រូវខកខាន?
    កិច្ចប្រជុំ​ពិសេស​អាស៊ាន-អាមេរិក​ ដែល​គ្រោងធ្វើ​នៅចុងខែមីនា​ឆ្នាំ២០២២នេះ​ ត្រូវបាន​លើកពេល​ទៅថ្ងៃក្រោយ ​ដោយសារ​ប្រទេសអាស៊ាន​ និង​អាមេរិកមិន​អាច​រកពេល​វេលាសមស្រប​អាច​ជួបប្រជុំ​គ្នា​បាន។​ ភាគីទាំងពីរ​បាន​លើក​ពីហេតុផល​ជាប់រវល់​រៀងៗខ្លួន​ ជាហេតុ​ធ្វើឲ្យកិច្ច​ប្រជុំ​ប្រចាំឆ្នាំនេះ ​នៅមិនទាន់​អាចកំណត់​ពេលវេលា​ជាក់​លាក់បាន​នៅឡើយ។​ តើកិច្ច​ប្រជុំអាស៊ាន-អាមេរិក​ មានសារៈ​សំខាន់​យ៉ាងណា​ជាពិសេស​ពេលកម្ពុជា​ធ្វើជា​ប្រធានអាស៊ាន ​ហើយ​ប្រសិន​បើកិច្ចប្រជុំ​អាស៊ាន-អាមេរិក​ដោយផ្ទាល់ ​បែរ​ជាខកខាន ​តើអ្វី​ទៅជារឿងគួរ​ឲ្យសោកស្តាយ​សម្រាប់​កម្ពុជា ​និង​សហរដ្ឋអាមេរិក?​
    13 min
  • តើការធ្វើពហិការបស់គណបក្សមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរទេ?
    គណបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ(LDP) បានចេញមុខធ្វើពហិកាមិនចូលរួមការបោះឆ្នោតឃុំ សង្កាត់នៅអាណត្តិនេះទេ ពីព្រោះតែគ.ជ.ប បានលុបចោល ទម្រង់«១១០២»​​ ជាឯកសារ​សម្រាប់​ផ្ទៀង​ផ្ទាត់ការរាប់​សន្លឹកឆ្នោត​។ សម្រាប់គ.ជ.ប ការធ្វើពហិការនេះ មិនប៉ះពាល់ដល់ ដំណើរការបោះឆ្នោតទេ ខណៈដែលមានគណបក្សនយោបាយយ៉ាងតិចចំនួ១៧ បានដាក់​បេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង។ ទោះជាយ៉ាងណាអ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត នៅតែ​ចង់​ឲ្យ​គ.ជ.ប រក្សាទុកទម្រង់«១១០២»​​ ឲ្យនៅដដែល ដើម្បីធានានូវបរិយាកាសនយោបាយ​ដល់គ្រប់​គណបក្ស។ តើការធ្វើពហិការបស់គណបក្សមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរទេ?
    12 min
  • តើ​សារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​មាន​មាន​ន័យ​យ៉ាង​ណា សម្រាប់​ដោះស្រាយ​ករណី ​លោក កឹម សុខា?
    ឯក​អគ្គ​រដ្ឋ​ទូត​អា​មេរិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើងថា​ កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ស្តា​ឡើង​វិញនូវ​នីតិ​សម្បទារ​ដោយ​ផ្តល់​នូវសេរីភាព សិទ្ធិនយោបាយ និងការ​ចូល​រួម​ការ​បោះ​ឆ្នោត​ដល់​លោក កឹម សុខា។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​លោក​បាន​ជួប​លោក កឹម សុខា នៅ​រសៀលថ្ងៃ​ទី​៤​ខែ​មីនា។លោក​ទូតរូប​នេះ​អះអាងថា​លោក​រីក​រាយ​ដែល​បាន​ជួប​លោក កឹម សុខា។ ប៉ុន្តែលោក​សំដែង​ការ​មិន​រីករាយ​ឡើយ​ ខណៈ​ដែល​សវនាការ​របស់​លោក កឹម សុខា ដោយ​មាន​ហេតុផល​នយោបាយ នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​គ្មាន​ដំណោះ​ស្រាយ​។ តើ​សារ​របស់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​មាន​មាន​ន័យ​យ៉ាង​ណា ​សម្រាប់​ដោះស្រាយ​ករណី លោក កឹម សុខា?
    12 min
  • ហេតុអ្វីកម្ពុជាគាំទ្រអ៊ុយក្រែនប្រឆាំងរុស្ស៊ី នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
    ប្រទេសកម្ពុជាបាន​សម្រេចបោះឆ្នោត​គាំទ្រ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ហើយ​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញ​ពី​អ៊ុយក្រែន​ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។ មិន​ត្រឹមតែប៉ុណ្ណោះ កម្ពុជា ក៏បាន​ចូលរួម​ជា​ co-sponsors ក្នុងចំណោមប្រទេស៩៤ដែរ នៃការចូលរួមផ្តួចផ្តើមសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ជុំវិញជំហររបស់កម្ពុជាដូច្នេះ អ្នកតាមដាននយោបាយ និងគណបក្សនយោបាយនានាបានបង្ហាញពីទស្សនវិស័យយូរអង្វែងមួយដ៏ត្រឹមត្រូវ និងគិតដល់ប្រយោជន៍ជាតិ។
    13 min
  • តើកម្ពុជាពិតជាប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមែនឬ?
    សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ បាន​បន្ត​អស់រយៈពេល​មួយ​សប្តាហ៍​ហើយ ​ដោយសង្គ្រាម​នៅប្រទេស​អឺរ៉ុប​ខាងកើតនេះ ​ត្រូវបាន​គេមើល​ឃើញថា​បានធ្វើ​ឲ្យប៉ះពាល់​ជាទូទៅ​ដល់ពិភពលោក។​ ដោយឡែក​សម្រាប់ប្រទេស​កម្ពុជា ​ក៏ទទួលរង​នូវឥទ្ធិពល​នៃសង្គ្រាមនេះ​ដែរ ​ដោយជា​បឋម​ប្រមុខរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​កាលពីម្សិលមិញ​ថាតម្លៃ​ប្រេង​នៅកម្ពុជា​បាន​ឡើងថ្លៃ​ ខណៈដែល​ទីផ្សារ​ប្រេងឆៅ​ពិភពលោក​ បានឡើង​រហូត​ជាង១០០ដុល្លារ​ក្នុង​មួយបារ៉ែល។​ លើសពីនេះ ​ប្រទេស​កម្ពុជា​ក៏មា​នផលប៉ះពាល់​សេដ្ឋកិច្ចរយៈពេល​ខ្លី ​និងរយៈពេល​វែងដែរ​ ប្រសិន​បើសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ បាន​រាលដាល​ និង​អូសបន្លាយ​ដល់ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប។​
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners