ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការគ្រប់គ្រងជនបរទេសនៅកម្ពុជាដំណាក់កាលចុងក្រោយនេះ ម៉ឺងម៉ាត់ ឬធូររលុង?
    នៅក្នុង​ឱកាស​នៃសន្និបាត​ការងារ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពីថ្ងៃពុធ ​លោកឧបនាយករដ្ឋ​មន្ត្រី ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បានលើក​សរសើរ​ដល់កិច្ចខិត​ខំប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ជនបរទេស​ អន្តោប្រវេសន៍​ទាំងខុសច្បាប់ ​និង​ស្របច្បាប់​កន្លងមក។​ ជាមួយគ្នា​នេះ លោក ស ខេង​ ក៏បាន​រំលឹក​និង​ជម្រុញ​បន្ថែម​ឲ្យស្ថាប័ន​អន្តោប្រវេសន៍​មួយនេះ ​បន្តចាត់​វិធានការ​ឲ្យបានម៉ឺងម៉ាត់​បន្ថែម​ទៀត ​ដោយគោរព​ទៅតាម​គោលការណ៍​ច្បាប់កម្ពុជា​ ព្រមទាំង​ដាស់តឿន​មន្ត្រី​ឲ្យចៀស​ចេញពី​ការឃុបឃិត​ជាមួយ​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់។​
    12 min
  • អ្វីជាដំណោះស្រាយដើម្បីស្រោចស្រង់ការរៀនសូត្ររបស់កុមារឡើងវិញក្រោយកូវីដ?
    កុមារកម្ពុជាយ៉ាងច្រើនត្រូវបានក្រសួងអប់រំរកឃើញថា បាត់បង់ការរៀនសូត្រនៅអំឡុងពេលរាតត្បាតកូវីដ១៩។ នេះជាក្ដីព្រួយបារម្ភថ្មីមួយទៀតសម្រាប់ផលប៉ះពាល់លើវិស័យអប់រំនៅកម្ពុជា។ ការពិតមួយមិនអាចប្រកែកបានហេតុដែលនាំឲ្យកុមារកម្ពុជាជួបប្រទះនឹង“ការបាត់បង់ការរៀនសូត្រ” យ៉ាងច្រើនដោយសារការផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងអស់ក្នុងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩  ដែលហុចផលប៉ះពាល់ដល់សិស្សានុសិស្សចំនួន ៣.២ លាននាក់។ ដូច្នេះកម្ពុជាគួរធ្វើបែបណាដើម្បីស្ដារការសូត្ររបស់កុមារឡើងវិញ?
    13 min
  • រកឃើញសញ្ញាបត្រក្លែងក្លាយ៖ តើជាកំសោយនៃវិស័យអប់រំឬ?
    គណៈកម្មាធិការប្រឡងថ្នាក់ជាតិបានលុបឈ្មោះបេក្ខជនចំនួន៤៣នាក់ ចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងថ្នាក់ជាតិចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលដោយមូលហេតុក្លែងបន្លំឯកសារសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)។ នេះបើតាមលិខិតរបស់គណៈកម្មាធិការប្រឡងថ្នាក់ជាតិនៃទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៩ ខែមីនា។ ក្រសួងអប់រំអំពាវនាវឲ្យមានចំណាត់ការចំពោះអ្នកប្រព្រឹត្តិ ខណៈសមាគមគ្រូបង្រៀនលើកឡើងថានេះគឺជាភាពខ្សោយនៃស្ថាប័ន ដែលបណ្តាលឲ្យករណីនេះកើតឡើង។ អ្នកជំនាញក្នុងវិស័យសុខាភិបាលវិញបង្ហាញការហួសចិត្ត ដែលបច្ចុប្បន្ននេះ នៅមានបាតុភាពបែបនេះកើតឡើង។
    11 min
  • ការបាត់ខ្លួនដែលគ្មានស្រមោលរបស់សកម្មជនថៃនៅកម្ពុជា នាំឲ្យកម្ពុជាប្រឈមនឹងសំណួរនិទណ្ឌភាព!
    ក្រុមអង្គការសង្គមស៊ីវិលជាតិ និងបរទេសប្រមាណជា៥០ រួមទាំងក្រុមគ្រួសារសកម្មជនថៃលោក Wanchalearm Satsaksit កាលពីថ្ងៃចន្ទម្សិលមិញបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីការខកខានរបស់ប្រទេសកម្ពុជាក្នុងការស៊ើបអង្កេតឲ្យម៉ត់ចត់ និងមានប្រសិទ្ធភាពចំពោះការបាត់ខ្លួនដោយបង្ខំរបស់សកម្មជនថៃលោក Wanchalearm។ លោក Wanchalearm គឺជាសកម្មជនប្រឆាំងថៃ ដែលរិះគន់រដ្ឋាភិបាលថៃលោកប្រាយុទ្ធមិនសំចៃមាត់។ ការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលដូច្នេះ គឺស្របពេលដែលគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការបាត់ខ្លួនដោយបង្ខំ(CED)រៀបចំការពិនិត្យមើលឡើងវិញជាបឋមអំពីស្ថានភាពនៃការបាត់ខ្លួនដោយបង្ខំនៅកម្ពុជានាថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២នេះ។
    11 min
  • តើចំណាត់ការទៅលើសមាជិកបក្សប្រឆាំងជារឿងនយោបាយឬជានីតិវិធីផ្លូវច្បាប់?
    យ៉ាងហោចសកម្មជន​គណបក្ស​ភ្លើងទៀន​៤​នាក់ ត្រូវ​បានចាប់​ឃុំ​ខ្លួនជាបន្តបន្ទាប់​ ខណៈបេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនេះ​ជាង​១០០​នាក់​ទៀត ត្រូវ​បានគ.ជ.ប​សម្រេច​លុបឈ្មោះ​ចេញពី​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​។ ភាគច្រើននៃចំណាត់ការទៅលើសកម្មជនទាំងនោះ គឺបន្ទាប់ពីពួកគេចេញ​មុខធ្វើ​សកម្មភាពឲ្យគណបក្សភ្លើងទៀន។ ការណ៍នេះបានញាំងឲ្យមានសំណួរចោទឡើងថា តើចំណាត់ការទៅលើសមាជិកបក្សប្រឆាំងទាំងនោះ ជារឿងនយោបាយ ឬជានីតិវិធីផ្លូវច្បាប់?
    11 min
  • តើការយកពន្ធលើម្ចាស់អាជីវកម្មតាមហ្វេសប៊ុកអាចជាការដាក់បន្ទុកបន្ថែមដល់អាជីវករឬយ៉ាងណា?
    អគ្គនាយកដ្ឋាន​ពន្ធដារ​នា​ពេល​ថ្មីៗ​នេះ​បាន​អះអាងថា រដ្ឋបានអនុវត្តប្រមូលពន្ធអាជីវកម្មតាមអនឡាញ ជាពិសេស​នៅ​លើ​ហ្វេសប៊ុក​ចំនួន​១០%​ចាប់​ពី​ដើម​ខែ​មេសា ឆ្នាំ​២០២២​នេះ​ត​ទៅ។ បើ​តាម លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ការអនុវត្ត​ប្រមូល​ពន្ធ​ទៅ​លើ​ពាណិជ្ជកម្ម​តាម​អនឡាញ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​តម្លាភាព​ដល់​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋ​ទៅ​លើ​ម្ចាស់អាជីវកម្ម​នានា​ក្នុង​ស្រុក។ ក៏​ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ហៅ​ការ​យក​ពន្ធអាករ​១០%​លើ​តម្លៃ​បន្ថែម​នេះ ថា​ជាការ​ដាក់​បន្ទុកមួយ​កម្រិត​ទៀត​មក​លើ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​តាម​ប្រព័ន្ធ​អនឡាញ ជា​ពិសេស​ហ្វេសប៊ុក៕
    12 min
  • នៅពេលការបោះឆ្នោតជិតមកដល់៖ តើលំហសេរីភាព និងនយោបាយកាន់តែរួមតូច?
    ការបិទលំហពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ គឺជាកង្វល់​របស់​អ្នក​រាយការណ៍ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅកម្ពុជាប្រាប់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ។ បើតាម​មន្ត្រីសិទ្ធិមនុស្សការដែលលំហពលរដ្ឋ និង​នយោបាយកាន់តែរួមតូច និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។ ក៏ប៉ុន្តែអ្នកនាំពាក្យគណកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលចាត់ទុកថា នេះជាការយល់ច្រឡំរបស់អ្នករាយការណ៍ពិសេស។
    12 min
  • តើតុលាការបារាំងអាចរកយុត្តិធម៌ឲ្យជនរងគ្រោះខ្មែរក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៥ឆ្នាំមុនទេ?
    ថ្ងៃនេះគឺ​ជាគម្រប់​ខួប២៥​ឆ្នាំនៃព្រឹត្តិការណ៍​គប់បែក​ដៃ​ចូល​ទៅលើ​ក្រុម​បាតុកម្ម​ដែលដឹកនាំ​ដោយ លោក សម រង្ស៊ី​ កាលពី២៥​ឆ្នាំមុន​ នៅជិត​រដ្ឋសភាចាស់។​ ថ្មីៗនេះ ​តុលាការ​បារាំង​​បាន​ចេញដី​ចាប់ខ្លួន​មន្ត្រី​យោធា​កម្ពុជា​ពីរ​រូប​ដែលជាប់ចោទពាក់ព័ន្ធនឹងព្រឹត្តិការណ៍នោះ ហើយតុលាការ​បារាំងគ្រោង​បើក​សវនាការ​លើសំណុំរឿង​ឧក្រិដ្ឋមួយនេះ​នៅឆ្នាំក្រោយ។ ចំណាត់ការ​របស់​តុលាការ​បារាំងគឺធ្វើ​ឡើង​បន្ទាប់ពីមាន​ពាក្យ​បណ្តឹង​របស់លោក សម រង្ស៊ី មានសញ្ជាតិបារាំង ដែលរងរបួសក្នុងចំណោម​ជនរងគ្រោះជាង១០០នាក់ និងស្លាប់១៦នាក់។ តើតុលាការបារាំងអាចរកយុត្តិធម៌ឲ្យជនរងគ្រោះ​ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៥ឆ្នាំមុនដែរឬទេ?
    11 min
  • ជំហរកម្ពុជាគាំទ្រអ៊ុយក្រែនប៉ះពាល់ដល់ទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ីឬទេ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទម្សិលមិញ បានថ្លែងបញ្ជាក់ពីជំហរផ្លូវការរបស់កម្ពុជា ទាក់ទិនទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។ លោកថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងរាល់ការឈ្លានពានរបស់ប្រទេសមួយទៅលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសមួយផ្សេងទៀត ដោយកម្ពុជាគោរពតាមច្បាប់និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ការបញ្ជាក់ត្រូវបានអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិយល់ថាជារឿងត្រឹមត្រូវ តែអាចជះឥទ្ធិពលខ្លះដល់ទំនាក់ទំនងកម្ពុជា-រុស្ស៊ី។
    12 min
  • អ្នកឃ្លាំមើលចង់ឃើញការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធិភាពយូរអង្វែង ជាជាងធ្វើដើម្បីសន្លឹកឆ្នោត
    ក្រុមការងារអន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ក្រសួង​កសិកម្ម​បានដាក់ចេញនូវវិធានការជាបន្ទាន់ដើម្បី​បង្ក្រាបបទល្មើស​នេសាទនៅបណ្តាខេត្តជាប់បឹងទន្លេសាប។ គឺជាវិធានការដែលត្រូវបានដាក់ចេញបន្ទាប់ពីមានបញ្ជាផ្ទាល់មាត់ពីប្រមុខរដ្ឋាភិបាលនៅថ្ងៃទី២៣មីនា។ វិធានការនេះត្រូវបានសាទរពីអ្នកឃ្លាំមើល និងសកម្មជនជលផល ប៉ុន្តែពួកគេ​ចង់ឃើញពីការអនុវត្តមានប្រសិទ្ធភាពរយៈពេលវែង ជាជាងធ្វើតែមួយឆាវដើម្បីសន្លឹក​ឆ្នោត។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners