ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ទំនាក់ទំនងកម្ពុជា-បារាំង នៅក្នុងអាណត្តិទី១ របស់លោកម៉ាក្រុង និងការរំពឹងទុកអាណត្តិទី២!
    នៅក្នុងការបោះឆ្នោតកាលពីពេលថ្មីៗកន្លងទៅនេះ លោកអេម៉ានុយអែល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំង អាណត្តិថ្មី ដោយយកឈ្នះលើលោកស្រី ម៉ារីន ឡឺប៉ែន ក្នុងសំឡេង ៥៨,២% ទល់នឹង ៤១,៨%។ ជុំវិញជ័យជម្នះរបស់លោក ម៉ាក្រុង ដែលឈានទៅកាន់អំណាចបន្តនៅអាណត្តិទី២ពេលនេះ អ្នកតាមដាននយោបាយ ទំនាក់ទំនងអន្តរជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនបានផ្តល់ជាទស្សនៈផ្សេងៗគ្នាជុំទំនាក់ទំនងរវាងបារាំង-កម្ពុជា នៅក្នុងអាណត្តិទី១ និងការរំពឹងទុកសម្រាប់អាណត្តិទី២របស់លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង។
    13 min
  • ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់អាមេរិកមកកម្ពុជា៖ សង្គមស៊ីវិលចង់ឃើញការពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានផុសផុល
    ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក  Daniel J. Kritenbrink នឹងមកបំពេញទស្សកិច្ចនៅប្រទេសកម្ពុជា និងឡាវ ចំនួន១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក នាថ្ងៃទី២៩មេសា។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា ឧបការីក្រសួងការបរទេសរូបនេះនឹងជួបជាមួយប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន រួមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួន ព្រមទាំងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។ មុនជំនួបមកដល់ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស សង្ឃឹមថា លោកឧបការីក្រសួងការបរទេសអាមេរិក នឹងលើកយកបញ្ហាសិទ្ធិមនុស្ស និងដំណើរការលំហប្រជាធិបតេយ្យឲ្យបានទូលំទូលាយ។
    12 min
  • តើបញ្ហា​កង្វះទឹកស្អាត​នៅរាជធានីភ្នំពេញ នឹងអាច​ដោះស្រាយបាន​ដែរ​ឬ​ទេ​នៅឆ្នាំក្រោយ​?
    ការត្អូញត្អែរ​ពី​បញ្ហាកង្វះទឹកស្អាត​​នៅរាជធានីភ្នំពេញកំពុងតែ​កក្រើកឡើងវិញ​ជាថ្មីម្តងទៀត ក្នុង​អំឡុង​​​រដូវប្រាំងនេះ។ ​ជាក់ស្តែង នៅបុរីពិភពថ្មីឈូកវ៉ា២ រដ្ឋករទឹកស្វយ័តបានចេញសេចក្តីជូនតំណឹង សុំការយោគយល់អធ្យាស្រ័យពីពលរដ្ឋ និងថាខ្លួន​បានដឹកជញ្ជូនទឹក​ស្អាត​ទៅតំបន់នោះ និងក៏បានបញ្ជូនក្រុមអ្នក​ជំនាញចុះទៅសិក្សាទីតាំងនិងអនុវត្តការតភ្ជាប់បំពង់ចែកចាយទឹក ​ពីតំបន់ផ្សេងបញ្ជូនទឹក​ទៅតំបន់នោះដែរ។ អ្នកវិភាគនិងតាមដានសង្គម យល់ថា​ នេះគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។ និងថា ទោះជាកម្ពុជាមានរោងចក្រផលិតទឹកបន្ថែម​នៅឆ្នាំក្រោយមែន តែ​​បញ្ហានេះនឹងនៅ​បន្តមានដដែរ ព្រោះការសាងសង់អាគារ បុរី ជាច្រើនគឺ​​​គ្មានផែនការច្បាស់លាស់ ចំណែកប្លង់មេអភិវឌ្ឍទីក្រុងគ្មាន​ការសិក្សាស៊ីជម្រៅ​។
    12 min
  • ករណីមន្ត្រីអនុវត្តច្បាប់បែរជាបំពានច្បាប់តើគួរមានទោសដូចជាពលរដ្ឋសាមញ្ញដែរឬទេ?
    កាលពីរំលងអាធ្រាធឈានចូលថ្ងៃព្រហស្បតិ៍ មានករណីភ្ញាក់ផ្អើលមួយ នៅក្នុងសង្កាត់បឹងកេងកងរាជធានីភ្នំពេញ ដោយមន្ត្រីចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញម្នាក់ មានឋានៈខ្ពស់គួរសម បានបើកបររថយន្តទំនើបរបស់ខ្លួនទាំងស្រវឹងជោគទៅបុករបងសាលាថែទាំវេជ្ជសាស្ត្រ។ ហេតុការណ៍នេះត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនានាថាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍បែរជាមិនគោរពច្បាប់ចរាចរណ៍។ ជាមួយគ្នានេះ ស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា សមត្ថកិច្ចបានអនុវត្តច្បាប់ទៅលើបុគ្គលនគរបាលដែលបានប្រព្រឹត្តខុសឆ្គង ដោយធ្វើការផាកពិន័យដូចគេដូចឯង តាមរយៈការបង់ប្រាក់ ៤០ម៉ឺនរៀល(១០០ដុល្លារ)។
    12 min
  • ហេតុអ្វីសារព័ត៌មានកំពុងស្ថិតក្នុងសម្ពាធប្រព័ន្ធឌីជីថល?
    យុទ្ធនាការរយៈពេលមួយសប្តាហ៍ត្រូវបានចាប់ផ្តើមឡើង​ ដើម្បី​ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក​នៅឆ្នាំ​២០២២នេះ ដែលចូលមកដល់នៅថ្ងៃទី២ឧសភា។ ទិវាសេរីភាពសារព័ត៌មានឆ្នាំនេះ គឺធ្វើឡើង​នៅក្រោម​ប្រធានបទ«សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។ ការកំណត់​យកប្រធានបទនេះ គឺដោយសារតែគេ​កត់សំគាល់ថា ការ​រីកចម្រើន​នៃប្រព័ន្ធឌីជីថល មិនត្រឹមតែ​ផ្តល់​ប្រយោជន៍ប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាសម្ពាធមួយដែរសម្រាប់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ។ សម្រាប់កម្ពុជា ការ​បង្កើតច្បាប់នានា​ដើម្បីគ្រប់គ្រង​ប្រព័ន្ធឌីជីថល គឺជាផ្នែកមួយ ដែលអង្គការស៊ីវិល​ចាត់ទុកថាជាការរឹតបន្តឹងសេរីភាព។
    12 min
  • តើជាការយឺតពេលទេ ដែលច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ»ត្រូវបានបង្កើតឡើងនៅពេលនេះ?
    សេចក្តីព្រាងច្បាប់ស្តីពី«សុវត្ថិភាពម្ហូបអាហារ» បានទៅដល់ដៃរដ្ឋសភាហើយនៅពេលនេះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តតាមរយៈកិច្ចប្រជុំមួយរបស់គណៈរដ្ឋមន្ត្រីកាលពីដើមខែមេសាកន្លងទៅ។ អ្នកតាមដានសង្គម និងអ្នកពាក់ព័ន្ធវិស័យសំខាន់ៗនានា មិនខុសពីរដ្ឋាភិបាលប៉ុន្មានទេ បានចាត់ទុកថាការបង្កើតច្បាប់នេះឡើងមានសារសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ខណៈដែលប្រទេសនេះរងនូវការរិះគន់ជាយូរមកហើយពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ដែលមានការប្រើប្រាស់សារធាតុគីមីដ៏គួរឲ្យព្រួយបារម្ភ។ តើវាជាការយឺតយូរ ឬជាការស្របនឹងបរិបទសកលភាវូបនីយកម្ម ដែលតម្រូវឲ្យកម្ពុជាត្រូវតែមានច្បាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅពេលនេះ?
    13 min
  • ហេតុអ្វីសង្គមស៊ីវិលថាករណីលោក ឈុត វុទ្ធី នៅមិនទាន់មានយុត្តិធម៌ ខណៈសំណុំរឿងនេះត្រូវបានបិទបញ្ចប់
    ការទាមទាររកយុត្តិធម៌ជូនលោក ឈុត វុទ្ធី បានបន្លឺសំឡេងជាថ្មីទៀត ខណៈក្រុមអង្គការសង្គមស៊ីវិលចំនួន៨ ស្ថាប័នរៀបចំរំឭកខួប១០ឆ្នាំនៃការស្លាប់របស់សកម្មជនការពារព្រៃឈើរូបនេះកាលពីម្សិលមិញ។ តាមអង្គការសង្គមស៊ីវិល ការកាត់ទោសតែជនជាប់ចោទម្នាក់ ដែលពាក់ព័ន្ធសំណុំរឿងឃាតកម្មមួយនេះ គឺមិនទាន់បានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៅឡើយ។ ប៉ុន្តែបើតាមក្រសួងយុត្តិធម៌ ប្រសិនបើភាគីណាមួយមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ គឺគេអាចប្តឹងសើរើសំណុំរឿងនេះឡើងវិញ ទៅតុលាការកំពូល ក្នុងករណីមានភស្តុតាងថ្មីរឹងមាំ។
    13 min
  • តើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយជប៉ុន?
    ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន លោកហ៊ុន សែនបានស្នើឱ្យជប៉ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសជំរុញទំនាក់ទំនងពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលខាងមុខ ខណៈកម្ពុជាទើបតែមានជាមួយប្រទេសចិនតែប៉ុណ្ណោះ។ ជុំវិញការស្នើបែបនេះ អ្នកជំនាញលើផ្នែកទំនាក់ទំនងអន្តរជាតិ បានកត់សម្គាល់ថា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺពិតជាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសទៅលើកិច្ចសហប្រតិបត្តិលើវិស័យពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងការទូត និងសន្តិសុខក្នុងតំបន់ជាដើម។ បន្ថែមពីនេះ​អ្នកជំនាញខាងលើ ក៏លើកឡើងទៀតថា កម្ពុជាកំពុងធ្វើពិពិធកម្មការទូតជាបណ្តប្រទេសមហាអំណាចក្នុងតំបន់ និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកខាងលិច។
    14 min
  • សង្គមស៊ីវិលព្រួយបារម្ភពីភាពយឺតយ៉ាវនៃការបំបែកអនីតិជនចេញពីអ្នកទោសទូទៅ
    តំណាង​អង្គការ​អន្តរជាតិ និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ដំណាល​គ្នា​ពី​ភាព​យឺតយ៉ាវនៃ​ការ​បំបែក​អនីតិជន​ចេញ​ពី​អ្នកទោស​ទូទៅ បើ​ទោះបី​ច្បាប់​ស្ដី​ពី​យុត្តិធម៌​អនីតិជន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់តាំងពីឆ្នាំ២០១៦ក្ដី។ ភាព​យឺតយ៉ាវ​នេះ​ត្រូវ​បាន​ពួកគេ​មើល​ឃើញ​ថា ជា​ហេតុ​នាំ​ផល​មួយ​ធ្វើ​ឲ្យកំណើន​អ្នកទោស​មាន​ភាព​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ។ តែ​យ៉ាងណា​មិញ មន្ត្រី​នៃ​ក្រសួង​សង្គមកិច្ចឲ្យដឹងថា តាមគម្រោងនៅក្នុងឆ្នាំ២០២២នេះ អាជ្ញាធរ​នឹង​ដក​អនីតិជន​ប្រមាណ​៤០០នាក់ ពីពន្ធនាគារ​នានា​នៅ​ក្នុង​ប្រទេសកម្ពុជា យក​មកដាក់​ដោយឡែក​នៅ​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​យុវជនស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល។ ការញែក​បែបនេះ​បន្ទាប់ពី​កម្ពុជា ទើប​តែ​មាន​មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​អនីតិជន​ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ចុង​ឆ្នាំ២០២១។
    14 min
  • អ្នកជំនាញ៖ បញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពអាសន្នក្នុងការដោះស្រាយជាបន្ទាន់
    ​នាពេលបច្ចុប្បន្ននេះ ករណីអត្តឃាត​ឬការ​សម្លាប់ខ្លួនឯងនៅប្រទេសកម្ពុជា ​កំពុងបន្តហក់ឡើងយ៉ាងគំហុក។​ ជាក់ស្តែង មានយុវជនមួយចំនួន​​បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការ​លោតទឹក លេបថ្នាំ ឬចង​កជាដើម។ អ្នកជំនាញនិងធ្វើការ​ផ្នែកសុខភាពផ្លូវចិត្ត បានលើកឡើងថា បញ្ហាផ្លូវចិត្ត​គឺ​ជាមូលហេតុចម្បង​ដែលនាំឱ្យមានអំពើអត្តឃាត។ និងដោយ​គូសបញ្ជាក់ពីក្តីបារម្ភព្រមគ្នាថា វិបត្តិ​បញ្ហាសុខភាព​ផ្លូវចិត្តនៅកម្ពុជាកំពុងរំកិលទៅមុខជាលំដាប់ដែលចាំបាច់ត្រូវ​ការ​ការដោះស្រាយ​និងទប់ស្កាត់​រួមគ្នាជាបន្ទាន់ បើពុំដូច្នោះទេ វានឹងបង្កជាបញ្ហាដុះស្នឹម​ក្នុងសង្គម​​​ពិបាកកែខៃជាក់ជាមិនខាន។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners