ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ាន​លែង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​អាមេរិ​កទៀត​ហើយ?
    លទ្ធផល​ជំនួប​កំពូល អាស៊ាន-អាមេរិក ដែល​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ គឺ​ភាគី​ពាក់ព័ន្ធ​បាន​ប្តេជ្ញា​ជំរុញកំណើន​សេដ្ឋកិច្ច​រវាង​បណ្តា​ប្រទេស​តំបន់​អាស៊ាន និង​អាមេរិក រួម​ទាំង​បញ្ហា​សន្តិសុខ​តំបន់​។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​នេះ គឺ​ផ្តោត​តែទៅលើ​ការពង្រឹង​ចំណង​សេដ្ឋកិច្ច និង​ការ​តភ្ជាប់​រវាងប្រជាជន និងប្រជាជន ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ ការ​ប្រើប្រាស់​បច្ចេក​វិទ្យា ការ​ដោះស្រាយ​បញ្ហា​ប្រែប្រួលអាកាស​ធាតុ និង​ការ​រក្សា​សន្តិភាព ជាដើម។ ចំណែក បញ្ហា​នយោបាយ និង​ប្រជាធិបយ្យ គឺ​មាន​ការលើក​ឡើង​តិចតួច​បំផុត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នេះ។ តើ​រឿង​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ានលែង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អាមេរិក​ទៀត​ហើយ?
    12 min
  • អ្នកឃ្លាំមើល៖ដំណោះស្រាយនយោបាយនៅវែងឆ្ងាយ ក្រោយជំនួបលោក កឹម សុខា និងលោក ហ៊ុន សែន
    ក្រោយជំនួបអត់ព្រាងទុករវាង លោក កឹម សុខា និងលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅពិធីបុណ្យសពលោក ហ៊ុន ណេង ក្រុមអ្នកឃ្លាំមើលបានចាត់ទុកថា នេះជា​កាយវិការមួយ​ដែល​បង្ហាញថា ខ្មែរ និងខ្មែរ នៅតែអាចជជែកគ្នាបាន។ ប៉ុន្តែសម្រាប់​ដំណោះស្រាយនយោបាយ​នៅកម្ពុជាវិញ ក្រុមអ្នក​ឃ្លាំមើល​ យល់ថា នៅតែត្រូវការពេលវេលាជា​ច្រើនទៀត ខណៈភាគីបក្សប្រឆាំងកំពុងចែកផ្លូវគ្នាដើរ។
    12 min
  • តើព្រះរាជសារព្រះមហាក្សត្រមុនការបោះឆ្នោតមានឥទ្ធិពលយ៉ាងណាដល់បក្សនយោបាយខ្មែរ?
    ខណៈពេលដែលការបោះឆ្នោតថ្នាក់ក្រោមជាតិ​នៅកម្ពុជាកាន់តែខិតជិតដល់ ព្រះមហាក្សត្រខ្មែរកាលពីថ្ងៃ​ទី​៩ឧសភាម្សិលមិញនេះ បានចេញព្រះ​លិខិតអំពាវនាវ​ឱ្យប្រជាជនខ្មែរ ​ប្រើ​ប្រាស់​​សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតឱ្យ​​បេក្ខជន​ឬគណបក្សនយោបាយដែ​លខ្លួន​ទុកចិត្ត ដោយ​កុំព្រួយបារម្ភ​ពីការ​គំរាម​កំហែង។ អ្នកនយោបាយខ្លះលើកឡើងថា ​​នៅមានប្រជាពលរដ្ឋ​ជាច្រើនកំពុងទទួលរង​ការគាបសង្កត់ និង​ការគំរាមកំហែងផ្នែកនយោបាយនៅឡើយ។ តែអ្នកនយោបាយ​ខ្លះទៀត មិនយល់យ៉ាងដូច្នោះទេ។ ​តើការរំព្ញកដល់សិទ្ធិសេរីភាពពលរដ្ឋសម្រាប់ការឆ្នោតពីព្រះមហាក្សត្រ មានឥទ្ធិពលកម្រិតណាមកលើបក្សនយោបាយខ្មែរ?
    12 min
  • កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ជាឱកាសឬជាការប្រឈមសម្រាប់កម្ពុជា?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អឺរ៉ុប នៅព្រឹកថ្ងៃអង្គារនេះនៅសហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ កិច្ចប្រជុំកំពូលពិសេស ដែលធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោននេះ ត្រូវគេមើលឃើញថាជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំ ច្រើនជាងការប្រឈម បើទោះណាកម្ពុជា និងអាមេរិកមិនសូវស៊ីសង្វាក់គ្នាផ្នែកនយោបាយក៏ដោយ។
    12 min
  • អ្នកនយោបាយចាប់យកបណ្តាញសង្គមមកប្រើប្រាស់ជាយុទ្ធសាស្ត្រទាក់ទាញការគាំទ្រពីយុវជន
    ក្រៅតែពីយុទ្ធនាការឃោសនាតាមដងផ្លូវ និងលើកស្លាកបក្សនៅតាមទីសាធារណ ប្រព័ន្ធបណ្តាញសង្គមហាក់កំពុងក្លាយជាឧបករណ៍ទំនើបថ្មីមួយបន្ថែមរបស់អ្នកនយោបាយខ្មែរ ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងស្វែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពីសំណាក់ក្រុមយុវជន។ អ្នកនយោបាយមួយចំនួនបានសម្រេចប្រើយុទ្ធសាស្ត្របែបនេះ ដើម្បីទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ចំពោះគោលនយោបាយរបស់ខ្លួន ខណៈ៧៨% រឺស្មើនឹង១២លាននាក់នៃប្រជាជនខ្មែរសរុបកំពុងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម។ ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ និងតាមដានបញ្ហាសង្គមមួយចំនួនបានលើកឡើងថា ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម គឺពិតជាងាយស្រួលក្នុងការបញ្ជ្រៀបសារនយោបាយទៅកាន់យុវជនខ្មែរ ក៏ប៉ុន្តែការប្រើប្រាស់វិធីសាស្ត្របែបនេះ របស់អ្នកនយោបាយនីមួយៗ គឺត្រូវប្រាកដថា វាអាចផ្តល់ភាពរីកចម្រើនដល់សង្គមជាតិ និងការចង់បានរបស់យុវជននោះផ្ទាល់។
    15 min
  • អ្នកវិភាគ៖សម័យឌីជីថលការដាក់ចេញគោលនយោបាយត្រូវប្រុងប្រយ័ត្ន បើពុំដូច្នោះការឃោសនាស្វែងរកសំឡេងអាចប្រែមកជាការទម្លាក់សន្លឹកឆ្នោតវិញ
    នៅ​មិន​ដល់​មួយខែ​ទេ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅថ្ងៃទី០៥មិថុនា​​ឆ្នាំ២០២២​។ ចំណែក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត នឹង​បន្លឺ​ឡើង​ចាប់ពីថ្ងៃទី២១ឧសភា​ដល់​ថ្ងៃ​ទី៣​មិថុនា។ អ្នកវិភាគ និងអ្នកតាមដាន​បញ្ហា​សង្គម ចង់​ស្ដាប់​គោលនយោបាយ​របស់​គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ចាក់​ឲ្យ​បញ្ហា​របស់​សង្គម និង​តម្រូវ​ការ​ជាក់ស្ដែង​របស់​ពលរដ្ឋ។​ឧទាហរណ៍ ការរកទីផ្សារ​នាំ​ចេញ​ផលិត​ផល​កសិកម្ម និងការទទួល​ទិញ​ផលិតផល​កសិកម្ម​ដែល​មិនអាច​នាំ​ចេញ​ទៅ​ក្រៅបាន។ បន្ថែមលើនេះពួកគេព្រមានថា ស្ថិត​នៅ​ក្នុង​សម័យឌីជីថល​ការឃោសនា​ឬការដាក់ចេញគោលនយោបាយត្រូវមានការប្រុងប្រយ័ត្នបន្តិច បើ​ពុំដូច្នោះ​ការឃោសនា​ស្វែង​រក​សំឡេងឆ្នោត​អាច​ប្រែ​មក​ជា​ការទម្លាក់​សន្លឹកឆ្នោត​វិញ។
    13 min
  • តើសភាអឺរ៉ុបមានឥទ្ធិពលក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាកម្រិតណា?
    សភា​អឺរ៉ុបបានព្រមានថា ប្រសិនបើការ​បោះឆ្នោតនៅកម្ពុជានាពេលមុខ មិនសេរី ត្រឹមត្រូវ និង​យុត្តិធម៌ទេ នោះសភាអឺរ៉ុប​ស្នើ​ឲ្យ​គណៈកម្មការអឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​មកលើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈការ​ព្យូរ​EBA បន្ថែមទៀត ពីលើការព្យូរEBA ២០% កាលពីលើកមុន។ សម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ​សភាអឺរ៉ុប​យក​បញ្ហានយោបាយ​មកធ្វើជារបៀបវារៈដាក់ទណ្ឌកម្មលើកម្ពុជាក្នុងរឿងEBA គឺជារឿងគួរឲ្យសោកស្តាយ។ ប៉ុន្តែអ្នកឃ្លាំមើល យល់ថា សំណើរបស់សភាអឺរ៉ុបអាចនឹងមានឥទ្ធិពលមកលើ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា។
    11 min
  • កំពង់ផែទឹកជ្រៅខេត្តកំពត នឹងក្លាយជាច្រកសេដ្ឋកិច្ចសំខាន់យ៉ាងណាសម្រាប់កម្ពុជា?
    ប្រទេសកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបើកការដ្ឋាន​សាងសង់​គម្រោងអភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណងមួយទៀត ស្ថិតនៅក្នុងខេត្តកំពត ដែលជាកំពង់ផែទឹកជ្រៅ​វិនិយោគដោយ​​​ក្រុមហ៊ុន​កំពតឡូ​ជី​ស្ទីក អេ​ន ផត ក្នុងទំហំទឹកប្រាក់ប្រមាណ​ជា ១៥០០លាន​ដុល្លារ។ការបង្កើតឲ្យមានកំពង់ផែទឹកជ្រៅ អមដោយមជ្ឈមណ្ឌលភស្តុភារកម្មលាតសន្ធឹងលើផ្ទៃដីជាង៦០០ហិចតានេះ ត្រូវគេមើលឃើញថានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការដឹកជញ្ជូនទំនិញចេញចូលកម្ពុជា និងជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការលូតលាស់បន្ថែមទៀត។
    11 min
  • បរិយាកាសអហិង្សា និងប្រជាធិបតេយ្យនៃបោះឆ្នោតឃុំ-សង្កាត់អាចកើតមានទេ ក្រោយនាយករដ្ឋមន្ត្រីចង់បាន?
    ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A កាលពីថ្ងៃអង្គារ បានថ្លែងថាលោកចង់បានបរិយាកាសនយោបាយមួយគ្មានអំពើហិង្សា និងប្រកបដោយប្រជាធិបតេយ្យ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះគឺធ្វើឡើងខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នៅសល់ពេល១ខែទៀតប៉ុណ្ណោះ។ គណបក្សនយោបាយចំនួន១៧ បានចូលរួមនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននេះ បានសម្តែងការស្វាគមន៍ចំពោះការប្រកាសរបស់នាយករដ្ឋមន្ត្រីដូច្នេះ ក៏ប៉ុន្តែគណបក្សនានាចង់ឃើញចំណាត់ការជាក់លាក់ផងដែរ ដើម្បីបង្ហាញថាបរិយាកាសនៃការបោះឆ្នោតស្របទៅនឹងអ្វីដែលជាបំណងប្រាថ្នារបស់ប្រមុខរដ្ឋាភិបាល។
    11 min
  • តើការធ្វើបាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅពេលចេញទៅបរទេសឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    ជារៀងរាល់លើក ឲ្យតែ​ប្រមុខរដ្ឋាភិបាល​ខ្មែរ​ចេញទៅទស្សនកិច្ច​នៅក្រៅប្រទេស​ម្តងៗ ពិសេស​ប្រទេសលោកសេរី គឺតែងតែមានការ​ធ្វើ​បាតុកម្ម​ពីសំណាក់ពលរដ្ឋ​ដែលមាននិន្នាការគាំទ្របក្សប្រឆាំង។ តាមគម្រោង លោក ហ៊ុន សែន នឹងទៅចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅសប្តាហ៍ក្រោយ និង​អឺរ៉ុប​នៅចុងខែនេះ។ លោក ហ៊ុន សែន អះអាងថា​ នឹងមានអ្នកមកគាំទ្រលោកច្រើនជាងអ្នកមកធ្វើបាតុកម្ម តែលោកមិនលើកទឹកចិត្តឲ្យពួកគេធ្វើ​បាតុកម្ម​ប្រឆាំងវិញឡើយ។ តើការធ្វើបាតុកម្មប្រឆាំងមេដឹកនាំខ្មែរនៅពេលចេញទៅក្រៅប្រទេស ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners