ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការបញ្ជាក់ពីភាពស្អាតស្អំជាថ្មីរបស់កម្ពុជាជុំវិញកំពង់ផែរាម អាចធ្វើឲ្យបច្ចិមប្រទេសអស់ចិត្តទេ?
    នៅក្នុងពិធីបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថាប្រទេសកម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យ មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនាមួយនៅក្នុងប្រទេសរបស់ខ្លួនទេ។ លោកថាកម្ពុជានៅតែស្វាគមន៍ និងបើកចំហរទទួលយកជំនួយយោធារបស់ប្រទេសជាមិត្ត ស្របតាមរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ក៏ប៉ុន្តែការថ្លែងម្តងហើយម្តងទៀតរាប់មិនអស់របស់រដ្ឋាភិបាល ក៏ដូចជាប្រមុខការពារជាតិកម្ពុជាដូច្នេះ គេមិនដឹងថាអាចបន្សាបការមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកដែលធ្លាប់លើកឡើងថាកម្ពុជាអនុញ្ញាតឲ្យមូលដ្ឋានកងទ័ពចិននៅកំពង់ផែរាម ឬយ៉ាងណាទេ។
    13 min
  • លទ្ធផលរបស់បក្សភ្លើងទៀនពេលនេះអាចបំភ័យគណបក្សកាន់អំណាចឆ្នាំ២០២៣ទេ?
    យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា បានបង្ហាញថាគណបក្សប្រជាជនកម្ពុជានាំមុខ និងឈ្នះបានឃុំសង្កាត់ច្រើនជាងគណបក្សណាណាទាំងអស់។ ក៏ប៉ុន្តែគណបក្សភ្លើងទៀន ដែលទើបតែរៀបចំរចនាសម្ព័ន្ធ និងបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់តែប៉ុន្មានខែមុនបោះឆ្នោត បែរជាទទួលបានសំឡេងគាំទ្រគួរឲ្យកត់សម្គាល់ និងឈានទៅទទួលបានអាសនៈឃុំសង្កាត់មួយចំនួនទៀតផង។ តើគណបក្សភ្លើងទៀន អាចនឹងក្លាយជាក្តីបារម្ភសម្រាប់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតឆ្នាំ២០២៣ទេ?
    12 min
  • ការបោះឆ្នោតឃុំ សង្កាត់៖ មានកត្តាអ្វីខ្លះកំណត់លទ្ធផលបក្សភ្លើងទៀន និងបក្សកាន់អំណាច?
    ទោះជាលទ្ធផលផ្លូវការមិនទាន់ដល់ពេលត្រូវប្រកាសក៏ដោយ ក៏លទ្ធផលបឋមដែលផ្តល់ដោយភ្នាក់ងារគណបក្សនីមួយៗបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីថ្ងៃអាទិត្យបានបង្ហាញរួចទៅហើយថា គណបក្សភ្លើងទៀន បានទទួលអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង២ពាន់អាសនៈ និងបានឈ្នះជាមេឃុំចំនួន៤ឃុំផងដែរ។ ក្រៅពីនេះ គណបក្សប្រជាជនកម្ពុជាយកស្ទើរទាំងអស់ក្នុងចំណោមអាសនៈសរុបទូទាំងប្រទេសចំនួនជាង ១១ ០០០អាសនៈ។ តើលទ្ធផលរបស់គណបក្សកាន់អំណាច និងគណបក្សភ្លើងទៀនទទួលបានពេលនេះ ផ្អែកទៅលើកត្តាអ្វីខ្លះ?
    13 min
  • គណបក្សនយោបាយវាយតម្លៃពីដំណើរការបោះឆ្នោតថាខុសប្លែកពីឆ្នាំ២០១៨
    ការិយាល័យបោះឆ្នោត​ត្រូវបានបិទនៅម៉ោង៣រសៀល ថ្ងៃទី៥មិថុនា បន្ទាប់ពី បើកទ្វារ​ចាប់តាំងពីម៉ោង៧ព្រឹក។ ការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នៅអាណត្តិទី៥នេះ គឺមានគណបក្សនយោបាយចូលរួមចំនួន១៧គណបក្ស។ តំណាងគណបក្សមួយចំនួនវាយ​តម្លៃថា ដំណើរការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំនេះ ខុសប្លែកពីការ​បោះឆ្នោត​ថ្នាក់ជាតិឆ្នាំ២០១៨។ ខុសប្លែក​ត្រង់​ថា ការ​បោះឆ្នោត​ឆ្នាំនេះ ពលរដ្ឋ​បានទៅបោះឆ្នោត​យ៉ាង​សស្រាក់សស្រាំ ព្រោះមានជម្រើសច្រើន​ជាង​ការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨ ដែលពេលនោះគណបក្សប្រឆាំងធំជាងត្រូវបានរំលាយ។
    13 min
  • ថ្ងៃចុងក្រោយ៖ គណបក្សនយោបាយបញ្ចប់ការប្រជែងរកសម្លេងឆ្នោតគ្នាដោយរបៀបណា?
    យុទ្ធនាការឃោសនាស្វែងរកសម្លេងគាំទ្រដែលមានរយៈពេល១៤ថ្ងៃ បានដល់ទីបញ្ចប់ហើយនៅថ្ងៃទី០៣ ខែមិថុនានេះ ខណៈថ្ងៃទី០៤ស្អែកជាថ្ងៃស ហើយថ្ងៃទី០៥ មិថុនា ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។ ឆ្លងតាមរយៈយុទ្ធនាការឃោសនារកសម្លេងឆ្នោតអស់រយៈពេល ២សប្តាហ៍កន្លងទៅ គណបក្សនយោបាយនានាសុទ្ធតែបានវាយតម្លៃពីភាពវិជ្ជមាន និងការរំពឹងទុកប្រកបដោយការជឿជាក់រៀងៗខ្លួនថានឹងបានឈ្នះអាសនៈ ឬតំណែងមេឃុំចៅសង្កាត់តាមឃុំ សង្កាត់ដែលខ្លួនដាក់បេក្ខភាព។
    12 min
  • អ្នកឃ្លាំមើល៖ការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសបោះឆ្នោត
    ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត បារម្ភថា ការចាប់ខ្លួនសកម្មជន​គណបក្សភ្លើងទៀន ដែល​ជាគណបក្សមួយមាននិន្នាការជំទាស់លេចមុខជាងគេនេះ គឺចង់ឬមិនចង់​ធ្វើ​ឲ្យប៉ះពាក់​ដល់​បរិយាកាស​បោះឆ្នោត ទោះតិច ឬច្រើន។ សម្រាប់គណបក្សភ្លើងទៀន បើដឹងថា លោក អៀ ចាន់ណា មានជាប់បណ្តឹងនៅតុលាការក៏គណបក្សនេះមិនឲ្យលោកចូលស្រុកវិញឡើយ ហើយបានបន្ទោសទៅលើប្រព័ន្ធយុត្តិធម៌ថាមិន​បានបើក​ចំហ​លើ​ករណីនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ អះអាងថា ដីកាចាប់ខ្លួននោះបាន​ចេញតាំងពីឆ្នាំ២០២០ ទំនងជាសាមីខ្លួន ធ្វើមិនដឹង ឬភ្លេចខ្លួន។
    12 min
  • បោះឆ្នោតឃុំសង្កាត់៖ អនុប្រធានបក្សកាន់អំណាចអំពាវនាវឲ្យមានការគោរតាមលទ្ធិប្រជាធិបតេយ្យ
    ពីវេទិកាឃោសនាបោះឆ្នោតក្នុងខេត្តព្រៃវែង កាលពីចុងសប្តាហ៍មុន អនុប្រធានគណបក្សប្រជាជនកម្ពុជាបានលើកឡើងឲ្យមានការគោរពលទ្ធផលនៃការបោះឆ្នោត តាមការសម្រេចរបស់ប្រជាពលរដ្ឋ។ អ្នកតាមដាននយោបាយ និងគណបក្សដែលចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ បានបង្ហាញការគាំទ្រចំពោះការលើកឡើងនេះ ប៉ុន្តែបន្ថែមថាការបោះឆ្នោតត្រូវតែប្រព្រឹត្តិទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
    10 min
  • តើបណ្កាញសង្គមមានឥទ្ធិពលយ៉ាងណាទៅលើការឃោសនារកសម្លេងឆ្នោតនៅសម័យនេះ?
    ទន្ទឹមគ្នានឹងការដង្ហែរក្បួនឃោសនារកសម្លេងគាំទ្រ នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ យុទ្ធនាការស្វែងរកការគាំទ្រនៅតាមបណ្តាញសង្គមជាពិសេសហ្វេសប៊ុកត្រូវគេមើលឃើញមានភាពសកម្មផងដែរ។ ខណៈដែលការឃោសនាទ្រង់ទ្រាយធំដោយផ្ទាល់របស់គណបក្សនយោបាយនានាត្រូវបានកាត់បន្ថយបើប្រៀបធៀបទៅនឹងអាណត្តិមុនៗ ការឃោសនានយោបាយនៅលើបណ្តាញអនឡាញ ហាក់ដូចកំពុងតែមានឥទ្ធិពល និងមានការចំណាយតិច និងបានផលច្រើន នៅពេលដែលគណបក្សនយោបាយចេះប្រើប្រាស់យុទ្ធសាស្ត្រនេះបានត្រឹមត្រូវ។
    14 min
  • អ្នកឃ្លាំមើល៖វិសោធនកម្មច្បាប់គណបក្សនយោបាយកំពុងជះផលមិនល្អដល់ការធ្វើសកម្មភាពរបស់បក្សខ្លះ
    អ្នកឃ្លាំមើលការបោះឆ្នោត កត់សំគាល់ថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយកន្លងមក កំពុងជះផល​មិនល្អដល់គណបក្សភ្លើងទៀន​។ គណបក្សភ្លើងទៀន ដែលបានបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងអតីត​ថ្នាក់​ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ឬអ្នកគាំទ្រមួយចំនួននៅក្រៅប្រទេសនោះទេ ដែលត្រូវបានគេមើលឃើញថាគឺជាការ​រលាស់​ខ្លួន​ចេញ កុំឲ្យជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។ ការប្រកាសយ៉ាងដូច្នេះ គឺបន្ទាប់ពីគណបក្សភ្លើងរងការព្រមានពី គ.ជ.ប ចំពោះ​ការធ្វើសកម្មភាពឃោសនានៅខេត្តមួយចំនួននាពេលប៉ុន្មានថ្ងៃមកនេះ។
    13 min
  • រដ្ឋាភិបាល​​ត្រូវ​ប្រើប្រាស់​កម្ចី​បរទេស​របៀប​ណា​កុំឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​វ័ណ្ឌក?
    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ជា​ថ្មី​ពី​តម្លាភាព​របស់​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​កម្ចី​បរទេស​ជាពិសេស​កម្ចី​របស់ចិន​នៅ​ចំពោះ​មុខ​អន្តរជាតិ​ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៧​ ស្តី​ពី​អនាគត​របស់អាស៊ី​កាល​ពីថ្ងៃ​ទី​២៧​ខែ​ឧសភា ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ បើតាម​លោក ហ៊ុន សែន ម្ចាស់​បំណុល​កម្ពុជា​មិន​មែនមា​ន​តែ​ចិន​ទេ មាន​ជប៉ុន កូរ៉េខាងត្បូង ,ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB) ,ធនគារ​ពិភពលោក​(World Bank) និង​ពី​ធនាគារ​កណ្តាល​អឺរ៉ុប​ ជា​ដើម​។ ដូច្នេះ​កម្ពុជា​មិន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ទេ ​ហើយ​ទោះ​ជា​កម្ពុជា​នៅ​សល់​ទំហំ​សម្រាប់​ការ​ខ្ចី​ប្រា​ក់​ពី​បរទេស​បន្ត​ទៀត ក៏​កម្ពុជា​មិន​ចេះតែ​ខ្ចី​លុយ​ពី​គេដោយ​មិនគិត​គូពី​ស្ថានភាព​បំណុល​របស់​ខ្លួន​ដែរ​។​ នេះ​ជំហរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ អ្នក​វិភាគ​ក្រៅស្រុក​និង​អ្នកសេដ្ឋកិច្ច​ក្នុង​ប្រទេស​ស្វាគមន៍​ចំពោះ​ជំហរ​ប្រុងប្រយ័ត្ន​របស់ប្រមុខ​រដ្ឋាភិបាល ​និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាលប​ង្ហាញ​តម្លាភាព​នៃ​កម្ចីការ​ប្រើប្រាស់​កម្ចី​និង​ប្រើប្រាស់​កម្ចី​ឲ្យចំ​គោល​ដៅ។​
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners