ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើលោក កឹម សុខា អាចមានសេរីភាពពេញលេញនៅពេលណា ខណៈបំរាមសិទ្ធិនយោយត្រូវផុតនៅចុងឆ្នាំនេះ?
    លោក កឹម សុខា ដែលជាប់បំរាមសិទ្ធិធ្វើ​នយោបាយ​៥ឆ្នាំ​ដែលចេញដោយ​តុលាការកំពូល​នឹង​ផុត​នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០២២នេះ។ អ្នកឃ្លាំស្ថានការណ៍នយោបាយនៅកម្ពុជាមិនទាន់ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាងណាចំពោះ​វាសនា​របស់លោក កឹម សុខា នៅឡើយ ។ ប៉ុន្តែអ្នកវិភាគ ព្រមានថា ប្រសិនបើ​ប្រធានបក្សជំទាស់មួយនេះ មិនអាចចូលរួមប្រកួតការបោះ​ឆ្នោតឆ្នាំ២០២៣បានទេ នោះសហភាពអឺរ៉ុប ឬ សហរដ្ឋអាមេរិក ក៏ដូចបណ្ដាប្រទេសលោកសេរី ទំនងជាមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនេះឡើយ។
    12 min
  • ការិយាល័យច្រកចេញចូលតែ១ នៅកម្ពុជាមានប្រសិទ្ធភាព និងតម្លាភាពយ៉ាងណា?
    ការិយាល័យច្រកចេញចូលតែ១ តាមពិតទៅត្រូវបានដាក់ឲ្យសាកល្បងនៅតាមតំបន់មួយចំនួនចាប់តាំងពីឆ្នាំ ២០០៣មកម្ល៉េះ ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ ក៏ប៉ុន្តែក្រោយៗមក ការបង្កើតយន្តការច្រកចេញចូលតែមួយនេះ ត្រូវបានគេមើលឃើញថា បានជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជាអ្នករកសេវាបានច្រើន បើទោះណាជាការអនុវត្តន៍មិនបានល្អឥតខ្ចោះក៏ដោយ។ តើការិយាល័យច្រកចេញចូលតែមួយមានគុណភាព ប្រសិទ្ធភាព និងតម្លាភាពយ៉ាងណា ខណៈដែលរដ្ឋាភិបាលបានដាក់ឲ្យដំណើរការយន្តការថ្នាក់ក្រោមជាតិមួយនេះ នៅទូទាំងប្រទេស និងកំពុងដំណើរការយន្តការនេះតាមប្រព័ន្ធអនឡាញផងនោះ?
    12 min
  • តើអាចទៅរួចទេ ការរួបរួមរវាងគណបក្សដែលមាននិន្នាប្រជាធិបតេយ្យដូចគ្នា?
    គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម​ ពួកគេកំពុងតស៊ូមតិ​ឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងបរិយាកាសនយោបាយ។ នៅក្នុងចំណោមគណបក្សនយោបាយទាំង៥នេះ គឺមាន៣ ឬ៤គណបក្សបានបង្ហាញពីគោលបំណង នៃការរួបរួម ឬចងសម្ព័ន្ធភាពនឹងគ្នា។ តើអាចទៅរួចទេ ការរួបរួមរវាងគណបក្សដែលមាននិន្នាប្រជាធិបតេយ្យដូចគ្នា?
    12 min
  • ហេតុអ្វី​​កញ្ញាសេង ធារី ត្រូវ​បញ្ជូនទៅឃុំខ្លួន​នៅខេត្តព្រះវិហារ?
    កញ្ញា សេងធារី មេធាវីសញ្ជាតិអាមេរិកាំងត្រូវបានតុលាការបញ្ជូន​ទៅឃុំខ្លួន​នៅពន្ធធនាគារ​ខេត្តព្រះសីហនុកាលពី​ថ្ងៃទី​១៥មិថុនា បន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះដែល​នាងត្រូវបានតុលាការ​សម្រេច​និងបញ្ចូនខ្លួន​​ទៅ​ពន្ធធនាគារព្រៃស​ រាជធានីភ្នំពេញ​។ មន្ត្រីពន្ធធនាគារពន្យល់ថា ចំណាត់ការនោះធ្វើឡើង​ដើម្បីបញ្ចៀស​សកម្មភាពអសន្តិសុខ និងសណ្តាប់ធ្នាប់​ កើតឡើងដោយ​សម្លេង​ប្រឆាំងតវ៉ា ក៏ប៉ុន្តែ​តែមេធាវីការពារក្តីនាង និងអង្គការសង្គមស៊ីវិល ថាជា​ការបំបិតសិទ្ធិសេរីភាពធ្ងន់ធ្ងរ។  ​
    12 min
  • ហេតុអ្វីលោក កឹម សុខា ប្រកាសបែកសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី?
    នៅចំពោះមុខអង្គសវនាការនៅសប្តាហ៍នេះ លោក កឹម សុខា បានប្រកាសថា លោកលែងមានសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ទៀតហើយ ពោលតាំងពីលោក សម រង្ស៊ី មានផែនការ​ចូល​ស្រុក​កាលពីឆ្នាំ២០១៩។ ការ​ប្រកាសយ៉ាងដូច្នេះ របស់ប្រធានអតីតបក្សជំទាស់រូបនេះ ​គឺធ្វើឡើង​នៅក្នុងបរិយាកាសមួយ​ដែល​អ្នក​វិភាគហៅថា គ្រាន់តែជាការបំពេញចិត្តអ្នកដែលចង់ឲ្យបក្សប្រឆាំងបែកគ្នា និងជាការដោះបន្ទុកពីការចោទប្រកាន់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការបែកគ្នារវាងមេបក្សប្រឆាំងទាំងពីរនេះ ក៏ជាការ​ផ្តល់ឱកាសដល់បក្សកាន់អំណាចផងដែរ ខណៈការបោះឆ្នោតជិតមកដល់។
    12 min
  • តើនយោបាយខ្មែរនឹងវិវត្តទៅជាយ៉ាងណាក្រោយការបោះឆ្នោតឃុំសង្កាត់ និងមុនពេលបោះឆ្នោតសកល២០២៣
    ហេតុការណ៍ដែលគួរឲ្យមានការចាប់អារម្មណ៍ខ្ពស់កាលពីថ្ងៃអង្គារ រួមមានការប្តឹងផ្តល់ទៅលើមេដឹកនាំបក្សប្រឆាំង លោក សុន ឆ័យ ពីសំណាក់គណបក្សកាន់អំណាច ការផ្តន្ទាទោសទោសមេដឹកនាំ និងសកម្មជនប្រឆាំងរាប់សិបនាក់ក្នុងនោះមានកញ្ញា សេង ធារី ផងដែរ ឲ្យជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំ ដល់៨ឆ្នាំ ត្រូវគេមើលឃើញថាជារូបភាពនយោបាយមួយ ដែលមានភាពតានតឹងជាថ្មី។ ហេតុការណ៍នេះ ធ្វើឲ្យអ្នកវិភាគ និងអ្នកតាមដាននយោបាយកម្ពុជាសម្តែងនូវការព្រួយបារម្ភពីការវិវត្តន៍ស្ថានភាពនយោបាយមួយមិនល្អក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០២៣ខាងមុខ។
    13 min
  • ការផ្តន្ទាទោសអ្នកប្រឆាំងដ៏សន្ធឹកសន្ធាប់ តើកម្ពុជាអាចរងសម្ពាធពីអន្តរជាតិដែរឬទេ?
    អ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងបណ្តាអង្គការសង្គមស៊ីវិលមួយចំនួនបានចាត់ទុកការកាត់ទោសដាក់ពន្ធនាគារទៅលើ កញ្ញា សេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងសិទ្ធិមនុស្សជាង៤០នាក់ផ្សេងទៀតពីចន្លោះ៥ ឆ្នាំ ដល់៨ឆ្នាំរបស់តុលាការក្រុងភ្នំពេញ គឺជារឿងមិនគួរកើតមានឡើយក្នុងប្រទេសដែលតែងតែអះអាងនៅចំពោះមុខក្រសែភ្នែកអន្តរជាតិថា បានគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបានពេញលេញ។ បណ្តាអង្គការសង្គម និងអ្នកការពារសិទ្ធិមនុស្សបានលើកឡើងថា ការបង្ក្រាបអ្នកប្រឆាំងដ៏ច្រើនលើសលុបនេះ គឺជាការសម្លាប់សំលេងប្រជាធិបតេយ្យនៅកម្ពុជា ខណៈការរឹតខ្ចៅបន្តឹងអ្នកគោពលទ្ធិប្រជាធិបតេយ្យមិនឱ្យងើបឡើងតស៊ូបាន កម្ពុជាអាចរងសម្ពាធធ្ងន់ធ្ងរពីប្រទេសលោកសេរី ជាពិសេសទំនាក់ទំនងការទូត។
    13 min
  • ការដោះស្រាយបញ្ហាទឹកលិចក្រុង ទាមទារឲ្យមានឆន្ទៈនយោបាយច្បាស់លាស់
    បញ្ហដដែលៗនៃការជនលិចក្រុងភ្នំពេញត្រូវបានគេបន្ទោសទៅលើកង្វះប្រព័ន្ធលូធំៗដើម្បី​បង្ហូរទឹក ខណៈបឹងធម្មជាតិសំខាន់ៗដែលជាកន្លែងស្តុកទឹកត្រូវបានលុបចោលក្រោមគម្រោងអភិវឌ្ឍ។ មិនមែនជារឿង​ថ្មីឡើយ​ដែលនៅពេលមានភ្លៀងខ្លាំងម្តងៗធ្វើឲ្យទីក្រុងដែលនៅជាប់មាត់ទន្លេមួយនេះរងការជនលិចរាល់ឆ្នាំ។ នៅចំពោះមុខ​បញ្ហានេះ អ្នកតាមដានលើកឡើងថា ដើម្បីដោះស្រាយរឿងទឹកលិចក្រុងនេះឲ្យបានជោគជ័យគឺទាមទារឲ្យមាន​ឆន្ទៈនយោបាយ​ច្បាស់លាស់។
    13 min
  • តើភូមាអាចនឹងស្តាប់កម្ពុជាលើសំណើឲ្យលុបចោលការប្រហារជីវិតអ្នកប្រឆាំងទេ?
    អ្នកនយោបាយ អ្នកវិភាគ និងអ្នកតាមដានព្រឹត្តការណ៍អន្តរជាតិនៅកម្ពុជាស្ទាក់ស្ទើរក្នុងការឆ្លើយជំនួសរបបសឹកភូមាចំពោះសំណើ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឲ្យភូមាពិចារណាលុបចោលការប្រហាជីវិតអ្នកប្រឆាំង។ ប៉ុន្តែពួកគេព្រមានថា បើមិនស្ដាប់កម្ពុជាទេ ភូមានឹងកាន់តែឯកោលើឆាកអន្តរជាតិនិងផ្ទៃក្នុងអាស៊ាន។ ហេតុអ្វី?
    12 min
  • ការចំណាយថវិកាលើសផែនការសម្រាប់បោះឆ្នោតថ្នាក់ក្រោមជាតិនាំឲ្យមានការចោទសួរពីតម្លាភាព?
    កំណើនពលរដ្ឋមានសិទ្ធិបោះឆ្នោត ចំនួនការិយាល័យកើនឡើង ក៏ដូចជាទំនិញឡើងថ្លៃ គឺជាហេតុផលដែល ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចំណាយថវិកា​លើស​ផែន​ការ​។ តាមផែនការ គ.ជ.បគ្រោងចំណាយតែ៤៣លានដុល្លារ ប៉ុន្តែនៅពេលជាក់ស្តែងគឺចំណាយកើនដល់ខ្ទង់៦០លានដុល្លារ។ ការចំណាយថវិកាជាតិ​កើនឡើង​លើសផែនការគ្រោងទុកខ្ពស់យ៉ាងនេះ ត្រូវបានអ្នកឃ្លាំមើល​អំពើពុករលួយ និងគណនេយ្យភាពសង្គម ចោទសួរពីតម្លាភាពនៃការចាយថវិកាជាតិ ខណៈសេដ្ឋកិច្ចរបស់ពលរដ្ឋជាអ្នកបង់ពន្ធ​កំពុងជួបផលវិបាក។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners