ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើអ្នកនយោបាយបដិបក្ខខ្មែរអាចបង្កើតវប្បធម៌ជូនពរគ្នាបានទេក្រោយការបោះឆ្នោត?
    ក្រោយចេញពីតុលាការដើម្បីឆ្លើយបំភ្លឺការចោទប្រកាន់ពីបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានប្រាប់អ្នកកាសែតថាលោកមានបំណងជូនពរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះ។ ក៏ប៉ុន្តែលោកមិនអាចធ្វើបានទេ ដោយហេតុថាគណបក្សប្រជាជនបានដាក់ពាក្យប្តឹងលោកទៅហើយ។ ជុំវិញការបង្កើតវប្បធម៌ជូនពរគ្នា ទទួលស្គាល់ការពិតចំពោះលទ្ធផលក្រោយការបោះឆ្នោតនេះ អ្នកតាមដាននយោបាយ និងសង្គមយល់ថាជាការល្អ តែគណបក្សកាន់អំណាចយល់ថាជាការឃោសនានយោបាយ។
    12 min
  • អ្នកនយោបាយ៖ បើកែរដ្ឋធម្មនុញ្ញគ្រាន់តែបម្រើផលប្រយោជន៍ក្រុមណាមួយ គឺជាគ្រោះថ្នាក់ដល់សង្គម
    ប្រតិកម្មយ៉ាងប្រុង​ប្រយ័ត្នពីអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល​ចាប់​ផ្តើម​ធ្លាក់មក បន្ទាប់ពីរដ្ឋាភិបាល​បានអនុម័ត​លើការ​ធ្វើ​វិសោធនកម្មមាត្រាមួយចំនួននៃ​រដ្ឋធម្មនុញ្ញ។ ត្បិតមិនទាន់ត្រូវបាន​ពន្យល់ជាសាធារណៈ​ តែ​​ការ​ធ្វើ​វិសោធនកម្មទៅលើមាត្រា៨៩ និងមាត្រា៩៨ នៃច្បាប់កំពូលនេះ គឺជាការបង្កការ​លំបាក​ដល់​តំណាងរាស្ត្រ​ក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាលមកបំភ្លឺ។ សម្រាប់អ្នកនយោបាយ​មួយចំនួន បើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ​គ្រាន់តែ​បម្រើ​ផល​ប្រយោជន៍ឲ្យក្រុមណាមួយ នោះគឺជាគ្រោះថ្នាក់ដល់សង្គមជាតិ។
    12 min
  • តើអាចទៅរួចទេ ការស៊ើបអង្កេតឡើងវិញ ករណីឃាតកម្ម លោក កែម ឡី?
    មិនមែនជារឿងថ្មីទេ! ការទាមទារឲ្យបើក​ការស៊ើប​អង្កេតឡើងវិញ​លើឃាតកម្ម​ លោក កែម ឡី ។ ប៉ុន្តែ​ដោយសារតែ«យុត្តិធម៌សម្រាប់មិនពេញលេញ» ក្រុមអ្នកតស៊ូមតិ ទាំងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល និងមន្ត្រីសង្គមស៊ីវិល បានទទួចជាថ្មីទៀត ឲ្យបើក​ការស៊ើប​អង្កេតឡើងវិញ ដោយ​តម្លាភាព ​លើឃាតកម្ម​​​ដ៍ចម្រូងចម្រាស់មួយនេះ។ សម្រាប់​ក្រសួងយុត្តិធម៌ ការទាមទារបែបនេះអាចធ្វើទៅបានលុះត្រាតែរកឃើញភស្តុតាងថ្មីមកសំអាង។
    13 min
  • តើជាការចៃដន្យ ឬជាចេតនា យកថ្ងៃ១០កក្កដា កាន់ទុក្ខ?
    ប្រមុខរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បានកំណត់យកថ្ងៃអាទិត្យទី១០​កក្កដា គឺជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ដែលត្រូវបានគេបាញ់​សម្លាប់នៅថ្ងៃទី៨កក្កដា ។​ ជួនពេលគ្នាដែលនៅកម្ពុជា ថ្ងៃ១០កក្កដា គឺថ្ងៃដែលគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគល្បីឈ្មោះ។ ការប្រកាសយកថ្ងៃ១០កក្កដា ទម្លាក់ទង់ជាតិពាក់កណ្តាលដងនៅទូទាំងប្រទេសកម្ពុជាដើម្បីកាន់ទុក្ខ លោក អាបេ គឺជាការចៃដន្យ ឬជាចេតនា ?
    11 min
  • តើមានភាពចាំបាច់អ្វី ដែលកម្ពុជាត្រូវ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ?
    សេចក្តីព្រាងច្បាប់ធម្មនុញ្ញថ្មីត្រូវបានអនុម័ត​ដោយ​គណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ ខណៈខ្លឹមសារ​លំអិត​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់កំពូលមួយនេះមិនទាន់ត្រូវបានរដ្ឋាភិបាល​ប្រកាសជាសាធារណៈនៅឡើយ។​​ក្រុម​អ្នកតាមដាន​នយោបាយ​បារម្ភថា ការធ្វើ​វិសោធនកម្ម​ច្បាប់កំពូលមួយនេះ នៅក្នុង​គ្រា​ដែល​តំណាង​រាស្ត្រមានតែ១គណបក្សបែបនេះគឺមិន​ឆ្លុះ​បញ្ចាំងពីឆន្ទៈរួម​របស់ម្ចាស់​ឆ្នោត​នោះឡើយ។
    12 min
  • ហេតុអ្វីកម្ពុជាអញ្ជើញរុស្ស៊ីចូលរួមកិច្ចប្រជុំអាស៊ាន?
    ប្រមុខការទូតកម្ពុជា បានបង្ហើបនូវចេតនារបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះថា កម្ពុជាមានគម្រោងអញ្ជើញរុស្ស៊ី ឲ្យចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។ ការអញ្ជើញនេះ គឺធ្វើឡើង អំឡុងពេលដែលរុស្ស៊ី កំពុងទទួលការថ្កោលទោសពីអន្តរជាតិ ជុំវិញករណីរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ តើហេតុអ្វីកម្ពុជាមានចេតនាបែបនេះ?
    13 min
  • តើការបង្កើនជំនួបរវាងអ្នកការទូតលោកខាងលិចជាមួយលោក កឹម សុខា បង្ហាញនូវអត្ថន័យយ៉ាងណា?
    ចាប់តាំងពីលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រងនូវការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ហើយត្រូវបានដោះលែងឲ្យនៅក្រៅឃុំ មេដឹកនាំនយោបាយប្រឆាំងរូបនេះ តែទទួលបានការសុំជួបពីសំណាក់អង្គទូតបស្ចឹមប្រទេសនានាប្រចាំនៅកម្ពុជា។ ជារឿយៗ លោក កឹម សុខា តែងជួបជាមួយទូតអាមេរិក ទូតបារាំង ទូតអាឡឺម៉ង់ ទូតសហភាពអឺរ៉ុប ទូតអូស្ត្រាលីជាដើម ដោយជំនួបធ្វើឡើងដោយឡែកពីគ្នាបន្តបន្ទាប់គ្នា។ ក៏ប៉ុន្តែក្រោយលោក កឹម សុខា រងការព្រមានឃុំខ្លួនជាថ្មីពីតុលាការ កាលពីពេលថ្មីៗនេះ តំណាងទូតសហភាពអឺរ៉ុប ទូតបារាំង និងទូតអាឡឺម៉ង់ បានស្នើជួបលោក កឹម សុខា រួមគ្នាកាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅ។ រូបភាពនេះត្រូវគេមើលឃើញថាជាការបង្ហាញនូវការវិវត្តន៍ថ្មីមួយទៀតជុំវិញស្ថានភាពលោក កឹម សុខា និងការព្រួយបារម្ភពីអង្គទូតនានារបស់លោកខាងលិច។
    11 min
  • វឌ្ឍនភាពទស្សនកិច្ចលើកទី២របស់ប្រេសិតពិសេសប្រធានអាស៊ាននៅភូមាចាត់ទុកថាជាជោគជ័យឬ?
    ក្រោយទស្សនកិច្ចលើកទី២រយៈពេល៣ថ្ងៃនៅប្រទេសភូមាគឺពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដាឆ្នាំ២០២២ ក្រសួងការបរទេសកម្ពុជាបានប្រកាសថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងជាប្រេសិតពិសេសប្រធានអាស៊ាន បានបំពេញកិច្ចការជាច្រើនក្នុងនោះមានការជួបជជែកជាមួយមេដឹកនាំរបបសឹកភូមា លោក មីន អោងឡាំង ជួបជាមួយភាគីជម្លោះដទៃទៀត និងជួបជាមួយអង្គទូតបរទេសនានាប្រចាំនៅភូមាផងដែរ។ ក្រៅពីនេះ លោក ប្រាក់ សុខុន ក៏បានលើកឡើងឲ្យភាគីរបបសឹកគោរពនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ការស្នើឲ្យមានការបញ្ឈប់អំពើហិង្សា ស្នើសុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី និងរំលឹកពីការផ្លាស់ប្តូរទីតាំងឃុំខ្លួនលោកស្រីពីពន្ធនាគារទៅលំនៅដ្ឋានវិញជាដើម។ ក៏ប៉ុន្តែរបបសឹកមិនអនុញ្ញាតឲ្យជួបលោកស្រី ស៊ូជីទេ ក្រោមលេសថាលោកស្រីកំពុងស្ថិតក្រោមនីតិវិធីតុលាការ។
    12 min
  • ហេតុអ្វីគណបក្សនយោបាយមួយចំនួនស្នើឲ្យមានការកែទម្រង់ក្បាលម៉ាស៊ីន គ.ជ.ប?
    ការ​កែទម្រង់​ប្រព័ន្ធបោះឆ្នោត​ គឺសមាស​ភាព​ក្បាលម៉ាស៊ីន​ គ.ជ.ប​ និង​រូបមន្ត​នៃការ​ចែង​អាសនៈគឺ​ជារឿង​សំខាន់​ជាង​គេ​ដែល​ក្រុម​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​ចំនួន​៥ចង់​បាន​ ខណៈ​បរិយាកាស​នយោបាយ​ក៏ជារឿង​ចាំបាច់​មួយ​ទៀត ​មុននឹង​ពួកគេ​សម្រេច​ថា​ចូល​រួមក្រកួត​ ឬមិន​ចូលរួម​នៅ​ឆ្នាំ២០២៣។​ ហេតុអ្វី​គណបក្ស​នយោបាយ​មួយ​ចំនួន​ស្នើឲ្យ​មាន​ការកែ​ទម្រង់​ក្បាល​ម៉ាស៊ីន​ គ.ជ.ប?​
    12 min
  • អ្នកឃ្លាំមើល៖ ការពន្យាពេល ជាយុទ្ធសាស្រ្តធ្វើឲ្យក្រុមអ្នកតវ៉ារងសម្ពាធសេដ្ឋកិច្ច
    វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយអស់ពេលជាង១ឆ្នាំ ដោយមិនទាន់មានដំណោះស្រាយ តាមការស្នើរបស់ក្រុមអ្នកតវ៉ា។ ពី៣៧៣នាក់ មកសល់ត្រឹម ១៦៨ គឺជាចំនួនក្រុមអ្នកតវ៉ាដែលនៅសេសសល់ទាមទារដំណោះស្រាយ ខណៈអតីតបុគ្គលិកចំនួន២០៥នាក់ បានយល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ការងារជាមួយភាគីថៅកែក្រុមហ៊ុន។ ក្រុមអ្នកឃ្លាំមើល យល់ឃើញថា ការពន្យាពេលដោះស្រាយវិវាទការងាររ៉ាំរ៉ៃមួយនេះ គឺជាយុទ្ធសាស្រ្តដើម្បីដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើក្រុមអ្នកតវ៉ា។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners