ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជាត្រូវធ្វើអ្វីខ្លះដើម្បីរួចខ្លួនពីបញ្ជីប្រផេះដែលស្ថិតក្រោមការឃ្លាំមើលលាងលុយកខ្វក់?
    រដ្ឋាភិបាលកម្ពុជាតាម​រយៈក្រុមការងារ​ប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានអះអាង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ប្រឆាំងការលាង​កខ្វក់ ខណៈ​ដែល​កម្ពុជា​បន្ត​ជាប់​ក្នុង​«បញ្ជីប្រផេះ» ពីការតាមដាន​របស់ពិភពលោក​។ អ្នកឃ្លាំមើលទទួលស្គាល់ពីកិច្ច​ខិតខំប្រែងប្រែងនេះ តែថាបញ្ហានេះគឺមានភាពស្មុគស្មាញដែលកម្ពុជាត្រូវមានការ​ប្តេជ្ញាចិត្តខ្ពស់ បើពុំដូច្នេះទេ កម្ពុជា​ពិបាក​ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគដែល​ស្អាតស្អំ។
    12 min
  • តើ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ​សម្រាប់​កម្ពុជា​ពេល​អតិផរណា​ឡើង​ដល់​៧,២%?
    អតិផរ​ណា​របស់​កម្ពុជា​បាន​ឡើង​ដល់​៧,២% កាលពី​ខែ​ឧសភា ដែល​ជា​កម្រិត​ខ្ពស់​បំផុត គិត​ត្រឹម​រយៈ​ពេល១០​ឆ្នាំ​ចុង​ក្រោយ។ ទេសាភិបាល​ធនាគារជាតិ​កម្ពុជា បាន​បញ្ជាក់​ថា​ការ​កើន​ឡើង​អតិផរណា​របស់​កម្ពុជា គឺដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ឡើង​ថ្លៃ​ប្រេង និង​ម្ហូប​អាហារ​ពិភព​លោក។ សម្រាប់​អ្នក​ជំនាញ​សេដ្ឋកិច្ច អតិផរណា​នា​ពេល​នេះ គឺ​ជាតួលេខ​ដ៏​ខ្ពស់​គួរ​ឲ្យ​បារម្ភ។ សម្រាប់​ពលរដ្ឋ​កម្ពុជា​ជាទូទៅ តើ​កម្រិត​អតិផរណា​នេះ ប៉ះ​ពាល់​បែប​ណា?
    12 min
  • តើកម្ពុជាអាចស្រោចស្រង់ស្ថានភាពជួញដូរមនុស្សឲ្យល្អប្រសើរ ដោយវិធីណា?
    របាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញឲ្យដឹងថា កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់កម្រិត៣ ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្សតាមស្តង់ដារជាអប្បរមា។ ក្នុងបញ្ជីខ្មៅ ឬកម្រិត៣ កម្ពុជានឹងអាចប្រឈមការរឹតត្បិតជំនួយ ឬឈានទៅដល់ការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។ ក្នុងបញ្ជីខ្មៅពេលនេះ តើកម្ពុជាត្រូវធ្វើអ្វី ដើម្បីស្រោចស្រង់ស្ថានភានឲ្យល្អប្រសើរឡើងវិញ?
    13 min
  • ហេតុអ្វីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នៅភ្នំពេញ មានរុស្ស៊ី អត់មានអ៊ុយក្រែន?
    សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានបង្កជាវិនាសកម្មសេដ្ឋកិច្ចពាសពេញពិភពលោក បន្ថែមពីលើវិបត្តិជំងឺកូវីដ-១៩។ ប្រធានបទដែលមិនអាចរំលងបាននេះ ត្រូវគេរំពឹងថានឹងត្រូវលើកឡើងនៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅទីក្រុងភ្នំពេញនាដើមខែសីហាខាងមុខនេះ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថានឹងចូលរួមនៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក៏ប៉ុន្តែតំណាងប្រទេសអ៊ុយក្រែន ទំនងជាមិនអាចចូលរួមជាភាគីជាមួយអាស៊ានបានទេ ដោយសារតែការដាក់ពាក្យរបស់អ៊ុយក្រែនហាក់ដូចជាយឺតជាងគេ។ នេះបើតាមលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅ។
    12 min
  • វិបត្តិនៅស្រីលង្កាបានឆ្លុះបញ្ចាំងយ៉ាងណាសម្រាប់ប្រទេសកម្ពុជា?
    ប្រទេសស្រីលង្កាបានឈានដល់ដំណាក់កាលមួយដែលមិនអាចគ្រប់គ្រងបាននូវលំនឹងសេដ្ឋកិច្ច ជាហេតុនាំឲ្យប្រធានាធិបតីនៃប្រទេសនេះ បានប្រកាសចុះចេញពីដំណែង និងបានរត់ភៀសខ្លួនទៅក្រៅប្រទេស ហើយប្រទេសត្រូវបានដាក់ក្នុងគ្រាអាសន្ន។ ពលរដ្ឋស្រីលង្កាបាននាំគ្នាធ្វើបាតុកម្មជាប់ៗគ្នាជាច្រើនថ្ងៃដោយសារតែរដ្ឋាភិបាលគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមិនបានល្អ ការកើតមានអំពើពុករលួយ គ្រួសារនិយម អតិផរណាពេញទំហឹង វិបត្តិបំណុលវ័ន្តក រួមនឹងបញ្ហាជាច្រើនទៀត ដែលបានធ្វើ​ឲ្យ​ស្រីលង្កាជួបវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ។ វិបត្តិនៅស្រីលង្កានេះ ត្រូវគេគិតថាជាមេរៀនដ៏សំខាន់មួយសម្រាប់ប្រទេសក្រីក្រ និងប្រទេសដែលមានសណ្ឋាណសេដ្ឋកិច្ចប្រហាក់ប្រហែលគ្នានៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ។
    13 min
  • តើការវាយដំទៅលើសកម្មជនជាការបំភ័យ ឬធ្វើឲ្យបក្សប្រឆាំងកាន់តែមានការគាំទ្រ?
    ករណីវាយដំទៅលើសមាជិកគណបក្សប្រឆាំងមិនមែនជារឿងថ្មីឡើយ ប៉ុន្តែថ្មីត្រង់ថា ករណីដូចគ្នានេះបានកើតឡើងម្តងទៀតនៅថ្ងៃទី១៧កក្កដា។ សម្រាប់​គណបក្សប្រឆាំង ករណីហិង្សាជាបន្តបន្ទាប់កន្លងមក ហើយ​ដែល​កម្ររក​ឃើញជនដៃមកដាក់ទោសនេះ គឺជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ។ បើកាលណា​ចាត់ទុក​ករណីហិង្សានេះ គឺជារឿងនយោបាយ នោះគឺមិនអាចរកជនដៃដល់ឃើញឡើយ។ នេះបើតាម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ​តើការវាយដំទៅលើសកម្មជនកន្លងមកជាការបំភ័យធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ ឬធ្វើឲ្យបក្សប្រឆាំងកាន់តែមានការគាំទ្រ?
    13 min
  • តើការអនុវត្តន៍គោលនយោបាយប្រាក់សោធនមានចំណុចល្អ និងផលប៉ះពាល់អ្វីខ្លះ?
    ចាប់ពីខែតុលាឆ្នាំ២០២២ ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជននឹងត្រូវចាប់ផ្តើមអនុវត្តហើយ។ ប្រាក់សោធននិវត្តន៍ ក្នុងពេល៥ឆ្នាំដំបូង គឺ​ ភាគីកម្មករ-និយោជិត ត្រូវបង់ជាប្រចាំខែចំនួន២%នៃប្រាក់ខែគោល៣០០ដុល្លារអាមេរិក ខណៈដែលភាគីនិយោជកឬថៅកែ ក៏តម្រូវឲ្យបង់ភាគទាន២%ទៀតជាប្រចាំខែ។ តើការ​អនុវត្តន៍គោលនយោបាយនេះ មានចំណុចល្អ និងផលប៉ះពាល់អ្វីខ្លះ?
    12 min
  • ការបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ជាការបន្តក់សេរ៉ូមឲ្យបន្តរស់?
    អ្នកធ្វើ​ការខាង​វិស័យទេសចរណ៍បាន​សាទរ​ចំពោះ​ការ​សម្រេចរបស់​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​លើកលែងពន្ធ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន៣ គឺខេត្ត​សៀមរាប ព្រះសីហនុ និង​រាជធានីភ្នំពេញ តែថាការ​លើកលែងពន្ធនេះហាក់ដូចជាមិនមានតម្លាភាពសម្រាប់​ខេត្ត​ផ្សេងទៀត។ ពីខាងសហជីពបារម្ភថា ប្រសិន​បើ​បន្ត​លើកលែង​រយៈពេលវែង នោះ​នឹង​ធ្វើ​ឲ្យ​រដ្ឋជួបវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែក្រសួង​សេដ្ឋកិច្ច​អះអាងថា ការ​លើកលែង​ពន្ធ​វិស័យទេសចរណ៍មួយផ្នែកនេះ នឹង​មិនធ្វើឲ្យ​សេដ្ឋកិច្ច​ជួប​វិបត្តិ​នោះឡើយ។
    11 min
  • ហេតុអ្វី​រយៈ​ពេល​៣០​ឆ្នាំកម្ពុជា​កែ​រដ្ឋធម្មនុញ្ញ​១០​ដង?
    ប្រទេស​កម្ពុជា​បាន​រៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​លើក​ទី​១០ ដោយ​ជ្រើសរើស​យក​មាត្រា​ចំនួន៨ មក​ធ្វើវិ​សោធនកម្ម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ទាំង​១០​លើកនេះ គឺ​សំដៅ​ទៅ​លើ​ការ​បំពេញ​បន្ថែម​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ និង​ដើម្បី​ការពារ​ឧត្តម​ប្រយោជន៍ជាតិ។ អ្នកតាមដាន​នយោបាយ និងអ្នកនយោបាយ​វិញ បានលើក​ឡើងថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា ហាក់​ដូច​ជាញឹកញាប់​គួរ​ឲ្យ​កត់​សម្គាល់ និងថា ការ​ជជែក​ពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​មិនមាន​ពហុបក្ស អាច​ធ្វើ​ឲ្យ​វិសោធនកម្ម​នោះ​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​បក្ស​តែ​មួយ។
    14 min
  • តើការពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក នឹងជះផលវិជ្ជមានដល់ GSPទេ?
    នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃពុធនៅទីក្រុងភ្នំពេញ ភាគីកម្ពុជាក៏បានរំលឹកឲ្យអាមេរិកបន្តផ្តល់ភាពអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា ដែលបានអស់សុពលភាពកាលពីដំណាច់ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ក៏ប៉ុន្តែឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា ​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកសម្រាប់កម្ពុជា កំពុងស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយសភាអាមេរិកនៅឡើយ។ តើ GSP ពិតជាទាក់ទងគ្នាទៅនឹងការបង្កើនទំនាក់ទំនងកម្ពុជា-អាមេរិក ឬអាស៊ាន-អាមេរិក ឬយ៉ាងណា?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners