ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការតម្លើងប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ នឹងប៉ះពាល់ដល់ការវិនិយោគវិស័យកាត់ដេរឬទេ?
    កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូកធ្វើដំណើរសម្រាប់ឆ្នាំ២០២៣ បានចាប់ផ្តើមជុំទី១ហើយកាលពីថ្ងៃចន្ទម្សិលមិញ ដោយភាគីនិយោជក ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីរដ្ឋាភិបាលបានលើកឡើងពីបទបង្ហាញផ្សេងៗគ្នាជុំវិញទឡ្ហីករណ៍នៃការស្រាវជ្រាវសេដ្ឋកិច្ចសង្គមទាំង៧ចំណុច។ តំណាងកម្មករ និយោជិតបានព្យាយាមទាមទារតម្លើងប្រាក់ឈ្នួលឲ្យបានច្រើនដោយយោងទៅលើកំណើនសេដ្ឋកិច្ច និងការលក់នៅតែល្អ តែនិយោជកតែងត្អូញត្អែរពីការប្រឈមរបស់ខ្លួនចំពោះការវិនិយោគវិស័យកាត់ដេរអំឡុងពេលដែលមានវិបត្តិកូវីដ-១៩ ឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន និងការចំណាយផ្សេងៗទៅលើវិភាគទានបេឡាជាតិរបបសន្តិសុខសង្គម(បសស)។
    12 min
  • តើចំណាត់ការផ្លូវតុលាការប្រឆាំងលោក សុន ឆ័យ នឹងជះផលបែបណាដល់ការបោះឆ្នោតឆ្នាំក្រោយ?
    តំ​ណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា បាន​ចេញ​ដី​កា​សម្រេច​ចោទ​ប្រកាន់ លោក សុន ឆ័យ ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្ដឹងគណបក្សប្រជាជនកម្ពុជា ដោយទារជំងឺចិត្ត១លានដុល្លារ និងតាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែល​ទាម​ទារឲ្យ​សុំ​ទោស​ជា​សាធារ​ណៈ​។​ តើ​ចំណាត់​ការ​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​អនុប្រធាន​គណ​បក្ស​ភ្លើង​ទៀន​នឹង​ជះឥទ្ធិពល​បែប​ណាដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​?​
    11 min
  • តើវិវាទការងាររបស់បុគ្គលិកណាហ្គាវើលដ៍ នឹងមានច្រកចេញដែរឬទេ?
    មួយរយៈពេលចុងក្រោយនេះ វិវាទការងារនៃបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានឈានដល់ការប្រើប្រាស់ហិង្សា និងការប្តឹងផ្តល់គ្នាពីសំណាក់ក្រុមអាជ្ញាធរទៅលើកូដករ។ ចំណែកក្រុមអង្គការសង្គមស៊ីវិលដែលតាមដានលើសំណុំរឿងនេះបានបង្ហាញការយល់ឃើញថា ដើម្បីបិទបញ្ចប់វិវាទការងារដែលរុំារ៉ៃអូសបន្លាយពេលជិត១ឆ្នាំនេះ ភាគីទាំងពីរត្រូវស្វែងរកកិច្ចចរចារ ដោយតម្កល់ផលប្រយោជន៍ទាំងសងខាង។ អង្គការសង្គមស៊ីវិលបន្តថា ចំពោះភាគីអាជ្ញាធរ ត្រូវដើរតួជាអ្នកសម្របសម្រួល ដោយមិនត្រូវដើរតួជំនួសថៅកែក្រុមហ៊ុននោះទេ ជាពិសេសក៏ត្រូវបញ្ឈប់សកម្មភាពរារាំង ការប្រើប្រាស់អំពើហិង្សា និងចោទប្រកាន់ មកលើកូដករបន្តទៀត។ បើមិនដូច្នេះទេ វិវាទការងារនេះនឹងកាន់តែរីកធំ ហើយអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចផង។​
    12 min
  • មន្ត្រីថា ឧស្សាហកម្មរីកចម្រើន ហេតុអ្វីកម្ពុជាបញ្ជូនពលករទៅក្រៅប្រទេសកាន់តែច្រើន?
    ក្រសួងឧស្សាហកម្មនិងនវានុវត្តនៅថ្ងៃទី១១សីហាម្សិលមិញ បានធ្វើសន្និសីទកាសែតបង្ហាញពីសមិទ្ធផលការងាររយៈពេល៥ឆ្នាំ។ អ្នកនាំពាក្យក្រសួងនេះ បានបង្ហាញភាពរីកចម្រើននៃវិស័យឧស្សាហកម្មដើរលឿនរហ័សហួសពីផែនការកំណត់ទុក។ ក្នុងនោះផលិតផលលក់ចេញទៅក្រៅប្រទេស និងលក់នៅក្នុងស្រុកសម្រេចបានជិត៨ពាន់លានដុល្លាររយៈពេល៦ខែនៃឆ្នាំ២០២២។ ដោយឡែកក្នុងរយៈពេល៧ខែរោងចក្របង្កើតថ្មីនៅកម្ពុជាមានជាង១០០ និងផ្ដល់ការងារជូនពលរដ្ឋជិត៨ម៉ឺននាក់ជាមួយនឹងទុនវិនិយោគជាង១ពានលានដុល្លារ។ តាមរយៈកំណើននេះ អ្នកនាំពាក្យក្រសួងឧស្សាហកម្មនិងនវានុវត្តរំពឹងថា វិស័យឧស្សាហកម្មអាចចូលរួមចំណែកក្នុងGDPប្រចាំឆ្នាំ២០២២ជិត៤០ភាគរយ​។ តើកម្ពុជាអាចកាត់បន្ថយពលករចំណាកស្រុកបានទេ ខណៈមន្ត្រីថា វិស័យឧស្សាហកម្មរីកចម្រើន?
    11 min
  • កម្លាំងសមត្ថកិច្ចត្រូវអនុវត្តច្បាប់របៀបណាកុំឲ្យក្លាយជាជនជាប់ចោទ?
    ថ្មីៗនេះក្រុមគ្រួសារអ្នកស្លាប់ដែលសង្ស័យថា បណ្ដាមកពីប្រតិបត្តិការ​បង្ក្រាប​បទល្មើសរបស់កម្លាំងប៉េអឹមខេត្តកំពង់ធំបានបរិហាថា លោក  សួង​ ឌ័ន ស្លាប់ដោយសារការធ្វើទារុណកម្មសង្កត់ឲ្យស្លាប់។ ការបរិហានេះបានធ្វើឲ្យអ្នកតាមដានសង្គមបាននឹកឃើញដល់ការស្លាប់របស់ ​លោក George Floyd កាលពីឆ្នាំ២០២០ ប្រសិនបើលោក  សួង ឌ័ន ស្លាប់ដោយសារការធ្វើទារុណកម្មសង្កត់មែន។ ប៉ុន្តែនៅអាមេរិក នាយ​នគរបាល​​ដែល​យក​ជង្គត់សង្កត់ក​លោក Georges Floyd ត្រូវ​តុលាការ​កាត់ទោស​ពីបទ​មនុស្សឃាត។ ចេតនាឬអ​ចេតនារហូតធ្វើឲ្យលោក សួង ​ឌ័ន ស្លាប់​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នើឲ្យចាំលទ្ធផលស្រាវជ្រាវសិនមុននឹងធ្វើការវាយតម្លៃ។ តើមន្ត្រីត្រូវអនុវត្តច្បាប់របៀបណា កុំឲ្យក្លាយជាជនជាប់ចោទ ឬ ជនល្មើស?
    11 min
  • តើដល់ពេលហើយឬនៅ ដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាននៅឆ្នាំ២០២៣?
    គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយកាន់អំណាចសុទ្ធតែបានត្រៀមលក្ខណៈរៀងៗខ្លួនក្នុងការរៀបចំយុទ្ធសាស្ត្រប្រម៉ែប្រមូលអ្នកគាំទ្ររបស់ ដែលជាពលរដ្ឋខ្មែរកំពុងរស់នៅ និងចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង១លាននាក់ដែរនៅឯក្រៅប្រទេស ដែលបានបាត់បង់សិទ្ធិបោះឆ្នោត នៅពេលប្រទេសកម្ពុជារៀបចំការបោះឆ្នោតម្តងៗ ដោយសារតែកម្ពុជានៅមិនទាន់មានច្បាប់ និងការរៀបចំឲ្យពលរដ្ឋខ្មែរអាចបោះឆ្នោតបាននៅក្រៅប្រទេស។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ជាពេលវេលាសមល្មមទេ ដែលពលរដ្ឋខ្មែរត្រូវបានយកចិត្តទុកដាក់ ឲ្យពួកគេបានចូលរួមសម្តែងមតិដើម្បីជ្រើសរើសតំណាងរបស់ខ្លួនពីក្រៅប្រទេសដូចជាប្រទេសមួយចំនួននៅលើពិភពលោក?
    13 min
  • អ្នកឃ្លាំមើល៖ការមិនផ្តល់ការងារ និងឯកសណ្ឋានឲ្យមន្ត្រីជាប់ឆ្នោតជាការរើសអើងនយោបាយ
    មានឃុំចំនួន៤៤នៅខេត្តកំពង់ធំ មិនទាន់មានឯកសណ្ឋានសម្រាប់​មន្ត្រីក្រុម​ប្រឹក្សាឃុំ​ដែលជាប់ឆ្នោត​មកពីគណបក្សភ្លើងទៀន ហើយក្នុងនោះមាន១៨ឃុំ គឺមិនផ្តល់កន្លែងអង្គុយធ្វើការ។ នេះបើយោងតាមលិខិតរបស់គណបក្សភ្លើងទៀនខេត្តកំពង់ធំ។ ក្រុមអ្នកឃ្លាំមើលយល់ថា នេះជាការរើសអើងនយោបាយដែល​ទម្លាប់បែបនេះមិនគួរឲ្យបន្តកើតមានទៀតទេ ពីព្រោះផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់​គ្រង​រដ្ឋបាល​ឃុំ-សង្កាត់។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ឆ្លើយតបថា ការ​បែងចែកភារកិច្ច និងកន្លែងធ្វើការគឺជាការឯកភាព​តាមរយៈ​បទបញ្ជាផ្ទៃក្នុង​របស់ឃុំ- សង្កាត់ ខណៈរឿងឯកសណ្ឋាន​មិនមែនជាថវិការបស់រដ្ឋនោះទេ។
    13 min
  • ការសម្រេចលុបចោលការដោះដូរ និងអភិវឌ្ឍន៍ជុំវិញភ្នំតាម៉ៅ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    ជាការកម្រដែលការតស៊ូមតិ​ការពារព្រៃឈើទទួលបានជោគជ័យ ដូចករណីការតស៊ូមតិរបស់​មហាជន ប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅជុំវិញសួនសត្វ​ភ្នំតាម៉ៅ។ ក្រុមអ្នកតាមដានសង្គម យល់ថា នេះជាមេរៀន​ដ៍ល្អមួយក្នុងការតស៊ូមតិ​ការពារសម្បត្តិធនធានធម្មជាតិ​ផ្សេងទៀ​ត ​ដែល​បាននិង​កំពុងរង​ការ​បាត់បង់ក្រោម​រូបភាពអភិវឌ្ឍ។ ប្រតិកម្មយ៉ាងដូច្នេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាលសម្រេចចិត្តឡើងវិញ ដោយលុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍជុំវិញភ្នំតាម៉ៅក្នុង​ខេត្ត​តាកែវ។
    13 min
  • តើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ​(GSP)​ របស់អង់គ្លេសដល់កម្ពុជាឈរលើគោលការណ៍អ្វី?
    រដ្ឋាភិបាល​កម្ពុជា​បាន​សំដែង​ការ​អរគុណ​ដល់​ប្រទេស​អង់គ្លេស​ចំពោះ​អ្វី​ដែល​ប្រទេស​ជា​អតីត​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ(GSP) ដល់​កម្ពុជា ខណៈ​ដែល​សហភាព​អឺរ៉ុប​ដកប្រព័ន្ធ​អនុ​គ្រោះពន្ធ(EBA)២០​ភាគរយ។ ពី​ខាង​សហជីព យល់​ថា ការ​សម្រេច​ចិត្ត​របស់​អង់គ្លេស​គឺ​ចាក​ឆ្ងាយ​ពី​គោល​ការណ៍​របស់​សហភាព​អឺរ៉ុប ហើយ​ថា​នេះ​គឺ​គ្រាន់​តែ​ជា​កាដូ​សម្រាប់​បង្កើត​មិត្តភាពជា​មួយ​កម្ពុជា។ ប៉ុន្តែ​ផល​ប្រយោជន៍​នៃ(GSP)របស់​អង់គ្លេស​មិន​អាច​ប្រៀបធៀប​នឹង​ផល​ប្រយោជន៍​នៃ(EBA)របស់​សហភាព​អឺរ៉ុប​បាន​ឡើយ។
    12 min
  • តើកម្ពុជានឹងទទួលយកទេ ចំពោះការជំរុញរបស់អាមេរិកឲ្យបើកលំហសិទ្ធិសង្គមស៊ីវិល និងលំហនយោបាយ?
    ប្រមុខការទូត​សហ​រដ្ឋអាមេរិក កាលពីថ្ងៃទី០៤​ ខែសីហា បានជំរុញនៅចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​លំហសិទ្ធិសង្គមស៊ីវិល និងលំហ​នយោបាយ​ឡើងវិញ ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅឆ្នាំក្រោយនេះ​។ ការស្នើបែបនេះ ​របស់លោក Antony Blinken គឺនៅក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកជំនាញសិទ្ធិមនុស្សនៅកម្ពុជាថា ​ប្រសិនបើកម្ពុជាមានឆន្ទៈក្នុងការកែលម្អតាមការស្នើរបស់អាមេរិក នោះកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើន។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners