ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្នកឃ្លាំមើល៖ បើមិនបំបែកការប្រមូលផ្តុំLDP នោះនឹងទៅជារូបភាពបង្កើតជាតំបន់អបគមន៍
    ការជួបជុំរបស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កើតឡើងមកជាង១០ថ្ងៃ ដោយមិនទាន់មានសញ្ញាណបញ្ចប់នៅឡើយ។ ជាង១០ថ្ងៃ អាជ្ញាធរមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយ ក្រៅពីការអំពាវនាវឲ្យពលរដ្ឋចាកចេញពីដីចម្ការលោក ខឹម វាសនា។ មានការលើកឡើងពីក្តីបារម្ភ ថា ការប្រមូលផ្តុំរបស់ LDP អាចទៅជាបង្កើតតំបន់អបគមន៍។ តើរូបភាពនេះអាចកើតឡើងឬទេ?
    14 min
  • តើ​ដល់​ពេល​ត្រូវ​បង្កើន​អាសនៈ​តំណាង​រាស្ត្រ​នៅ​ខេត្ត​ដែល​មាន​តែ​១​អាសនៈ​ឬ​នៅ​?
    នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​ខេត្ត​ចំនួន​៩ ​មាន​កៅ​អី​តំណាង​រាស្ត្រ​តែ​១​ប៉ុណ្ណោះ ហើយ​រាល់​ការ​បោះឆ្នោត​ម្តង​ៗ​គឺកៅ​អី​នោះ​បាន​ទៅ​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន កោះកុង កែប ស្ទឹងត្រែង រតនៈគិរី និងមណ្ឌល។ សម្ព័ន្ធ​គណ​បក្ស​នយោ​បាយ​ចំនួន​៤​ ស្នើ​ឲ្យ​មាន​ការ​បង្កើន​អាសនៈតំ​ណាង​រាស្ត្រ​នៅ​តាម​ខេត្ត​ដែល​មាន​តែ​១​អាសនៈ​ ខណៈ​ដែល​ពលរដ្ឋមាន​សិទ្ធិ​បោះឆ្នោត​មាន​ការកើន​ឡើង​។ គណ​បក្ស​នៅ​ក្រៅរដ្ឋាភិបាល យល់ថា ការ​បង្កើន​អាសនៈនេះ ដើម្បី​ឲ្យ​ប្រជា​ធិបតេយ្យ​ទូ​លំ​ទូលាយ​។ តើ​ដល់​ពេល​ត្រូវ​បង្កើន​អាសនៈ​តំណាង​រាស្ត្រ​នៅ​ខេត្ត​ដែល​មាន​តែ​១​អាសនៈ​ឬ​នៅ​?​
    13 min
  • សាលក្រមតុលាការបារាំងនឹងជះឥទ្ធិពលដល់ប្រជាប្រិយភាពនយោបាយលោក ហ៊ុន សែន និង​លោក សម រង្ស៊ីទេ
    សវនាការលើសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ឌី វិជ្ជា ទៅ​លើលោ​ក សម រង្ស៊ី ប្រធានស្តីអតីតគណបក្សសង្គ្រោះជាតិ នៅតុលាការបារាំងកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ចប់ទៅហើយ។ តុលាការ​នឹងប្រកាសសាលក្រមនៃសំណុំរឿងនេះ នៅថ្ងៃទី១០ ខែតុលា ខាងមុខ។ ជុំវិញការប្រកាសសាលក្រមរបស់តុលាការបារាំង ដែលនឹងដឹងថាមានអ្នកឈ្នះ មាន​អ្នកចាញ់នៅថ្ងៃខាងមុខនេះ អ្នកវិភាគនយោបាយនានាមើលឃើញថា​វា​នឹង​មិន​ប៉ះពាល់ខ្លាំងដល់កិត្តិយស និងប្រជាប្រិយភាពរបស់អ្នកនយោបាយចាស់​ជាន់​ខ្ពស់ទាំងពីរទេ។
    13 min
  • អ្នកឃ្លាំមើល៖ការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឲ្យជនអន្តោប្រវេសន្តនៅកម្ពុជាជាហានិភ័យ
    ក្រ​សួង​មហា​ផ្ទៃ​បាន និង​កំពុង​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ដល់​ជន​អន្តោ​ប្រវេសន្ត​នៅ​កម្ពុជា​ បន្ទាប់​ពី​ធ្វើ​ជំរឿន​រក​ឃើញ​ថា ជន​បរទេស​ជា​ច្រើន​កាន់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ខុស​ច្បាប់​ ពិសសេស​ជន​ជាតិ​វៀត​ណាម។​ ដើម្បី​ស្រាយ​បញ្ហា​នេះ​ រដ្ឋាភិបាល​អះអាងថា គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ដក​ហូត​ឯក​សារ​ខុស​ច្បាប់​ទាំង​នោះ​មក​វិញ ហើយ​ចេញ​ឯក​សារ​ស្រប​ច្បាប់​ជូន​ឡើយ​។ ​ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​សង្គម​បារម្ភ​ថា​ ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ឲ្យ​ជន​អន្តោ​ប្រវេសន្ត ពិសេស​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា​បែប​នេះ​ គឺ​ជា​ហានិ​ភ័យទៅ​វិញ​ទេ​។
    13 min
  • ការផ្អើលឈប់ពីការងារដោយជំនឿមិនសមរម្យ នឹងប៉ះពាល់ដល់ទំនុកចិត្តលើពលករខ្មែរនៅក្រៅប្រទេសទេ?
    ក្រសួងការងារកម្ពុជាបានឲ្យដឹងថាមានពលករខ្មែរប្រមាណជាង៥០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតម្នាក់ដែរ ដែលបានធ្វើដំណើរមកពីកូរ៉េ និងជប៉ុនចូលមកកម្ពុជា ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនាកន្លងទៅនេះ។ ពួកគេលើកហេតុផលថាឪពុកម្តាយឈឺធ្ងន់ ដើម្បីឲ្យថៅកែអនុញ្ញាតិច្បាប់។ អ្នកខ្លះសុំអនុញ្ញាតពីថៅកែមិនបាន ក៏ឈប់ទាំងអត់ច្បាប់ បោះបង់ចោលការងារ ហើយត្រឡប់មកស្រុកខ្មែរវិញតាមការឃោសនាបែបអបិយជំនឿមិនសមហេតុផលរបស់លោក ខឹម វាសនា។ នេះបើតាមក្រសួងការងារ។ តាមរយៈនៃព្រឹត្តិការណ៍នេះ តើទំនុកចិត្តមកលើពលករខ្មែរ ពីសំណាក់សហគ្រាសប្រទេសផ្សេងៗ ដែលទទួលកំលាំងពលកម្មពីកម្ពុជានឹងទៅជាយ៉ាងណា?
    12 min
  • ការផ្អើលឈប់ពីការងារដោយជំនឿមិនសមរម្យ នឹងប៉ះពាល់ដល់ទំនុកចិត្តលើពលករខ្មែរនៅក្រៅប្រទេសទេ?
    ក្រសួងការងារកម្ពុជាបានឲ្យដឹងថាមានពលករខ្មែរប្រមាណជាង៥០០នាក់ ក្នុងនោះក៏មាននិស្សិតថ្នាក់បណ្ឌិតម្នាក់ដែរ ដែលបានធ្វើដំណើរមកពីកូរ៉េ និងជប៉ុនចូលមកកម្ពុជា ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនាកន្លងទៅនេះ។ ពួកគេលើកហេតុផលថាឪពុកម្តាយឈឺធ្ងន់ ដើម្បីឲ្យថៅកែអនុញ្ញាតិច្បាប់។ អ្នកខ្លះសុំអនុញ្ញាតពីថៅកែមិនបាន ក៏ឈប់ទាំងអត់ច្បាប់ បោះបង់ចោលការងារ ហើយត្រឡប់មកស្រុកខ្មែរវិញតាមការឃោសនាបែបអបិយជំនឿមិនសមហេតុផលរបស់លោក ខឹម វាសនា។ នេះបើតាមក្រសួងការងារ។ តាមរយៈនៃព្រឹត្តិការណ៍នេះ តើទំនុកចិត្តមកលើពលករខ្មែរ ពីសំណាក់សហគ្រាសប្រទេសផ្សេងៗ ដែលទទួលកំលាំងពលកម្មពីកម្ពុជានឹងទៅជាយ៉ាងណា?
    12 min
  • តើការទិញមូលបត្ររដ្ឋមានផលប្រយោជន៍ និងហានិភ័យអ្វីខ្លះ?
    ចាប់ពីដើមខែកញ្ញាទៅ រដ្ឋាភិបាលកម្ពុជានឹងបើកការលក់​មូលបត្ររដ្ឋ​ជា​លើក​ដំបូង ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣០០​ លាន​ដុល្លារ​អាមេរិក​ ដើម្បី​ប្រមូល​ប្រភព​ឥណទាន​ក្នុង​ស្រុក បន្ថែម​លើ​ការខ្ចីប្រាក់ពី​ក្រៅ​ប្រទេសមកអភិវឌ្ឍ។ ទីផ្សារមូលបត្ររបស់រដ្ឋនេះ គឺមានន័យស្មើ​នឹងឲ្យអ្នកដែលមានលុយសល់ច្រើនយកលុយរបស់ខ្លួនទៅផ្ញើនឹងធនាគាររដ្ឋ ដើម្បីបានការប្រាក់យ៉ាងដូច្នោះដែរ។ តើយុទ្ធសាស្ត្រនេះ មានផលប្រយោជន៍ និងហានិភ័យអ្វីខ្លះសម្រាប់អ្នកយកលុយទៅផ្ញើជាមួយនឹងធនាគាររដ្ឋ?
    12 min
  • សង្គមស៊ីវិល៖ ល្បែងឡូតូអនឡាញជាន់កពលរដ្ឋខ្មែរដែលងើបពីកូវីដឲ្យកាន់តែក្រីក្រថែម
    ស្របពេលដែលរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញកាលពីដើមឆ្នាំនេះ បន្ទាប់ពីសេដ្ឋកិច្ចទាំងរដ្ឋ ទាំងឯកជនត្រូវបានញាំញីដោយជំងឺកូវីដ-១៩ វត្តមាននៃល្បែងឡូតូអនឡាញ ជល់មាន់អនឡាញក៏បានកើតមានឡើងជាបន្តបន្ទាប់ដែរ។ ការបង្កើតឲ្យមានល្បែងឡូតូអនឡាញ ហើយត្រូវគេបើកដោយចំហ មិនមានលាក់លៀមនៅគ្រប់ទីកន្លែងដូច្នេះ ត្រូវបានអ្នកតាមដានសង្គមនានាយល់ថាជាការដាក់បន្ទុកបន្ថែមទៀតទៅលើសេដ្ឋកិច្ចប្រជាពលរដ្ឋដែលទើបតែងើបពីរងគ្រោះដោយជំងឺកូវីដ-១៩។ ជាងនេះទៅទៀត ល្បែងអនឡាញប្រភេទថ្មីនេះ ក៏ជះឥទ្ធិពលដល់គោលការណ៍ភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលដែរ។
    12 min
  • តើការប្តឹងរវាងអ្នកនយោបាយខ្មែរនៅតុលាការបារាំងឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    តុលាការបារាំង នឹងបើកសវនាការ នៅថ្ងៃ ០១ កញ្ញា ២០២២ ដើម្បីពិនិត្យពាក្យបណ្តឹង ពីបទបរិហាកេរ្តិ៍ ដែលប្តឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើលោក សម រង្ស៊ី។ ជាបណ្តឹងដែលធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ចោទ លោក ហ៊ុន សែន ថានៅពីក្រោយនៃការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្រ សម្លាប់ លោក ហុក ឡុងឌី កាលពីឆ្នាំ២០០៨ នៅខេត្តស្វាយរៀង។ សម្រាប់ លោក សម រង្ស៊ី នេះជាឱកាសល្អដែលលោកអាចលាតត្រដាងការពិត។ តើការប្តឹងរវាងអ្នកនយោបាយខ្មែរនៅតុលាការបារាំង ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    13 min
  • វត្តមាននៅកម្ពុជា អាច​ឲ្យ​របាយការណ៍​បន្ទាប់​របស់​អ្នករាយ​ការណ៍​ពិសេស មិន​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ?
    លោក វីធិត មុនតាប៊ន អ្នករាយការណ៍​ពិសេសទ​​ទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​របស់​ខ្លួន​នៅ​កម្ពុជា​ កាល​ពីថ្ងៃ២៦សីហា។ ជា​ដំណើរ​ទស្សនកិច្ច ដើម្បីសង្កេត​ដោយ​ផ្ទាល់​ភ្នែក​ពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា មុន​ពេល​លោក វីធិត មុនតាប៊ន ធ្វើ​របាយការណ៏​ផ្ទាល់​មាត់​ប្រាប់​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​។ ជាញឹកញយ ការ​រក​ឃើញ​របស់​អ្នក​រាយការណ៍​ពិសេស រមែង​ត្រូវ​បាន​បដិសេធ​ដោយ​រដ្ឋាភិបាល​កម្ពុជា​។ តើ​វត្តមាន​នៅ​កម្ពុជា​ចំនួន​១១ថ្ងៃ អាច​ឲ្យរបាយការណ៍ទី​២​របស់​អ្នករាយការណ៍​ពិសេស មិន​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​ឬទេ?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners