ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការបំផុសដែលនាំឲ្យពលករខ្មែរចេញពីកូរ៉េ៖ មានសំណួរចោទឡើងពីការអនុវត្តន៍ច្បាប់ស្តង់ដាពីរ?
    ករណីអ្នកនយោបាយមួយរូប​បំផុសឲ្យពលករខ្មែរ​ចាកចេញពីកូរ៉េខាងត្បូង បានធ្វើអ្នកតាមសង្គម​ចោទជាសំណួរពីការអនុវត្តច្បាប់មានស្តងដាពីរ ដោយក្រសួងការងារ បានត្រឹមចេញការព្រមានចំពោះ​ពលករខ្មែរ​កុំឲ្យនាំគ្នា​សម្រុក​វិលមកកម្ពុជាវិញ ដោយសារតែជឿលើ​អបិយជំនឿ ខណៈអ្នកដែលបំផុសរឿងនេះមិនត្រូវបានចាត់វិធានការផ្លូវច្បាប់។ ប៉ុន្តែមន្ត្រីរបស់រដ្ឋាភិបាល​នៅមិនអាចស្និដ្ឋានករណី លោក ខឹម វាសនា ជាបទល្មើសនៅឡើយ។
    12 min
  • ការផុតបំរាមធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំង១១៨នាក់ នឹងធ្វើឲ្យបក្សកាន់អំណាចកង្វល់ទេ?
    មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ នឹងរួចផុតពីបំរាមនយោបាយរយៈពេល៥ឆ្នាំ នៅអំឡុងជាង២ខែខាងមុខនេះ។ ក្នុងចំណោមមន្ត្រីមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨នាក់នេះ មានប្រមាណ៣០នាក់ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់ ៣នាក់ទទួលមរណភាព និងមួយចំនួនទៀតកំពុងជាប់បណ្តឹង និងមានទោសច្រើនឆ្នាំ ក្នុងនោះភាគច្រើនជាមេដឹកនាំជាន់ខ្ពស់ដែលមានប្រជាប្រិយភាពនៅក្នុងឆាកនយោបាយផងដែរ។
    13 min
  • តើអាចទៅរួចទេ អំពីលទ្ធភាពដែល លោក សម រង្ស៊ី ចូលស្រុកតាមដីកាកោះហៅរបស់តុលាការ?
    មេដឹកនាំអតីតបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការនាក្រុងភ្នំពេញ បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាហានលើកបម្រាម ដែលបានដាក់ប្រឆាំងនឹងរូបលោក។ អ្នកតាមដាននយោបាយលើកឡើងថា អ្វីដែលអតីតមេបក្សប្រឆាំងបញ្ជាក់ គឺគ្រាន់តែជាសារនយោបាយ។ ចំណែកមេធាវី បានលើកឡើងថាវត្តមានជនត្រូវចោទក្នុងសវនាការជារឿងសំខាន់។ ប៉ុន្តែអ្នកនាំពាក្យកាន់អំណាចវិញបញ្ជាក់ថា​ ទណ្ឌិតគ្មានសិទ្ធិដាក់លក្ខខណ្ឌជាមួយរដ្ឋាភិបាលទេ។
    13 min
  • តើការព្រមានពីសង្គ្រាម បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត នៅមានប្រសិទ្ធភាពដែរឬទេ?
    ជាថ្មីម្តងទៀត​ កាលពីម្សិលមិញ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រមានថា ​សង្គ្រាម​នឹង​កើតឡើង​ ប្រសិន​បើគណបក្សកាន់អំណាច​របស់លោកចាញ់ឆ្នោត។​ ការព្រមាន​នេះ ​ធ្វើឡើង​ដូចរៀងរាល់​មុនការបោះឆ្នោត​ថ្នាក់ជាតិ​ពេលមុនៗដែរ។​ បើតាម​ លោក ហ៊ុន សែន ​សង្គ្រាម​កើតឡើង​ដោយសារ​តែ​សារនយោបាយ​របស់​គណបក្ស​ប្រឆាំង​ គឺរឹប​អូស​ទ្រព្យសម្បត្តិ​ពីក្រុម​អ្នកមាន ​មកចែក​អ្នកក្រ​ និង​ផែនការទាមទារ​យក​ទឹកដីខ្មែរ​ពីវៀតណាម​មកវិញ។ ​តើការ​ព្រមាន​ពីសង្គ្រាម​បើបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ នៅមាន​ប្រសិទ្ធភាព​ដែរឬទេ?​
    12 min
  • តើការរួបរួមគ្នារបស់គណបក្សប្រឆាំងនឹងធ្វើឲ្យសម្លេងគាំទ្រប្រែប្រួលជាវិជ្ជមានទេ?
    គណបក្សក្រៅរដ្ឋាភិបាលចំនួនពី៤ ទៅ៥គណបក្ស បានព្យាយាមបង្រួបបង្រួមគ្នាទៅតាមយន្តការ និងជម្រើសមួយចំនួន ដោយក្នុងនោះមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលមានសម្លេងគាំទ្រច្រើនជាងគេដល់ទៅជាង ១,៦លានសម្លេង។ ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា សុទ្ធតែជាគណបក្សដែលមានសម្លេងគាំទ្រតិចតួច។ នេះបើតាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥កន្លងទៅថ្មីៗនេះ។ ជុំវិញបញ្ហានេះ ក៏មានការជជែកគ្នាផងដែរថា ការរួមគ្នារបស់គណបក្សប្រឆាំង សម្លេងគាំទ្រអាចប្រែប្រួលឬយ៉ាងណានោះ អាស្រ័យទៅលើទម្រង់នៃការរួមគ្នា ថាតើស្ថានភាពឆ្នាំ២០១៣ អាចត្រលប់មកវិញឬយ៉ាងណា ដែលគណបក្សប្រឆាំង២រួមគ្នាបង្កើតការភ្ញាក់ផ្អើលដ៏ធំធេង។
    12 min
  • តើបញ្ហាជួញដូរមនុស្សនៅកម្ពុជាកំពុងស្ថិតនៅចំណុចដ៏គួរព្រួយបារម្ភខ្លាំងហើយឬនៅ?
    ក្នុង​របាយការណ៍ចុងក្រោយរបស់ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងរយៈ៦ខែដើមឆ្នាំ​២០២២នេះ អាត្រា​ជួញដូរមនុស្សនៅកម្ពុជា មានការថយចុះ​ច្រើន បើធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ជារបាយការណ៍​ផ្ទុយ​របាយការណ៍ស្តីពីស្ថានភាពសិទ្ធិមនុស្សរបស់​​អាមេរិក​ដែល​ធ្វើការ​សន្និដ្ឋានថា ស្ថានភាព​ជួញដូរមនុស្ស​នៅកម្ពុជាកាន់តែមាន​ភាពអាក្រក់ឡើង។ អង្គ​ការ​សង្គមស៊ីវិលពាក់ព័ន្ធបានសម្តែង​ក្តីបារម្ភខ្លាំងជុំវិញបញ្ហានេះ ហើយ​យល់ថា​ ការអនុវត្តច្បាប់​របស់សមត្ថកិច្ច​ដែល​មានបង្កប់​​អំពើ​ពុករលួយ ​គឺជាមូលហេតុមួយ​ដែលនាំអោយកម្ពុជាត្រូវបានគេចោទប្រកាន់​ជារឿយៗ។ តែមន្ត្រីរដ្ឋាភិបាលកម្ពុជា យល់ថាការបង្ក្រាប​ឧក្រិដ្ឋកម្មជួញដូរមនុស្សរបស់កម្ពុជាកំពុងវិវឌ្ឍល្អ។
    10 min
  • តើវត្តមានមជ្ឈមណ្ឌលសិក្សាវៀតណាមនៅលើទឹកដីខ្មែរពិតជាបាត់ប្រយោជន៍ខ្មែរឬ?
    មជ្ឈមណ្ឌលសិក្សាវៀតណាម គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលជាច្រើនទៀត ដែលក្រសួងអប់រំបង្កើតឲ្យមាននៅក្នុងវិទ្យាស្ថានថ្មីមួយ ដែលមានឈ្មោះថា«វិទ្យាស្ថានសិក្សាអន្តរជាតិ» មានទីតាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជុំវិញបញ្ហាមជ្ឈមណ្ឌលសិក្សាវៀតណាមនេះ ពលរដ្ឋខ្មែរនៅក្នុងស្រុក ក៏ដូចជានៅឯនាយសមុទ្រមួយចំនួនបានបង្ហាញពីកង្វល់ផ្សេងៗ ខណៈដែលក្រសួងអប់រំ និងអ្នកជំនាញមួយចំនួនទៀត យល់ឃើញថាមានអត្ថប្រយោជន៍សម្រាប់កូនខ្មែរ ជាជាងការបារម្ភជ្រុល។
    13 min
  • សង្គមស៊ីវិលចង់ឃើញអាជ្ញាធរបើកផ្លូវឱ្យកូដករអាចតវ៉ានៅមុខក្រុមហ៊ុន ទោះគ្មានវត្តមានរបស់អ្នករាយការណ៍ពិសេសUN
    វិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍កំពុងស្ថិតក្រោមការសង្កេតតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រសែភ្នែករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាលោក វិទិត មុតតាបន។ ជាក់ស្តែង កាលពីថ្ងៃទី១៧ សីហា ក្រុមកូដករជាង១០០នាក់ អាចចូលទៅឈរតវ៉ា លើកបដា​ និងស្រែកទាមទាររកដំណោះស្រាយនៅខាងមុខក្រុមហ៊ុនដោយគ្មានការរារាំង រឺបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ដូចពេលមុនៗនោះទេ។ ជុំវិញរឿងនេះ អង្គការសង្គមស៊ីវិលចាត់ទុកថា ជារូបភាពបែបសន្តិភាព។ ប៉ុន្តែពួកគេស្នើឱ្យអាជ្ញាធរបន្តផ្តល់បរិយាសល្អបែបនេះបន្ថែមទៀតបើទោះបីគ្មានវត្តមានអ្នកសង្កេតការណ៍ពិសេសរបស់UNក៏ដោយ។ តែយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់វិញថា  អាជ្ញាធរបើកសិទ្ធិសេរីភាពជូនកូដករក្នុងការតវ៉ា ប៉ុន្តែការរារាំងមិនឱ្យចូលទៅមុខក្រុមហ៊ុន គឺដើម្បីទប់ស្កាត់ការប៉ះទង្គិចណាមួយដែលបង្កឡើយជាយថាហេតុ។
    11 min
  • នៅពីក្រោយជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជាបានបង្កប់នូវភាពបរាជ័យដែរទេ?
    ទោះជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជាបានបញ្ចប់២សប្តាហ៍ទៅហើយក្តី ក៏ប៉ុន្តែរូបភាព និងខ្លឹមសារនៃកិច្ចប្រជុំនេះនៅមិនទាន់រសាយទៅណាទេ ដោយសារកម្ពុជាត្រូវដកស្រង់បទពិសោធន៍មួយនេះ សម្រាប់កិច្ចប្រជុំកំពូលទឹកចុងក្រោយមួយឈុតទៀតនៅខែវិច្ឆិកាខាងមុខ។ កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បានរំលឹកពីជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការរៀបចំជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរបស់អាស៊ាន ដែលមានសមត្ថភាពសម្របសម្រួលកិច្ចប្រជុំជាច្រើនបាន នៅក្នុងបរិបទពិភពលោកកំពុងប្រឈមនឹងបញ្ហាធំៗមួយចំនួន​ដូចជា សង្គ្រាមនៅអ៊ុយក្រែន ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ជុំវិញសំណុំរឿងតៃវ៉ាន់ជាដើម។
    14 min
  • ហេតុអ្វីការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមក្លាយជារឿងចម្រូងចម្រាស?
    ការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានដេប៉ាតឺម៉ង់សិក្សាវៀតណាមដែរ បានបង្កឲ្យមានមតិចម្រូងចម្រាសកើតឡើងក្នុងចំណោមសាធារណជនខ្មែរ។ ចម្រូងចម្រាស ដោយអ្នកខ្លះបង្ហាញការគាំទ្រ អ្នកខ្លះមិនពេញចិត្ត។ សម្រាប់អ្នកជំនាញប្រវត្តិសាស្ត្រ​ភាពចម្រូងចម្រាសនេះ គឺដោយសារតែទំនោរនយោបាយ និងអរិភាពប្រវត្តិសាស្ត្រ។ អ្នកជំនាញដដែលបញ្ជាក់ថាការរៀនភាសាបរទេសមិនមែនជាការបាត់បង់អធិបតេយ្យនោះទេ។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners