ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វី លោក សម រង្ស៊ី ងាកទៅបរិហារ្តិ៍ លោក ហ៊ុន ម៉ាណែត?
    លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គោល​ដៅ​ថ្មី​មួយ​របស់​លោក សម រង្ស៊ី ក្នុង​ការ​វាយ​ប្រហារ​ផ្នែក​នយោ​បាយ ខណៈ​លោក​គឺ​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​របស់​គណ​បក្ស​កាន់​អំ​ណាច​នៅ​ពេល​អនាគត​។ ​ប៉ុន្តែ​មិន​បង្អង់​យូរ​ឡើយ កូន​ប្រុស​ច្បង​រូប​នេះ ​របស់​លោក ហ៊ុន សែន ក៏​បាន​កំដរ​អាយ៉ៃ​ឆ្លើយ​ឆ្លង​រវាង​អ្នក​នយោបាយ​ជើង​ចាស់ ​និង​អ្នក​នយោបាយ​ជើង​ថ្មី​នេះ។ ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ដែល​រៀន​ចប់​បណ្ឌិត​ពី​ស្រុក​ក្រៅ បាន​ចាត់​ទុក​ថា​ ជា​ការ​«មើល​ងាយ​ក្មេង​ជំនាន់​ក្រោយ» ​បន្ទាប់ពី លោក សម រង្ស៊ី ថា លោក ហ៊ុន ម៉ាណែត គ្មានស្នា​ដៃ​អ្វី​ក្រៅតែ​ពី​បុណ្យ​ស័ក្ត​ដែល​បំពាក់​ដោយ​ឳពុក​របស់​ខ្លួន​។​ ហេតុអ្វី លោក សម រង្ស៊ី ងាក​ទៅ​បរិហារ្តិ៍ លោក ហ៊ុន ម៉ាណែត?
    14 min
  • តើលោក ហ៊ុន សែន ពិតជាជាប់អន្ទាក់លោក សម រង្ស៊ី នៅតុលាការបារាំងមែនឬ?
    លោក សម រង្ស៊ី តាមរយៈវីដេអូឃ្លីបខ្លីមួយនៅលើហ្វេសប៊ុករបស់លោក បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជាប់អន្ទាក់លោក តាមរយៈការឡើងតតាំងក្តីជាមួយលោកនៅតុលាការបារាំង។ លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានហៅតុលាការបារាំងថាជាសមរភូមិដែលលោកមានប្រៀបជាងលោក ហ៊ុន សែន ដោយសារតុលាការនេះ មានភាពឯករាជ្យ និងយកច្បាប់ជាធំ។ ទោះយ៉ាងណា សវនាការជុំវិញសំណុំរឿងបរិហាកេរ្តិ៍កាលពីថ្ងៃទី០១​ ខែកញ្ញា ដែលលោក ហ៊ុន សែន និងលោក ឌី វិជ្ជា ប្តឹងលោកសម រង្ស៊ី តុលាការបារាំងនឹងប្រកាសសាលក្រមនៅថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២២ខាងមុខ។ ជាកាលបរិច្ឆេទ ដែលមន្ត្រីគណបក្សកាន់អំណាចរំពឹងទុកជាវិជ្ជមាន។
    12 min
  • តើបរាជ័យនៃការរួបរួមរបស់ក្រុមបក្សប្រឆាំង គឺជាជោគជ័យរបស់បក្សកាន់អំណាចឬ?
    ការ​រួប​រួម​ជា​សម្ព័ន្ធ​ភាព​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ដែល​អះអាង​ថា​មាន​និន្នា​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ដូច​គ្នា​ គឺ​ទំនង​ជា​មិន​អាច​ទៅ​រួច​ឡើយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៣​​។ ​នេះ​ក៏ព្រោះតែ​គណ​បក្ស​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​ មិន​អាច​បោះ​បង់​ឈ្មោះ​គណ​បក្ស​របស់​ខ្លួន​ ខណៈ​ដែល​គណ​បក្ស​តូច​ៗ ​ក៏​មិន​ព្រម​មក​ជ្រក​ក្រោម​ស្លាក​គណ​បក្ស​ធំ​​។ ហេតុ​ដូច្នេះ ការ​មិន​អាច​រួប​រួម​រវាង​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​ជោគ​ជ័យ​របស់​គណ​បក្ស​អំណាច​។​
    12 min
  • តើអាចកែប្រែទម្លាប់នៃទទួលទានគ្រឿងស្រវឹងក្នុងឱកាសបុណ្យទានម្តងៗបានទេ?
    នៅមុនពេលរដូវបុណ្យប្រពៃណីម្តងៗក្រុមហ៊ុនគ្រឿងស្រវឹងបានយកឱកាសនេះ ផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដោយដាក់ចេញនូវរង្វាន់ព្រោងព្រាត។ អ្នកតាមដានពីការអភិវឌ្ឍន៍សង្គមមើលឃើញថាបច្ចុប្បន្ន ការផ្សព្វផ្សាយពាណិជ្ជកម្ម និងរង្វាន់បានរួមចំណែកខ្លាំងជំរុញឲ្យមានការទទួលគ្រឿងស្រវឹង។ អ្នកជំនាញក្នុងវិស័យសុខាភិបាលវិញលើកឡើងថាការទទួលទានគ្រឿងស្រវឹងក្នុងរដូវបុណ្យទានបានក្លាយជាប្រពៃណីទៅហើយ មិនថាតែចូលឆ្នាំ ឬភ្ជុំបិណ្ឌនោះទេ។
    13 min
  • តើការផ្អាកពិធីបុណ្យអុំទូកនៅភ្នំពេញជាហេតុផលសមរម្យដែរឬទេ?
    នៅឆ្នាំនេះដូចកាលពី២ឆ្នាំកន្លងទៅដែរ គឺមិនមានទេ ការរៀបចំពិធីប្រណាំងទូកនៅទន្លេ​ចតុមុខ។ មូលហេតុនៃការផ្អាកពិធី​ប្រណាំងទូក​នៅភ្នំពេញ នៅថ្ងៃទី ៧-៨-៩ ខែវិច្ឆិកាខាងមុខ ដោយសារតែ​កៀក​ពេលគ្នា​នឹង​ការ​រៀបចំកិច្ចប្រជុំ​កំពូល​អាស៊ាន​ដែលកម្ពុជាធ្វើម្ចាស់​ផ្ទះ។ ប៉ុន្តែ​រដ្ឋាភិបាលបាន​លើក​ទឹក​ចិត្ត​ឲ្យមាន​ការ​រៀប​ចំប្រណាំងទូក​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៅ​តាម​លទ្ធភាព​។​ តើការ​ផ្អាក​ពិធី​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញជាហេតុផលសមរម្យដែរឬទេ?
    13 min
  • ហេតុអ្វីកម្ពុជានៅតែមានការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលបែបភូតកុហក បំភាន់ការពិត?
    អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ​ (ក.ប.ប) កាល​ពី​ថ្ងៃទី០៨  ខែកញ្ញា បាន​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​បានប្រព្រឹត្ត​បទល្មើស ហើយ​មិន​បាន​កែ​តម្រូវ​សកម្មភាព និង​ខ្លឹមសារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួនរយៈ​ពេល​៣០​ថ្ងៃ។ ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន ក.ប.ប ដូច្នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គភាពមួយ​នេះ ពិនិត្យ​ឃើញ​ថា​នៅ​តែ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​រយៈ វិទ្យុ ទូរ​ទស្សន៍​ ផ្ទាំង​ប៉ា​ណូ និង​បណ្តាញ​សង្គម​នានា​មាន​លក្ខណៈ​ភូតកុហក បំភាន់​ការ​ពិត ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការយល់​ច្រឡំ និង​បាត់បង់​ផល​ប្រយោជន៍។
    13 min
  • ហេតុអ្វីមេដឹកនាំវៀតណាមតែងផ្តាំផ្ញើឲ្យរដ្ឋាភិបាលកម្ពុជាមើលថែពលរដ្ឋវៀតណាមនៅកម្ពុជា?
    ឲ្យតែមានដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅវៀតណាមម្តងៗ ឬដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាមមកកម្ពុជា ការផ្តាំផ្ញើឲ្យយកចិត្តទុកដាក់លើពលរដ្ឋវៀតណាមនៅកម្ពុជាតែងតែត្រូវបានលើកឡើងដោយ​សមភាគី​វៀតណាម។ តួយ៉ាងក្នុងដំណើរទស្សនកិច្ចរបស់អភិបាល​រាជធានី​ភ្នំពេញ​ទៅ​​ទីក្រុង​ហាណូយនៅថ្ងៃទី៦កញ្ញាកន្លងមកនេះ។ អ្នក​នយោ​បាយ​ខ្មែរ​មួយ​ចំនួន​ចង់​ឃើញ​មេ​ដឹក​នាំ​​កម្ពុជា​ក្លា​ហាន​ក្នុង​ការ​ផ្តាំផ្ញើ​ឲ្យ​មេដឹកនាំ​វៀតណាម​គោរព​សិទ្ធិ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ជា​ម្ចាស់​ទឹកដីនោះ​ដែរ។
    13 min
  • ហេតុអ្វីកម្ពុជាត្រូវបង្កើតខេត្តថ្មីបន្ថែមទៀត?
    បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់រដ្ឋបាលជារាជធានី ខេត្តសរុបចំនួន២៥។ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ មានការបង្ហើបហើយបង្ហោះតាមបណ្តាញសង្គមនានាថារដ្ឋាភិបាលកម្ពុជាកំពុងសិក្សាបង្កើតខេត្តថ្មីចំនួន៧ទៀត។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានចាត់ទុកថាការលើកឡើងនេះជាពាក្យមាត់ចាបមាត់ព្រាបដែលមិនទាន់មានមូលដ្ឋាន ហើយក៏មិនបដិសេធថាទៅថ្ងៃខាងមុខថាប្រទេសកម្ពុជានឹងមិនបង្កើតខេត្តបន្ថែមដែរ។
    13 min
  • ការមិនយកថ្លៃពីជនបរទេសរស់នៅកម្ពុជាចាប់ពី២ឆ្នាំទៅទស្សនាប្រាសាទអង្គរ និងកោះកែរជាយុទ្ធសាស្ត្រចំណេញឬខាត?
    រដ្ឋាភិបាលបានធ្វើការសម្បទានច្រើន ដើម្បីទាក់ទាញលំហូរទេសចរពីក្រៅ និងជំរុញទេសចរផ្ទៃក្នុង។ ជាក់ស្ដែងរដ្ឋាភិបាលបានឈានមួយជំហ៊ានទៀត អនុញ្ញាតឲ្យជនបរទេសទាំងអស់ ដែលបាននិងកំពុងស្នាក់នៅកម្ពុជា ចាប់ពីពីរឆ្នាំឡើងទៅស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលមួយឆ្នាំម្តងដោយមិនបង់ថ្លៃ។ អ្នកពាក់ព័ន្ធមើលឃើញថា ដ្បិតបាត់ចំណូលប្រចាំឆ្នាំតែការសម្បទានរបៀបនេះទទួលបានមកវិញនូវភាពទាក់ទាញនិងជាប្រយោជន៍យូរអង្វែង។
    10 min
  • ជំនឿងប់ងល់អាចរុញឲ្យកម្ពុជាប្រឈមនឹងវិបត្តិសង្គមធ្ងន់ធ្ងរទៅថ្ងៃក្រោយទេ?
    តាមរយៈបណ្តាញសង្គមនានា គេសង្កេតឃើញថាមានរឿងសង្គមប្លែកៗអស់ពីមួយរឿងចូលមួយរឿងឥតដាច់នៅក្នុងប្រទេសកម្ពុជា។ រឿងរ៉ាវដែលបានកើតឡើងចុងក្រោយនេះគឺ ស្ថិតនៅក្នុងចំការលោក ខឹម វាសនា នាជើងភ្នំគូលែននៃខេត្តសៀមរាប។ ដោយបច្ច័យដែលកើតចេញពីជំរុំប្រមូលផ្តុំលោក ខឹម វាសនា នេះ ត្រូវគេមើលឃើញថា មានពលរដ្ឋខ្លះបាត់បង់ផ្ទះសម្បែង ប្រាក់កាស មានភាពចំរូងចម្រាស់នៅក្នុគ្រួសារ រងការរើសអើងពីអ្នកភូមិ ប៉ះពាល់ដល់ការសិក្សាកុមារ និងយុវជន ប៉ះពាល់ដល់ទំនុកចិត្តប្រទេសអ្នកជួលពលករខ្មែរ ហើយ១ករណីចុងក្រោយនេះ គឺមានយុវជនម្នាក់នៅខេត្តកំពង់ឆ្នាំងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយសារតែឳពុកម្តាយស្តីបន្ទោសបន្តិចបន្ទួចបន្ទាប់ពីត្រលប់ពីភ្នំគូលែន។ល។និង។ល។ តើនេះជាវិបត្តិសង្គមធ្ងន់ធ្ងរដែលកម្ពុជានឹងត្រូវប្រឈមឬយ៉ាងណា?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners