ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការសុំតម្លើងប្រាក់ខែគ្រូឲ្យបាន១ភាគ៤នៃប្រាក់ខែតំណាងរាស្ត្រ អាចទៅរួចទេ?
    ការ​ទាម​ទារ​តម្លើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​បាន​យ៉ាង​តិច​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​ ឬ​ស្មើ​នឹង​ជាង​៧០០ដុល្លារ​អាមេរិក គឺ​ជា​ចំណុច​​សំខាន់​ជាង​គេ​ ដែល​ត្រូវ​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​នៅទី​លាន​ប្រជា​ធិ​បតេយ្យ​នៅ​ថ្ងៃ​ទី​៥​តុលា​នេះ​។ ការ​ទាម​ទារ​យ៉ាង​ដូ​ច្នេះ  ដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​​លើក​ហេតុ​ផល​ថា​ មក​ពី​តំណាង​រាស្ត្រ​ធ្វើ​ការ​ឲ្យ​រដ្ឋ​ដូច​គ្រូ​បង្រៀន​ដែរ តែ​ទទួល​បាន​ប្រាក់​ខែ​រហូត​ដល់​១៦​លាន​រៀល​ ឬ​៤០០០ដុល្លារ​។​ តើ​ការ​សុំ​តម្លើង​ប្រាក់​​ខែ​គ្រូ​ឲ្យ​បាន​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​ ឬ​ជាង៧០០ដុល្លារ​អាច​ទៅ​រួច​ទេ​? ​
    13 min
  • តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណាប្រសិនបើវិបត្តិសេដ្ឋកិច្ចសកលធ្លាក់មកម្តងទៀត?
    នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហើបថាយោងតាមការវាយតម្លៃរបស់អ្នកសេដ្ឋកិច្ចនានា ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំដូចកាលពីឆ្នាំ ២០០៨-២០០៩ ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប។ លោកថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិពលភ្លាមៗមកដល់កម្ពុជាជាពិសេស វិស័យវាយនភណ្ឌកាត់ដេរអាចនឹងប្រឈមការលំបាកជាដើម។ ប្រឈមនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានានាបានលើកជាយោបល់ប្រហាក់ប្រហែលគ្នា ក្នុងការត្រៀមលក្ខណៈទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយដែលអាចជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាផងដែរ។
    13 min
  • ផ្លូវល្បឿនលឿន៖ តើរដ្ឋត្រូវដោះស្រាយបែបណា ដើម្បីបញ្ចៀសហានិភ័យគ្រោះថ្នាក់ចរចារណ៍?
    ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បង ក្នុងរយៈពេល១ខែដោយឥតគិតថ្លៃ។ នៅថ្ងៃទីមួយ ចរាចរណ៍លើផ្លូវល្បឿនលឿនទីមួយនៅកម្ពុជា មានសភាពមមាញឹក និងបញ្ហាមួយចំនួនគួរឲ្យកត់សម្គាល់។ បញ្ហាទាំងនោះ រួមមានការបើកលើសល្បឿនកំណត់ ការបើកបរបញ្ច្រាសទិស។ ល។ អ្នកជំនាញផ្នែកចរចារណ៍ បានបង្ហាញក្តីបារម្ភពីគ្រោះថ្នាក់ដែលអាចកើតឡើង ប្រសិនបើរដ្ឋាភិបាលមិនពង្រឹងការអនុវត្តច្បាប់។
    13 min
  • តើលោក ហ៊ុន ម៉ាណែត ខ្លាំងទើបក្រុមប្រឆាំងរិះគន់?
    លោក ហ៊ុន សែន អះ​អាង​កាល​ពី​ម្សិល​មិញ​ថា​ក្រុម​ប្រ​ឆាំង​កំពុង​តែ​ខ្លាច​សម​ត្ថ​ភាព​កូន​ប្រុស​លោក​ដែល​ជា​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី ទើប​ពួក​គេ​តាម​វាយ​ប្រហារ​ពាក្យ​សំដី​ឥត​ឈប់​ឈរ​។​ លោក​ប្រមុខ​បក្ស​កាន់​អំណាច​អះអាង​ថា លោក​មិន​ខឹង​សម្បារ​នឹង​ការ​បរិហារ​មក​លើ​កូន​ប្រុស​លោក​ទេ​ ផ្ទុយ​ទៅ​វិញ​លោក​អរគុណ នៅ​ក្រោម​ហេតុ​ថា ការ​រិះ​គន់​ទាំង​នោះ បាន​ធ្វើ​ឲ្យ ​លោក ហ៊ុន ម៉ាណែត ចេះ​តប​ត​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ឳពុក​ជា​អ្នក​ចេញ​មុខ​ការ​ពារ​។​ តើ​លោក ហ៊ុន ម៉ាណែត ពិត​ជា​មាន​សមត្ថភាព​ខ្លាំង​ ទើប​ក្រុមប្រ​ឆាំង​ងាក​មក​រិះ​គន់​?​
    13 min
  • របាយការណ៍៖ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការមិនគួរត្រូវបានអនុញ្ញាតច្បាប់ឲ្យចូលរួមឃោសនាបោះឆ្នោត?
    កាល​ពី​ចុង​ខែ​កញ្ញា អង្គការ​ខុម​ហ្វ្រែល​បាន​ចេញ​របាយការណ៍​មួយ​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​កន្លងទៅ។ របាយការណ៍នេះ បាន​ឃ្លាំ​មើល​រាប់​ចាប់​តាំង​ពី​ក្រប​ខណ្ឌ​ច្បាប់បោះឆ្នោត រហូត​ដល់​ការ​បែងចែក​អាសនៈ។ ដោយឡែកសម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅនេះ ខុមហ្វ្រែល បាន​ស្នើ​ឲ្យ​ពិនិត្យ និងកំណត់លើនីតិវិធីសម្រាប់ឲ្យមន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ ដោយ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ច្បាប់​ឲ្យ​ទៅ​ចូល​រួម​ការ​ឃោសនា​បោះឆ្នោត​នោះ​ទេ។
    12 min
  • ករណីយកកម្ពុជាទីតាំងជួញដូរមនុស្សនិងផលិតគ្រឿងញៀនឈានដល់ការប្រកាសអាសន្ន?
    ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន  មានកង្វល់លើបញ្ហាមួយចំនួនដែលកំពុងកើតឡើងនៅកម្ពុជា តួយ៉ាងការយកប្រទេសកម្ពុជាជាទីតាំងជួញដូរមនុស្ស  ជាទីតាំងផលិតគ្រឿងញៀន សម្រាប់ការនាំចេញជាដើម​។ ប្រឈមនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានអំពាវនាវរួមគ្នាការពារប្រទេសកម្ពុជាកុំក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម។ មន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សចាត់ទុកការអំពាវនាវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ទាន់ពេលវេលា បើបណ្ដោយកម្ពុជាអាចធ្លាក់ក្នុងអន្ទាក់ឧក្រិដ្ឋកម្ម ហើយអ្នកដែលទទួលរងឥទ្ធិពលអាក្រក់នេះ គឺពលរដ្ឋកម្ពុ​ជា។
    12 min
  • តើអវត្តមានសាក្សីខ្លះនៅក្នុងសវនាការលោក កឹម សុខា ប៉ះពាល់ដល់ការកាត់ក្តីដោយយុត្តិធម៌ទេ?
    នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ តុលា​ការ​​នឹង​ធ្វើ​ការ​សាក​សួរ​ទៅ​លើ​សាក្សី​ជា​ច្រើន​នាក់​ដែល​រស់​នៅ​ភ្នំ​ពេញ​ជុំវិញ​សំណុំ​រឿង លោក កឹម សុខា ហើយ​នៅ​សប្តាហ៍​បន្ទាប់​តុលា​ការ​នឹង​បន្ត​សួរ​សាក្សី​ដែល​មក​ពី​បណ្តាខេត្ត​ក្នុង​សំណុំ​រឿង​ដដែល​នេះ​។ ​ប៉ុន្តែ​សាក្សី​មួយ​ចំនួន​បាន​បង្ហាញ​ជំហរ​ថា​ពួក​គេ​មិន​មាន​លទ្ធភាព​ចូល​​បំភ្លឺ​តាម​ការ​កំណត់​បាន​ឡើយ​ដោយ​សារ​តែ​ត្រូវ​ទៅ​ក្រៅ​ប្រទេស ខណៈ​សាក្សីខ្លះ​ទៀត​កំពុង​ភៀស​ខ្លួន​នៅក្រៅ​ប្រទេស​នៅឡើយ​។ តើ​អវត្ត​មាន​សាក្សី​ខ្លះនៅ​ក្នុង​សវនាការ​លោក កឹម សុខា ប៉ះ​ពាល់​ដល់​ការ​កាត់​ក្តីដោយ​យុត្តិធម៌​ឬ​ទេ​?​
    13 min
  • ហេតុ​អ្វី​បាន​ជា​អ្នក​បើក​បរ​ខ្លះ​អាច​ឡើង​ទៅ​សាក​លើ​ផ្លូវ​ល្បឿន​លឿន​មុន​កាល​កំណត់​?
    នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ពលរដ្ឋ​មួយ​ចំនួន បាន​ឡើង​ទៅ​សាក​ល្បង​បើក​បរ​លើ​ផ្លូវ​ល្បឿន​ពី​ភ្នំ​ពេញ​ទៅ​ខេត្ត​ព្រះសីហនុ បើ​ទោះ​ជា​ផ្លូវ​ថ្មី​នេះ មិន​ទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឡើយ​។ អ្នក​ឃ្លាំ​មើល​យល់ថា ទង្វើ​នេះ​មិន​ត្រឹម​តែ​ប្រ​ឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ ​តែ​បង្ហាញ​ឲ្យ​ឃើញពី​ចរិក​របស់​អ្នក​បើកបរ​ខ្លះ​ដែល​បំពាន​ច្បាប់​។ ប៉ុន្តែ​ហេតុអ្វី​បាន​ជាអ្នក​បើក​បរ​ខ្លះ​អាច​ឡើង​ទៅ​សាក​លើ​ផ្លូវ​ល្បឿន​លឿន​បាន​មុន​កាល​កំណត់​?​
    14 min
  • វិសោធនកម្ម១០ដងក្នុងពេល២៩ឆ្នាំ៖ តើរដ្ឋធម្មនុញ្ញកម្ពុជាធានាបានផលប្រយោជន៍ជាតិហើយឬនៅ?
    គិតមកដល់ឆ្នាំ២០២២នេះ រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលកម្ពុជាមានរយៈ២៩ឆ្នាំហើយ។ ក្នុងរយៈពេល២៩មកនេះ រដ្ឋធម្មនុញ្ញត្រូវបានរើសើចំនួន១០ដង ដែលការសើរើទាំងនោះ រដ្ឋាភិបាលអះអាងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តន៍នៅក្នុងប្រទេស និងដើម្បីធានាឧត្តមប្រយោជន៍របស់ជាតិ។ ក៏ប៉ុន្តែក្រុមអ្នកតាមដាននយោបាយមួយចំនួន យល់ថា ការរើសើរដ្ឋធម្មនុញ្ញមិនបានផ្តល់ប្រយោជន៍អ្វីដល់ជាតិនោះទេ។ ផ្ទុយទៅវិញអ្នកតាមដាននយោបាយមួយចំនួន យល់ថា រដ្ឋាភិបាលកំពុងបំពានខ្លឹមសារដើមនៃច្បាប់កំពូលកម្ពុជា។
    13 min
  • អ្នកវិភាគ៖ការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងគុយបា ស្ថិតក្នុងក្រសែភ្នែកលោកខាងលិច
    រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​បង្កើន​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​គុយ​បា តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅគុយបា ហើយ​ថែម​ទាំង​ប្រ​កាស​ផ្តល់​អង្ករ​៦ពាន់​តោន​ដល់​ប្រទេស​ដែន​កោះ​ដែល​កំពុង​ជួប​វិបត្តិ​ស្បៀងនេះ​។ ​ការណ៍​នេះ​បាន​ញាំង​ឲ្យ​អ្នកវិភាគ​មួយ​ចំនួន​បារម្ភថា កម្ពុជា​អាច​នឹង​ជួប​ផល​វិបាក ខណៈ​ប្រទេស​លោក​ខាង​លិច​កំពុង​ដាក់​ទណ្ឌកម្ម​ប្រទេស​គុយបា ​ក្រោមហេតុ​ផល​ប្រទេស​ផ្តាច់​ការ​មួយ​នេះ​រំលោភ​សិទ្ធិ​ប្រជា​ជន​ខ្លួន​ឯង​។​ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ​ទំនាក់​ទំនង​នេះ​គឺ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទ្វេរ​ភាគី ពីព្រោះ​តែ​គុយ​បា​ធ្លាប់​ជួយ​កម្ពុជា​ នៅគ្រា​ដែល​កម្ពុជា​រង​ទណ្ឌកម្ម​ពីលោក​ខាង​លិច ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners