ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អ្នកវិភាគ៖ ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​រដូវ​កាល​ឆ្លុះ​បញ្ចាំង​ថា​ដំណើរ​ការ​បោះ​ឆ្នោត​មិន​ស្មើ​ភាព​គ្នា
    ​ប្រ​មុខ​បក្ស​កាន់​អំណាច​ទទួល​ស្គាល់​ថា ​លោក​បាន​ឃោសនា​រក​សំឡេង​ឆ្នោត​មុនរ​ដូវ​កាល​កំណត់ ​តែ​អះអាង​ថា ​នេះ ជា​សិទ្ធិ​របស់​លោក​ក្នុង​ឋានៈ​ជានាយក​រដ្ឋ​មន្ត្រី​។ ទោះ​ជា​គ្មាន​ហាម​ឃាត់​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​មុន​កាលកំណត់​តែ​អ្នក​វិភាគ​យល់​ថា សកម្ម​ភាព​នេះ​ឆ្លុះ​បញ្ចាំង​ថា ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​មិន​ស្មើ​ភាព​គ្នា​ ខណៈ​គណ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​អះអាងថា ខ្លួន​មិន​លទ្ធភាព​ដូច​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​រដ្ឋ​។​
    13 min
  • ខួប៣១​ឆ្នាំ​៖​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​យល់​ខុស​គ្នា​ចំពោះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស
    ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​ កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ មិន​ត្រូវ​បាន​គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នៅ​ឡើយ ដូច​ជា អធិប​តេយ្យ​កម្ពុជា​នៅ​រង​ការ​គំរាម​កំហែង ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​ឯករាជ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ នេះ​ជា​ការ​លើក​ឡើង​របស់​គណ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​។​ ប៉ុន្តែ​ភាគី​អ្នក​កាន់​អំ​ណាច​បក​ស្រាយ​ថា​ ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​រួច​ហើយ​។​
    13 min
  • អ្នកវិភាគ៖ ញត្តិថ្កោលទោសរបស់គណៈសង្ឃ ធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹតភាពស្ថាប័នសាសនា
    សម្តេច​ព្រះមហាសង្ឃរាជ ​សម្តេច​សង្ឃនាយក​ និង​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា ​គណៈ​មហានិកាយ ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ បាន​ចេញ​ញត្តិ​រួម​គ្នា​មួយ​គាំទ្រ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ប្រឆាំង​នឹង​លោក​ សម រង្ស៊ី ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ជំហរ​របស់​លោក​ ក្នុង​ការ​កំទេច​លោក​ សម រង្ស៊ី​ ចេញ​ពី​ឆាក​នយោបាយ។​ ក្រុម​អ្នក​វិភាគ​និង​តាម​ដាន​សង្គម​ យល់​ថា​ ញត្តិ​របស់​គណៈ​សង្ឃ​ ជា​រឿង​ហួស​ចិត្ត​ និង​ប៉ះ​ពាល់​ដល់​អព្យាក្រឹត​ស្ថាប័ន​សាសនា។​ តាម​ក្រុម​អ្នក​វិភាគ​ ភាព​លម្អៀង​នយោបាយ​ក្នុង​ស្ថាប័ន​សាសនា​បែប​នេះ ​អាច​ប៉ះ​ពាល់​ដល់​ជំនឿ​ប្រជាពលរដ្ឋ។​
    12 min
  • តើយុទ្ធសាស្រ្ត IF អាចបំបែកភក្តីភាពអ្នកសិ្នទ្ធនឹងលោក សម រង្ស៊ី ទេ?
    ស្ថានការណ៍​នយោបាយ​កម្ពុជា ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បាន​ចាប់​ផ្តើម​ពុះ​ជា​ថ្មី​ រវាង​ការ​ឆ្លើយឆ្លង​នៃ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​លោក ​សម រង្ស៊ី។​ សម្រាប់​លោក ​ហ៊ុន សែន ​គឺ​លោក​បាន​អះអាង​ពី​ការ​ប្តូរផ្តាច់​កម្ទេច​មនោគមវិជ្ជា​ជ្រុល​និយម​របស់​លោក ​សម រង្ស៊ី ​ដោយ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ឯកកោ​ និង​បញ្ចប់ ​ដើម្បី​ផ្តាច់​ផ្លូវ​នយោបាយ​មេ​ដឹកនាំ​អតីត​បក្សប្រឆាំង​ ខណៈ​លោក ​ហ៊ុន សែន ​ឲ្យ​តម្រុយ​អ្នក​នយោបាយ​ដែល​ផ្តាច់​ចេញ​ពី​លោក ​សម រង្ស៊ី ​នឹង​អាច​លើក​លែង​ទោស​ផង​នោះ។​ តើ​យុទ្ធសាស្រ្ត​ឯកកោ ​និង​បញ្ចប់ ​(IF) ​ពិត​អាច​បំបែក​ភក្តីភាព​អ្នក​ស្និទ្ធ​នឹង​លោក ​សម រង្ស៊ី? ​
    13 min
  • តើលោក សម រង្ស៊ី ពិតជាអស់សិទ្ធិធ្វើនយោបាយអស់មួយជីវិតតាមសាលក្រមរបស់តុលាការ?
    តុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសឲ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត និង​ដក​សិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ ​ក្រោម​បទ​ចោទ «​ប្រគល់​ឲ្យរដ្ឋ​បរទេស​» ពាក់​ព័ន្ធ​​នឹង​​ករណី​​ដែល​លោក​ចុះហត្ថ​​​លេ​ខា​​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន៤​ខេត្ត ឲ្យទៅជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា។ ករណី​បិទសិទ្ធិ​ធ្វើ​នយោបាយចំពោះលោក សម រង្ស៊ីនេះ ត្រូវបានអ្នកនយោបាយ និងវិភាគមួយចំនួនមានទស្សនៈ និងការ​​យល់ឃើញផ្សេងៗគ្នាផងដែរ។ តើលោក សម រង្ស៊ី ពិតជាបញ្ចប់ជីវិតនយោបាយនៅក្រៅប្រទេស ឬក៏អាចចូលរួមការបោះឆ្នោតនៅកម្ពុជាវិញបាន?
    13 min
  • កម្ពុជាមានសង្ឃឹមកំរិតណាក្នុងការបញ្ចុះបញ្ចូលមេដឹកនាំយោធាភូមាឲ្យគោរពតាមលក្ខខណ្ឌ៥ចំណុចរបស់អាស៊ាន?
    ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ានបានដាក់សំណើចំនួន៥ កាលពី២សប្តាហ៍កន្លងទៅ ទៅកាន់របបសឹកភូមា ដើម្បីបើកផ្លូវធ្វើទស្សនកិច្ចលើកទី៣ របស់ប្រេសិតពិសេសប្រធានអាស៊ាន។ សំណើទាំង៥នោះមាន ទី១ សុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយផ្ទាល់ឬដោយប្រយោល។ ទី២ ចំពោះអ្នកទោសនយោបាយដែលមានសុខភាពទ្រុឌទ្រោម សូមឱ្យដោះលែង ឬឃុំនៅក្នុងផ្ទះ ដើម្បីទទួលបានការព្យាបាល។ ទី៣ សុំជួបជាមួយក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយចំនួនដែលមិនទាន់បានជួប។ ទី៤ សុំជួបនូវគណបក្សនយោបាយចំនួន៤ទៀតដែលមិនទាន់បានជួប និងជាគណបក្សឈ្នះកៅអី ក្នុងការបោះឆ្នោតកាលពីពេលកន្លងទៅ និងទី៥ សុំឱ្យដោះស្រាយនិងសម្រួលជាអតិបរមានិងពិតប្រាកដនូវការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុត។ ក៏ប៉ុន្តែសំណើរនេះ នៅមិនទាន់មានចំលើយពីមេដឹកនាំរបបសឹកភូមានៅឡើយទេ។
    12 min
  • អ្នកវិភាគ៖ការ​ដាក់​ចេញ​គោល​នយោបាយ«​កម្ចាត់ លោក សម រង្ស៊ី» នឹង​ធ្វើ​ឲ្យ​ជាតិ​បែក​បាក់
    ប្រ​មុខ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញ​គោល​នយោ​បាយ​«កម្ចាត់​ជន​ក្បត់​ជាតិ៣​ជំនាន់​ដែល​សំដៅ​ចំៗ​ទៅ​លើ ​លោក សម​ រង្ស៊ី​។​ ការ​ដាក់​ចេញ​គោល​ន​យោ​បាយ​នេះ​ គឺ​ជា​ឆ្លើយ​តប​នឹង​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី ​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​។​ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ការ​ដាក់​ចេញ​គោល​នយោបាយ​«កម្ចាត់​ លោក សម​ រង្ស៊ី»​នេះ​នឹង​ធ្វើ​ឲ្យ​ជាតិ​បែក​បាក់​ ពីព្រោះ​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​មាន​អ្នក​គាំទ្រ​នៅ​ឡើយ​។​
    13 min
  • ទឹកជំនន់៖ តើធនាគារនិងមីក្រូហិរញ្ញវត្ថុបន្តអនុគ្រោះដល់ពលរដ្ឋកំរិតណា?
    ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីម្សិលមិញ បានអំពាវនាវដល់ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្តល់នូវការអនុគ្រោះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ដោយមានការពន្យាពេលសង ការបន្ធូរបន្ថយអត្រាការប្រាក់ និងការរៀបចំឥណទានឡើងវិញ។ តាមការឲ្យដឹងពីរដ្ឋាភិបាល យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរចំនួន២ម៉ឺនគ្រួសារដែរ ដែលកំពុងរងនូវផលប៉ះពាល់ដោយទឹកជំនន់នាពេលបច្ចុប្បន្ននេះ។
    14 min
  • មន្រ្តីណាខ្លះគួរចេញមុខទទួលខុសត្រូវករណីលិចទូកស្លាប់សិស្សស្លាប់១១នេះ?
    តុល្យការចុងក្រោយមនុស្ស៣នាក់ ត្រូវឃាត់ខ្លួននៅក្នុងឧបទ្ទវហេតុលិចទូកដ ស្លាប់សិស្ស១១នាក់ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ សេចក្ដីសម្រេចនេះនាំឲ្យមានការថ្កោសទោសពីមហាជន សង្គមស៊ីវិល និងអ្នកដានសង្គម ដោយចាត់ទុក​ថា មិន​មែន​ជាកំហុស​របស់​អ្នក​រត់​ទូក​ និង​ម្ចាស់អាជីវកម្មតែឯងទេ។ ពួកគេបានលើកបទពិសោធន៍ប្រទេសដទៃ ដូចជាៈថៃ ឥណ្ឌូណេស៊ី កូរ៉េ ខាងត្បូង ជប៉ុនជាដើម មកធ្វើជាឧទាហរណ៍ថា អាជ្ញាធរចេញមុខទទួលខុសត្រូវ មិនមែនចេញមុខដោះសារឡើយ​។ តើមន្រ្តីណាខ្លះត្រូវសុំទោស និងទទួលខុសត្រូវ ករណីលិចទូកស្លាប់សិស្សស្លាប់១១នេះ?
    10 min
  • តើការប្រើប្រាក់ជំនួយទៅជួយអ្នកធ្វើបាតុកម្មខុសច្បាប់ឬ?
    ជា​ថ្មី​ម្តង​ទៀត​ រដ្ឋាភិបាល​កម្ពុជា​​ លើក​ឡើង​ថា ​ការ​ធ្វើ​បាតុកម្ម​មួយ​ចំនួន​ដែល​អូស​បន្លាយ​ពេល​យូរ​ដោយ​សារ​តែ​មាន​ការ​ជួយ​លុយ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​។ ​ការ​លើក​ឡើង​នេះ​ គឺ​ទំ​នង​សំដៅ​ដល់​ការ​តវ៉ា​របស់​បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ​។​ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា ​ការ​លើក​ឡើង​របស់​រដ្ឋា​ភិបាល ​គឺ​ជា​ការ​គេចវេស​មិន​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ខ្មែរ​ជា​មួយ​នឹង​ថៅ​កែ​បរទេស​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners