ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ជំនួប ហ៊ុន សែន-Zelensky តាមទូរស័ព្ទមុនកិច្ចប្រជុំកំពូលអាស៊ានបង្កប់នូវអត្ថន័យយ៉ាងណា?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Volodymyr Zelensky បានហៅទូរស័ព្ទរកគ្នាកាលពីថ្ងៃអង្គារ ដែលសកម្មភាពនេះបានធ្វើឡើងតែ១សប្តាហ៍ប៉ុណ្ណោះមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា។ ក្រៅពីសម្តែងនូវកាយវិការការទូតដាក់គ្នាទៅវិញទៅមក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអរគុណកម្ពុជា និងអាស៊ាន ដែលបានគាំទ្រអ៊ុយក្រែន ហើយថ្កោលទោសរុស្ស៊ី នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដែរ ដោយកម្ពុជាចាប់អារម្មណ៍ និងត្រៀមបញ្ជូនក្រុមដោះមីនទៅអ៊ុយក្រែន ការស្នើឲ្យមានការតែងតាំងនិងផ្លាស់ប្តូរអ្នកការទូតគ្នាទៅវិញទៅមក រួមនឹងការស្នើសុំអានសុន្ទរកថាតាមអនឡាញរបស់លោក Zelensky ផងដែរ អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជាជាប្រធាន។
    13 min
  • ហេតុអ្វីច្បាប់ថវិកាជាតិឆ្នាំ២០២៣ផ្ដោតសំខាន់ទៅលើវិស័យអប់រំ សុខាភិបាល និងការពារជាតិ?
    នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រ​មាណ ៩.៦ពាន់លានដុល្លារ កើនឡើង ១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ នេះបើតាមសេចក្ដីព្រាងច្បាប់ស្ដីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងចំណាយថវិកាជាតិឆ្នាំ២០២៣ ផ្ដោតសំខាន់លើ​ក្រ​សួងអប់រំ បន្ទាប់មកក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងស្ថាប័នសំខាន់ៗជាច្រើនទៀត។ គម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០២៣របស់រដ្ឋាភិបាលនេះ ត្រូវបានអ្នកនយោបាយ សង្គមស៊ីវិល អ្នកសេដ្ឋកិច្ចគាំទ្រ និងស្នើឲ្យមានការប្រើប្រាស់ថវិកាជាតិឲ្យមានតម្លាភាពផងដែរ។
    13 min
  • កកម្ពុជាគួររៀនសូត្របន្ថែមយ៉ាងណាពីឧបទ្ទវហេតុផ្ទួនៗនៅកូរ៉េ និងឥណ្ឌា ដែលធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់?
    ឧបទ្ទវហេតុ និងគ្រោះមហន្តរាយផ្សេងៗតែងកើតមានឥតឈប់ឈរទាំងនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។ ឧបទ្ទវហេតុខ្លះ និងគ្រោះថ្នាក់ខ្លះ បានកើតឡើងដោយយថាហេតុ ហើយខ្លះទៀត បានកើតឡើងដោយសារការខ្វះការប្រុងប្រយ័ត្ន ខ្វះការបង្ការហានិភ័យជាមុន។ ក្រោយឧបទ្ទវហេតុ កោះពេជ្រ កាលពីឆ្នាំ២០១០ កម្ពុជាក៏កើតមានជាបន្តបន្ទាប់ដូចជាការបាក់រលំអគារ និងការលិចទូកចុងក្រោយនេះនៅខេត្តកណ្តាល សុទ្ធសឹងជាសោកនាថកម្មដ៏គួរឲ្យសោកស្តាយ។ ទន្ទឹមគ្នានេះ កម្ពុជាក៏ត្រូវសិក្សាពីបទពិសោធន៍បន្ថែមទៀតដែរ ពីឧបទ្ទវហេតុប្រជ្រៀតគ្នាខ្វះអុកស៊ីសែននៅកូរ៉េខាងត្បូងដែលធ្វើឲ្យមនុស្សស្លាប់ជាង១៥០នាក់ និងការបាក់ស្ពានយោលនៅឥណ្ឌាកាលពីថ្ងៃអាទិត្យដំណាលគ្នាដែលធ្វើឲ្យមនុស្សស្លាប់ជាង១០០នាក់ដែរ។
    13 min
  • តើ​គណ​បក្ស​ភ្លើង​ទៀន​អាច​ជៀស​ផុត​ពី​ការ​រំលាយ​បាន​ទេ ​បន្ទាប់​ពី​ចេញ​មុខ​ថ្កោល​ទោស​ លោក​ សម រ​ង្ស៊ី?
    តប​តាម​ការ​ស្នើ​របស់​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ គណ​បក្ស​ភ្លើង​ទៀន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​​ទោស​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រមាថ​ព្រះ​មហា​ក្សត្រ ​ខណៈ​លោក ​ហ៊ុន​ សែន​ សំដៅ​ដល់​លោក​ សម ​រង្ស៊ី​។ ​សម្រាប់​អ្នក​វិភាគ​ ការ​ដែល​គណ​បក្ស​ភ្លើង​ទៀន​ថ្កោល​ទោស​មិន​ចំ​ឈ្មោះ​បុគ្គល​បែប​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​សារ​តែ​សម្ពាធ​នយោ​បាយ​។​ តើ​គណ​បក្ស​ភ្លើង​ អាច​ជៀស​ផុត​ពី​ការ​រំលាយ​បាន​ទេ ​បន្ទាប់ពី​ចេញ​មុខ​ថ្កោល​ទោស ​លោក ​សម​ រង្ស៊ី​ ជា​ស្ថាប​និក​គណ​បក្ស​ភ្លើង​ទៀន? អ៊ឹង ប៊ុនថន
    13 min
  • តើលោកពូទីនអាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញឬយ៉ាងណា?
    ស្រប​ពេល​ដែល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាន់​តែ​ខិត​ជិត​មក​ដល់ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ការណ៍​ដែល​កម្ពុជា ​បាន​អញ្ជើញ​ប្រធានិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​មក​ចូល​រួម​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ភ្នំពេញ។​ តែ​យ៉ាង​ណា​កម្ពុជា​នៅ​មិន​ទាន់​ទទួល​បាន​ឆ្លើយ​ពី​រុស្ស៊ី​នោះ​ទេ។ ​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ ចូ បៃឌិន ​ប្រធានាធិបតី​អាមេរិក​ បាន​បញ្ជាក់​ជា​ស្រេច​ ពី​វត្តមាន​របស់​លោក​ចំនួន​២ថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ។​ ដូច្នេះ ​តើ​លោក​ពូទីន​អាច​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ​ឬ​យ៉ាង​ណា?​
    10 min
  • ហេតុអ្វីអង្គការគម្រោងយុត្តិធម៌ពិភពលោកដាក់ចំណាត់ថ្នាក់កម្ពុជាទាបបំផុតក្នុងការគោរពនីតិរដ្ឋ?
    អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ ហៅ​កាត់​ថា ​WPJ ​បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ២០២២​ ដោយ​បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី១៣៩ ​ក្នុង​ចំណោម​១៤០​ប្រទេស​លើ​ពិភពលោក ​នៃ​ការ​គោរព​នីតិរដ្ឋ។​ នេះ​ជា​ឆ្នាំទី២​សម្រាប់​កម្ពុជា ​ដែល​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​ បាន​ដាក់​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត​ គ្មាន​ការ​គោរព​នីតិរដ្ឋ។​ ក៏ប៉ុន្តែ​របាយការណ៍​នេះ ​ត្រូវ​បាន​មន្រ្តី​នៃ​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ បដិសេធ​ច្រាន​ចោល​ និង​ថា​មាន​ចរិត​នយោបាយ​ជា​ដើម​ ខណៈ​សង្គម​ស៊ីវិល​ វិញ​ ចង់​ឃើញ​រដ្ឋាភិបាល​កែ​លម្អ​នូវ​ចំណុច​ខ្វះ​ខាត​ ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ ​ជា​ជាង​បដិ​សេធ​ច្រាន​ចោល។​
    13 min
  • កំដៅនយោបាយមុនបោះឆ្នោត៖ គណបក្សប្រឆាំងអាចប្រឈមនឹងការរំលាយជាថ្មីទេ?
    គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជាសាធារណៈកាលពីថ្ងៃម្សិលមិញថា គណបក្សប្រឆាំងមួយនេះ មិនជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ ដោយគណបក្សបានគោរពព្រះមហាក្សត្រ គោរពច្បាប់ រដ្ឋធម្មនុញ្ញ និងថ្កោលទោសរាល់បុគ្គលដែលប្រមាថព្រះមហាក្សត្រផងដែរ។ គណបក្សភ្លើងទៀនបញ្ជាក់ថាការធ្វើសេចក្តីសម្រេចរបស់ខ្លួន គឺមិនស្ថិតក្រោមឥទ្ធិពលបញ្ជាដោយផ្ទាល់ ឬប្រយោលពីបុគ្គលណាមួយឡើយ។ ការបញ្ជាក់ដូច្នេះ ក៏ព្រោះតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាច្រើនថ្ងៃជាប់ៗគ្នា ពីការប្រមាថព្រះមហាក្សត្ររបស់លោក សម រង្ស៊ី និងការសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន ដែលនាំទៅរកការប្រឈមមុខនឹងផ្លូវច្បាប់។
    13 min
  • ហេតុអ្វីប៉ូលីសចរាចរណ៍តែងតែចម្រូងចម្រាសជាមួយមហាជននៅតាមដងផ្លូវ?
    មួយរយៈចុងក្រោយនេះ គេកត់ស្គាល់ឃើញថាមហាជនដែលបើកបរតាមដងផ្លូវមានភាពចម្រូងចម្រាស់ជាមួយប៉ូលីសចរាចរណ៍។ ភាពចម្រូងចម្រាស់នេះ ជាដើមចមមកពីប៉ូលីសចរាចរណ៍ចាប់ផាកពិន័យ​ ​ពល​រដ្ឋដែលបើកបរមិនល្មើសច្បាប់ចរាចរណ៍ជាដើម ជាហេតុធ្វើឲ្យមានការរិះគន់ពីមហាជន។ ចំពោះ​​​បញ្ហានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការហាមប្រាមមិនឱ្យមន្ដ្រីនគរបាលចរាចរណ៍​ប្រើប្រាស់នូវពាក្យសម្ដី​មិនសមរម្យណាមួយទៅកាន់ប្រជាពលរដ្ឋ ខណៈបញ្ហានេះ អ្នក​តាមដាននិងឃ្លាំមើលសង្គមមានទស្សនៈផ្សេងៗគ្នា។
    14 min
  • ទំនាក់ទំនងកម្ពុជា-ចិន នឹងទៅជាយ៉ាងណា ក្រោមអាណត្តិថ្មីលោក ស៊ី ជិនពីង?
    លោក ស៊ី ជិនពីង ត្រូវបានអង្គសមាជជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនអាណត្តិទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង កន្លងមក ទំនាក់ទំនងកម្ពុជា-ចិន ត្រូវគេមើលឃើញថាមានភាពរលូន ដោយកម្ពុជានិងចិន មានការគាំទ្រគ្នាទៅវិញទៅមកទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជា-ចិន បន្តជំហរមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា ហើយចិនជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ខណៈកម្ពុជាតែងគាំទ្រគោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំង។ ចុះអាណត្តិទី៣របស់លោក ស៊ី ជិនពីង តើទំនាក់ទំនងកម្ពុជា-ចិន នឹងវិវត្តន៍ទៅជាយ៉ាងណា?
    13 min
  • ទំនាក់ទំនងកម្ពុជា-ចិន នឹងទៅជាយ៉ាងណា ក្រោមអាណត្តិថ្មីលោក ស៊ី ជិនពីង?
    លោក ស៊ី ជិនពីង ត្រូវបានអង្គសមាជជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនអាណត្តិទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង កន្លងមក ទំនាក់ទំនងកម្ពុជា-ចិន ត្រូវគេមើលឃើញថាមានភាពរលូន ដោយកម្ពុជានិងចិន មានការគាំទ្រគ្នាទៅវិញទៅមកទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជា-ចិន បន្តជំហរមិត្តដែកថែប និងមានកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងគ្នា ហើយចិនជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ខណៈកម្ពុជាតែងគាំទ្រគោលនយោបាយចិនតែមួយរបស់ក្រុងប៉េកាំង។ ចុះអាណត្តិទី៣របស់លោក ស៊ី ជិនពីង តើទំនាក់ទំនងកម្ពុជា-ចិន នឹងវិវត្តន៍ទៅជាយ៉ាងណា?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners