ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើកម្ពុជាបាត់ឱកាសអ្វីខ្លះនៅពេលមិនបានចូលរួមកិច្ចប្រជុំកំពូលG20និងវេទិកាAPEC?
    កម្ពុជាមិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹក​នាំ APEC នៅប្រទេសថៃឡើយ ដោយសារតែមូលហេតុលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានវិជ្ជ​មានជំងឺកូវីដ-១៩។ ការខកខាននេះ ត្រូវបានអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចសម្ដែងការសោកស្ដាយ ដោយសារបាត់បង់ឱកាសក្នុងការជួបសន្ទនាជាមួយមេដឹកនាំនៃបណ្ដាប្រទេស G20។ ទន្ទឹមនឹងការសោកស្ដាយ អ្នកខ្លះក៏មានចម្ងល់ចំពោះការខកខានដែលកម្ពុជាមិនបានចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅប្រទេសថៃផងដែរ។
    12 min
  • ទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែវិជ្ជមានទេ ក្រោយកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅភ្នំពេញ?
    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធបានបញ្ចប់ទៅហើយកាលពីថ្ងៃអាទិត្យម្សិលមិញ។ តាមរយៈកិច្ចប្រជុំនេះ គេសង្កេតឃើញថាវត្តមានរបស់ប្រធានាធិបតីអាមរិក ចូ បៃដិន(Joe Biden) នៅកម្ពុជាបានរំលេចនូវរូបភាពសប្បាយរីករាយ និងភាពរ៉ាក់ទាក់ជាច្រើន ទាំងនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំកម្ពុជា-អាមេរិក។ នៅក្នុងឱកាសនោះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នាទ្វេរភាគី ដោយមានលើកឡើងបញ្ហាសំខាន់ៗជាច្រើន ដូចជាការបើកលំហរសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ការដោះលែងអ្នកជាប់ឃុំ និងបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងអន្តរជាតិមួយចំនួនទៀត។ វត្តមានរបស់លោក ចូ បៃដិន នៅកម្ពុជាពេលនេះ ត្រូវបានចតសួរពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក ជាថ្មីក្រោយកិច្ចប្រជុំសំខាន់ៗ។
    12 min
  • កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជារំលេចនូវភាពជោគជ័យ និងបរាជ័យយ៉ាងណា?
    កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ​នៅភ្នំពេញ ដែលមានកម្ពុជាជាប្រធានដឹកនាំបានបិទបញ្ចប់ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីចំណាយពេលរៀបចំអស់រយៈពេល១សប្តាហ៍។ កិច្ចប្រជុំធំៗ ដែលកម្ពុជាបានឆ្លងរួចពេលនេះ ត្រូវគេមើលឃើញថាមិនមានបញ្ហាសន្តិសុខអ្វីជាដុំកំភួនទេ បដិសណ្ឋារកិច្ចល្អ ក៏ប៉ុន្តែខ្លឹមសារ និងដំណោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនត្រូវអ្នកតាមដានបញ្ហាអាស៊ាន និងតំបន់មើលឃើញផ្សេងៗគ្នា។
    14 min
  • តើលោក ចូ បៃឌិន អាចអន្តរាគមន៍លើបញ្ហាប្រជាធិបតេយ្យរបស់កម្ពុជាបានទេ?
    សំណើរ​ជា​ច្រើន​បាន​រុំព័ទ្ធ​ប្រធានាធិបតី​អាមេរិក​ ខណៈ​លោក​ ចូ បៃឌិន​ មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​ការ​ដោះលែង​សកម្មជន​ ការ​បើក​លំហ​សិទ្ធិ​នយោបាយ​ សិទ្ធិ​សំដែងមតិ​ និង​លទ្ធិប្រជាធិបតេយ្យ​ គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​ស្នើ​ដោយ​គណបក្ស​ប្រឆាំង​ និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ សំណើរ​ទាំង​នេះ ​ត្រូវ​បាន​លោក​ ចូ បៃឌិន​ លើក​ឡើង​នៅ​ចំពោះ​មុខ​ លោក​ ហ៊ុន សែន​ ក្នុង​ជំនួប​ទ្វេរ​ភាគី។​តើលោក​ ចូ បៃឌិន​ អាច​អន្តរាគមន៍​លើ​បញ្ហា​ប្រជាធិបតេយ្យ​របស់​កម្ពុជា​បាន​ទេ ​ខណៈ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែង​អះអាង​ថា ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃក្នុង?​
    13 min
  • តើសហភាពអឺរ៉ុបអាចដាក់ទណ្ឌកម្មបិទទិដ្ឋាការមកលើមន្រ្តីកម្ពុជាដែរឬ?
    ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​សហភាព​អឺរ៉ុប​ថ្មីៗ​នេះ​ លោក​ សម រង្ស៊ី​ បាន​អះអាង​ថា ​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​មក​លើ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ទៅ​ជាន់​ទឹក​ដី​របស់​សហភាព​អឺរ៉ុប​ ដូច​ទៅ​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​កន្លង​មក​ដែរ។​ ប៉ុន្តែ​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ អះ​អាង​ថា ​រដ្ឋាភិបាល​មិន​ខ្វល់​ឡើយ​ ខណៈ​អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​កម្ពុជា​មាន​ការ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា​ចំពោះ​បញ្ហា​នេះ។​
    14 min
  • អ្នក​វិភាគ​៖​ការ​បញ្ចូល​កម្ម​វិធី​ភា​សា​ចិន​នៅ​តាម​សា​លា​រៀន​របស់​ខ្មែរ​គឺ​ជា​ការ​បង្កើន​ឥទ្ធិពល​ចិន​នៅ​កម្ពុជា
    ប្រតិ​កម្ម​យល់​ឃើញ​ខុស​គ្នា បាន​កើត​ឡើង​ បន្ទាប់ពី​កម្ពុជា ​និង​ចិន​ បាន​ព្រម​ព្រៀង​បើក​កម្ម​វិធី​រៀន​ភាសា​ចិន​ នៅ​តាម​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​រដ្ឋ​នៅ​កម្ពុជា​ កាល​ពីថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​។​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ យល់ថា ​នេះ​ជា​ការ​បង្កើន​ឥទ្ធិពល​របស់​ចិន​មក​លើ​កម្ពុជា ​បន្ទាប់ពី​វៀត​ណាម​បាន​បើក​ដេប៉ា​ដឺ​ម៉ង់​សិក្សា​ភាសា​វៀត​ណាម​នៅ​កម្ពុជា​ដែលនាំ​ឲ្យ​មាន​កា​រ​រិះគន់​។ តើ​កម្ពុជា​បាន​ផល​ចំ​ណេញ ​ឬ​ខាត​ពី​ការ​សម្រេច​ចិត្ត​បែប​នេះ​?​
    13 min
  • តើអ្វីជាដំណោះស្រាយសម្រាប់ការកកស្ទះនៅលើផ្លូវល្បឿនលឿន?
    ការធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ កំពុងប្រឈមនឹងការកកស្ទះ ដែលធ្វើឲ្យអ្នកដំណើរមិនអាចទៅដល់គោលដៅតាមការគ្រោងទុក។ ការកកស្ទះបានកើតមានឡើងអំឡុងពេលដែលមានការធ្វើដំណើរច្រើនជាពិសេសនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាកចុងសប្តាហ៍របស់មន្ត្រីរាជការ និងបុគ្គលិកវិស័យឯកជន។ ក៏ប៉ុន្តែបញ្ហានេះ ត្រូវគេមើលឃើញថាជាចំណុចចាប់ផ្តើម ដែលត្រូវមានដំណោះស្រាយផងដែរ។
    13 min
  • តើ​កម្ពុជា​អាច​ទាញ​បាន​ប្រយោ​ជន៍​អ្វី​ខ្លះ​ពី​វត្ត​មាន​​របស់​ប្រ​ធា​នា​ធិប​តី​អាមេ​រិក​មក​ភ្នំ​ពេញ?
    ១០​ឆ្នាំ ​ទើប​មាន​វត្តមាន​ម្តង​របស់​ប្រធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​ ពោល​ទាល់​តែ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​។​ នៅ​ក្នុង​ឱកាស​កម្រ​នេះ​នៃ​វត្ត​មាន​មេដឹក​នាំ​មហា​អំណាច​ពិភព​លោក​លើ​ទឹក​ដី​កម្ពុជា ​ក្រុម​អ្នក​វិភាគ​ យល់ថា​ នេះ​គឺ​ជា​ពេល​វេលា​ល្អ ​ដែល​អ្នក​នយោ​បាយ​ខ្មែរ​ទុក​បញ្ហា​បុគ្គល​ដោយ​ឡែក​សិន​ ចេះ​ប្រើ​ប្រើ​ឱកាស​នេះ​ទាញ​យក​ផល​ប្រ​យោជន៍​ពី​ទស្សន​កិច្ច​របស់​ប្រធានាធិប​តី​អាមេរិក​មក​កាន់​ទីក្រុង​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ​។​តើ​កម្ពុជា​អាច​ទាញ​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ទស្សន​កិច្ច​របស់​លោក​ ចូ​ បៃឌិន​?​
    13 min
  • តើប៉ូលិសអន្តរជាតិអាំងទែរប៉ូលអាចចាប់បញ្ជូន លោក សម រង្ស៊ី មកកម្ពុជាវិញតាមសំណើរកម្ពុជា?
    កម្ដៅ​នយោបាយ​កម្ពុជា​នៅ​ពេល​នេះ​ បាន​ដើរ​ដល់​ចំណុច​ដែល​ក្រសួង​មហាផ្ទៃ​ស្នើ​ទៅ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល​​ចាប់​បញ្ជូន​លោក ​សម រង្ស៊ី ​ដែល​ជា​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​មក​ដាក់​ទោស​នៅ​ប្រទេស​កម្ពុជា។​ លោក​ សម រង្ស៊ី​ ដែល​​មាន​សញ្ជាតិ​បារាំង​ ត្រូវ​បាន​តុលាការ​កម្ពុជា​ដាក់​ទោស​ជាប់​ពន្ធនាគារ​រាប់​ភ្លេច​ និង​ដែល​ត្រូវ​បាន​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រកាស​កម្ចាត់​ចោល។ ​តើ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ​អាច​ចាប់​បញ្ជូន​ លោក​ សម រង្ស៊ី​ មក​កម្ពុជា​វិញ​តាម​សំណើរ​របស់​កម្ពុជា​ឬ​ទេ​​?​
    11 min
  • តើកម្ពុជាពិតជាក្លាយជាមណ្ឌលនៃការឆបោកតាមអនឡាញថ្មីនៅតំបន់អាស៊ីមែនឬ?
    សារព័ត៌មាន​អន្តរជាតិ​ខ្លះ​នៅ​តែ​បន្ត​ចុះផ្សាយ​ពី​កម្ពុជា​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធអ៊ីនធើណេត​ ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ និង​ការ​ជួញដូរ​មនុស្ស។​ ជាក់​ស្ដែង​ថ្មីៗ​កន្លង​ទៅ​នេះ ​សារព័ត៌មាន​ Worldcrunch ​បាន​ចុះផ្សាយ​ដោយ​មាន​ចំណង​ជើង​ថា​ របៀប​ដែល​កម្ពុជា​ក្លាយ​ជា​មណ្ឌល​នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ប្រចាំ​អាស៊ី។​ សារព័ត៌មាន​នេះ​ បាន​ចុះផ្សាយ​ដោយ​លើក​ចំៗ​ថា​កម្ពុជា ​ជា​កន្លែង​មួយ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​និង​ការ​ជួញ​ដូរ​មនុស្ស ​ខណៈ​សង្គម​ស៊ីវិល​វិញ​ក៏​មើល​យ៉ាង​ដូច្នេះ​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​មាន​ចំណាត់ការ​លើ​បញ្ហា​ទាំង​នេះ។​
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners