ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ការ​បង្កើត​តុលា​ការ​ពាណិជ្ជ​កម្ម​អាច​ទាក់​ទាញ​អ្នក​វិនិ​យោគ​មក​កម្ពុជា​?
    ក្រុម​អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា ​ការ​បង្កើត​តុលា​ការ​ពាណិជ្ជ​កម្ម​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ប្រសិន​បើ​ តុ​លា​ការ​នេះ​មាន​ភាព​ឯក​រាជ្យ ​និង​មិន​ពុក​រលួយ​។​ ការ​លើក​ឡើង​នេះ​ គឺ​ស្រប​ពេល​ក្រសួង​យុត្តិ​ធម៌ ​និង​ដៃ​គូ​ពាក់​ព័ន្ធ​ កំពុង​រៀប​ដំណើរ​ការ​ និង​នីតិវិធី​ផ្សេងៗ​ នៃ​តុលា​ការ​ពាណិជ្ជ​កម្ម​ ដែល​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។​
    13 min
  • រណសិរ្ស២ធ្នូ៖ តើធ្វើដូចម្តេចទើបខ្មែរជំនាន់ក្រោយមិនភ័ន្តច្រឡំប្រវត្តិសាស្ត្រ?
    រណសិរ្ស២ធ្នូ​ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ដ៏​ចម្រូង​ចម្រាស់​មួយ​ នៅ​ក្នុង​ការ​ជជែក​វែកញែក​រវាង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល។​ ភាព​ចម្រូង​ចម្រាស់​នៅ​ត្រង់​ថា ​រណសិរ្ស២ធ្នូ ​គឺ​ជា​ថ្ងៃ​បើក​ទំព័រ​ឲ្យ​កង​ទ័ព​វៀតណាម​ចូល​ឈ្លានពាន​កម្ពុជា។​ នេះ​បើ​តាម​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន។​ ក៏​ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​អះអាង​ថា ​២ធ្នូ​គឺ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ ​ហើយ​មាន​តែ​អ្នក​ឈ្នះ​ទើប​អាច​សរសេរ​ប្រវត្តិសាស្ត្រ​បាន។​ តើ​ធ្វើ​ដូចម្តេច​ទើប​ខ្មែរ​ជំ​នាន់​ក្រោយ​មិន​ភ័ន្ត​ច្រឡំ​ប្រវត្តិសាស្ត្រ​រណសិរ្ស២ធ្នូ?
    12 min
  • តើជនពិការត្រូវបានយកចិត្តទុកដាក់តាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកំរិតណា?
    នៅ​ថ្ងៃ​ទី០៣​ ខែធ្នូ​ ឆ្នាំ២០២២​នេះ ​គឺ​ជា​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី៤០​ និង​ទិវា​ជនពិការ​ជាតិ​លើក​ទី២៤​ ក្រោម​ប្រធានបទ​«ពិការភាព​ទាំង​អស់​មិន​អាច​កំណត់​ដោយ​ការ​មើល​នឹង​ភ្នែក​បាន​ទេ»​។​ ជុំវិញ​បញ្ហា​ពិការភាព​នេះ​ ប្រទេស​កម្ពុជា​បាន​បង្កើត​ច្បាប់​ស្តីពី​កិច្ច​ការពារ​ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ចាប់​តាំង​ពី​ឆ្នាំ២០០៩​មក​ម្លេះ។​ ចំណុច​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​កម្ពុជា​ជម្រុញ​ឲ្យ​ស្ថាប័ន​សាធារណៈ​ទទួល​យក​ជន​ពិការ​២%​ និង​វិស័យ​ឯកជន​ទទួល​យក​ជន​ពិការ១%​ ចូល​បំរើ​ការងារ​ រួម​នឹង​ចំណុច​សំខាន់ៗ​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​របស់​ជន​ពិការ។​ តើ​ស្ថានភាព​ជន​ពិការ​ពេល​នេះ​យ៉ាង​ណា​ដែរ ​យោង​ទៅ​លើ​ខ្លឹម​សារ​ច្បាប់​ដែល​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​កម្លង​មក។​
    12 min
  • វត្តមានរោងចក្រតម្លើងរថយន្តជាបន្តបន្ទាប់បង្ហាញថាកម្ពុជាកំពុងចាប់ផ្តើមចាប់យកឧស្សាហកម្មធុនមធ្យមឬ?
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជានឹងមានរោងចក្រផលិតរថយន្ត Toyota នៅតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នកម្ពុជាមានកន្លែងផលិតរថយន្តនៅខេត្តមួយចំនួន ក្នុងនោះមានរថយន្ត Ford ជាដើម ដែលកំពុងដំណើរការនៅខេត្តពោធិ៍សាត់។ ការលើកឡើងនេះ នៅក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុម​ហ៊ុនមីនេបៀរបស់ជប៉ុននៅប្រទេសកម្ពុជា នាថ្ងៃទី០១ធ្នូ។ បើតាម​អ្នកជំនាញសេដ្ឋវិញ អ្នកខ្លះបានលើកឡើងថានេះ ជាជំហានដំបូងប៉ុណ្ណោះនៃវិស័យឧស្សាហកម្មរបស់កម្ពុជា ដែលចាប់ផ្ដើម​ផលិតរថយន្តនៅក្នុងស្រុក ហើយសង្ឃឹមថានៅខាងមុខវិស័យឧស្សាហកម្មកម្ពុជា នឹងឈានដល់កម្រិតមធ្យម និងបង្គួរ។
    12 min
  • ហេតុអ្វីគ្លីនិកឯកជន១ចំនួនតែងបង្កកំហុសធ្ងន់ធ្ងរលើបញ្ហាសុខភិបាល?
    ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានចេញសេចក្តីសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាលបាលឯកជន ឬគ្លីនិចឯកជនឈ្មោះ ដើមអង្គ្រង ដែលមានទីតាំងនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការស្រាវជ្រាវពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃ។ ករណីនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយទូទាំងប្រទេសទាំងអនឡាញ និងបណ្តាញសង្គមលើកឡើងច្បាស់ៗ និងសង្ស័យថាគ្រូពេទ្យបានកាត់ពោះវៀនម្តាយដែលជាស្ត្រីកម្មករកាត់ដេរច្រលំថាជាទងសុករបស់កូនដែលបានស្លាប់ក្នុងពោះ។ ទោះយ៉ាងណាបញ្ហាដ៏ធ្ងន់ធ្ងរនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
    12 min
  • តើកសិកម្មខ្មែរអាចប្រែប្រួលជាវិជ្ជមានទេក្រោយបណ្ឌិតកសិកម្ម យ៉ង សំាងកុមារ ចូលរួមជាមួយរដ្ឋាភិបាល​?
    លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញខាងវិស័យកសិកម្ម លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម បន្ទាប់ពីសម្រេចទៅចូលរួមជាមួយគណបក្សប្រជាជន ដែលជាគណបក្សកំពុងដឹកនាំរដ្ឋាភិបាល ដើម្បីជួយទៅលើវិស័យកសិកម្ម។ លោក យ៉ង សាំងកុមារ បាន​លើក​គម្រោង​ថ្មី​មួយ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាលើបញ្ហាវិស័យកសិកម្មនេះ ដោយប្រើ​ពេល​៥​​ឆ្នាំ ​ដើម្បី​ជួយ​ដល់កសិករខ្មែរ។ ចំពោះបញ្ហានេះ សម្រាប់អ្នកជំនាញ និងអ្នកតាមដានខ្លះ បានសម្ដែងការគាំទ្រ និងខ្លះទៀតថា បើគ្មានឆន្ទះនយោបាយទេ ទោះមានអ្នកជំនាញទៅចូលរួមក៏មិនអាចជួយដោះស្រាយបញ្ហាកសិកម្មបានដែរ។
    13 min
  • ការចុះចូលបក្សកាន់អំណាចរបស់បណ្ឌិត យង់ សាំងកុមារ ជារឿងនយោបាយឬជួយកសិកម្ម?
    យោងតាមលិខិតពីរច្បាប់ផ្ញើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃម្សិលមិញ លោកបណ្ឌិត យង់​ សាំងកុមារ ដែលជាអតីតប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងសហការីម្នាក់ទៀតសរសេរថា លោកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងការងាររដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយកសិកម្មឲ្យបានជោគជ័យ ក្នុងគោលបំណងជួយលើកស្ទួយជីវភាពកសិករ និងសន្តិសុខស្បៀងជាដើម។ ក៏ប៉ុន្តែការផ្លាស់ប្តូរយ៉ាងរហ័សរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យរូបនេះ ទៅកាន់គណបក្សកាន់អំនាចត្រូវគេមើលឃើញរូបភាពផ្សេងៗគ្នា។
    13 min
  • តើការចាប់ខ្លួនមេដឹកនាំសហជីពជាថ្មី ប៉ះពាល់បែបណាដល់លំហសង្គមស៊ីវិល សហជីពនៅកម្ពុជា?
    នា​ថ្ងៃទី២៦ ខែវិច្ឆិកា ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ ​ត្រូវ​ប៉ូលីសចាប់​ខ្លួន​ជាថ្មី។ មេសហជីព និងអ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្ស អំពាវនាវឲ្យមានការដោះលែង ខណៈអាជ្ញាធរបញ្ជាក់ថាការចាប់ខ្លួននេះ គឺជាការអនុវត្តតាមដីកាតុលាការ។ យ៉ាងណាក៏ដោយមន្ត្រីសិទ្ធិមនុស្សមើលឃើញថាការចាប់ខ្លួនប្រធានសហជីព គឺបង្ហាញពីការរឹតត្បិតសេរីភាពសមាគម និងសង្គមស៊ីវិល សហជីពនៅកម្ពុជា ដែលអាចប៉ះពាល់ដល់បរិយាកាសបោះឆ្នោតនាពេលខាងមុខ។
    13 min
  • ហេតុអ្វីកម្ពុជារៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាថ្មីឡើងវិញ?
    កម្ពុជា​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ ក្រោម​ហេតុ​ផល​លើក​កម្ពស់​គុណភាព​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ ឱ្យ​ស្រប​តាម​បរិបទ​សង្គម​បច្ចុប្បន្ន។​ មន្ត្រី​កម្ពុជា​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ថា​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នឹង​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ និង​អ្នក​ពាក់ព័ន្ធ​ចង់​ឲ្យ​មាន​ការ​ទទួល​យក​មតិ​យោបល់​របស់​មហាជន​ មុន​នឹង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​នេះ​។​
    13 min
  • ប្រអប់ទទួលបណ្តឹងពីអ្នកជាប់ឃុំនៅពន្ធនាគារត្រូវមានកិច្ចការពារសិទ្ធិឯកជនភាព
    មន្ត្រី​សិទ្ធិ​មនុស្ស ​ស្នើ​ឲ្យ​មាន​កិច្ច​ការពារ​សិទ្ធិ​ឯកជន​របស់​អ្នក​ជាប់​ឃុំ​ឃាំង​ ដើម្បី​ពួក​គេ​អាច​ដាក់​ពាក្យ​បណ្តឹង​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ។​ ការ​ស្នើ​នេះ​ គឺ​បន្ទាប់​ពី​ប្រអប់​ទទួល​ពាក្យ​បណ្តឹង​ត្រូវ​បាន​ដាក់​នៅ​តាម​​ពន្ធនាគារ​ចំនួន​៣​ទីតាំង​នៅ​រាជ​ធា​នី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤​វិច្ឆិកា ​ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។ ​នេះ​ជា​អ្វី​ដែល​ត្រូវ​បាន ​គេ ​ពន្យល់​ ថា​  ជា​ យន្តការ​ មួយ ​ក្នុង​ ការ​ លើក​ កម្ពស់ ​ និង​ ការ ​ការ ពារ​ សិទ្ធិ​  សេរី ភាព​ របស់ ​ជន​ជាប់ ឃុំ ។​  ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ចោទ ​សួរ​ ពី ​កិច្ច ​ការពារ​សិទ្ធិ​ឯកជនភាព​របស់​ អ្នក​ដាក់​ពាក្យ ​បណ្តឹង។​
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,124 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners