ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីសំណង់បេតិកភណ្ឌជាតិក្នុងវត្តឧណ្ណាលោមត្រូវបានវាយកម្ទេចហើយសង់ចេតិយ?
    មួយរយៈពេលចុងក្រោយនេះ សំណង់អគារបុរាណដែលជាសម្បតិ្តបេតិកភណ្ឌជាតិដែលស្ថិតនៅតាមទីវត្តអារាមមួយចំនួនត្រូវរងការវាយកម្ទេច ជាពិសេសកាលពីពេលថ្មីៗនេះ​ កុដិបុរាណចំនួន៣ដែលកសាងនាកំឡុងឆ្នាំ១៩៣០នៅក្នុងបរិវេណវត្តឧណ្ណាលោមត្រូវបានវាយចោល ដើម្បីកសាងចេតិយជំនួសវិញ។ ក្រោយករណីនេះកើតឡើង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតបង្ហាញការសោកស្តាយចំពោះសម្បតិ្តបេតិកភណ្ឌជាតិដែលបានចុះទៅក្នុងបញ្ជីរបស់មន្ទីរវប្បធម៌កាលពីឆ្នាំ២០១៧។ ហើយបន្ថែមពីក្រសួងវប្បធម៌ អ្នកជំនាញផ្នែកបុរាណវិទ្យា ​បានសម្តែងការខកចិត្ត និងស្នើឱ្យក្រសួងពាក់ព័ន្ធគួរពង្រឹងការផ្សព្វផ្សាយច្បាប់ការពារសំណង់អគារដែលជាបេតិកភណ្ឌជាតិទៅដល់អាជ្ញាធរមូលដ្ឋានដើម្បីការពារពីការវាយកម្ទេចក្នុងរូបភាពណាមួយ។
    11 min
  • អ្វី​ជា​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​លុប​ចោល​គម្រោង​របស់​ប្រេសិត​ពិសេស​អាស៊ាន​ទៅ​ភូមា?
    លោក​ ប្រាក់ ​សុខុន ​ប្រេសិត​ពិសេស​អាស៊ាន​បាន​លុប​ចោល​គម្រោង​ទៅ​កាន់​ភូមា​ជា​លើក​ទី​៣​នា​ចុង​ឆ្នាំនេះ ​នៅ​ក្រោម​ហេតុ​ផល​កៀក​ពេល​គ្នា ​ដែល​រដ្ឋមន្រ្តី​ការ​បរ​ទេស​រូប​នេះ ​ត្រូវ​ទៅចូល​រួម​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​ -​សហភាព​អ៊ឺរ៉ុប ​នៅ​ទីក្រុង​ព្រុច​សែល​ នៅ​ពាក់​កណ្តាល​ខែ​នេះ​។​ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​យល់​ថា​ នេះ​ជា​មូល​ហេតុ​មួយ ​ក្នុង​​ចំណោម​មូល​ហេតុ​ជា​ច្រើន​ទៀត ​ខណៈ​ដែល​របប​សឹក​ភូមា​ នៅ​តែ​ផ្គើន​ចំពោះ​សកម្ម​ភាព​ហិង្សា​ និង​ការ​ប្រហា​ជីវិត​សកម្មជន​ប្រឆាំង​។
    13 min
  • តើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅអឺរ៉ុប អាចដាក់សម្ពាធឲ្យរដ្ឋាភិបាលកែប្រែបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ?
    ក្រុមប្រជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបមួយចំនួន បានរៀបចំគម្រោងធ្វើបាតុកម្មនៅថ្ងៃទី១៤ធ្នូ នាប្រទេសប៊ែលហ្សិក ដើម្បីប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីនោះ។ ការធ្វើបាតុកម្មនេះ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលកម្ពុជាគោរពលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស ដែលពួកគេចាត់ទុកថា រដ្ឋាភិបាលបានគាបសង្កត់ប្រជាពលរដ្ឋ។ តែយ៉ាងណាមន្ត្រីគណបក្សកាន់អំណាច យល់ថា ការធ្វើបាតុកម្មគ្មានបានលទ្ធផលអ្វីជាសាច់ការនោះឡើយ។ ដូច្នេះ តើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅអឺរ៉ុប អាចដាក់សម្ពាធឲ្យរដ្ឋាភិបាលកែប្រែបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ?
    11 min
  • តើអ្នកនយោបាយមានសេរីភាពពេញលេញក្នុងការធ្វើនយោបាយឡើងវិញហើយនៅ?
    «ធានា​សិទ្ធិ​នយោបាយ​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​ពលរដ្ឋ​ ក្នុង​ការ​កំណត់​ជោគវាសនា​ប្រទេស​ជាតិ ​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ ​សេរីពហុបក្ស ​និង​នីតិរដ្ឋ»​គឺ​ជា​ប្រធានបទ​ធំ ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០​ធ្នូ​លើក​ទី​៧៤​នៅ​ឆ្នាំ​២០២២​នេះ​។ ​ការ​លើក​ប្រធានបទ​នេះ ​ឡើង​គឺ​ស្រប​ពេល​បំរាម​៥​ឆ្នាំ​មិន​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​១១៨​រូប​ធ្វើ​នយោបាយ​នោះ ​បាន​ផុត​កំណត់​កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​។​ តើ​អ្នក​នយោបាយ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ​នៅ​?​
    14 min
  • ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២២ ប្រសើរឡើងឬធ្លាក់ចុះ?
    នៅ​ថ្ងៃ​ទី១០​ ខែធ្នូ​ ឆ្នាំ២០២២​នេះ ​គឺ​ជា​ខួប​លើក​ទី៧៤​ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។​ បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ កន្លង​មក​ប្រទេស​កម្ពុជា​បាន​រង​នូវ​ការ​រិះគន់​មិន​មាន​ភាព​ប្រសើរ​ឡើង​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​រួម​ទាំង​អ្នក​រាយការណ៍​ពិសេស​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ផង​ដែរ។​ ក៏​ប៉ុន្តែ​ការ​រិះគន់​ទាំង​អម្បាលម៉ាន​ ត្រូវ​បាន​ទាត់​ចោល​ដោយ​រដ្ឋាភិបាល​កម្ពុជា។​ ចុះ​ពេញ​មួយ​ឆ្នាំ២០២២​នេះ​វិញ​ តើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូច​ម្តេច​ដែរ?​
    13 min
  • បិទបញ្ជប់ការចុះឈ្មោះបោះឆ្នោត៖ អ្នកខ្លះវាយតម្លៃថាមានភាពល្អប្រសើរ និងខ្លះទៀតសម្ដែងការព្រួយបារម្ភ
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន និងមានស្ថានភាពល្អប្រសើរ។ ការអះអាងរបស់ គ.ជ.ប ដូច្នេះ គឺដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងច្រើន​ និងកត្តាអំណោយផលមួយចំនួនទៀត។ ក៏ប៉ុន្តែគណបក្សនយោបាយមួយចំនួនបានសម្ដែងនូវការព្រួយបារម្ភ ខណៈដែលឈ្មោះ​អ្នកបោះឆ្នោតជាច្រើនត្រូវបានលុបចេញពីបញ្ជីនៅក្នុងយុទ្ធនាការ៥០ថ្ងៃរបស់ គ.ជ.ប នេះ។
    12 min
  • ហេតុអ្វីជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឈឺចាប់លើរាងកាយហើយ បន្តរងការឈឺចាប់រឿងអយុត្តិធម៌ផ្សេងៗទៀត?
    បញ្ហាចរាចរណ៍ ក្រៅពីធ្វើឲ្យមានសោកនាដកម្មបាត់បង់អាយុជីវិតសាច់ញាតិ ក្រុមគ្រួសារ រងរបួសយ៉ាងខ្លោចផ្សារហើយ ថែមទាំងករណីខ្លះទទួលការឈឺចាប់នូវរឿងអយុត្តិធម៌ពីសំណាក់អ្នកបង្ក ដែលមានបុណ្យសក្តិ មានលុយនៅក្នុងសង្គម។ វាជារឿងស្មុគ្រស្មាញខ្លាំងណាស់សម្រាប់សង្គមចរាចរណ៍កម្ពុជា ដោយជនរងគ្រោះខ្លះទទួលបានសំណង និងការផ្តល់យុត្តិធម៌តាមផ្លូវច្បាប់។ ជនរងគ្រោះខ្លះទៀត ទទួលរងការឈឺចាប់លើរូបរាងកាយធ្ងន់ធ្ងរ ពិការ និងបាត់បង់ជីវិត ក៏ប៉ុន្តែការទទួលខុសត្រូវពីសំណាក់ជនបង្កដូចជាសំណងជំងឺចិត្តជាដើម បែរជាមិនសមរម្យ ហើយអ្នកអនុវត្តច្បាប់ អ្នកមានឥទ្ធិពលខ្លះឆ្លៀតកេងចំណេញពីលើនេះបន្ថែមទៀតក៏មាន។ ចំណុចនេះ ត្រូវគេចោទសួរករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ហេតុអ្វីមានការចាប់អារម្មណ៍ច្រើនពីមហាជនម៉្លេះ? តើវាពាក់ព័ន្ធទៅនឹងរឿងអយុត្តិធម៌សង្គមធ្ងន់ធ្ងរឬយ៉ាងណា?
    13 min
  • អ្នកវិភាគ៖ស្រាក្លាយជាកាដូមាសសម្រាប់ស្ថាប័នរដ្ឋ តែរដ្ឋអាប់ឱនកិត្តិយសដោយសារស្រា
    មួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុកមួយចំនួនបានបន្តឧបត្ថម្ភស្រាបៀររាប់ពាន់កេសជូនដល់ស្ថាប័នរដ្ឋ ជាពិសេសនៅតាមរដ្ឋបាលខេត្តមួយចំនួនសម្រាប់ទុកជាកាដូសម្រាប់ចាត់ចែងក្នុងតម្រូវការកម្មវិធីផ្សេងៗ។ ក៏ប៉ុន្តែតាមរយៈការផ្តល់កាដូជាស្រាបៀរបែបនេះ  ត្រូវបានអ្នកវិភាគបង្ហាញការមិនពេញចិត្តចំពោះគំរូមិនល្អរបស់ស្ថាប័នរដ្ឋទៅកាន់ប្រជាពលរដ្ឋនៅក្នុងសង្គម ដោយពួកគេលើកឡើងថា ស្ថាប័នរដ្ឋកំពុងតែបង្ហាញទង្វើមិនគប្បីចំពោះសាធារណៈជនតាមរយៈការទទួលយកសា្របៀរថាជាអំណោយដ៏ថ្លៃថ្លា។
    12 min
  • តើការរឹតបន្តឹងការប្រលងបាក់ឌុបតែមួយមុខ ពិតជាធ្វើឲ្យគុណភាពអប់រំកម្ពុជាប្រសើរទេ?
    នៅប្រទេសកម្ពុជា ការប្រលងបាក់ឌុប ត្រូវគេមើលឃើញថាជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់សិស្សានុស្សិស ដែលបានរៀនសូត្រនៅកំរិតបឋមសិក្សា និងមធ្យមសិក្សាអស់រយៈពេល១២ឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ អ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា ការប្រឡងគ្រាន់តែជាចំណែក​មួយនៃការវាស់វែងសមត្ថភាពរបស់សិស្សប៉ុណ្ណោះ។ ក៏ប៉ុន្តែការផ្តល់ឱកាសឲ្យសិស្សបានរៀនសូត្រឲ្យ​ចេះដឹងពិតប្រាកដ និងពង្រឹងគុណភាពអប់រំតាមកម្រិតនីមួយៗ ត្រូវគេមើលឃើញថាជាវិធីសាស្ត្រមួយប្រសើរជាងការតឹងតែងតែក្នុងថ្ងៃប្រឡង ខណៈដែលប្រទេសជឿនលឿនមួយចំនួន គេបានលុបចោលការប្រលងបាក់ឌុបទៅហើយ។
    13 min
  • តើ​ការ​បង្កើត​តុលា​ការ​ពាណិជ្ជ​កម្ម​អាច​ទាក់​ទាញ​អ្នក​វិនិ​យោគ​មក​កម្ពុជា​?
    ក្រុម​អ្នក​ឃ្លាំ​មើល​ លើក​ឡើង​ថា ​ការ​បង្កើត​តុលា​ការ​ពាណិជ្ជ​កម្ម​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា​ប្រសិន​បើ​ តុ​លា​ការ​នេះ​មាន​ភាព​ឯក​រាជ្យ ​និង​មិន​ពុក​រលួយ​។​ ការ​លើក​ឡើង​នេះ​ គឺ​ស្រប​ពេល​ក្រសួង​យុត្តិ​ធម៌ ​និង​ដៃ​គូ​ពាក់​ព័ន្ធ​ កំពុង​រៀប​ដំណើរ​ការ​ និង​នីតិវិធី​ផ្សេងៗ​ នៃ​តុលា​ការ​ពាណិជ្ជ​កម្ម​ ដែល​រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners