ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • កម្ពុជានឹងបើកទំព័រនយោបាយឆ្នាំថ្មី២០២៣ យ៉ាងដូចម្តេច?
    នោសល់មិនដល់៧ខែទៀតទេ ប្រទេសកម្ពុជានឹងឈានដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ ការចាប់ផ្តើមឆ្នាំថ្មីឆ្នាំសកល២០២៣នេះ ត្រូវគេមើលឃើញថាប្រទេសកម្ពុជាកំពុងបន្តសកម្មភាពនយោបាយឆ្នាំចាស់នៅឡើយ ក៏ប៉ុន្តែក្រោយពីចូលឆ្នាំសកលនេះទៅអ្នកនយោបាយចាប់ផ្តើមបង្កើនសកម្មភាព និងមមាញឹកកាន់តែខ្លាំង។ ដោយឡែកភាពតានតឹងខាងនយោបាយអាចកើតមានខ្លាំងឬយ៉ាងណានោះ អាស្រ័យទៅលើចលនានៃការប្រឈមមុខដាក់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលមានឥទ្ធិពល។
    13 min
  • ការលើកលែងទោសនិងបន្ថយទោសចំថ្ងៃ៧មករាដើម្បីចំណេញនយោបាយឬសម្រាលភាពចង្អៀតក្នុងពន្ធនាគារ?
    រដ្ឋាភិបាលបន្តយកថ្ងៃ៧មករាឆ្នាំ២០២៣ លើកលែងនិងបន្ធូរទោសដល់ទណ្ឌិតដែលកំពុងជាប់ឃុំនៅតាមពន្ធនាគារបន្ទាប់ពីអនុវត្តលើកដំបូងក្នុងឆ្នាំ២០២២។ ក្នុងនោះអ្នកទោសអ្នកនយោបាយ ឬអ្នកទោសទោសមនសិកា ត្រូវបន្តផាត់ចេញពីបញ្ជីលើកលែងទោសនិងបន្ថូរបន្ថយទោសដូចរាល់ដង។ មន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយបញ្ចេញយោបល់ថា បើជ្រុលជាយកថ្ងៃ៧មករាបន្ធូរបន្ថយឬលើកលែងទោសទណ្ឌិតទៅហើយ  រដ្ឋាភិបាលមិនគួរផាត់អ្នកនយោបាយ ឬអ្នកទោសមនសិកាចេញឡើយ ដើម្បីបង្ហាញការផ្សះផ្សារវាងខ្មែរនិងខ្មែរឲ្យដូចអត្ថន័យថ្ងៃ៧មករា  ហើយបើបន្តផាត់ចេញរដ្ឋាភិបាលកំពុងយកចំណេញលើថ្ងៃ៧មករា តាមរយៈការលើកលែងនិងបន្ធូរទោស​​ដល់ទណ្ឌិត។  ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចច្រានចោលរាល់ការលើកឡើងទាំងអំបាល់មាណ។
    11 min
  • សង្គមស៊ីវិលចង់ឃើញមានវិធានការច្បាប់បន្ថែមលើមន្រ្តីដែលប្រើហិង្សា និងបៀតបៀនលើស្រ្តីដើម្បីជាការព្រមាន
    ការប្រើហិង្សា និងបៀតបៀនលើស្រ្តី និងកុមារ គេកត់សម្គាល់ឃើញថា កើតមានជារឿយៗនៅក្នុងសង្គមកម្ពុជា។ ការប្រើហិង្សា និងបៀតបៀននេះ ក្នុងនោះក៏មានមន្រ្តីមានអំណាច និងឧកញ៉ាខ្លះ និងជាមន្រ្តី​​អនុវត្តច្បាប់ខ្លះ ក៏បានប្រព្រឹត្តនូវអំពើនេះផងដែរ។ ជាក់ស្ដែងលោក ភូ លិ ដែលជាអភិបាលរងខេត្តកែប ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចដកចេញពីតំណែង ក្រោយពីមានករណីប្រើហិង្សា និងបៀតបៀនលើស្រ្តីថ្មីៗនេះ។ ចំណាត់ការនេះត្រូវបានសង្គមស៊ីវិលគាំទ្រផង​ដែរ តែស្នើឲ្យមានវិធានការច្បាប់បន្ថែមទៀត ដើម្បីជាការព្រមានដល់មន្រ្តីផ្សេងៗ។
    14 min
  • សង្គមស៊ីវិល៖ ករណីឆេះអគារកាស៊ីណូនៅប៉ោយប៉ែតជាមេរៀនសម្រាប់កម្ពុជា
    ករណី​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ដែល​មាន​កម្ពស់ ​១៦ជាន់​ អ្នក​ស្លាប់​ ២៦នាក់​ និង​របួស ៥៧នាក់​ ខណៈ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​រុក​រក​ជន​រងគ្រោះ​ត្រូវ​បិទ​បញ្ចប់។​ យ៉ាង​ណា​មិញ​ករណី​ឆេះ​អគារ​ខ្ពស់ៗ​ និង​ផ្ទះ​សំបែង​របស់​ពលរដ្ឋ​នេះ ​ត្រូវ​បាន​សង្គម​ស៊ីវិល​កត់​សម្គាល់​ឃើញ​ថា​ ឧបករណ៍​ពន្លត់​អគ្គិភ័យ​ និង​ការ​ជួយ​សង្រ្គោះ ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នូវ​បញ្ហា​ទាំង​នេះ​ឡើយ​ ហើយ​ករណី​ឆេះ​អគារ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ ជា​មេរៀន​សម្រាប់​កម្ពុជា​ផង​ដែរ។​
    13 min
  • តើរដ្ឋសភាឯកបក្សអាណត្តិទី៦ពិតជាអសកម្មមែនឬ?
    អង្គការខុមហ្វ្រែល ដែលជាអង្គការមួយធ្វើការងារទាក់ទងទៅនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញរបាយការណ៍មួយស្តីពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រនីតិកាលទី៦។ របាយការណ៍អង្គការខុមហ្វ្រែលបានវាយតម្លៃថារដ្ឋសភាអាណត្តិទី៦ ដែលជាសភាឯកបក្សនេះ មានភាពអសកម្មធៀបទៅអាណត្តិទី៥ ជាពិសេសផ្តោតទៅលើការងារសកម្មភាពរបស់អ្នកតំណាងរាស្ត្រនៅតាមមូលដ្ឋាន យកបញ្ហារបស់ប្រជាពលរដ្ឋទៅជូនរដ្ឋាភិបាលដើម្បីដោះស្រាយ ក៏ដូចជាអសកម្មក្នុងការកោះហៅតំណាងរដ្ឋាភិបាលមកសួរនាំផងដែរ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋសភាបានទាត់ចោលការលើកឡើងរបស់ខុមហ្វ្រែល។
    12 min
  • តើធ្វើយ៉ាងណាដើម្បីជម្រុញទំនុកចិត្តប្រជាជនខ្មែរ ឲ្យប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុក?
    ចាប់តាំងពីបើកដំណើរការប្រទេសឡើងវិញកាលពីដើមឆ្នាំ២០២២ កន្លងទៅសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាក៏បានរើបឡើងវិញដែរ ក៏ប៉ុន្តែវិស័យសហគ្រាសធុនតូច និងមធ្យម ហាក់ដូចនៅមានការប្រឈមនៅឡើយ។ ប្រឈមដោយសារការហូរចូលផលិតផលពីបរទេសច្រើន ជាហេតុធ្វើឲ្យការផលិតក្នុងស្រុកជួបប្រទះនឹងការប្រកួតប្រជែង ខណៈដែលទំនុកចិត្តរបស់ពលរដ្ឋខ្មែរលើផលិតផលខ្មែរក្នុងស្រុកនៅមានកំរិតនៅឡើយ។ តើអ្នកពាក់ព័ន្ធគួរមានដំណោះស្រាយយ៉ាងណាដើម្បីស្រូបទាញទំនុកចិត្តពីពលរដ្ឋខ្មែរឲ្យប្រើប្រាស់ផលិតផលខ្មែរក្នុងស្រុកជំនួសឲ្យផលិតផលនាំចូលពីបរទេស?
    14 min
  • ក្រោយការបោះឆ្នោត២០២៣៖ តើស្ថាប័នក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គួរបន្តឬបញ្ចប់?
    គិតមកដល់ពេលនេះ អាណត្តិរបស់ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ជិតដល់ពេលផុតអាណត្តិហើយនៅឆ្នាំ២០២៣ខាងមុខ។ ស្ថាប័ននយោបាយមួយនេះ ជាការផ្តើមគំនិតបង្កើតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៨ ដើម្បីឲ្យគណបក្សដែលមិនបានឈ្នះឆ្នោត អាចផ្តល់យោបល់ដល់រដ្ឋាភិបាល។ ជិតមួយអាណត្តិមកនេះ ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានអ្នកតាមដាននយោបាយកត់សម្គាល់ថា មិនសូវសម្រេចបានលទ្ធផលអ្វីជាដុំកំភួន។ ចុះក្រោយការបោះឆ្នោត២០២៣ តើស្ថាប័ននយោបាយមួយនេះ គួរបន្តឬបញ្ចប់?
    13 min
  • អ្នកតាមដានសង្គម៖ការជួយដល់សិស្សក្រីក្រ មិនគួររង់ចាំដល់ពួកគេទទួលបាននិទ្ទេស A នោះទេ
    ជារៀងរាល់ឆ្នាំ ក្រោយចេញលទ្ធផលប្រលងបាក់ឌុបម្តងៗ គេសង្កេតឃើញអាជ្ញាធរ និងសប្បរសជននានា ចុះទៅជួប និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រលងជាប់និទ្ទេស A។ មួយចំនួននៃសិស្សដែលទទួលបានការសរសើរ និងផ្តល់រង្វាន់ទាំងនោះ គឺចេញមកពីក្រុមគ្រួសារក្រីក្រ ដែលបានតស៊ូយ៉ាងត្រដាបត្រដួសរៀនសូត្ររហូតដល់ប្រលងជាប់បាក់ឌុប និងទទួលបាននិទ្ទេសល្អបំផុត។ ចំណុចនេះ អ្នកពាក់ព័ន្ធនៃបញ្ហាសង្គម និងអប់រំ មើលឃើញថាវាជាកាយវិការមួយដ៏ប្រពៃ ក្នុងការលើកតម្លៃភា្លមៗដល់សិស្សពូកែនិទ្ទេស A ជាពិសេសសិស្សដែលរស់នៅក្នុងផ្ទះជញ្ជាំង និងដំបូលធ្វើពីស័ង្កសី។ ក៏ប៉ុន្តែទស្សនៈជាច្រើន ទទូចឲ្យទាំងអាជ្ញាធរ ក៏ដូចសប្បុរសជន គួរយកចិត្តទុកដាក់ធនធានមនុស្សល្អៗ បន្ថែមទៀត ខណៈដែលគ្រួសារសិស្សមានជីវភាពក្រីក្រ ដោយមិនគួររង់ចាំដល់សិស្សប្រលងជាប់និទ្ទេសល្អនោះទេ។
    12 min
  • តើការដែលអ្នកនយោបាយជាប់ទោស ទៅអង្គុយ​ស្តាប់​កិច្ច​ប្រជុំ​របស់គណបក្សណាមួយខុសច្បាប់?
    អ្នកនយោបាយពីររូប​ដែលកំពុង​នៅក្រៅប្រទេស បានទៅអង្គុយ​ស្តាប់​កិច្ច​ប្រជុំ​មួយ​ដែល​រៀប​ចំឡើង​ដោយ​មាន​តំណាងគណបក្សភ្លើងទៀន​ចូល​រួម​នៅវត្ត​ភ្នំសេរី លើទឹកដីអាមេរិក ​កាលពីពេល​កន្លងទៅ។ សកម្មភាព​នេះត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា មានការពាក់ព័ន្ធ​រវាង​អ្នក​ជាប់ទោស និងគណបក្សភ្លើងទៀន ហើយ​ថា​ខុសនឹងច្បាប់គណបក្សនយោបាយ។ ប៉ុន្តែ​គណបក្សភ្លើងទៀន យល់ថា បើគ្រាន់តែទៅ​អង្គុយ​ស្តាប់ ​មិន​ខុស​អ្វីនោះទេ​ ដោយ​នៅតែចាត់​ទុកច្បាប់​ដែល​បង្កើត​ដោយគណបក្សកាន់អំណាចថា មិនឆ្លុះ​បញ្ចាំងពីឆន្ទៈ​រួម​រួចទៅហើយ។
    13 min
  • បង្កើតក្រុង ពង្រីកស្រុក ដើម្បីប្រជាជនឬបង្កើនតំណែងនយោបាយនៅពីក្រោយ?
    យ៉ាង​ហោច​ណាស់​ក្រុង​ចំនួន​បី​ត្រូវ​បង្កើត​ ស្រុក​ចំនួន​ពីរ​ ត្រូវ​បាន​ពង្រីក​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ការ​វិវត្តន៍​នេះ​ទទួល​បាន​ស្វាគមន៍​ទន្ទឹម​នឹង​ការ​រិះគន់។​ មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​បក្ស​ប្រាប់​ថា​ អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាសាស្ត្រ ​ឬ​កំណើន​ប្រជាជន​ និង​បង្ខិត​សេវា​សាធារណៈ​មក​កៀក​នឹង​ពលរដ្ឋ។​ ចំណែក​សង្គម​ស៊ីវិល​ និង​អ្នក​ស្រាវជ្រាវ​យល់​ថា ​ធ្វើ​បែប​នេះ​ខាត​ថវិកា​ជាតិ​ ហើយ​ថា​បើ​ធ្វើ​ដើម្បី​ប្រជាជន​ រដ្ឋាភិបាល​គ្រាន់​តែ​ពង្រឹង​ការ​ផ្ដល់​សេវា​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន​វា​គ្រប់​គ្រាន់​ពេក។​ ដូច្នេះ​ការ​ បង្កើត​ក្រុង ​ពង្រីក​ស្រុក​ ដើម្បី​ប្រជាជន​ ឬ​បង្កើន​តំណែង​នយោបាយ​នៅ​ពី​ក្រោយ​នេះ?​
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners