ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • សំណង​ទឹកប្រាក់​រាប់លាន​ដុល្លារ៖​ ជាយុទ្ធសាស្ត្រ​កាត់ផ្តាច់​ផ្លូវ​ហិរញ្ញវត្ថុ​បក្ស​ប្រឆាំង​ឬ​?
    គិត​មក​ដល់​ពេលនេះ ​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃគណបក្ស​ភ្លើងទៀន​២រូបហើយ​ កំពុង​រងក្តីក្តាំ​នូវ​សំណង​ជាទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់ ​ផ្តល់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ​នៅចំពោះ​មុខការ​រិះគន់ ​និង​ការ​បរិហា​គណបក្សកាន់អំណាច។​ ករណី​ចុង​ក្រោយ​របស់​លោក ​គង់ គាំ ​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន ​នឹង​ត្រូវផ្តល់​សំណង​ជាទឹកប្រាក់​ចំនួន១លាន​៥សែនដុល្លារ ​បើសិន​ជាសំណុំរឿង​លោក​ត្រូវចាញ់ក្តី​នៅឯតុលាការ។​ តើការ​ទាមទារ​សំណង​ទឹកប្រាក់​រាប់លាន​ដុល្លារ​ដូច្នេះ ​ជាយុទ្ធសាស្ត្រ​កាត់ផ្តាច់​ផ្លូវ​ហិរញ្ញវត្ថុ​បក្ស​ប្រឆាំង​ឬយ៉ាងណា? ​
    12 min
  • អ្នកវិភាគ៖ គណបក្សប្រជាជនប្តឹងមេដឹកនាំបក្សប្រឆាំងគឺជាការសម្អាតអ្នកនយោបាយជំនាន់មុន!
    អ្នកនយោបាយបក្សប្រឆាំងបានរងនូវបណ្តឹងជាបន្តបន្ទាប់ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតមកដល់។ ជាការកត់សម្គាល់បើរាប់ទាំងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកនយោបាយជំនាន់មុនចំនួន៣នាក់ហើយបានរងនូវបណ្តឹង ក្នុងនោះមានលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងចុងក្រោយនេះគឺលោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន។ នេះមិនទាន់គិតមេដឹកនាំគណបក្សនយោបាយប្រឆាំងដែលមានសក្តានុពលនៅឯក្រៅប្រទេស ដែលរងការផ្តន្ទាទោសពីតុលាការក្រុងភ្នំពេញផង។ រូបភាពទាំងនេះ ត្រូវអ្នកវិភាគមើលឃើញថាជាយុទ្ធសាស្ត្របោសសម្អាតអ្នកនយោបាយជំនាន់មុនរបស់គណបក្សប្រឆាំង ដើម្បីត្រួសត្រាយផ្លូវឲ្យអ្នកនយោបាយជំនាន់ក្រោយរបស់គណបក្សកាន់អំណាច និងជាការបង្ហាញនូវបរិយាកាសនយោបាយមិនល្អមួយសម្រាប់ការបោះឆ្នោតខាងមុខ។ តើការយល់ឃើញដូច្នេះ មានភាពឡូហ្សិកយ៉ាងណា?
    12 min
  • តើកម្ពុជាកំពុងទាញប្រយោជន៍សេដ្ឋកិច្ច ឬកំពុងសាកល្បងប្រថុយនឹងគ្រោះថ្នាក់ពីការទទួលទេសចរចិន?
    រដ្ឋាភិបាលប្រទេសចិនកាលពីថ្ងៃទី០៩​ ខែមករា បានប្រកាសបញ្ឈប់អនុវត្តនូវវិធានការកូវីដសូន្យនៅទូទាំងប្រទេសដោយបើកឱកាសឱ្យពលរដ្ឋខ្លួនអាចធ្វើដំណើរចេញទៅក្រៅប្រទេសបានដោយពុំតម្រូវធ្វើចត្តាឡីស័ក្តអ្វីទៀតនោះទេ។ ក្រោយការប្រកាសបើកបែបនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា កម្ពុជានឹងមិនរឹតបណ្តឹងលើប្រជាជនចិនដែលធ្វើដំណើរចូលមកកម្ពុជាឡើយ បើទោះបីប្រទេសមួយចំនួននៅលើពិភពលោកមានការរឹតត្បិតការធ្វើដំណើររបស់ភ្ញៀវទេសចរចិនក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ច ទេសចរណ៍ និងអ្នកជំនាញផ្នែកសុខាភិបាលបានវាយតម្លៃបានបញ្ចេញមតិផ្សេងៗគ្នា អ្នកជំនាញខ្លះលើកឡើងថា កម្ពុជានឹងទទួលផលចំណេញសេដ្ឋកិច្ចច្រើនបន្ទាប់ពីទេសចរចិនវិលមកកម្ពុជាវិញ និងអ្នកវិភាគខ្លះទៀតព្រួយបារម្ភទៅវិញចំពោះការនាំចូលមេរោគកូវីដ១៩មកកម្ពុជាតាមរយៈភ្ញៀវទេសចរចិន។ តើនេះកម្ពុជាកំពុងទាញប្រយោជន៍សេដ្ឋកិច្ច ឬកំពុងសាកល្បងប្រថុយនឹងគ្រោះថ្នាក់ពីការទទួលទេសចរចិន?
    13 min
  • តើដល់ពេលហើយឬនៅអ្នកនយោបាយ និងមន្ត្រីខ្មែរត្រូវមានសញ្ជាតិតែ១?
    នៅក្នុងពិធីសម្ពោធបើកការដ្ឋានពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅកាន់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាប្រសិនបើឯកអគ្គរដ្ឋទូតបរទេសទាំងឡាយមិនបញ្ជប់ការទាមទាររឿងសញ្ជាតិចំពោះអ្នកធ្វើនយោបាយនៅកម្ពុជាដែលរងការប្តឹងផ្តល់ និងជាប់ទោស លោកនឹងពិចារណាដែរ ដើម្បីកំណត់ឲ្យមានសញ្ជាតិតែមួយនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ក៏ប៉ុន្តែការលើកឡើងនេះ ក៏មានទស្សនៈពីរផ្ទុយគ្នាដែរ ខណៈដែលមន្ត្រីនិងអ្នកនយោបាយទាំងសង្ខាង មួយចំនួនមានសញ្ជាតិលើសពីមួយ។
    13 min
  • តើ​បទ​ចម្រៀង​រ៉េប​របស់ ​គា ​សុគន្ធ ​ជា​ការ​តស៊ូ​មតិ​ ឬ​ជា​ការ​ញុះ​ញង់?
    ការ​យល់​ឃើញ​ផ្ទុយ​គ្នា​បាន​កើត​ឡើង​ទៅ​លើ​អត្ថ​ន័យ​របស់​បទ​ចម្រៀង​រ៉េប​ថ្មី​របស់​យុវជន​ គា ​សុគន្ធ​ ដែល​មាន​ចំណង​ជើង​ថា​ «ឈាម​បាតុករ»​។ ​សកម្ម​ជន​សិទ្ធិ​មនុស្ស ​យល់ថា​ បទ​ចម្រៀង​នេះ​ឆ្លុះ​បញ្ចាំង​ពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​។ ​ពួក​គេ​ចាត់​ទុក​ថា​ បទ​ចម្រៀង​​នេះ​ ​គឺ​ជា​មធ្យោ​បាយ​តស៊ូ​មតិ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​។ ​ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​វិញ ​ចាត់​ទុក​បទ​ចម្រៀង​នេះ​ ថា​មាន​ចរិក​ញុះ​ញង់​បង្ក​អសន្តិ​សុខ​សណ្ដាប់​ធ្នាប់​សង្គម​។
    11 min
  • តើបរិយាកាសនយោបាយ២០២៣ធានាបានកម្រិតណា បើគណបក្សកាន់អំណាចប្តូរផ្តាច់កម្ចាត់ក្រុមប្រឆាំងជ្រុលនិយម?
    នៅ​ក្នុង​ខួប​៧មករា​២០២៣ ​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ បាន​អះអាង​ពី​ការ​ចូល​រួម​របស់​គណបក្ស​កាន់​អំណាច​ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ពេល​ខាង​មុខ​ ដោយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ការ​បង្ក​នយោបាយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។​ ទន្ទឹមនេះ ​លោក​ ហ៊ុន សែន​ បាន​ឲ្យ​ដឹង​ទៀត​ថា ​គណបក្ស​ប្រជាជនកម្ពុជា​នឹង​ប្តូរផ្តាច់​ក្នុង​ការ​កម្ចាត់​ក្រុម​អ្នក​ប្រឆាំង​ជ្រុល​និយម​ ដើម្បី​រក្សា​សន្តិភាព​ ដែល​បក្ស​កាន់​អំណាច​រក​ដោយ​លំបាក។​ តើ​បរិយាកាស​នយោបាយ​២០២៣​ ត្រូវ​បាន​ធានា​កម្រិត​ណា ​បើ​គណបក្ស​កាន់​អំណាច​បាន​ប្តូរផ្តាច់​កម្ចាត់​ក្រុម​ប្រឆាំង​ជ្រុល​និយម?​
    13 min
  • តើថ្ងៃ៧មករា នៅតែជាទុននយោបាយដ៏សំខាន់របស់គណបក្សប្រជាជនទៀតទេ?
    គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃ​ទី៧​ មករា​នេះ​ បាន​ប្រារព្ធ​ខួប​លើកទី​៤៤​ ថ្ងៃ​ជ័យជម្នះ​ ៧មករា​(៧មករា​ ១៩៧៩​-៧មករា​ ២០២៣​) ដោយ​មាន​ការ​ចូល​រួម​ពី​មនុស្ស​១០ម៉ឺន​នាក់។​ ជា​មួយ​គ្នា​នេះ​ អ្នក​គាំទ្រ​ និង​អ្នក​មាន​ផល​ប្រយោជន៍​ពី​គណបក្ស​កាន់​អំណាច​ក៏​បាន​អបអរ​តាម​របៀប​ផ្សេងៗ​ទៀត​ ដូច​ជា​ការ​បង្ហោះសារ​សារទរ​ និង​ដឹង​គុណ​ ឬ​ដូរ​ Profile​ លើ​គណនី​ហ្វេសប៊ុក​ភ្ជាប់​ជា​មួយ​នឹង​ការ​អបអរ​ខួប៤៤ឆ្នាំ​ នៃ​ថ្ងៃ​ជ័យជម្នះ​៧មករា​ជា​ដើម។​ តើ​ដើម​ទុន​នយោបាយ​ថ្ងៃ៧មករា​នេះ ​ពិត​ជា​នៅ​តែ​សំខាន់​សំរាប់​គណបក្ស​កាន់​អំណាច​ទៀត​ ឬ​យ៉ាង​ណា?​
    12 min
  • ហេតុអ្វីគ.ជ.ប មិនទទួលយកយោបល់ពីគណបក្សក្រៅរដ្ឋាភិបាលបញ្ជូលទៅក្នុងបទបញ្ជា និងនីតិវិធីបោះឆ្នោតឆ្នាំ២០២៣?
    គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួននៅតែបង្ហាញការមិនសប្បាយចិត្តចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលថាការផ្តល់យោបល់របស់ពួកគេមិនត្រូវបានទទួលយក ហើយដាក់បញ្ជូលនៅក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នោះទេ។ ក៏ប៉ុន្តែ គ.ជ.ប បានលើកឡើងថា ការងាររបស់ខ្លួន បានអនុលោមទៅតាមអ្វីដែលច្បាប់បានកំណត់។
    13 min
  • ចប់តួនាទីប្រធានអាស៊ាន៖ កម្ពុជារួចខ្លួនពីការប្រឈម ឬស្តាយឱកាស?
    កម្ពុជាបានចប់តួនាទីរបស់ខ្លួនអស់រយៈពេលជិត១សប្តាហ៍ទៅហើយ ជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២។ អំឡុងពេលកម្ពុជាជាប្រធានអាស៊ានមានការលើកឡើងថាប្រទេសនេះ ប្រៀបបាននឹងទទួលនូវដុំថ្មដ៏ធំ ដោយសារព្រឹត្តិការណ៍ពិភពលោក និងតំបន់ ដូចជាសង្គ្រាមអ៊ុយក្រែន ការឡើងកំដៅរវាងចិន-តៃវ៉ាន់ វិបត្តសេដ្ឋកិច្ច អតិផរណាជាដើម បានកើតឡើងបន្ថែមពីលើប្រធានរឿងធំៗដែលមានស្រាប់ដូចជាជម្លោះនៅសមុទ្រចិនខាងត្បូង បញ្ហាភូមាជាដើម។ បញ្ហាធំៗទាំងអស់នេះ ត្រូវគេមើលឃើញថាធ្វើឲ្យកម្ពុជាឈឺក្បាលខ្លាំង តែក៏ចំណេញខ្លាំងណាស់ដែរ។
    12 min
  • តើការវាយកម្ទេចសំណង់បុរាណតាមទីវត្តអារាមជាការភ័ន្តច្រឡំ ឬជាចេតនា?
    ករណីវាយកម្ទេចចេតិយបុរាណដែលមានអាយុកាល១២៣ឆ្នាំ នៅក្នុងវត្តបុទុមវត្តី បានកើតទៅជារឿងចម្រូងចម្រាស់ថ្មីម្តងទៀត នៃស្រទាប់សាធារណជនខ្មែរ ក្រោយពេលដែលព្រះសង្ឃបានបកស្រាយថា «ជាការភ័ន្តច្រឡំ»។ ករណីបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិនៅតាមទីវត្តអារាម នាំឲ្យសាធារណជនចោទជាចម្ងល់ថា អាចមានមូលហេតុនៅខាងក្រោយឆាកទាំងនោះ ខណៈដែលអ្នកតាមដានសង្គមមួយចំនួនយល់ថា ជាការវាយកម្ទេចក្នុងចេតនាបំផ្លាញ។ តើការវាយកម្ទេចសំណង់បុរាណតាមទីវត្តអារាម «ជាការភ័ន្តច្រឡំ» ឬ «មានចេតនា»?
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners