ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ​ឲ្យ​អ្នក​ប្រឆាំង​នៅក្រៅ​ប្រទេស​ចូល​ស្រុក​ជា​យុទ្ធសាស្ត្រ​បំបែក​ ឬបង្រួប​បង្រួម​ជាតិ?
    នៅក្នុង​ពិធី​ជួប​សំណេះសំណាល​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សិស្សានុសិស្ស​ដែល​ទទួល​បាន​លទ្ធផល​និទ្ទេស A​ នៃការ​ប្រលង​សញ្ញាបត្រ​បាក់ឌុប​កាលពី​ឆ្នាំ២០២២​កន្លង​ទៅ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អំពាវ​នាវ​ជាថ្មី​ឲ្យ​ពលរដ្ឋខ្មែរ​ ដែល​កំពុង​រស់​នៅឯ​បរទេស​មាន​និន្នាការ​ផ្ទុយពីលោក ​និង​គណបក្ស​ប្រជាជន​អាច​វិល​មក​លេង​ស្រុក​កំណើតបាន។​ ដោយ​ឡែក​លោក​ ហ៊ុន សែន​ ទំនង​ជាឌឺដង​ដែរ​ថា ​អ្នក​ដែល​ជាប់​បណ្តឹង​ស្វែង​រក​ចាប់​ខ្លួន​ពីតុលាការ​ ក៏​អាច​វិល​មក​បាន​ដែរ​ ប្រសិន​បើពួក​គេចង់​ឲ្យ​មាន​ការ​ចាប់ខ្លួន។​
    13 min
  • អំណឹះ​ត​ទៅ​ការ​ចោទ​ប្រកាន់​«លួច​សន្លឹក​ឆ្នោត»​លែង​កើត​មាន​ទៀត​ហើយ​ឬ​?
    ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​ លោក​ ហ៊ុន​ សែន ​បាន​ព្រ​មាន​ជា​បន្ត​បន្ទាប់​ថា​នឹង​ប្តឹង​អ្នក​នយោ​បាយ​ណា​​ដែល​បន្ត​ចោទ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ថា​ជា​«ចោរ​លួច​សន្លឹក​ឆ្នោត​»។​ លោកថា​ ការ​ចោទ​ប្រកាន់​បែប​នេះ​នឹង​មិន​ឲ្យ​កើត​មាន​ទៀត​ឡើយ​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។​ ហាក់​ដូច​ជា​«រុញ​ទូក​បណ្តាយ​ទឹក»​លោក ​សម​ រង្ស៊ី ​ថ្លែង​ថា​«​កុំ​បារម្ភ​ហួស​ហេតុ​ ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត»​ ហើយ​អំពាវ​នាវ​ឲ្យ​ខ្មែរ​គ្រប់​រូប​ទៅ​បោះ​ឆ្នោត​។​ ដូច្នេះ ​អំណឹះ​ត​ទៅ​ ការ​ចោទ​ប្រកាន់​«លួច​សន្លឹក​ឆ្នោត»​លែង​កើត​មាន​ទៀត​ហើយឬ​?​
    12 min
  • នយោបាយការបរទេសឯករាជ្យរបស់គណបក្សកាន់អំណាចនឹងធ្វើឲ្យកម្ពុជាគេចពីសម្ពាធភូមិសាស្ត្រនយោបាយទេ?
    មហាសន្និបាតរបស់គណបក្សប្រជាជនកាលពីថ្ងៃអាទិត្យកន្លងទៅ បានចេញសេចក្តីសម្រេចចិត្តចំនួន១១ចំណុចធំៗ។ ចំណុចទី៤ បានចែកចេញជាគោលដៅយុទ្ធសាស្ត្រចំនួន៥ចំណុចតូចៗ ដោយចំណុចទី៥តូច គណបក្សប្រជាជនបានលើកឡើងថា«បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។ អ្នកជំនាញខាងវិទ្យាសាស្ត្រ និងភូមិសាស្ត្រនយោបាយ បានចាត់ទុកថាជានយោបាយការបរទេសល្អ និងជួយឲ្យកម្ពុជាគេចផុតពីសម្ពាធភូមិសាស្ត្រនយោបាយរបស់មហាអំណាច​ប្រសិនបើការអនុវត្តន៍ស្របទៅតាមខ្លឹមសារដែលបានបន្លឺឡើង។
    13 min
  • តើ​គម្រោង​ដាក់​មន្ត្រី​កសិ​កម្ម​នៅ​គ្រប់​ឃុំ​ទូ​ទាំង​ប្រទេស​ អេះ​ចំ​បញ្ហា​របស់​កសិករ​ហើយ​ឬ​នៅ​?
    គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ប្រកាស​ដាក់​ចេញ​គោល​នយោបាយ​របស់​ខ្លួន​ឆ្លើយ​តប​នឹង​បញ្ហា​វិស័យ​​កសិកម្ម​គឺ​ដាក់​មន្ត្រី​កសិកម្ម​ម្នាក់​នៅ​គ្រប់​ឃុំ​ទូទាំង​ប្រទេស​នៅ​ក្នុង​អាណត្តិ​ទី៧​ខាង​មុខ​ បើ​បក្ស​កាន់​អំណាច​នេះ​បន្ត​ឈ្នះ​ការ​បោះ​ឆ្នោត​។​ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ជា​មួយ​កសិករ​យល់ថា​នេះ​គ្រាន់​តែជា​ការ​ឃោសនា​ទាក់​ទាញ​ការ​គាំទ្រ​ពី​កសិករ​ ខណៈ​បញ្ហា​ដែល​កសិករ​កំពុង​ជួប​ប្រទះ​គឺ​ផលិត​បាន​ហើយ ​បែរ​ជា​តម្លៃ​ធ្លាក់​ចុះ ​និង​ខ្វះ​ទីផ្សារ​។
    13 min
  • អ្នក​ឃ្លាំ​មើល​៖​ការ​កាត់​ផ្នែក​ខ្លះ​នៃ​ឆ្នេរ​អូ​ឈើ​ទាល​ទៅ​ឲ្យ​ឯក​ជន​ធ្វើ​ឡើង​ខ្វះ​តម្លា​ភាព
    ក្រុម​អ្នក​តាម​ដាន​សង្គម​លើក​ឡើង​ថា ​ការ​កាត់​ផ្នែក​ខ្លះ​នៃ​តំបន់​ឆ្នេរ​អូរ​ឈើទាល​ ក្នុង​ខេត្ត​ព្រះ​សីហនុ​ ឲ្យទៅ​ក្រុម​ហ៊ុន​ឯក​ជន​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព​។ ​ប្រតិក​ម្ម​នេះ​កើតឡើង​បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​តាម​បណ្តាញ​សង្គម​អំពី​ ផ្នែក​ខ្លះ​នៃ​តំបន់​ឆ្នេរ​អូរ​ឈើទាល​ ត្រូវ​បាន​សាង​សង់​ជាផ្ទះ ​និង​ហ៊ុំ​ព័ទ្ធ​ដោយ​របង​។​ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ពន្យល់​ថា ​ដី​ឆ្នេរ​ប្រមាណ​៨០០​ម៉ែត្រ​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​អនុប្ប​យោគ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​តាំង​ពី​ឆ្នាំ​២០០៨​ តែ​ទើប​មាន​ការ​អភិវឌ្ឍន៍​។​
    11 min
  • តើការហៅអ្នកសារព័ត៌មានខ្លះទៅអប់រំជាការគំរាមកំហែងអ្នកសារព័ត៌មានអាជីព?
    ក្រសួង​ព័ត៌មាន​ចាប់​ផ្តើម​ហៅ​អ្នក​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន​ទៅ​អប់រំ ​បន្ទាប់​ពី​មាន​បញ្ជា​ពី​ប្រមុខ​រដ្ឋាភិបាល​។​ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​អ្នក​សារព័ត៌មាន​អនឡាញ​ម្នាក់​បាន​ធ្វើ​ផ្ទុះ​ឡើង​ការ​ចាប់​អារម្មណ៍​ករណី​ស្តី​បន្ទោស​ទៅ​លើ​អ្នក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ពេល​ថ្មីៗ​នេះ​។ ​អ្នក​ធ្វើ​ការ​ខាង​ការពារ​អ្នក​កាសែត​ យល់​ថា ​នេះ​ជា​ការ​គំរាម​កំហែង​ ទៅ​លើ​អ្នក​សារព័ត៌មាន​អាជីព ​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ ពន្យល់​ថា ​ការ​ហៅ​អ្នក​សារព័ត៌មាន​ខ្លះ​ទៅ​អប់រំ​ពី​ក្រម​សីលធម៌​ វិជ្ជាជីវៈ​មិន​មែន​ជា​ការ​រិតត្បិត​សេរីភាព​ឬ​គំរាម​កំហែង​នោះ​ទេ​។​
    10 min
  • ការវិលត្រឡប់មកវិញនៃជនជាតិចិន៖ វិស័យណាដែលនឹងទទួលបានភាពវិជ្ជមានជាងគេនៅកម្ពុជា?
    នៅ​ថ្ងៃ​ទី២៧​ ខែមករា​នេះ ​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ផ្ទាល់​ពី​ក្រុង​គុនមីង​ប្រទេស​ចិន​ មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ជា​លើក​ទី១​ បន្ទាប់​ពី​ខក​ខាន​ដោយ​សារ​តែ​វិបត្តិ​កូវីដ១៩​ តាំង​ពី​ចុង​ឆ្នាំ២០១៩​មក។​ លំហូរ​នៃ​ភ្ញៀវ​ទេសចរ​ចិន​ និង​ការ​បើក​ប្រទេស​ចិន​ឡើង​វិញ ​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​នេះ​ ត្រូវ​អ្នក​ជំនាញ​ និង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ចាត់​ទុក​ថា​មាន​ឥទ្ធិពល​វិជ្ជមាន​ជា​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ​ប៉ុន្តែ​ថា​តើ​វិស័យ​ណា​ដែល​នឹង​ទទួល​បាន​ភាព​វិជ្ជមាន​ច្រើន?​
    11 min
  • តើកម្ពុជាមិនគួរព្រួយបារម្ភនឹងបំណុលបរទេសជាង១០ពាន់លានដុល្លារនេះមែនទេ?
    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​នាពេលថ្មីៗនេះ បានចេញមកបញ្ជាក់ថា កម្ពុជានៅបន្តរក្សាស្ថេរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ(បរទេស)បានល្អប្រសើរ ខណៈបំណុលដែលកម្ពុជាជំពាក់បរទេសបច្ចុប្បន្នមានប្រមាណជាង១០ពាន់លានដុល្លារ ឬស្មើនឹង៣៤%នៃផលិតផលក្នុងស្រុកសរុប។ បើតាមក្រសួងសេដ្ឋកិច្ច កម្ពុជានៅមិនទាន់ធ្លាក់ទៅក្នុងវិបត្តិបំណុលវ័ណ្ឌកនៅឡើយ ស្របពេលកម្ពុជាបានដាក់ចេញនូវគោលការណ៍ម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងត្រឹមត្រូវ។ តែយ៉ាងណា អ្នកវិភាគសង្គមនិងអ្នកជំនាញសេដ្ឋកិច្ច ស្នើឱ្យរដ្ឋាភិបាលប្រើប្រាស់កម្ចីពីបរទេសឱ្យចំគោលដៅ និងជៀសវាងពីការប្រើប្រាស់ខុស ដែលនាំឱ្យមានការកើនឡើងអំពើពុករលួយ ជាពិសេសវិបត្តិសេដ្ឋកិច្ចជាតិ។
    13 min
  • តើ​បក្ស​ប្រឆាំង​គួររិះគន់​បែបណា​ដើម្បី​បញ្ចៀស​ពីការ​ព្រមាន​ប្ដឹង​ពីបក្ស​កាន់​អំណាច?
    មួយ​រយៈចុង​ក្រោយ​នេះ ​គេកត់​សម្គាល់​ឃើញថា ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ព្រមាន​ប្ដឹង​ទៅលើ​អ្នក​នយោបាយ ​និង​គណបក្ស​ណា​ដែល​ហ៊ានរិះគន់​ និង​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ការ​ព្រមាន​ប្ដឹង​នេះ ​ត្រូវ​បាន​លោក ​ហ៊ុន សែន ​បញ្ជាក់​ថា ​គឺដើម្បី​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា ​ប៉ុន្តែ​សង្គមស៊ីវិល ​និង​អ្នក​នយោបាយ​លើក​ឡើង​ថា ​ការ​រិះគន់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​ជា​រឿង​ធម្មតា។​
    14 min
  • កំណើនសិស្សក្រីក្រជាប់បាក់ឌុប៖ តើរដ្ឋត្រូវដោះស្រាយតាមរយៈការបណ្តុះបណ្តាលជំនាញ ឬមានយន្តការផ្សេង?
    កំណើនសិស្សក្រីក្របានប្រឡងជាប់បាក់ឌុប បានក្លាយជាបញ្ហាចោទសម្រាប់រដ្ឋាភិបាលក្នុងការស្វែងរកដោះស្រាយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបង្ហើបឲ្យដឹងថា រដ្ឋត្រៀមអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សក្រីក្រដោយមិនគិតថ្លៃ ចំពោះបណ្តាសិស្សដែលមិនមានលទ្ធភាពបន្តថ្នាក់ឧត្តមសិក្សា។ ក៏ប៉ុន្តែអ្នកតាមដានសង្គម យល់ថា រដ្ឋគួរមានជម្រើសផ្សេងទៀត ដើម្បីដោះស្រាយបញ្ហានេះ ដើម្បីឲ្យសិស្សទទួលបានចំណេះវិជ្ជាសមស្រប។ តើរដ្ឋាភិបាលត្រូវមានយន្តការអ្វីបន្ថែម? ​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners