ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​អ្វី​ខ្លះ​ជា​ផល​ចំ​ណេញ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ការ​វិនិ​យោគ​លើ​ព្រៃ​អភិ​រក្ស?
    រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ បាន​កាត់​ដី​ទំហំ ៦៤៩​ហិកតា នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ធ្វើ​ការ​វិនិ​យោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សារ​ភ្ជាប់​ធម្មជាតិ​។​ ការ​អភិវឌ្ឍន៍​លើ​ព្រៃ​អភិរក្ស​ បាន​ក្លាយ​ជា​ប្រធាន​បទ​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​បាន​លើក​យក​ដេញ​ដោល​គ្នា​ពី​ផល​ចំណេញ និង​ផល​ប៉ះ​ពាល់​ទៅ​លើការ​វិនិយោគ​បែប​នេះ​។ ​អ្នក​អភិរក្ស​យល់​ថា ការ​អភិវឌ្ឍន៍​បែប​នេះ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជា​ជន​ជាជាង​ទទួល​បាន​ផល​ប្រយោជន៍​។​ ប៉ុន្តែ​អ្នក​តាម​ដាន​ខ្លះ​យល់​ថា ​បើ​ការ​វិនិយោគ​នេះ​​គោរព​ទៅ​តាម​ច្បាប់​ត្រឹម​ត្រូវ ​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​ផល​ប៉ះ​ពាល់​។​
    12 min
  • តើលោក សម រង្ស៊ី នៅតែបន្តមានឥទ្ធិពលនៅក្នុងនយោបាយខ្មែរបច្ចុប្បន្នឬ?
    គណបក្សកាន់អំណាច និងអ្នកគាំទ្ររបស់ខ្លួនចាប់តាំងពីថ្ងៃម្សិលមិញ និងម្សិលម្ង៉ៃ បានបញ្ចេញសារថ្កោលទោសលោក សម រង្ស៊ី យ៉ាងព្រោងព្រាធ ដោយខ្លឹមសារនៃញត្តិបានសម្តែងការមិនពេញចិត្តចំពោះកការប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀតរបស់លោក សម រង្ស៊ី។ ជាការកត់សម្គាល់នៅក្នុងរូបភាពនយោបាយជាក់ស្តែង លោក សម រង្ស៊ី ត្រូវបានដាក់ឲ្យស្ថិតនៅក្នុងយុទ្ធសាស្ត្រ IF របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅហើយ។ ម្យ៉ាងទៀត លោក សម រង្ស៊ី មិនអាចចូលស្រុកបាន ហើយអ្នកនយោបាយប្រឆាំងក្នុងស្រុកក៏មិនសូវហ៊ានពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែរ។ តើលោក សម រង្ស៊ី នៅតែមានឥទ្ធិពលក្នុងនយោបាយខ្មែរឬយ៉ាងណាទើបមានប្រតិកម្មចម្រុះពីសំណាក់គណបក្សកាន់អំណាច និងអ្នកគាំទ្ររបស់ខ្លួនដូច្នេះ?
    13 min
  • តើ​ទំនាក់​ទំនង​បុគ្គល ​និង​បុគ្គល​ អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ទូត​កាន់​តែ​ស៊ី​ជម្រៅ​រវាង​កម្ពុជា ​និង​បារាំង?
    ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា​ ​បាន​អះ​អាង​ថា​ ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​បារាំង​មាន​កម្រិត​លើស​ពី​ប្រទេស​ និង​ប្រទេស ​ឈាន​ដល់​កម្រិត​បុគ្គល ​និង​បុគ្គល​ប្រៀប​ដូចជា​បង​ប្អូន​នឹង​គ្នា​។​ ការ​អះ​អាង​យ៉ាង​ដូច្នេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​ការ​លើក​ឡើង​របស់​ លោក​ សម​ រង្ស៊ី​ ដែល​កាល​ពី​ចុង​ឆ្នាំ​មុន ​លោក​បាន​បរិហារ្ត៍ថា ​លោក ​ហ៊ុន ​សែន​ ឆ្លៀត​ប្រើ​តួនា​ទី​ជា​ប្រធាន​អាស៊ាន​ទៅ​សុំ​ជួប​ប្រធានា​ធិប​តី​បារាំង​នៅវិ​មាន​អេលិសហ្សេ​។ ​ប៉ុន្តែ​លោក​ ហ៊ុន ​សែន​ គូស​បញ្ជាក់​ថា​ ជា​ទម្លាប់​របស់​លោក​មិន​ដែល​ទៅ​សុំ​ជួប​ប្រទេស​អ្នក​មាន​នោះ​ទេ ​ខណៈ​លោក​អះអាង​ពី​ទំនាក់​ទំនងជិត​ស្និទ​​រវាង​បុគ្គល​ និង​បុគ្គល​ក៏ដោយ​។​ តើ​ទំនាក់​ទំនង​បុគ្គល ​និង​បុគ្គល​ អាច​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់​ទំនង​ការ​ទូត​កាន់​តែ​ស៊ី​ជម្រៅ​រវាង​កម្ពុជា​ និង​បារាំង​?​
    13 min
  • តើសេរីភាពសហជីពរងការគំរាមកំហែង និងការរើសអើងបែបណា?
    ​សេរីភាពនៃការបង្កើតសហជីពរងនូវការគំរាមកំហែង និងរងនូវការរើសអើងធ្ងន់ធ្ងរ ចាប់តាំងពីមានការផ្ទុះឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដោយអះអាងថាសហជីពមូលដ្ឋានមួយចំនួន ត្រូវបានក្រុមហ៊ុនបញ្ឈប់ជាបន្តបន្ទាប់។ អ្នកនាំពាក្យក្រសួងការងាថាការអនុវត្តសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈនៅតែត្រូវបានធានា និងលើកកម្ពស់ មិនថាស្ថិតក្នុងកាលៈទេសៈនៃការផ្ទុះការរាលដាលនៃជំងឺកូវីដ១៩នោះទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងការងារក៏អំពាវនាវឲ្យសហជីពអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងក្របខណ្ឌនៃច្បាប់កំណត់។ តើសេរីភាពសហជីពរងការគំរាមកំហែង និងការរើសអើងបែបណាខ្លះ?
    13 min
  • ជំនួបរវាងលោក កឹម សុខា និងប្រធានាធិបតីអាល្លឺម៉ង់អាចជួយឲ្យស្ថានភាពលោក កឹម សុខា ប្រែប្រួលទេ?
    នៅក្នុងស្ថានភាពនៃជីវិតនយោបាយកំពុងតែជាប់គាំង លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ បានត្រឹមតែជួបជាមួយបណ្តាមេដឹកនាំបរទេស តែមិនអាចធ្វើអ្វីបានលើសពីនេះ។ ពីក្រុមអ្នកតាមដាននយោបាយខ្មែរ កត់សម្គាល់ថា រាល់ជំនួបរាប់ទាំងភាគីអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់ ចុងក្រោយនេះ គ្រាន់តែជាការឲ្យតម្លៃពីបរទេសមកលើលោក កឹម សុខា ប៉ុណ្ណោះ។ តែមិនអាចមានឥទ្ធិពល ឬភាពវិជ្ជមានណាមួយក្នុងជីវិតនយោបាយរបស់លោកឡើយ។ តែការលើកឡើងនេះ សហការីលោក កឹម សុខា ថា​ជារឿងមិនត្រឹមត្រូវ ដ្បិតបរទេសនៅទទួលស្គាល់ថា លោក កឹម សុខា ជាមេដឹកនាំបក្សប្រឆាំងពិតប្រាកដ។ តើជំនួបជាមួយបណ្តាមេដឹកនាំលោកខាងលិច ជាង៥ឆ្នាំមកនេះ អាចឲ្យជីវិតនយោបាយលោក កឹម សុខា វិជ្ជមានឡើងវិញសម្រាប់ការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ?
    14 min
  • តើសេរីភាពសារព័ត៌មានកម្ពុជា នៅតែស្ថិតចំណុចមាត់ជ្រោះ?
    អង្គការ​សម្ព័ន្ធភាព​សកល​តាម​ដាន​សេរីភាព​ជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​(CIVICUS)​ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​តាម​ដាន​ ក្រោយ​លំហ​សេរីភាព​មាន​ការ​ធ្លាក់​ចុះ​។​ បើ​តាម​ក្រុម​អង្គការ​ឃ្លាំ​មើល​ទាំង​នេះ​ សេរីភាព​សារព័ត៌មាន​កម្ពុជា​ នៅ​តែ​ស្ថិត​ចំណុច​មាត់​ជ្រោះ។​ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ថា​ការ​វាយ​តម្លៃ​នេះ​ ឆ្លុះ​បញ្ចាំង​តែ​មួយ​ជ្រុង​តូច​ ហើយថា​បាន​ផាត់​ចោល​សារព័ត៌មាន​ជា​ច្រើន​ទៀត​ដែល​កំពុង​មាន​ដំណើរការ​។
    12 min
  • បញ្ហាសុវត្ថិភាពចំណីអាហារនៅតាមសាលាជាកង្វល់ដ៏ធំសម្រាប់កម្ពុជាឬ?
    ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​កន្លង​មក​បាន​ចេញ​លិខិត​ណែនាំ​ទៅ​កាន់​សាលារៀន​ទូទាំង​ប្រទេស ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​លក់​ចំណី​អាហារ​ ៦​ប្រភេទ​ ដែល​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សុខភាព។​ ចំណី​អាហារ​ទាំង​នោះ​រួម​មាន​ ចំណី​អាហារ​ដែល​ហួស​កាល​បរិច្ឆេទ ​គ្រឿង​ស្រវឹង​ ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ ​ចំណី​អាហារ​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ ភេសជ្ជៈ​ ចាហួយ​ ស្កគ្រាប់​ជា​ដើម។​ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​សង្គម​ និង​សុខភាព​យល់​ថា​ ចំណី​អាហារ​ទាំង​អស់​នេះ ​ក៏​ត្រូវ​មាន​ដំណោះស្រាយ​ដូច​គ្នា​ជា​ទូទៅ​ដែរ​ មិន​ចំពោះ​តែ​ក្នុង​សាលា​នោះ​ទេ។​
    12 min
  • ការ​តម្រូវ​ឲ្យ​សា​លា​ឯក​ជន​បញ្ចូល​ភាសា​ខ្មែរ​ក្នុង​កម្ម​វិធី​សិក្សា​មិន​ទាន់​យឺត​ពេល​ទេ​ឬ​?
    ក្រ​សួង​អប់រំ​តម្រូវ​ឲ្យ​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​ត្រូវ​បញ្ចូល​មុខ​វិជ្ជា​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​របស់​ខ្លួន​ជា​ចាំ​បាច់​សម្រាប់​សិស្ស​ជា​ជន​ជាតិ​ខ្មែរ​។ ​ការ​តម្រូវ​ដាច់​ខាត​នេះ​គឺ​ដោយសារ​តែ​កូន​ខ្មែរ​មួយ​ចំនួន​ដែល​រៀន​នៅសា​លា​ឯក​ជន​នាំ​យក​កម្ម​វិធី​អប់រំ​ពី​បរទេស ​មិន​សូវ​ចេះ​ខ្មែរ​ (ទាំង​ភាសា​និយាយ​ និង​ការសរសេរ)​ ខណៈ​មិន​មាន​បង្រៀន​មុខ​វិជ្ជា​ភាសា​ខ្មែរ​ ក៏​ដូច​ជា​វប្បធម៌​ខ្មែរ​ឡើយ​។​ តើ​ការ​តម្រូវ​ឲ្យ​សាលា​ឯក​ជន​បញ្ចូល​ភាសា​ខ្មែរ​ក្នុង​កម្ម​វិធី​សិក្សា​មិន​ទាន់​យឺត​ពេល​ទេ​ឬ ​ខណៈ​សិស្ស​ខ្មែរ​មួយ​ចំនួន​បាន​ឆ្លង​កាត់​ការ​ប្រឡង​បាក់​ឌុប​រួចហើយ​?​
    11 min
  • តើកម្ពុជាអាចនឹងទាញប្រយោជន៍អ្វីខ្លះពីអាល្លឺម៉ង់?
    ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier និងភរិយា កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ដំណើរទស្សនកិច្ចដ៏កំររបស់ប្រធានាធិបតីអាល្លឺម៉ង់នៅកម្ពុជាពេលនេះ ត្រូវអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយមើលឃើញថាពិតជាមានសារៈសំខាន់ ក៏ប៉ុន្តែប្រទេសទាំងពីរត្រូវបន្តជជែកគ្នាជុំវិញភាពមិនយល់គ្នាមួយចំនួន ដើម្បីប្រយោជន៍សេដ្ឋកិច្ច នយោបាយ និងការពង្រឹងទំនាក់ទំនងរវាងគ្នាកាន់តែខ្លាំងក្លាថែមទៀត។
    12 min
  • សារនយោបាយ កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប អាចអនុវត្តជាក់ស្តែងបានកម្រិតណា?
    កាលពីថ្ងៃទី១១ ខែកុម្ភៈ តាមរយៈសមាជវិសាមញ្ញមួយឯខេត្តសៀមរាប គណបក្សភ្លើងទៀន បានចេញសារនយោបាយ៥ចំណុច ដែលក្នុងនោះក៏មានសារនយោបាយផ្តោតលើវិស័យកសិកម្មសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣នេះ។ សារនយោបាយនោះ គឺ “កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប” ដើម្បីឈានទៅរកការដោះស្រាយបញ្ហាបន្ទាន់នៅក្នុងវិស័យកសិកម្ម។ អ្នកជំនាញមើលឃើញថា ភាពប្រកួតប្រជែងលើគោលនយោបាយក្នុងវិស័យកសិកម្មថាជាសញ្ញាមួយ ដែលធ្វើឲ្យកសិករ និងប្រជាពលរដ្ឋទទួលបាននូវផលប្រយោជន៍។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners