ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើយុទ្ធសាស្ត្រខ្សែរក្រវាត់២ជាន់របស់គណបក្សកាន់អំណាចជាជម្រើសដ៏ល្អសម្រាប់ការបន្តវេន?
    នៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាអ្នកនយោបាយចាស់ទុំរបស់គណបក្សប្រជាជនមិនទៅណាឆ្ងាយពីអ្នកនយោបាយបន្តវេនទេ។ ការលើកឡើងបែបនេះ ត្រូវលោក ហ៊ុន សែន ពន្យល់ថាជាការរៀបចំខ្សែរក្រវាត់២ជាន់ ដោយផ្តល់ឱកាសឲ្យអ្នកបន្តវេនកាន់អំណាចនៅជួរខាងមុខ ហើយអ្នកនយោបាយចាស់ទុំរបស់គណបក្សបន្តនៅគាំទ្រពីក្រោយ ដោយលោកយល់ឃើញថាខ្សែរក្រវាត់ទាំងពីរមានភាពរឹងមាំ។
    13 min
  • តើកម្ពុជាគួរមានយន្តការបែបណា ដើម្បីបញ្ឈប់ការទិញអគ្គិសនីពីប្រទេសជិតខាង?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ថា កម្ពុជាបានតភ្ជាប់បណ្តាញអគ្គិសនីជាតិទៅកាន់លំនៅឋានពលរដ្ឋបានប្រមាណ៩៩% ខណៈបច្ចុប្បន្នទំហំផ្គត់ផ្កង់ថាមពលរដ្ឋអគ្គិសនីវិញប្រមាណ២២០០មេហ្គាវ៉ាត់។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការប្រើប្រាស់ថាមពលអគ្គិសនី គ្រប់គ្រាន់ ដែលខុសគ្នាទៅនឹងសម័យមុនដែលពលរដ្ឋប្រើភ្លើងចន្លុះ ឬប្រេងកាត។ តែយ៉ាងណា ទោះបីកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅបន្តទិញប្រភពថាមពលពីបណ្តាប្រទេសជិតខាងដដែល។ កត្តានេះ បានធ្វើឱ្យអ្នកវិភាគ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍ប្រភពកកើតថាមពលឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ជាពិសេសមានតម្លៃថោកជូនពលរដ្ឋ ជាជាងការទិញពីក្រៅប្រទេសដែលមានតម្លៃថ្លៃ។
    14 min
  • តើគណបក្សក្រៅរដ្ឋាភិបាលមានជំហរយ៉ាងណាក្នុងការចូលរួមបោះឆ្នោតសកល?
    នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងត្រូវប្រកាសឲ្យគណបក្សនយោបាយនានា ដែលមានបំណងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ទៅចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្រៅពីគណបក្សកាន់អំណាច គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនបានត្រៀមលក្ខណៈរួចជាស្រេចថានឹងចូលរួមបោះឆ្នោតដោយឥតរួញរា ហើយគណបក្សខ្លះទៀតកំពុងតែធ្វើការវាយតម្លៃបរិយាកាសមុនការបោះឆ្នោតនៅឡើយ ខណៈថ្ងៃបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
    11 min
  • តើ​ទំ​នាក់​ទំនង​កម្ពុជា ​និង​ចិន​ប្រែ​ប្រួល​បែប​ណា ​ខណៈ​លោក​ស៊ី ​ បន្ត​កាន់​អំ​ណាច​មួយ​អាណ​ត្តិ​ទៀត​?
    លោក​ ស៊ី ​ជីន​ពីង​ នៅ​បន្ត​កាន់​អំណាច​ជា​ប្រ​ធា​នា​ធិប​តី​ចិន​មួយ​អាណត្តិ​ទៀត​ តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​សភា​ចិន​គាំទ្រ​១០០%​ ដោយ​គ្មាន​ឡើយ​សំឡេង​ជំទាស់​ និង​អនុប្បវាទ​។​ ខណៈ​ដែល​ប្រទេស​កម្ពុជា ​និង​ចិន​នៅ​តែ​អះ​អាង​ថា​ជា​មិត្ត​ភាព​ដែក​ថែប​ និង​មាន​ទំនាក់​ទំនង​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​នោះ ​អ្នក​តាម​ដាន​នយោ​បាយ​វិភាគ​ថា​ គ្មាន​ការ​ប្រែ​ប្រួល​អ្វី​ជា​ធំ​ដុំ​ឡើយ​ នៅ​ពេល​លោក​ ស៊ី​ បន្ត​កាន់​អំណាច​រហូត​ដល់​៣​អាណត្តិ​នោះ។​
    12 min
  • ករណីជួញដូរមនុស្ស អាចធ្វើឲ្យកម្ពុជាធ្លាក់ក្នុងរណ្តៅឃ្លាំមើលរបស់អន្តរជាតិជាបន្ត?
    ករណី​ជួញដូរ​មនុស្ស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កំរើក​ជា​ថ្មី​ម្តង​ទៀត​ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​អង់គ្លេស ​BBC។​ ការណ៍​នេះ​បាន​ញ៉ាំង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល ​បង្ហាញ​ក្តី​បារម្ភ​ថា​ នឹង​អាច​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ផ្សេង​ទៀត​ របស់​អង្គការ​អន្តរជាតិ។​ តើ​ករណី​ជួញ​ដូរ​មនុស្ស​ជា​ក្តី​បារម្ភ​ដែល​កម្ពុជា​នឹង​អាច​ធ្លាក់​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​អន្តរជាតិ​ ឬ​យ៉ាង​ណា?​
    13 min
  • តើបញ្ហាប្រឈមអ្វីខ្លះរបស់ពលរដ្ឋដែលគណបក្សគួរដាក់ជាគោលនយោបាយអាទិភាព?
    ការ​ឃោសនា​បោះឆ្នោត​ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​សម្រាប់​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ កាន់​តែ​ខិត​កៀក​ជិត​មក​ដល់​ ពោល​គឺ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣​ ខែ​ក្កដា។​ មុន​ការ​បោះឆ្នោត​នេះ​ឈាន​មក​ដល់​ គេ​កត់​សម្គាល់​ឃើញ​ថា ​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​ចាប់​ផ្ដើម​ត្រៀម​រៀប​ចំ​គោល​នយោបាយ​របស់​ខ្លួន​ សម្រាប់​យក​ទៅ​ឃោសនា​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន។​ តើ​គណបក្ស​ដែល​ចូលរួម​ការ​បោះឆ្នោត​គួរ​ប្រើ​គោល​នយោបាយ​អ្វី​ជា​អាទិភាព​ ដើម្បី​ទាក់​ចិត្ត​ពលរដ្ឋ​ឲ្យ​បោះឆ្នោត​ជូន?​
    13 min
  • មូលហេតុអ្វីបានជាពលរដ្ឋខ្មែរបន្តចេញទៅរកសេវាសុខាភិបាលក្រៅប្រទេសក្រោយកូវីដ-១៩?
    ក្រោយការថមថយការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រទេសនានា ក្នុងនោះកម្ពុជាបានបើករបាំងធ្វើដំណើរឡើងវិញដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេស។ ជាការកត់សម្គាល់ ពលរដ្ឋខ្មែរបានចាប់ផ្តើមមាននិន្នាការចាកចេញទៅក្រៅប្រទេសដើម្បីស្វែងរកសេវាពិនិត្យ និងព្យាបាលសុខភាពដូចកាលពីមុនវិបត្តិកូវីដ-១៩។ បញ្ហានេះបានចោទជាសំណួរថា វាជាទំលាប់របស់ពលរដ្ឋខ្មែរ ឬក៏សេវាសុខាភិបាលកម្ពុជានៅមិនទាន់មានទំនុកចិត្ត?
    13 min
  • ជួយសិស្សស្ត្រីជនបទ៖ វិស័យឯកជនគួរចូលរួមយ៉ាងណាដើម្បីបង្កើតអន្តេវាសិកដ្ឋានសម្រាប់សិស្សស្ត្រី?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យវិស័យឯកជន សប្បុរសជន ចូលរួមនៅក្នុងការបង្កើតជាអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រីស្នាក់នៅសម្រាប់កំរិតមធ្យមសិក្សា។ ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ គឺធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សជាស្ត្រីអាចបន្តការសិក្សាឲ្យបានច្រើនគ្នានៅថ្នាក់ឧត្តមសិក្សា និងដើម្បីកាត់បន្ថយគម្លាតការសិក្សាររវាងសិស្សស្រី្តនៅទីប្រជុំជន ទីក្រុង និងសិស្សស្រីនៅតាមតំបន់ជនបទដាច់ស្រយាល។ ជាការកត់សម្គាល់សិស្សស្ត្រីនៅតាមជនបទប្រឈមនឹងការបោះបង់ការសិក្សាពាក់កណ្តាលទីកាន់តែច្រើន ដោយសារផ្ទះនៅឆ្ងាយពីសាលា ខ្វះខាតមធ្យោបាយសិក្សា និងជួបប្រទះបញ្ហាជីវភាពគ្រួសារ។
    12 min
  • តើកម្ពុជាអាចរបូតEBA មុនកាលកំណត់ទេ ក្រោយផ្តន្ទាទោសលោក កឹម សុខា?
    ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សភាពអឺរ៉ុបនៅចំណុចដ៏សំខាន់ដែលអ្នកវិភាគបន្តលើកយកមកជជែកគ្នា ក្រោយកម្ពុជាបានបាត់បង់អស់២០%កាលពីឆ្នាំ២០២០ និងរងការព្រមានដកទាំងស្រុងពីសហភាពអឺរ៉ុបថែមទៀត ប្រសិនបើកម្ពុជាមិនគោរពឱ្យបាននូវលក្ខខណ្ឌដែលបានតម្រូវមួយចំនួន ដូចជាការគោរពសិទ្ធិមនុស្ស បើកលំហរសេរីភាពនយោបាយ និងដំណើរការបោះឆ្នោតថ្នាក់ជាតិនាខែកក្តដា ឆ្នាំ២០២៣ខាងមុខ។ ជាក់ស្តែង ក្រោយតុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសលោក កឹម សុខា អតីតមេបក្សប្រឆាំងឱ្យជាប់ឃុំ២៧ឆ្នាំ ក្រុមអ្នកវិភាគ និងសហជីពបង្ហាញការព្រួយបារម្ភព្រមគ្នា​ថា កម្ពុជាអាចរបូតEBAទាំងស្រុងនាពេលដ៏ឆាប់។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាចចាត់ទុកថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង គឺបង្ហាញថា កម្ពុជាអាចពឹងផ្អែកលើខ្លួនឯងបាន និងអាចប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសជាដៃពាណិជ្ជកម្ម។ ដូច្នេះ តើកម្ពុជាអាចរបូតEBA ពីដៃទាំងស្រុងទេ ក្រោយផ្តន្ទាទោសលោក កឹម សុខា?
    14 min
  • តើជាយន្តការសមរម្យទេ ដែលកម្មករទទួលបាន៧០ដុល្លារក្នុងមួយខែនៅពេលរោងចក្រព្យួរការងារ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឲ្យពិភាក្សាគ្នាជាមួយថៅកែរោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ កម្មការិនីវិស័យនេះ ចំពោះរោងចក្រដែលបានព្យួរ។ តាមយោបល់លោក ហ៊ុន សែន កម្មករដែលបាត់បង់ការងារដោយរោងចក្រព្យួរនៅអំឡុងពេលនេះ នឹងត្រូវទទួលបានចាប់ពីខែមេសាខាងមុខនូវការឧបត្ថម្ភ ៧០ដុល្លារក្នុង១ខែ ក្នុងនោះរដ្ឋាភិបាលជួយ ៤០ដុល្លារ និង៣០ដុល្លារទៀតបានពីថៅកែរោងចក្រ។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ គឺបន្ទាប់ពីរោងចក្រកាត់ដេរកាន់តែច្រើនទៅបានព្យួរការងារ។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners