ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសិស្សអាចប៉ះពាល់ដល់ការសិក្សាទេ ក្រោយវិស្សមកាល១ខែដើម្បីព្រឹតិ្តិការណ៍ស៊ីហ្គេម?
    ក្រសួង​អប់រំ​ បាន​កំណត់​ឱ្យ​គ្រឹះស្ថាន​បឋមសិក្សា ​រហូត​ដល់​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ​ និង​ឯកជន​ ត្រូវ​អនុវត្ត​វិស្សមកាល​ធំ​រយៈ​ពេល​១ខែ​ដើម្បី​ចូល​រួម​រក្សា​សណ្តាប់​ធ្នាប់​ សុវត្ថិភាព​ និង​គាំទ្រ​ដល់​ព្រឹតិ្តការណ៍​ស៊ីហ្គេម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​វិស្សមកាល​ធំ​ក្នុង​ឆ្នាំ​នេះ ​គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី២០​ ខែ​មេសា ​ឆ្នាំ២០២៣​ រហូត​ដល់​ថ្ងៃទី១៨​ ខែឧសភា ​ឆ្នាំ២០២៣ ​ខណៈ​ព្រឹិត្តិការណ៍​ស៊ីហ្គេម ​លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី០៥​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​ទី១៧ ​ខែឧសភា​ ឆ្នាំ២០២៣។​ ជុំវិញ​វិស្សមកាល​ធំ​នា​ពេល​នេះ ​អ្នក​តាម​ដាន​សង្គម​មាន​មតិ​ផ្ទុយ​គ្នា​ជុំវិញ​ទៅ​នឹង​ផល​ប៉ះពាល់​ដែល​នឹង​អាច​កើត​មាន​ឡើង​ចំពោះ​ការ​សិក្សា​របស់​សិស្សានុសិស្ស។​ តែ​យ៉ាង​ណា ​ពួក​គេ​យល់​ថា ​ដើម្បី​អាច​ឱ្យ​សិស្ស​រៀន​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​បាន​ ទាំង​គ្រឹះស្ថាន​សិក្សា​រដ្ឋ​ និង​ឯកជន​ត្រូវ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ជំនួស​វិញ។​
    13 min
  • តើការចាប់ខ្លួនសកម្មជនបក្សប្រឆាំងបន្តបន្ទាប់ជារូបភាពគំរាមកំហែងនៅមុនការបោះឆ្នោតឬយ៉ាងណា?
    មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ​នីតិកាល​ទី​៧ ​កាន់​តែ​ឈាន​ជិត​មក​ដល់​ គេ​សង្កេត​ឃើញ​ថា​មាន​មន្រ្តី​ជាន់​ខ្ពស់​ និង​សកម្មជន​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ក្នុង​បទ​ល្មើស​ផ្សេងៗ​គ្នា។ ​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​មក​លើ​មន្រ្តី​ជាន់​ខ្ពស់​ និង​សកម្មជន​បក្ស​ភ្លើងទៀន​នេះ ​មាន​មតិ​ខ្លះ​ថា​ជា​ការ​គំរាម​កំហែង​នៅ​មុន​ការ​បោះឆ្នោត​ ប៉ុន្តែ​មាន​មតិ​ខ្លះ​ថា​ជា​ការ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។​
    12 min
  • តើសហជីពវិស័យកាត់ដេរយល់ឃើញយ៉ាងណានៅពេលមាន និងមិនមាន EBA?
    ការដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជាពីសហភាពអឺរ៉ុប(EBA) គឺជាចំណុចមួយក្នុងចំណោមចំណុចទាំង៧ ដែលសភាអឺរ៉ុបកាលពីសប្តាហ៍មុនលើកយកទៅធ្វើជាកម្មវត្ថុនៃការដាក់លក្ខខណ្ឌដល់រដ្ឋាភិបាលកម្ពុជានៅក្រោយការបោះឆ្នោត។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរ មានក៏បានគ្មានក៏បានចំពោះ EBA នេះ។ ក៏ប៉ុន្តែនៅក្នុងមជ្ឈដ្ឋានអ្នកដឹកនាំសហជីព ដែលប្រឡូកការងារជាមួយកម្មករកាត់ដេរជាក់ស្តែង ហាក់សម្តែងនូវកង្វល់ប្រសិនបើកម្ពុជាលែងមាន EBA សម្រាប់ប្រជែងជាមួយប្រទេសដែលមានឧស្សាហកម្មដូចគ្នា។
    13 min
  • ការចាប់ខ្លួនអ្នកនយោបាយប្រឆាំង២រូប អាចប៉ះពាល់ដល់ការសម្តែងមតិមុនបោះឆ្នោតទេ?
    លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ជាអ្នកនយោបាយវ័យក្មេង ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីអ្នកទាំងពីរធ្វើអត្ថាធិប្បាយជាសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងព្រះមហាក្សត្រនៅក្នុងពិធីដង្ហែរព្រះអគិ្គជ័យកីឡានៅមុខប្រាសាទអង្គរវត្ត។ លោក ហ៊ុន សែន បានចាត់ទុកថាការបង្ហោះខ្លឹមសារនៅលើហ្វេសប៊ុករបស់អ្នកនយោបាយវ័យក្មេងទាំងពីរមិនមែនជារបៀបបញ្ចេញមតិនោះទេ តែជាការបំភ្លៃការពិតមួយដោយចេតនា។
    12 min
  • កម្ពុជាគួរតែផ្តើមឲ្យមានឡើងវិញសមយុទ្ធយោធាជាមួយមហាអំណាចផ្សេងទៀត ក្រៅពីចិន?
    សមយុទ្ធនាគមាស២០២៣រៀបចំដោយកម្ពុជា-ចិន បានធ្វើឡើងនៅភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា។ បើតាមក្រសួងការពារជាតិកម្ពុជា សមយុទ្ធរួមគ្នានាពេលនេះ មានគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានា។ ខណៈដែលកម្ពុជាផ្តើមសមយុទ្ធជាមួយចិន ប៉ុន្តែមិនទាន់មានសញ្ញាពីការចាប់ផ្តើមសមយុទ្ធឡើងវិញជាមួយអាមេរិកនៅឡើយ។ អ្នកឃ្លាំមើលថាជារឿងល្អប្រសិនបើកម្ពុជាអាចផ្តើមឡើងវិញនូវសមយុទ្ធ​ឆ្មាំ​អង្គរ។
    13 min
  • តើការអភិរក្ស និងការកែឆ្នៃថ្មីគួរដើរទន្ទឹមគ្នា ឬយ៉ាងណា​?
    មួយរយៈពេលចុងក្រោយនេះ អ្នកឆ្នៃម៉ូតម្នាក់ឈ្មោះថា ​ឯម រាម ត្រូវរងការរិះគន់ពីសាធារណជនយ៉ាងខ្លាំង ក្រោយអ្នកឆ្នៃម៉ូតរូបនេះបានស្លៀកសំលៀកបំពាក់បែបសម័យថ្មីមានលក្ខណៈស៊ិចស៊ី។ ប៉ុន្តែទន្ទឹមនឹងការរិះគន់ ក៏មានមតិខ្លះយល់ថា នេះការវិវត្តន៍នៃសម័យកាលរបស់មនុស្ស និងសង្គមខ្មែរ។ ដោយឡែក អ្នកជំនាញផ្នែកវប្បធម៌មើលឃើញថា ការឆ្នៃប្រឌិតម៉ូតប្លែករបស់អ្នកឆ្នៃម៉ូតបច្ចុប្បន្ន មិនឆ្លុះបញ្ចាំងពីការអាប់ឱនកិត្តិយសដល់សង្គមជាតិ និងវប្បធម៌ អរិយធម៌ឡើយ ប្រសិនបើការឆ្នៃម៉ូតនោះមិនផ្សារភ្ជាប់នឹងវប្បធម៌។ តែយ៉ាងណា អ្នកជំនាញអះអាងថា បើអ្នកឆ្នៃម៉ូតនោះមានចេតនាបង្ហាញវប្បធម៌ ប៉ុន្តែឆ្នៃខុសទម្រង់ដើម នោះចង់មិនចង់នឹងប៉ះពាល់ដល់សិល្បៈវប្បធម៌របស់ខ្លួនជាក់ជាមិនខាន តែក្នុងកម្រិតមួយតិច និងច្រើន។ សូមស្តាប់ការរាយការណ៍របស់ សាំ​ ឧត្តម
    13 min
  • ហេតុ​អ្វី​កម្ពុជា​ត្រូវ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​របស់​រុស្ស៊ី​?
    នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​អំពី​លទ្ធ​ភាព​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​នុយ​ក្លេអ៊ែរ​ បន្ទាប់ពី​តុលា​ការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​ ICC​ ចេញ​ដី​កា​ចាប់​ខ្លួន​លោក​ ​ពូទីន ​ប្រធានា​ធិប​តី​រុស្ស៉ី​។​ សម្រាប់​លោក​ ហ៊ុន ​សែន ​រឿង​នេះក៏​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​ដល់​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​ ពិសេស​មុន​ពេល​ប្រ​ធា​នា​ធិបតី​ចិន​ ទៅ​ទស្សន​កិច្ច​នៅទី​ក្រុង​មូស្គូ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ លោក​ស៊ី ​ជិនពីង​នឹង​ធ្វើ​ការ​សម្រុះ​សម្រួល​ដើម្បី​សន្តិភាព​។​ ហេតុ​អ្វី​កម្ពុជា​ត្រូវ​បារម្ភ​ពី​ការ​ផ្ទុះ​​សង្គ្រាម​នុយ​ក្លេ​អ៊ែរ​របស់​រុស្ស៊ី​?​
    14 min
  • តើមានផលប៉ះពាល់យ៉ាងដូចម្តេចរវាងទណ្ឌកម្មបុគ្គល និងការដកEBA?
    រដ្ឋសភា​កម្ពុជា​ បាន​ចេញ​មក​ប្រតិកម្ម​ភ្លាមៗ​ ក្រោយ​មាន​សេចក្តី​សម្រេច​របស់​សភាអឺរ៉ុប​ ដែល​គ្រោង​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ ក្រោយ​ការ​បោះឆ្នោត​ ប្រសិន​បើ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មិន​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ និង​បន្ត​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។​ ការណ៍​នេះ​ បាន​នោះ​អ្នក​តាម​ដាន​សង្គម​យល់​ថា ​វិស័យ​កាត់​ដេរ​ ជា​វិស័យ​ប្រឈម​ខ្ពស់​ ប្រសិន​បើ​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បន្ត​ទៀត។​ តើ​មាន​ផល​ប៉ះពាល់​យ៉ាង​ដូចម្តេច​រវាង​ទណ្ឌកម្ម​បុគ្គល​ និង​ការ​ដក​EBA?​
    14 min
  • ការដួលរលំធនាគារធំៗ៣របស់អាមេរិក អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាទេ?
    ធនាគារ​ធំៗ​ចំនួន​៣​របស់​អាមេរិក​ ដែល​មាន​ទ្រព្យ​សកម្ម​រាប់​ពាន់​លាន​ដុល្លារ​ បាន​ដួល​រលំ​បណ្តាល​មក​ពី​អតិថិជន​ នាំ​គ្នា​សម្រុក​ទៅ​ដក​ប្រាក់​ចេញ​ពី​ធនាគារ​យ៉ាង​គំហុក​ រួម​នឹង​បញ្ហា​ចំបងៗ​មួយ​ចំនួន​ទៀត។​ ពាក់​ព័ន្ធ​នឹង​ការ​ដួល​រលំ​ធនាគារ​អាមេរិក​ធំៗ​ទាំង​៣​នេះ​ បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ កំពុង​តែ​តាម​ដាន​មើល​ការ​វិវត្តន៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា ​ដែល​ជា​ប្រទេស​និយម​ចាយ​ប្រាក់​ដុល្លារ​នោះ ​ក៏​កំពុង​តាម​ដាន​ដែរ​ ខណៈ​ពេល​នេះ​នៅ​មិន​ទាន់​មាន​សញ្ញា​នៃ​ផល​ប៉ះពាល់​ណា​មួយ​នៅ​ឡើយ​ ដល់​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​កម្ពុជា។​
    13 min
  • សេចក្តីស្នេីរបស់សមាជិកសភាអឺរ៉ុបធ្វេីឲ្យរដ្ឋាភិបាលកម្ពុជាបារម្ភទេ?
    សភាអឺរ៉ុបបានព្រមានមកលើរដ្ឋាភិបាលកម្ពុជា ពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង នៅក្រោយការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ ប្រសិនបើការបោះឆ្នោតនោះប្រាសចាកពីគោលការណ៍អន្តរជាតិ ហើយរំលោភបំពានដល់បញ្ហាសិទ្ធិមនុស្ស។ ការព្រមានរបស់សភាអឺរ៉ុប ធ្វើឡើងតាមរយៈកិច្ចប្រជុំនៅថ្ងៃពុធទី១៦ ខែមីនា ស្តីអំពីដំណោះស្រាយកម្ពុជា បន្ទាប់ពីតុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ជាប់ឃុំចំនួន២៧ឆ្នាំ។ តើការសម្រេចរបស់សភាអឺរ៉ុបនៅពេលនេះមានឥទ្ធិពលយ៉ាងណាមកលើរដ្ឋាភិបាលកម្ពុជា?
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners