ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វី លោក កឹម សុខា មានករណីពិសេសឃុំខ្លួនក្នុងផ្ទះក្រោយកាត់ទោស?
    សំណុំរឿងបទចោទ«សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល»របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញប្រកាសសាលក្រម សម្រេចផ្តន្ទាទោសឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ និងបានដកសិទ្ធិពលរដ្ឋ និងសិទ្ធិធ្វើនយោបាយរបស់លោកថែមទៀត ហើយបានដាក់បម្រាមមិនឱ្យលោកជួបជាមួយបរទេសឬអ្នកផ្សេងក្រៅពីក្រុមគ្រួសារឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ត្រង់ថា ករណីរបស់លោក កឹម សុខា តុលាការសម្រេចឃុំខ្លួននៅក្នុងផ្ទះ ដោយមិនតម្រូវឱ្យឃុំខ្លួននៅឯពន្ធនាគារឡើយ។ អ្នកវិភាគយល់ថា អាចដោយសារតែករណីរបស់លោក កឹម សុខា ទាក់ទិននឹងហេតុផលនយោបាយច្រើនជាងការអនុវត្តទៅតាមផ្លូវច្បាប់។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌វិញអះអាងថា ករណីលោក​ កឹម សុខា គឺកំពុងដាក់ឱ្យស្ថិតក្រោមការតាមដានតាមផ្លូវតុលាការសិន រហូតដល់សាលក្រមរបស់តុលាការចូលជាស្ថាពរ។
    13 min
  • តើប្រតិកម្មរបស់សហគមន៍អន្តរជាតិលើសំណុំរឿងលោក កឹម សុខា មានទម្ងន់កម្រិតណា?
    ប្រតិកម្ម​ពី​សហគមន៍​អន្តរជាតិ​ នៅ​តែ​បន្ត​ធ្លាក់​មក​ដូច​មេឃ​កំពុង​ភ្លៀង ​នៅ​ចំពោះ​មុខ​ការ​សម្រេច​សាលក្រម​របស់​តុលាការ​ លើ​សំណុំ​រឿង​មេ​ដឹកនាំ​អតីត​គណបក្ស​ប្រឆាំង។​ បណ្តា​សហគមន៍​អន្តរជាតិ​ បាន​ថ្កោល​ទោស​សាល​ក្រម​តុលាការ​ក្រុង​ភ្នំពេញ​ និង​ទាមទារ​ឲ្យ​ដោះលែង​លោក​ កឹម សុខា ​ជា​បន្ទាន់។​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់​ទុក​ប្រតិកម្ម​ទាំង​នោះ ​ថា​ធ្វើ​ឡើង​ដោយ​លម្អៀង​ មិន​ផ្អែក​លើ​ការ​ពិត។​ ការណ៍​នេះ ​តើ​ប្រតិកម្ម​របស់​ប្រទេស​សេរី​លើ​សំណុំ​រឿង​លោក​ កឹម សុខា ​មាន​ទម្ងន់​កម្រិត​ណា?​
    14 min
  • តើស្ថានការណ៍នយោបាយកម្ពុជានឹងវិវត្តទៅជាយ៉ាងណាបន្ទាប់ពីតុលាការដាក់ទោសលោក កឹម សុខា ២៧ឆ្នាំ?
    លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញសាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​ ២៧ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ថា ​បាន​គុប​គិត​ជា​មួយ​រដ្ឋ​បរទេស​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ​ខណៈ​សំណុំ​រឿង​លោក​ កឹម សុខា​នេះ ​អ្នក​ខ្លះ​ថា ​ជា​រឿង​នយោបាយ​សុទ្ធ​សាធ។​ តើ​ការ​ផ្ដន្ទាទោស​លោក​ កឹម សុខា​ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២៧​ឆ្នាំ ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​វិវត្ត​ទៅ​ជា​យ៉ាង​ណា?​
    13 min
  • រឿងក្តីលោក កឹម សុខា នឹងចេញតាមច្រកមួយណា?
    សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវប្រកាសសាលក្រមលើសំណុំរឿងសន្ទិដ្ឋិភាពពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិនៅថ្ងៃទី៣ ខែមីនានេះ បន្ទាប់ពីចៅក្រមបានប្រកាស​បិទ​បញ្ចប់សេចក្តី​សន្និដ្ឋាន​ជា​ស្ថាពរ​លើ​សំណុំ​រឿងក្តី​​នេះ កាលពី​​ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។ ទាក់ទងទៅនឹងការប្រកាសសាលក្រមលើសំណុំរឿងនេះ ត្រូវបានអ្នកវិភាគ និងអ្នកតាមដាននយោបាយមានការរំពឹងទុកផ្សេងៗគ្នា យោងទៅតាមសេណារីយ៉ូដែលបានយល់ឃើញរៀងៗខ្លួន ខណៈរឿងក្តីនេះត្រូវគេមើលឃើញថាបានពាក់ព័ន្ធទៅនឹងរឿងនយោបាយច្រើនជាងរឿងច្បាប់។
    11 min
  • តើកម្ពុជា-អាមេរិក ពិតជាមានទំនាក់ទំនងគ្នាល្អនាបច្ចុប្បន្ននេះ ជាងពេលណាៗទាំងអស់ឬ?
    នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់(Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ កាលពីថ្ងៃអង្គារ រួមនឹងសមាជិកមួយចំនួនទៀត ដែលមកពីក្រុមហ៊ុនអាមេរិកធំៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ញាក់ទៅកាន់ប្រតិភូអាមេរិកថា «គ្មានពេលណាដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ»។
    12 min
  • តើអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ អាចការពារសត្វផ្សោតបានកំរិតណា?
    រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំ១២០គីឡូម៉ែត្រ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដោយសំដៅចូលរួមអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ទាំងនោះ។ តាមអនុក្រឹត្យដែលចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ គឺថា តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គចែកចេញជាពីរកន្លែង ដោយមានកន្លែងអភិរក្សសត្វផ្សោតទំហំប្រមាណ២១៦គីឡូម៉ែត្រ និងកន្លែងការពារសត្វផ្សោតមានទំហំប្រមាណ៤០៤គីឡូម៉ែត្រ។ ក្នុងនោះ ក៏មានដែរការហាមឃាត់ការធ្វើនេសាទមួយចំនួននៅក្នុងតំបន់ការពារ ប៉ុន្តែសម្រាប់តំបន់អភិរក្សវិញ រដ្ឋាភិបាលហាមឃាត់ចំពោះសកម្មភាពនេសាទគ្រប់ប្រភេទ, ការធ្វើវារីវប្បកម្ម និងការធ្វើនាវាចរដែលមានល្បឿនលើសពី៣០ម៉ែត្រក្នុងមួយម៉ោង និងការតាំងទីលំនៅជាដើម។ ជុំវិញការចេញអនុក្រឹត្យនេះ អ្នកអភិរក្សចាត់ទុកថា ជោគវាសនាសត្វផ្សោតនឹងល្អប្រសើរឡើងវិញ។ ប៉ុន្តែអ្នកតាមដានយល់ថា រដ្ឋាភិបាលគួរពង្រឹងច្បាប់ឱ្យបានខ្លាំងជាមុន ទើបបទល្មើសនេសាទខុសច្បាប់លែងបន្តកើតមាន។
    12 min
  • សង្គ្រាម​ពាក្យ​សំដី​រវាង​ លោក​ ហ៊ុន ​សែន ​និង​លោក​ ស៊ន​ ដារ៉ា​ ជា​ការ​អនុវត្តន៍​យុទ្ធ​សាស្ត្រ​IF​?
    កាល​ពី​ខែ​តុលា​ឆ្នាំ​២០២២​ ប្រ​មុខ​រដ្ឋា​ភិបាល ​បញ្ជាក់​ថា ​លោក​នឹង​ប្រើ​យុទ្ធសាស្ត្រ​ កម្ទេច​ក្រុម​ជ្រុល​និយម ​ដែល​សំ​ដៅ​ទៅ​ក្រុម​លោក ​សម​ រង្ស៊ី​ ដោយ​ប្រើ​យុទ្ធ​សាស្ត្រ​ដាក់​ឲ្យ​នៅ​ឯកោ​ និង​បញ្ចប់​(Isolate and Finished)​។​ យុទ្ធ​សាស្ត្រ​(IF) នេះ​ ត្រូវ​បាន​អ្នក​វិភាគ​កត់​សំ​គាល់​ថា​ កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​តាម​រយៈ​«សង្គ្រាម​ពាក្យ​សំដី​រវាង​ លោក​ ហ៊ុន​ សែន​ និង​លោក​ ស៊ន​ ដារ៉ា​ នៅ​ពេល​នេះ​។​ តើ​ការ​ប្រើ​យុទ្ធ​សាស្ត្រ​នេះ​ជះឥទ្ធិ​ពល​អ្វី​ខ្លះ​ទៅ​លើ​សង្គម​ប្រជា​ធិប​តេយ្យ​?​
    13 min
  • តើលោក កឹម សុខា អាចចូលរួមជាមួយគណបក្សភ្លើងទៀន ឬ ប្រសិនបើតុលាការសម្រេចថាលោកគ្មានទោស?
    ជីវិត​នយោបាយ​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ នឹង​ត្រូវ​លាត​ត្រដាង​នៅ​ថ្ងៃ​ទី០៣​មីនា​ខាង​មុខ​នេះ ​ថា​លោក​មាន​ទោស​ ឬ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់។​ នៅ​មុន​ការ​ប្រកាស​សាល​ក្រម​របស់​តុលាការ​មក​ដល់​ គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​បង្ហាញ​ចេតនា​ចង់​ឲ្យ​លោក​ កឹម សុខា ​មក​ដឹកនាំ​គណបក្ស​មួយ​នេះ ​ប្រសិន​បើ​លោក​រួច​ក្តីក្តាំ​នៅ​តុលាការ។​ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ រ៉ុង ឈុន​ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន។​ ក៏​ប៉ុន្តែ​ចេតនា​នេះ ​ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​ យល់​ថា ​​ជា​លទ្ធភាព​ដែល​មិន​អាច​ទៅ​រួច​ ដ្បិត​សម្ព័ន្ធភាព​ក្រុម​លោក ​កឹម សុខា ​និង​ក្រុម​អ្នក​នយោបាយ​បក្ស​ប្រឆាំង ​នៅ​តែ​បន្ត​បែក​ខ្ញែក។​ តើ​លទ្ធភាព​លោក​ កឹម សុខា ​ចូល​រួម​ជា​មួយ​គណបក្ស​ភ្លើងទៀន​ អាច​ទៅ​រួច​ទេ ​ប្រសិន​បើ​តុលាការ​សម្រេច​ថា​លោក​គ្មាន​ទោស?​
    12 min
  • កម្ពុជាមានផលប៉ះពាល់យ៉ាងណាក្រោយរយៈពេល១ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន?
    សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី១​ហើយ​ កាល​ពី​ថ្ងៃ​សុក្រ​មិ្សល​មិញ​ ដោយ​សង្គ្រាម​នេះ​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ពិភពលោក​ទាំង​មូល។​ ដោយ​ឡែក​ តើ​សង្គ្រាម​រុស្ស៊ី-​អ៊ុយក្រែន​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​ដល់​សេដ្ឋកិច្ច​ និង​នយោបាយ​កម្ពុជា​ក្នុង​រយៈពេល​១ឆ្នាំ​ កន្លង​ទៅ​នេះ?​
    12 min
  • អ្នកវិភាគ៖ ការរួចពីបញ្ជីប្រផេះរបស់អង្គការឃ្លាំមើលការលាងលុយអន្តរជាតិ ជាមេរៀនដែលកម្ពុជាមិនគួរភ្លេចខ្លួន
    លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ ឬហៅថា ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ(FATF) នឹងដកកម្ពុជាចេញពីបញ្ជីប្រផេះ ដែលជាបញ្ជីសំដៅដល់ប្រទេសដែលជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ធ្ងន់ធ្ងរ។ ការដកចេញនេះ បន្ទាប់ពីបានពិនិត្យមើលអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការធ្វើកំណែទម្រង់ប្រឆាំងនឹងការលាងលុយកខ្វក់បានល្អ។ ក៏ប៉ុន្តែ អ្នកវិភាគយល់ថា ការរួចពីបញ្ជីប្រផេះនាពេលនេះ ជាបទពិសោធន៍ និងជាមេរៀនដែលជំរុញឱ្យកម្ពុជាបន្តទប់ស្កាត់ និងប្រឆាំងការលាងលុយកខ្វក់នៅក្នុងប្រទេសឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយឡែក ភាគីរដ្ឋាភិបាលក៏បានបញ្ជាក់ជំហរបង្កើនយន្តការទប់ស្កាត់ចំពោះបញ្ហាទាំងនេះបន្ថែមទៀត ដើម្បីរក្សាមុខមាត់កម្ពុជា។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners