ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ការ​បិទ​VOD​ ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​?
    រដ្ឋា​ភិបាល​សម្រេច​បិទ​សារ​ព័ត៌​មាន​វីអូឌី​(VOD)​ នៅ​ថ្ងៃ​ទី​១៣​កុម្ភៈ​ ក្រោម​ហេតុ​ផល​ផ្សាយ​ព័ត៌​មាន​មិន​ពិត​។​ ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​អះ​អាង​ថា​ឈរ​លើ​គោល​ការណ៍​ឯក​រាជ្យ​នេះ​ គឺ​៥​ខែ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​មក​ដល់​។ ​នេះ​ជា​ការ​បិទ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​ប្រ​មុខ​រដ្ឋាភិបាល ​ដែល​ពី​មុន​ការ​បោះ​ឆ្នោត​២០១៨​ ស្ថាប័ន​សារ​ព័ត៌​មាន​ចំនួន​២​ ដែល​ឈើ​លើ​គោល​ការណ៍​ប្រហាក់​ប្រហែល​គ្នា​ក៏​ត្រូវ​បាន​បិទ​ទ្វារ​នៅ​កម្ពុជា​រួច​ហើយ​ដែរ​។​ តើ​ការ​បិទ​VOD​ ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​?​
    12 min
  • ការសម្រេចចិត្តចុងក្រោយរបស់ថៃមិនចូលរួមប្រកួត«គុនខ្មែរ»ជាការបំបាក់មុខម្ចាស់ផ្ទះ?
    នៅ​នាទី​ចុង​ក្រោយ​នេះ ​ភាគី​ថៃ​សម្រេច​មិន​បញ្ជូន​កីឡាករ​របស់​ខ្លួន​មក​ចូល​រួម​ប្រកួត​កីឡា​«គុនខ្មែរ»​ទេ​ ខណៈ​ការ​ទាមទារ​ឲ្យ​ប្រើ​ឈ្មោះ​«Muay Thai»​មិន​បាន​សម្រេច​។​ ភាគី​ថៃ​លើក​ហតុផល​ថា​«គុនខ្មែរ»​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ចូល​ទៅ​ក្នុង​វិញ្ញាសារ​កីឡា​ស៊ីហ្គេម​។​ក៏ប៉ុន្តែ​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដាច់​ខាត​ប្រើ​ឈ្មោះ​«គុនខ្មែរ»​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​សំអាង​លើ​សិទ្ធិ​របស់​កម្ពុជា​ជា​ម្ចាស់​។​ តើ​ការ​សម្រេច​ចិត្ត​របស់​ថៃ​មិន​ចូល​រួម​ប្រកួត​«គុនខ្មែរ»​អំឡុង​ពេល​ស៊ីហ្គេម​នៅ​កម្ពុជា​ ជា​ការ​បំបាក់​មុខ​ម្ចាស់​ផ្ទះ?​
    13 min
  • តើការរិះគន់បែបឌឺដងអ្នកខេត្តតាកែវ អាចឈានទៅរកវប្បធម៌រើសអើងទេ?
    ការ​និយាយ​រិះគន់​បែប​ឌឺដង​ ចំពោះ​អ្នក​ខេត្ត​តាកែវ​ បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ​ក្រោយ​តែ​ខេត្ត​តាកែវ​ មាន​បញ្ហា​អសន្តិសុខ​មួយ​រយៈកាល​ចុង​ក្រោយ​នេះ។​ ក្រុម​អ្នក​តាមដាន​សង្គម​ យល់​ថា ​ការ​និយាយ​រិះគន់​របស់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ ជា​ការ​រិះគន់​ដោយ​គ្មាន​សីលធម៌​ ហើយ​បណ្តុះ​បង្អាប់​ឲ្យ​មាន​ការ​ស្អប់ខ្ពើម​ចំពោះ​អ្នក​ខេត្ត​តាកែវ។​ តើ​ការ​រិះគន់​បែប​ឌឺដង​អ្នក​ខេត្ត​តាកែវ ​អាច​ឈាន​ទៅ​រក​វប្បធម៌​រើសអើង?​
    13 min
  • វត្តមានកូនប្រុស២រូបរបស់លោក ហ៊ុន សែន អំឡុងទស្សនកិច្ចនៅចិនបង្ហាញនូវអត្ថន័យយ៉ាងណា?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាហើយកាលពីថ្ងៃម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចនៅចិនចំនួន៣ថ្ងៃ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ អ្វីដែលជាការកត់សម្គាល់នោះគឺ ក្រៅពីរដ្ឋមន្ត្រី និងប្រតិភូអមមួយចំនួនទៀត លោក ហ៊ុន សែន ក៏បាននាំកូនប្រុសរបស់លោកចំនួន២នាក់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ទៅជាមួយដែរ។ តើទស្សនកិច្ចនៅប្រទេសចិន ដោយមានវត្តមានកូនប្រុសច្បង និងកូនប្រុសពៅ របស់លោកនាយករដ្ឋមន្ត្រីរួមគ្នា បានបង្ហាញនូវរូបភាពយ៉ាណា?
    12 min
  • តើ​កម្ពុជា​ត្រូវ​រក្សា​ជំហរ​បែប​ណា​ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ​ពី​បរ​ទេស​?
    ​កម្ពុជា ​និង​ចិន​ ប្តេជ្ញាជាថ្មីពី​ការ​ធ្វើ​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​ ខណៈ​ដែល​ប្រ​មុខ​រដ្ឋា​ភិបាល​កម្ពុជា ​លោក ហ៊ុន សែន ​​ទៅ​ធ្វើ​ទស្សន​កិច្ច​​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ​។​ ជា​ទស្សន​កិច្ច​ដែល​ ត្រូវ​រំពឹង​ថា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​វិនិយោគ​និង​ហិរញ្ញប្បទាន​ពី​ចិន ​សម្រាប់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញពីជ្រុង​សេដ្ឋកិច្ច​ដែល​កម្ពុជា​អាច​ទាញ​បាន​ពី​ចិន​ តែ​ពួកគេ​ក៏​យល់​ឃើញ​ដែរ​ថា​ មាន​តែ​ការ​រក្សា​គោល​ជំហរ​ការ​បរទេស​អព្យា​ក្រឹត្យ​ទេ​ទើប​អាច​ទាញ​ផល​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាង​លិច​ថែម​ទៀត​។​ ​
    13 min
  • តើគួរមានដំណោះស្រាយបែបណាដើម្បីបញ្ចប់ការរិះគន់ពីមហាជនជុំវិញការសង់របងថ្មនៅលើឆ្នេរខ្សាច់?
    ការរិះគន់ និងការទាមទារឲ្យរុះរើសំណង់របងថ្មរឹងម៉ាំ ដែលគេសង់ឡើងនៅលើឆ្នេរអូឈើទាលនៃខេត្តព្រះសីហនុ បានបន្តកាន់តែកក្រើកឡើងជាពិសេសនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយអនឡាញនានា។ ការទាមទារឲ្យឆ្នេរត្រលប់ទៅរកសភាពដើមវិញ ដើម្បីបំរើប្រយោជន៍សាធារណៈ និងភាពស្មើភាពគ្នា បានធ្វើឡើង ដោយមហាជនបានយោងទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះសីហនុកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ អ្នកតាមដានសង្គមនានាយល់ឃើញថា បញ្ហានេះត្រូវមានដំណោះស្រាយសមស្របមួយពីសំណាក់រដ្ឋាភិបាល ខណៈរឿងដ៏រសើបនេះ បានឈានទៅហួសពីសមត្ថកិច្ចអាជ្ញាធរដែនដីហើយ។
    13 min
  • តើ​ការ​ដែល​អ្នក​ន​យោ​បាយ​ចូល​រូម​រំ​លែក​ទុក្ខ​លោក ​ហ៊ុន​ សែន​ អាច​សម្រួល​ស្ថាន​ការណ៍​នយោ​បាយ​បែប​ណា​?
    ការ​ដែល​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​ក្រៅ​រដ្ឋាភិ​បាល​ ផ្ញើ​សារ​ចូល​រួម​រំ​លែក​ទុក្ខ​ជា​មួយ​ក្រុម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​គឺ​ជា​ការ​ផ្សះ​ផ្សារ​តាម​បែប​សាសនា​។​ នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ​។​ ក៏ប៉ុន្តែ ​កាយ​វិកា​នេះ ​មិន​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ន​យោបាយ​ថយ​កម្តៅ​បាន​ឡើយ​ ខណៈ​ការ​ធ្វើ​នយោបាយ​របស់​អ្នក​នយោ​បាយ​មួយ​ចំនួន​នៅ​តែ​គ្មាន​ការ​យោគ​យល់​ដោយ​ប្រកាន់​យក​ត្រូវ​វៀងៗ​ខ្លួន​ និង​ចាត់​ទុក​គូ​ប្រជែង​ជា​គូ​ស​ត្រូវ​។
    12 min
  • តើ​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​?
    ការ​ផ្តល់​សេវា​ឥណទាន​ ឬ​កម្ចី​ខុស​ច្បាប់​កំពុង​កើត​មាន​យ៉ាង​អនាធិប​តេយ្យ​នៅ​កម្ពុជា​ មិន​ថា​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ​ ឬ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាជន​ឡើយ​។​ កម្ចី​ក្រៅ​ប្រព័ន្ធ​នេះ​គឺ​មាន​ការ​ប្រាក់​ខ្ពស់​ចម្លោះ​ពី​១០ ​ទៅ​២០​ភាគរយ​។​ ចំណែក​អ្នក​ខ្ចី​ខ្លះ​ត្រូវ​ទទួល​រង​ហិង្សា ​ឬ​ការ​គំរាម​បញ្ចេញ​រូប​ភាព​អាស​អាភៀស ​បើ​មិន​ព្រម​សង​បំណុល​។​ នេះ​បើ​តាម​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ ខណៈ​ធនារគារ​ជាតិ​ និង​ក្រសួង​មហា​ផ្ទៃ ​ទទួល​ស្គាល់​បញ្ហានេះ​ថា​កំពុង​តែ​កើត​មាន​គួរ​ឲ្យ​បារម្ភ​។​ តើ​ការ​ផ្តល់​ប្រាក់​កម្ចី​ខុស​ច្បាប់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​?
    12 min
  • តើការផ្តល់ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា ​បាន​កើត​ឡើង​ ខណៈ​ដែល​ក្រសួង​ការបរទេស​អាមេរិក​ប្រកាស​ផ្តល់​ពាន​រង្វាន់ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០២២​ឲ្យ​កញ្ញា ​ឈឹម ស៊ីថរ ​ប្រធាន​សហជីព​មួយ​រូប​ ដែល​កំពុង​ជាប់​ឃុំ​។​ សម្រាប់​ក្រសួង​ការបរទេស​កម្ពុជា​វិញ​ ការ​ប្រគល់​ពាន​រង្វាន់​នេះ​មិន​តំណាង​ឲ្យ​ឆន្ទៈ​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ទេ​ ខណៈ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ យល់​ថា​ ពាន​រង្វាន់​នេះ​គឺ​ជា​ការ​ផ្តល់​តម្លៃ​ខ្ពស់​ សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​តាម​រយៈ​សកម្មភាព​ដែល​កញ្ញា ​ឈឹម ស៊ីថរ ​បាន​លះ​បង់​នា​ពេល​កន្លង​មក​។
    12 min
  • សំដីអ្នកប្រដាល់ថៃ ប៊ូខាវ អាចវិវត្តជាឈ្នួនផ្ទុះសម្រាប់អ្នកជាតិនិយមខ្មែរ-ថៃ ទេ?
    នៅ​ចុង​សប្តាហ៍​នេះ​ មហាជន​ខ្មែរ​បាន​នាំ​គ្នា​ប្រតិកម្ម​ពាសពេញ​បណ្តាញ​សង្គម​ បន្ទាប់​ពី​ការ​ថ្លែង​របស់​កីឡាករ​ប្រដាល់​ថៃ​ឈ្មោះ ​ប៊ូខាវ បាន់ឆាម៉េខ ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ជុំវិញ​ការ​ដាក់​កីឡា​«គុនខ្មែរ»​ទៅ​ក្នុង​វិញ្ញាសារ​កីឡា​ស៊ីហ្គេម​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ហើយ​នឹង​ការ​និយាយ​ដល់​វត្តមាន​របស់​«Muoy Thai»​ នៅ​កំរិត​កីឡា​អូឡាំពិក។​ ការ​លើក​ឡើង​របស់​កីឡករ​ ប៊ូខាវ​ ទំនង​ថា​ជា​ត្រូវ​ពលរដ្ឋ​ខ្មែរ​ជាតិនិយម​យល់​ថា​ជា​ការ​ឌឺដង​ ដោយ​អ្នក​មាន​ធនធាន​ខ្លះ​ប្រកូកប្រកាស​ស្វែងរក​កីឡាករ​ប្រដាល់​ខ្មែរ​ ទៅ​ប្រកួត​ជា​មួយ​ប៊ូខាវ​ ព្រម​ទាំង​សន្យា​ថា​នឹង​ផ្តល់​រង្វាន់​យ៉ាង​ច្រើន​សន្ធឹក​ប្រសិន​បើ​ឈ្នះ​ប៊ូខាវ។​ ក៏​ប៉ុន្តែ​មន្ត្រី​ផ្លូវការ​កីឡា​ខ្មែរ​ ក៏​ដូច​ជា​អ្នក​តាម​ដាន​សង្គម​នានា​យល់​ឃើញ​ថា ​គួរ​មាន​ការ​រំងាប់​ និង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ខ្លួន​ឯង​នូវ​អ្វី​ជា​របស់​ខ្មែរ​ ចៀសវាង​ចាក់​បន្ថែម​សាំង​ទៅ​លើ​ភ្លើង។​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners