ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការមិនធ្វើបត្យាប័នអ្នកទោសរវាងកម្ពុជា-ថៃ អាចគៀបសង្កត់អ្នកនយោបាយ/សកម្មជនដែលរត់ទៅថៃទេ?
    កម្ពុជានិងថៃបានព្រមព្រៀងគ្នាថា នឹងមិនធ្វើបត្យាប័នរាល់ពេលស្នើសុំបញ្ចូនអ្នកទោសរវាងប្រទេសទាំងពីរទៀតនោះទេ ដោយរាល់ការផ្លាស់ប្តូរអ្នកទោសឬហៅថាពិរុទ្ធជន​នឹងត្រូវធ្វើឡើងដោយយោងទៅលើការស្ម័គ្រចិត្ត។ កិច្ចព្រមព្រៀងគ្នានេះ បានឯកភាពគ្នាក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាដោយផ្ទាល់ជាមួយឯកអគ្គរដ្ឋទូតថៃថ្មីប្រចាំនៅកម្ពុជា។ ក្នុងនោះ អ្នកនយោបាយ និងអង្គការសង្គមស៊ីវិលចាត់ទុកថា ការផ្លាស់ប្តូរអ្នកទោសដោយមិនចាំបាច់ធ្វើបត្យាប័ន ជារឿងល្អប្រសើរមួយសម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែពួកគេព្រួយបារម្ភទៅវិញថា កិច្ចព្រមព្រៀងនេះអាចជាការគៀបសង្កត់ និងបិតផ្លូវសកម្មជននយោបាយ និងសកម្មភាពនានាដែលរត់ភៀសខ្លួនទៅប្រទេសថៃ។
    12 min
  • កំដៅនយោបាយ៖ ហេតុអ្វីវប្បធម៌សន្ទនាមិនអាចរស់ឡើងវិញបាន?
    ស្ថានការណ៍ន​យោបាយ​នៅ​កម្ពុជា​នា​ពេល​នេះ​ ត្រូវ​បាន​អ្នក​តាម​ដាន​នយោបាយ​ចាត់​ទុក​ថា​កំដៅ​នយោបាយ​កើន​ឡើង​វិញ​ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧​ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។​រឿងរ៉ាវ​ទាំង​អស់​នេះ ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ទៅ​ដល់​វប្បធម៌​សន្ទនា​រវាង​អ្នក​យោបាយ​កម្ពុជា។​ វប្បធម៌​សន្ទនា​ ដែល​បាន​ចាប់​កំណើត​ឡើង ​ដោយ​មេបក្ស​ទាំង​ពីរ គឺ​លោក ​ហ៊ុន សែន ​និង​លោក​ សម រង្ស៊ី​ តាម​រយៈ​ស្មារតី​កិច្ច​ព្រម​ព្រៀង ​ថ្ងៃ​ទី ២២​ កក្កដា ​ឆ្នាំ​២០១៤។ ​វប្បធម៌​សន្ទនា  ជា​ការ​សម្រុះ​សម្រួល​នយោបាយ​ បន្ទាប់​ពី​ស្ថានការ​តឹងតែង ​នៅ​ក្រោយ​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​ សម្រាប់​ស្ថានការណ៍​នា​ពេល​នេះ ​តើ​ហេតុ​អ្វី​វប្បធម៌​សន្ទនា​មិន​អាច​រស់​ឡើង​វិញ​បាន?​
    12 min
  • តើជំនឿលើការសែននាឱកាសបុណ្យចូលឆ្នាំចិននឹងធ្វើឲ្យក្លាយជាអ្នកមានបានឬ?
    ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន​ ពួក​គេ​បាន​នាំ​គ្នា​ទិញ​របស់​របរ​ដើម្បី​សែន​ព្រេន​នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​ទី២១​ ខែ​មករា។​ ការ​ទិញ​របស់របរ​យក​មក​សែន​ព្រេន​របស់​ប្អូន​ខ្មែរ​ជាប់​ខ្សែ​ស្រឡាយ​ចិន​នេះ​ ត្រូវ​គេ​កត់​ស្គាល់​ឃើញ​ថា​ ជា​ជំនឿ​មួយ​មាន​តាំង​ពី​បុរាណ​កាល​មក​ម្លេះ ​ព្រោះ​ជឿថា​ពេល​សែនព្រេន​ទៅ​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នក​មាន​បាន។​ ប៉ុន្តែ​សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត ​និង​អ្នក​ស្រាវជ្រាវ​វិញ​ថា ​ការ​សែន​ព្រេន​មិន​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ​ បើ​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ ​និង​សន្សំ​សំចៃ​ទេ​នោះ។​
    13 min
  • នយោបាយខ្មែរនឹងថយកំដៅមែនឬ ប្រសិនបើបញ្ឈប់ការរិះគន់វាយប្រហារគ្នា?
    កំដៅនយោបាយកាន់តែឡើងស្រឺតៗ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាន់តែខិតជិតចូលមកដល់។ នៅក្នុងរបត់នយោបាយពេលនេះ មេដឹកនាំគណបក្សប្រឆាំង គឺគណបក្សភ្លើងទៀន បានរងបណ្តឹងជាបន្តបន្ទាប់ពីគណបក្សកាន់អំណាច។ ហើយដំណាក់កាលចុងក្រោយនេះ មេដឹកនាំគណបក្សកាន់អំណាចបានព្រមានប្តឹងបក្សប្រឆាំងចំពោះការចេញសេចក្តីថ្លែងការណ៍ដែលគណបក្សកាន់អំណាចយល់ថាបានចោទប្រកាន់ទៅលើខ្លួន ដោយគ្មានភស្តុតាង។ តើស្ថានការណ៍អាចនឹងធូរស្រាលទៅវិញខ្លះទេ ប្រសិនបើគណបក្សប្រឆាំងព្រមឈប់វាយប្រហារគណបក្សកាន់អំណាចជាពិសេសលើចំណុចលួចសន្លឹកឆ្នោត និងរឿងរ៉ាវផ្ទៃក្នុងរបស់គណបក្សកាន់អំណាច?
    12 min
  • ហេតុអ្វីបានជាប៉ូលីសខ្លះបន្តប្រព្រឹត្តអំពើពុករលួយចំពោះបទល្មើសចរាចរណ៍?
    មួយរយៈពេលចុងក្រោយនេះ ករណីប៉ូលីសចរាចរណ៍ប្រចាំការតាមគោលដៅមួយចំនួនរងការរិះគន់ពីប្រជាពលរដ្ឋ និងខ្លះត្រូវបានស្នងការនគរបាលចរាចរណ៍ផ្លូវគោកដកមកបញ្ឈរជើង និងខ្លះឈានដល់ការបញ្ចប់ក្របខណ្ឌថែមទៀត។ ករណីទាំងអស់បានកើតឡើង បន្ទាប់ពីប៉ូលីសចរាចរណ៍មួយចំនួនបានធ្វើការផាកពិន័យអ្នកបើកបរល្មើសច្បាប់ ប៉ុន្តែមានការសម្រួលពិន័យប្រាក់ដោយមិនចេញបណ្ណផាកពិន័យអន្តការណ៍ជូន។ ជុំវិញករណីនេះ អ្នកតាមដានបញ្ហាសង្គម អ្នកជំនាញផ្នែកច្បាប់ចរាចរណ៍ផ្លូវគោកចាត់ទុកថា នេះទង្វើអសីលធម៌ និងពុករលួយ ហើយគួរមានចំណាត់ការឱ្យបានតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តខុស និងអ្នកអនុវត្តច្បាប់ខុស។
    13 min
  • តើ​ភ្លើងទៀន​អាច​រលត់​មុនការ​បោះឆ្នោត​ខែកក្កដាទេ?
    ថ្នាក់​ដឹកនាំ​កំពូលៗ​របស់​គណបក្សភ្លើងទៀន​ចំនួន៣នាក់​ហើយ​ កំពុង​រង​នូវ​បណ្តឹង ​គិត​ត្រឹម​ថ្ងៃទី១៦​ខែ​មករា។​ អ្នក​ចុងក្រោយគឺ​ លោក ថាច់ សេដ្ឋា​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ​ព្រៃស ​ជាបណ្តោះអាសន្ន​ ពាក់​ព័ន្ធ​នឹង​ករណី​ចេញ​សែក​គ្មាន​សាច់ប្រាក់​(សែកស្អុយ)​ ខណៈ​តួអង្គ២​នាក់មុន​គឺ ​លោក គង់ គាំ ​និង​ លោក សុន ឆ័យ ​បាន​បាត់បង់​ដីធ្លី​ដោយសារ​បណ្តឹង​ពីបក្ស​កាន់​អំណាច។ ​ស្ថានការណ៍នេះ​រុញឲ្យ​អ្នក​តាម​ដាន​សង្គម​ និង​នយោបាយ​នាំគ្នា​បញ្ចេញ​ទស្សន​រៀងខ្លួន​ពីជីវិត​យោបាយ​របស់​គណបក្ស​ប្រឆាំង​មួយនេះ។ ​ដូច្នេះ​តើ​ភ្លើង​ទៀន​អាច​រលត់​មុន​ការ​បោះឆ្នោត​ខែកក្កដាទេ?​
    12 min
  • តើកម្ពុជា មានប្រយោជន៍អ្វីពីទំនាក់ទំនងជាមួយម៉ាល់ឌីវ ដែលមានប្រជាជនកន្លះលាននាក់?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសម៉ាល់ឌីវ ដែលជាប្រទេសកោះស្ថិតនៅតំបន់អាស៊ីខាងត្បូង។ ប្រទេសនេះ មានផ្ទៃដីទំហំ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ និងមានប្រជាជនប្រមាណកន្លះលាននាក់។ តើប្រទេសម៉ាល់ឌីវ មានសក្តានុពលអ្វីខ្លះ ដែលអាចជម្រុញឲ្យទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា-ម៉ាល់ឌីវ ទាញបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក?
    13 min
  • ហេតុអ្វី​មាន​ការ​ប្រទាញ​ប្រទង់​ អំពី​ការ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ធម្មជាតិ​កោះកុង​ក្រៅ?
    តំបន់​ទេសចរណ៍​ធម្មជាតិ​កោះកុងក្រៅ ​បាន​ក្លាយ​ជាប្រធានបទ​ជជែកគ្នា​ជាថ្មី ​រវាង​ សកម្មជន​បរិស្ថាន​ និង​រដ្ឋាភិបាល។ ​ជាការ​ដេញ​ដោល​ម្តង​ទៀត​ ក្រោយ​ពេល​ដែល​ស្តង់លក់ដូង​ក្នុង​ទិវា​វប្បធម៌​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ របស់​ក្រុម​យុវជន​បរិស្ថាន​មួយ​ក្រុម​ ត្រូវ​បាន​សាកលវិទ្យាធិការ​ និង​អាជ្ញាធរ​ បញ្ឈប់​ឲ្យលក់​ភ្លាមៗ​ នៅពេល​ដឹងថា​ ពួកគេ​បាន​លើក​តំបន់​កោះកុងក្រៅ​មក​ផ្សព្វផ្សាយ។ ​តើហេតុ​អ្វី​តំបន់​ទេសចរណ៍​ធម្មជាតិ​កោះកុងក្រៅ ​មាន​ការ​ប្រទាញ​ប្រទង់គ្នា ​រវាង​សកម្មជន​បរិស្ថាន ​និង​រដ្ឋាភិបាល?​
    11 min
  • តើការដកហូតអចលទ្រព្យរបស់លោក គង់ គាំ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    អ្នក​តាម​ដាន​សង្គម​យល់​ថា ​ការ​ដក​ហូត​អចលនទ្រព្យ​របស់​លោក ​គង់ គាំ ​ជា​ទី​ប្រឹក្សា​ជាន់​​ខ្ពស់​​របស់​​បក្ស​ប្រឆាំង​គឺ​ជា​ការ​បំភ័យ​ទៅ​លើ​អ្នក​នយោបាយ​ដទៃ​ទៀត​ កុំ​ឲ្យ​រិះ​គន់​ ឬ​ដើរ​ចេញ​ពី​គណបក្ស​កាន់​អំណាច​។​ ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា​ យុទ្ធសាស្ត្រ​នេះ ​បង្ក​ការ​ឈឺ​ចាប់​ដល់​អ្នក​រង​គ្រោះ ​និង​ជា​ការ​អនុវត្ត​មិន​ស្មើ​ភាព​គ្នា​ចំពោះ​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ពី​រដ្ឋកាល​ពី​សម័យ​មុន​។​ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បកស្រាយ​ផ្សេង​ពី​នេះ។​
    13 min
  • តើជំនួបរវាងប្រមុខរដ្ឋាភិបាល និងអ្នកសារព័ត៌មានផ្តល់សារៈសំខាន់យ៉ាងណាដល់វិស័យសារព័ត៌មាន?
    ជំនួប​ប្រចាំ​ឆ្នាំ​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន​ និង​អ្នកសារព័ត៌​មាន​នៅ​ថ្ងៃទី១៤​ ខែមករា​នេះ​ គឺ​ជា​ជំនួប​សំណេះសំណាល​លើក​ទី៥​ហើយ ​បន្ទាប់​ពី​កម្មវិធី​នេះ​បាន​ខកខាន​អស់​៣ឆ្នាំ​ ដោយ​សារ​កូវីដ-១៩។​ ជំនួប​ប្រចាំឆ្នាំ​ រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​អ្នកសារព័ត៌មាន​មាន​សារៈ​សំខាន់​យ៉ាង​ណា​សម្រាប់​វិស័យ​សារព័ត៌មាន​កម្ពុជា ​ក៏ដូច​ជា​អ្នកសារព័ត៌មាន​កម្ពុជា​នោះ ​អ្នក​ជំនាញ​លើ​វិស័យ​សារព័ត៌មាន​ភាគច្រើន​យល់​ឃើញ​ថា​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន។​
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners