ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីពិបាកទប់ស្កាត់ការលេងបាញ់ទឹក និងប៉ាតម៉្សៅក្នុងឱកាសចូលឆ្នាំខ្មែរ?
    បើ​ទោះ​បី​ជា​អាជ្ញាធរ​បាន​ចេញ​បម្រាម ​មិន​ឲ្យ​លេង​បាញ់​ទឹក​ ជះ​ទឹក ​និង​ប៉ាត​ម៉្សៅ​នៅ​ក្នុង​ឱ:កាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ក៏​ដោយ ​តែ​ការ​ប្រព្រឹត្ត​ជាក់​ស្តែង​គេ​ឃើញថា​ ល្បែង​ទាំង​នេះ​បាន​ពេញ​និយម​ខ្លាំង​ពី​ស្រ​ទាប់​យុវ​វ័យ​ខ្មែរ​។
    ល្បែង​ទាំង​នេះ​មិន​មែន​ជា​ប្រពៃ​ណី ​វប្បធម៌​ខ្មែរ​ឡើយ​ តែ​នេះ​ជា​ចំហាយ​ឥទ្ធិពល​ពី​ប្រទេស​ជិត​ខាង​ ហើយ​ផល​ចំណេញ​បាន​ទៅ​លើ​ប្រទេស​ទាំង​នោះ ​ខណៈ​កាំ​ភ្លើង​បាញ់ទឹក​ និង​ម៉្សៅ ​គឺ​សុទ្ធ​តែ​ជា​របស់​នាំ​ចូល​។​ ហេតុ​អ្វី​ពិបាក​ទប់​ស្កាត់​ការ​លេង​បាញ់​ទឹក​ និង​ប៉ាត​ម៉្សៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ?
    13 min
  • បក្សភ្លើងទៀនយកឱកាសចូលឆ្នាំថ្មី ចង់បានវប្បធម៌សន្ទនា ដើម្បីបញ្ចប់ជម្លោះនយោបាយ?
    មិន​ខុស​ពី​គណបក្ស​កាន់​អំណាច​ទេ ​គណបក្ស​ភ្លើងទៀន​ក៏​បាន​ចេញ​សារ​ជូនពរ​ឆ្នាំ​ថ្មី​នេះ​ដែរ​។​ តាម​រយៈ​លិខិត​ជូន​ពរ​ឆ្នាំ​ថ្មី​ គណបក្ស​ជំទាស់​មួយ​នេះ​ បាន​បួង​សួង​ឲ្យ​កម្ពុជា​ជួប​ប្រទះ​សុខ​សន្តិភាព​ពិត​ប្រាកដ​ បញ្ចប់​នូវ​ជម្លោះ​នយោបាយ​នានា​តាម​រយៈ​វប្បធម៌​សន្ទនា។​ ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ពី​ខេត្ត​សៀមរាប​វិញ​ បាន​ថ្លែង​ថា​ សុខ​សន្តិភាព​ស្ថិរភាព​ផ្នែក​នយោបាយ​ គឺ​ជា​កត្តា​សំខាន់​ ដែល​ផ្តល់​ឱកាស​សប្បាយ​រីករាយ​សម្រាប់​ប្រជាជន​កម្ពុជា​នា​ពេល​នេះ។​ អ្នក​វិភាគ​នយោបាយ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល ​ដើម្បី​អន្ទង​ចិត្ត​បក្ស​កាន់​អំណាច​ឲ្យ​ងាក​មក​រក​កិច្ច​សន្ទនា​ ជា​រឿង​ល្អ។​
    13 min
  • លិខិតឆ្លងដែនខ្មែរគួរដល់ពេលកែសម្រួលតម្លៃ និងពង្រីកដែនសេវាឬនៅ?
    បញ្ហាលិខិតឆ្លងដែន ឬប៉ាស្ព័រ គឺជារបៀបវារៈមួយដែលអ្នកនយោបាយបាននិងកំពុងលើលឡើងតាមរយៈវេទិការសាធារណៈអំឡុងពេលមុនមានការបោះឆ្នោតសកលឈានចូលមកដល់។ តម្លៃលិខិត និងការពង្រីកវិសាលភាពធ្វើលិខិតឆ្លងដែនគឺជាសំណួរដែលបានចោទសួរដោយអ្នកនយោបាយ ខណៈដែលការ ការធ្វើលិខិតឆ្លងដែនធម្មតាបច្ចុប្បន្នមានតម្លៃ១០០ដុល្លារ ក្នុងរយៈពេល១៥ថ្ងៃ និងមានសុពលភាព១០ឆ្នាំ។ តម្លៃនេះប្រែប្រួលលើសពីនេះ យោងទៅតាមពេលវេលាឆាប់ជាងនេះ។
    13 min
  • នៅ​ពេល​ពល​រដ្ឋ​អាយុ​តិច​ កាន់​តែ​ច្រើន ​សេព​គ្រឿង​ស្រវឹង​ ជះ​ផល​បែប​ណា​ដល់​សង្គម​?
    ចំនួន​ពល​រដ្ឋ​ក្មេងៗ​អាយុ​នៅ​តិច​ កាន់​តែ​ច្រើន​ឡើង ​នាំ​គ្នា​សេព​គ្រឿង​ស្រ​វឹង ​ខណៈ​ដែល​ទី​តាំង​លក់​គ្រឿង​ស្រវឺង​កាន់​តែ​បង្ខិត​មក​ជិត​ផ្ទះ​ពួកគេ​។ នេះបើតាម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម។ ចំណែក​របាយការណ៍​ស្ទង់​មតិ​​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ ២០២១-២០២២ ​​រក​ឃើញ​ថា ​បុរស​៧​នាក់​ក្នុង​ចំ​ណោម​១០​នាក់​ស្មើ​៧០% ​សេព​គ្រឿង​ស្រវឹង​។​ តើ​នៅ​ពេល​ពលរដ្ឋ​អាយុ​នៅ​តិច ​កាន់​តែ​ច្រើន ​សេព​គ្រឿង​ស្រវឹង​ ជះ​ផល​បែប​ណា​ដល់​សង្គម​?​
    13 min
  • ការរៀបចំសង្ក្រាន្តឆ្នាំថ្មីព្រោងព្រាធនៅឆ្នាំនេះ បង្ហាញនូវអត្ថន័យយ៉ាងណា?
    ចាប់តាំងពីសប្តាហ៍មុន ពលរដ្ឋខ្មែរនៅគ្រប់ទិសទី បានចាប់ផ្តើមប្រារព្ធធ្វើសង្ក្រាន្តឆ្នាំថ្មីជាបន្តបន្ទាប់ ខណៈដែលពិធីបុណ្យចូលឆ្នាំនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសាខាងមុខ។ ជាការកត់សម្គាល់ការរៀបចំធ្វើសង្ក្រាន្តនៅឆ្នាំនេះហាក់ដូចមានភាពផុលផុសជាងឆ្នាំណាៗទាំងអស់។ សាលារៀន វត្តអារាម ស្ថាប័នសាធារណៈ សាលាឃុំ-សង្កាត់ សហគមន៍ សហគ្រាសឯកជន កន្លែងកម្សាន្ត មិនថាតូចឬធំនោះទេ បានចាប់អារម្មណ៍តុបតែង លេងល្បែងប្រពៃណីយ៉ាងគគ្រឹកគគ្រេង។ តើរូបភាពទាំងអស់នេះ បង្ហាញថាពលរដ្ឋខ្មែរចាប់អារម្មណ៍ពីការកម្សាន្តសប្បាយចំពោះបុណ្យប្រពៃណីរបស់ខ្លួនបន្ទាប់ពីខកខានដោយសារកូវីដ ឬបង្ហាញនូវអត្ថន័យផ្សេងពីនេះ?
    12 min
  • តើ​កម្ពុជា​ចំ​ណេញ​អ្វី​ការ​ចាប់​យក​កីឡា​ករ​Thiago​ បន្ទាប់​ពីចម្រូង​ចម្រាស់ជាមួយថៃ​?
    រដ្ឋា​ភិបាល​កម្ពុជា​បាន​​ចាប់​យក​កីឡា​ករ​Thiago ​អតីត​ម្ចាស់​ខ្សែ​ក្រ​វ៉ាត់​ប្រដាល់​«មួយថៃ»​ បន្ទាប់​ពី​ថៃ​បាន​ដក​ហូត​ខ្សែ​ក្រវ៉ាត់​វិញ ​និង​មិន​ផ្តល់​ជូន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ ដល់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​នៅ​អាឡឺម៉ង់​ថ្មី​ៗ​នេះ​។​ មូល​ហេតុ​ដែល​កម្ពុជា​​ស្វាគមន៍ ​និង​ជួយ​ឧបត្ថម្ភ​ប្រាក់​រាប់​ម៉ឹន​ដុល្លារ​ដល់​Thiago​ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​គ្រង​ទង់​ជាតិ​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ បង្ហាញ​ឲ្យ​គេ​ស្គាល់​ក្បាច់​«គុន​ខ្មែរ»​។​ តើ​កម្ពុជា​បាន​ចំណេញ​អ្វី​ការ​ចាប់​យក​កីឡាករ​Thiago​ បន្ទាប់​ពី​ចម្រូង​ចម្រាស់ជាមួយថៃ​?​
    13 min
  • ហេតុអ្វីរដ្ឋាភិបាលបារម្ភអំពីការណ៍ដែលពលរដ្ឋមិនសងប្រាក់ត្រលប់ទៅធនាគារ និងមីក្រូហិរញ្ញវត្ថុ?
    លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​ក្រសួង​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​កម្ចី​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ ដោយ​ត្រូវ​បញ្ចៀស​នូវ​រាល់​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ និង​ការ​ចាប់​ចង​ប្រជា​ពលរដ្ឋ​ដែល​ជាប់​កម្ចី​ឥណទាន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ ក្នុង​លក្ខខណ្ឌ​ដែល​ពលរដ្ឋ​មិន​មាន​លទ្ធភាព​សង​ពិត​ប្រាកដ​ ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​កូវីដ១៩​ និង​វិបត្តិ​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។​ នៅ​ទន្ទឹម​នេះ ​លោក​ ក៏​បាន​ជំរុញ​ឲ្យ​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ ចាត់​វិធានការ​ចំពោះ​បុគ្គល​ណា​ដែល​ញុះញង់​ពលរដ្ឋ ​មិន​ឲ្យ​សង​បំណុល​ត្រលប់។​តើ​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​បារម្ភ​អំពី​ការណ៍​ដែល​ពលរដ្ឋ​មិន​សង​ប្រាក់​ត្រលប់​ទៅ​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ?​
    12 min
  • តើអ្វីជាដំណោះស្រាយលើឧបសគ្គចំនួន៤ ដែលបង្អាក់លំហូរវិនិយោគពីបរទេសមកកម្ពុជា?
    លោក​ ផាន់ ផល្លា ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​កត់​សម្គាល់​ថា ​កម្ពុជា​នៅ​បន្ត​ជួប​ឧបសគ្គ​ចំនួន​៤ធំៗ ​ដែល​ជា​និច្ចកាល​តែង​រារាំង​ឱកាស​ចាប់​យក​ផល​ប្រយោជន៍ ​និង​ទំហំ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​។ ​ឧបសគ្គ​ចំនួន​៤​នេះ​ គឺ​បញ្ហា​ផ្គត់ផ្គង់​ និង​តម្លៃ​អគ្គិសនី​ បញ្ហា​កង្វះ​ជំនាញ​លើ​វិស័យ​មួយ​ចំនួន​ កង្វះ​ធាតុ​ចូល​ និង​ការ​កែ​សម្រួល​លក្ខខណ្ឌ​ធ្វើ​ពាណិជ្ជកម្ម​តាម​ច្រក​ព្រំដែន។​ ប៉ុន្តែ​យ៉ាង​ណា​ឧបសគ្គ​​​​នេះ ​លោក​ថា​ បាន​និង​កំពុង​ដោះស្រាយ​ជា​បន្តបន្ទាប់​ ខណៈ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ នឹង​ក្លាយ​​ជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ស្រូប​ទាញ​កំណើន​អ្នក​វិនិយោគ​ពី​បរទេស​មក​កម្ពុជា។ ​
    13 min
  • តាមរយៈសង្គ្រាមពាក្យសំដីអ្នកក្រ-អ្នកមានពេលនេះ នឹងរុញឲ្យសង្គមខ្មែរបែងចែកវណ្ណៈកាន់តែខ្លាំងទេ?
    នៅក្នុងសង្គមខ្មែរការប្រកាន់វណ្ណៈរវាងអ្នកមាននិងអ្នកក្រ ត្រូវបានគេកត់សម្គាល់ឃើញថា នៅតែបន្តកើតមាន បើទោះបីជាការបែងចែកវណ្ណៈក្នុងសង្គមខ្មែរលែងមានតាំងពីយូរមកហើយក្ដី។ ជាក់ស្ដែងថ្មីៗនេះ អ្នកស្រី តាំង ហ្គិចលៀង អគ្គ​នាយិកា​ក្រុមហ៊ុន​ ​H​&​L​ ​គ្រុប​ ​និង​ជា​ប្រធាន​ក្លឹប​ស្រ្តី​កម្ពុជា អ្នកស្រីបានលើកអំពីបញ្ហាអ្នកមាន និងអ្នកក្រ គីឡូធ្ងន់ និងគីឡូស្រាល ដែលនាំឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសា​ធារណជន និងចាត់ទុកការលើកឡើងនេះ ជាការរើសអើង ជាការប្រកាន់វណ្ណៈ និងមាក់ងាយដល់អ្នកក្រជាដើម។
    14 min
  • ហេតុអ្វីបស្ចឹមលោកមិនអាចធ្វើសមយុទ្ធយោធាជាមួយកម្ពុជាបាន?
    សមយុទ្ធនាគមាសឆ្នាំ២០២៣ ដែលយោធាកម្ពុជា-ចិន បានធ្វើជាមួយគ្នាអស់រយៈពេល២សប្តាហ៍កន្លងទៅបានបិទបញ្ចប់ហើយកាលពីថ្ងៃពុធម្សិលមិញ។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងថា ប្រទេសផ្សេងបានតែមាត់ មិនមានការបង្ហាញសកម្មភាពជាក់ស្តែងចូលមកពិភាក្សាទាក់ទងទៅនឹងការចង់ធ្វើសមយុទ្ធយោធារួមជាមួយកម្ពុជា។ ខុសពីចិន ដោយចិនបានយកចិត្តទុកដាក់ ជួយដល់កម្ពុជាក្នុងការរួមគ្នាធ្វើសមយុទ្ធយោធា និងផ្តល់សម្ភារៈដែលកម្ពុជាត្រូវការទៀតផង ជាពិសេសក្រោយធ្វើសមយុទ្ធចិន មិនបានយកសម្ភារៈយោធារបស់ខ្លួនត្រលប់ទៅវិញទេ។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners