ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ការ​ចុះ​ចូល​របស់​អ្នក​ប្រ​ឆាំង​ដើម្បី​ទៅ​ជួយ​ជាតិ​ឬ​ទៅ​យក​ផល​ប្រ​យោជន៍​ពី​ជាតិ​?
    ​ចរន្ត​ចុះ​ចូល​ពី​ក្រុម​ប្រ​ឆាំង​នៅ​បន្ត​កើត​មាន​ជា​ហូរ​ហែ ​ខណៈ​ទ្វារ​របស់​គណ​បក្ស​កាន់​អំណាច​នៅ​តែ​បើក​ចំហរ​។​ ការ​ចុះ​ចូល​នេះ​មិន​ថា​តែ​សកម្ម​ជន​ក្នុង​ស្រុក​ដែល​គេ​មើល​ឃើញ​ថា ​កំពុង​រង​សម្ពាធ​នោះ​ឡើយ​។​ ក៏​មាន​ដែរ​សកម្មជន​ប្រឆាំង​ដ៍​ខ្លាំង​នៅ​ក្រៅ​ប្រទេស ដូចជា​ លោក​ ទូច​ វិបុល​ ប្រ​ធាន​សម្ព័ន្ធ​ខ្មែរ​-​អាមេរិ​កាំង​ ដែល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ​ហ៊ុន​ សែន​។​ ហេតុ​អ្វី​បាន​ជា​អ្នក​មាន​សេរី​ភាព​នៅ​ក្រៅ​ស្រុក​ក៏​មក​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​?​ តើ​ការ​ចុះ​ចូល​របស់​អ្នក​ប្រ​ឆាំង​ដើម្បី​ទៅ​ជួយ​ជាតិ​ឬ​ទៅ​យក​ផល​ប្រ​យោជន៍​ពី​ជាតិ​?​
    13 min
  • បញ្ហាសំបុត្រចូលទស្សនាស៊ីហ្គេម តើគួរតែត្រូវដោះស្រាយបែបណា?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធ បានចេញមុខមកសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋមខ្មែរ ដែលរដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយការចែកសំបុត្រចូលរួមពិធីបើក-បិទ និងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ខណៈដែលទីកន្លែងរៀបចំមានចំនួនកំណត់។ ក៏ប៉ុន្តែបណ្តាអ្នកតាមដានព្រឹត្តិការណ៍កីឡា យល់ថា គណៈកម្មាការរៀបចំការចែកសំបុត្រ គួរមានគម្រោងចែកឲ្យបានត្រឹមត្រូវ និងស្មើភាពដល់ពលរដ្ឋ។ តើបញ្ហាសំបុត្រចូលទស្សនាស៊ីហ្គេម គួរត្រូវដោះស្រាយបែបណា?
    13 min
  • តើ​គួរ​ទុក​ព្រៃ​បន្ត​អភិ​រក្ស​ ឬ​កាត់​ផ្នែក​ខ្លះ​ដើម្បី​អភិវឌ្ឍន៍​?
    ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​អភិ​រក្ស​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ បាន​ញាំង​ឲ្យ​មាន​ប្រតិ​កម្ម​ពី​សកម្មជន​បរិស្ថាន​ដោយ​ពួក​គេ​បារម្ភ​ពី​ការ​បំផ្លាញ​ព្រៃ​ឈើ​ដូច​ករណី​នៅ​ភ្នំ​តា​ម៉ៅ​។​ នេះ​ជា​ប្រតិ​កម្ម​ដែល​កើត​ឡើង​ បន្ទាប់ពី​សកម្មជន​បរិស្ថាន​ទទួល​បាន​ឯក​សារ​ដែល​បង្ហាញ​ថា​ រដ្ឋាភិ​បាល​បាន​កាត់​ដី​ព្រៃ​សរុប​ចំនួន​ជាង ​៨៧០​ហិក​តា​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ចំនួន​ពីរ​ តែ​មាន​ម្ចាស់​តែ​មួយ​។​ ក្នុង​នោះ ​ដី​២២១​ហិកតា​នៅ​គីរីរម្យ និង​៦៤៩​ហិកតា​នៅ​ភ្នំឱរ៉ាល់​។ ​តើ​គួរ​ទុក​ព្រៃ​បន្ត​អភិរក្ស ​ឬ​កាត់​ផ្នែក​ខ្លះ​ដើម្បី​អភិវឌ្ឍន៍​?​
    10 min
  • តើវប្បធម៌សុំទោសឆ្លុះបញ្ចាំងយ៉ាងដូចម្តេច សម្រាប់អ្នកនយោបាយប្រឆាំង?
    ជាបន្តបន្ទាប់ អ្នកនយោបាយនៃបក្សប្រឆាំងបានចេញមកសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយទទួលស្គាល់កំហុសដែលខ្លួនប្រព្រឹត្ត។ បន្ថែមពីនេះ អ្នកនយោបាយខ្លះបានប្តូរនិន្នាការពីប្រឆាំងទៅចូលរួមជាមួយរដ្ឋាភិបាល និងទទួលបានតំណែងនយោបាយជាហូរហែ។ តើវប្បធម៌សុំទោសរបស់អ្នកនយោបាយប្រឆាំង ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    13 min
  • តើ​ការ​ចោទ​ប្រ​កាន់​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើបអូសបន្លាយ​វិវាទ​ការ​ងារនៅណាហ្គាវើលដ៍​?
    ជាថ្មី​ម្តង​ទៀត ​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ឱកាស​ទិវា​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា ​លោក ​ហ៊ុន ​សែន​ បាន​ប្រាប់​បរទេស​ឲ្យ​ដក​ខ្លួន​ចេញ​ពី​សំណុំ​រឿង​វិវាទ​ការ​ងារ​នៅ​ណាហ្គា​វើលដ៍។​ លោក​ ហ៊ុន​ សែន​ អះ​អាង​ថា ​ការ​បន្ត​ធ្វើ​បាតុ​កម្ម​ជិត​២​ឆ្នាំមក​នេះ ​ដោយ​សារ​តែ​បរទេស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​។​ ប៉ុន្តែ​តំ​ណាង​អ្នក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ​«ក្រោម​ហេតុ​ផល​រើស​អើង​សហជីព»​អះ​អាង​ថា​ ប្រសិន​បើ​មាន​អ្នក​ឧបត្ថម្ភ​មែន ​នោះ​មិន​មែន​អ្នក​ធ្វើ​កូដ​កម្ម​ថយ​ចុះ​តាំង​ពី​រាប់​រយ​នាក់​មក​នៅ​សល់​តែ​ជាង​១០០​នាក់​នេះ​ទេ​។​ តើ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើប​គ្មាន​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នេះឬ​យ៉ាង​ណា?​
    11 min
  • តើ​ការ​ចោទ​ប្រ​កាន់​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើបអូសបន្លាយ​វិវាទ​ការ​ងារនៅណាហ្គាវើលដ៍​?
    ជាថ្មី​ម្តង​ទៀត ​ប្រមុខ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ឱកាស​ទិវា​ពល​កម្ម​អន្តរ​ជាតិ​១​ឧសភា ​លោក ​ហ៊ុន ​សែន​ បាន​ប្រាប់​បរទេស​ឲ្យ​ដក​ខ្លួន​ចេញ​ពី​សំណុំ​រឿង​វិវាទ​ការ​ងារ​នៅ​ណាហ្គា​វើលដ៍។​ លោក​ ហ៊ុន​ សែន​ អះ​អាង​ថា ​ការ​បន្ត​ធ្វើ​បាតុ​កម្ម​ជិត​២​ឆ្នាំមក​នេះ ​ដោយ​សារ​តែ​បរទេស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នៅ​ពី​ក្រោយ​។​ ប៉ុន្តែ​តំ​ណាង​អ្នក​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ​«ក្រោម​ហេតុ​ផល​រើស​អើង​សហជីព»​អះ​អាង​ថា​ ប្រសិន​បើ​មាន​អ្នក​ឧបត្ថម្ភ​មែន ​នោះ​មិន​មែន​អ្នក​ធ្វើ​កូដ​កម្ម​ថយ​ចុះ​តាំង​ពី​រាប់​រយ​នាក់​មក​នៅ​សល់​តែ​ជាង​១០០​នាក់​នេះ​ទេ​។​ តើ​ដោយ​សារ​តែ​ការ​ចោទ​ប្រកាន់​ថា​«ស៊ី​ឈ្នួល​បាតុ​កម្ម»​ទើប​គ្មាន​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នេះឬ​យ៉ាង​ណា?​ 
    ​
    11 min
  • ហេតុ​អ្វី​នៅ​ពេល​ជិត​បោះ​ឆ្នោត​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ច្រើន​?
    គណៈ​កម្ម​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើបាន​​រឹប​អូស​ឈើ​រាប់​រយ​ម៉ែត្រ​គូប​ត្រឹម​រយៈពេល​៥ថ្ងៃ  នៅចុង​ខែ​មេសា ​ ខណៈ​មនុស្ស​១១​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួនពាក់​ព័ន្ធ​បទល្មើស​​ព្រៃ​ឈើនៅ​ខេត្ត​ក្រចេះ​។  មានការកត់​សំគាល់ថា ជន​សង្ស័យ​ដែល​ចាប់​បាន​ភាគ​ច្រើន​ជា​អ្នក​រកស៊ី​តូច​តាច​ប៉ុណ្ណោះ ​ខណៈ​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​លើក​ឡើង​ថា ​បទ​ល្មើស​ព្រៃ​ឈើ​តែង​តែ​កើត​មាន​ច្រើន​នៅ​ពេល​ជិត​បោះ​ឆ្នោត​។ ​ហេតុ​អ្វី​នៅ​ពេល​ជិត​បោះ​ឆ្នោត​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ច្រើន?​ និង​ហេតុ​អ្វី​ការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​​បាន​ច្រើន​តែ​ទៅ​លើ​អ្នក​រក​ស៊ី​តូច​តាច​?​
    11 min
  • តើសំណុំរឿង លោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងនយោបាយ ខណៈមានការបន្ថែមបទចោទ?
    អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ ថាច់ សេដ្ឋា ​ត្រូវ​បាន​តុលាការ​កំពូល​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​បន្ថែម​ទៀត​ ពី​បទ​ញុះញង់​ អំឡុង​ពេល​អ្នក​នយោបាយ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចេញ​ទៅ​ប្រទេស​កូរ៉េ។​ ការណ៍​នេះ​ គណបក្ស​ភ្លើងទៀន​លើក​ឡើង​ថា ​ជា​ការ​ចោទ​ប្រកាន់​តាម​បែប​នយោបាយ​ ជា​ជាង​តាម​ប្រព័ន្ធ​ផ្លូវ​ច្បាប់។​តើ​សំណុំរឿង​ លោក​ ថាច់ សេដ្ឋា​ ពាក់ព័ន្ធ​នឹង​នយោបាយ​ ខណៈ​មាន​ការ​បន្ថែម​បទ​ចោទ?​
    10 min
  • កម្ពុជាមានសមត្ថភាពកំរិតណាក្នុងការរៀបចំស៊ីហ្គេមជាលើកដំបូង?
    នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ចាប់​ផ្ដើម​បើក​ជា​ផ្លូវការ​ ខណៈ​ប្រតិភូ​កីឡាករ​កីឡាការិនី​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ចូល​រួម​ប្រកួត​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​បណ្ដើរៗ​ហើយ។​ ក្នុង​នាម​ជា​ម្ចាស់​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ​អ្នក​ស្នេហា​វិស័យ​កីឡា ​និង​អ្នក​តាម​ដាន​ឃ្លាំមើល​ថា​ វា​ជា​មោទនភាព​មួយ​របស់​កម្ពុជា​ដែល​រង់ចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ប៉ុន្តែ​ទន្ទឹម​នឹង​មាន​មោទនភាព​ ពួក​គេ​ក៏​មាន​ការ​ព្រួយ​ខ្លះៗ​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ផង​ដែរ។​
    12 min
  • ហេតុអ្វីបានជាអំពើហិង្សាឃោរឃៅកើតឡើងផ្ទួនៗ នៅក្នុងប្រទេសកម្ពុជាត្រឹមរយៈពេលតែ១សប្តាហ៍?
    ឃាតកម្មទៅលើស្ត្រីម្នាក់ដោយកាត់ក្បាលកាលពីសប្តាហ៍មុននៅក្រុងបាវិតខេត្តស្វាយរៀង ការប្រើអំពើហិង្សាលើភរិយាពីសំណាក់អភិបាលរងក្រុងបូកគោខេត្តកំពត ការប៉ុនប៉ងសំលាប់ភរិយាពីសំណាក់មន្ត្រីប៉ូលីសម្នាក់នៅខេត្តត្បូងឃ្មុំដោយអាវុធវែងកាលពីពេលថ្មីៗនេះ និងការប្រើប្រាស់អាវុធវែងដែរបាញ់សម្លាប់ស្ត្រី២នាក់នៅស្រុកអង្គរជ័យខេត្តកំពតកាលពីថ្ងៃម្សិលមិញ សុទ្ធសឹងជារូបភាពនៃអំពើហិង្សាបែបឃោរឃៅ។ ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ អំពើហិង្សាឃោរឃៅបានកើតឡើងផ្ទួនៗគ្នា ត្រូវអ្នកតាមដានសង្គមមើលឃើញថាជាសញ្ញាមួយដ៏គួរឲ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវមានដំណោះស្រាយ។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners