ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​សំណុំ​រឿង​លោក ឈុត វុទ្ធី អាច​សើ​រើ​រក​យុត្តិ​ធម៌ ដោយ​របៀប​ណា?
    ​ក្រុម​អ្នក​តស៊ូ​មតិ​នៅតែ​​ទទួច​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ស្វែង​រក​យុត្តិ​ធម៌​ជូន​ លោក ​ឈុត ​វុទ្ធី​ ខណៈ​ពួក​គេ​រំឭក​ខួប​១១​ឆ្នាំ​នៃ​ការ​ស្លាប់​សកម្ម​ជនព្រៃឈើ​​រូបនេះ​។​ សំណុំ​រឿង​ឃាត​កម្ម​កណ្តាល​ព្រៃ​នៅ​ខេត្ត​កោះកុង​នោះ ​គឺ​មាន​តែ​បុរស​ជា​សន្តិសុខ​ក្រុម​ហ៊ុន​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​កាត់​ទោស​២​ឆ្នាំ​ គ្រា​ដែល​មន្ត្រី​ប៉េអឹម​ដែល​រង​ការ​ចោទ​ថា​ជា​អ្នក​បាញ់​សម្លាប់​លោក ​ឈុត​ វុទ្ធី​ ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ជាមួយ​គ្នានោះ​ដែរ​។ ​ប៉ុន្តែ​សំណុំ​រឿង​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មិន​អស់​ចិត្ត ​និង​ថា​គ្មាន​យុត្តិធម៌​នៅ​ឡើយ​។​ តើ​គេ​អាច​សើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ ​ដោយ​របៀប​ណា​?​
    13 min
  • ការព្រមានដកដំណែងពីគ្រួសារលោក ស៊ន តារា របស់ប្រមុខរដ្ឋាភិបាលអាចចាត់ទុកថាជាការខឹងគោវាយរទេះឬ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានថ្លែងបញ្ជាក់ថាលោកនឹងដកតំណែងក្រុមគ្រួសារលោក ស៊ន តារា ទាំងអស់ដែលបំរើការងាររដ្ឋនៅក្នុងប្រទេសកម្ពុជាប្រសិនបើពួកគេមិនអាចអប់រំ ណែនាំលោក ស៊ន តារា ឲ្យបញ្ឈប់សកម្មភាពបាន។ លោក ស៊ន តារា ដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង តែងធ្វើអត្ថាធិប្បាយជារៀងរាល់ថ្ងៃតាមទំព័រហ្វេសប៊ុករបស់លោក ដោយធ្វើការវាយប្រហារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោកជាប្រចាំ ហើយមានអ្នកចូលមើល និងតាមដានយ៉ាងច្រើនក្រាស់ក្រែល។ នៅក្នុងប្រទេសកម្ពុជាឪពុកលោក ស៊ន តារា ជាមន្ត្រីយោធាពាក់ស័ក្តិ៤ និងប្អូនថ្លៃស្រីលោក ស៊ន តារា ជាមន្ត្រីប៉ូលីស ពាក់ស័ក្តិ៤កន្លះ។
    13 min
  • ហេតុ​អ្វី​បាន​ជា​ពល​រដ្ឋ​ចាញ់​បោក​ក្រុម​ហ៊ុន​ខ្លះ​ដែល​វិនិ​យោគ​ដី​ឡូតិ៍?
    ការ​ឆរ​បោក​ជា​ប្រព័ន្ធ​ទៅ​លើ​ប្រជា​ពលរដ្ឋ ​ក្រោម​រូប​ភាព​វិនិ​យោគ​ដីឡូតិ៍ ​ឬ​របៀប​ធ្វើ​នំ​អត់​ម្សៅ ​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​កំពត​។ ឧកញ៉ា ​ជា ​សារ៉ន ​និង​មនុស្ស​ជិត​១០​នាក់​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ ខណៈ​សមត្ថ​កិច្ច​គូស​បញ្ជាក់​ថា ​យ៉ាង​ហោច​ណាស់ ​ពលរដ្ឋ​ ២,៤៦១ ​គ្រួសារ ​បាន​ចាញ់​បោក​គេ​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជិត​៤0​លាន​ដុល្លារ​។​ ហេតុ​អ្វី​បាន​ជា​ពល​រដ្ឋ​ចាញ់​បោក​ក្រុម​ហ៊ុន​ខ្លះ​ដែល​វិនិ​យោគ​ដី​ឡូតិ៍?​ តើ​តួ​អង្គ​ណា​ខ្លះ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ​?​
    13 min
  • តើការចុះចូលបក្សកាន់អំណាចជាសម្ពាធ ឬជាចរន្តធម្មតាមុនការបោះឆ្នោត?
    នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ម្តងៗ​តែង​តែ​មាន​ចរន្ត​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​កាន់​អំណាច។​ សម្រាប់​គណបក្ស​កាន់​អំណាច​ នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ប៉ុន្តែ​គណបក្ស​ជំទាស់​ក៏​បាន​លើក​ឡើង​ថា​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទេ។​ អ្នក​តាម​ដាន​មើល​ឃើញ​ថា​ចរន្ត​នៃ​បំលាស់​ទី​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ ​ហាក់​មិន​សូវ​មាន​ការ​ផុសផុល​ដូច​អាណត្តិ​មុនៗ​។​
    13 min
  • តើអាចប៉ះពាល់ដល់ពាណិជ្ជកម្មកម្ពុជា-អឺរ៉ុបទេ នៅពេលអឺរ៉ុបយកហេតុផលការបំផ្លាញព្រៃឈើជារនាំង?
    សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃទី១៩​ ខែមេសា​កន្លង​ទៅ ​បាន​អនុម័ត​ច្បាប់​ហាម​ការ​នាំ​ចូល​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូលរួម​កាប់​បំផ្លាញ​ព្រៃឈើ​ពី​ប្រទេស​នានា ​ខណៈ​ដែល​ផលិតផល​នាំ​ចូល​សហភាព​អឺរ៉ុប​បច្ចុប្បន្ន​ចំនួន​ ១៦%​ ជា​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូល​រួម​កាប់​បំផ្លាញ​ព្រៃឈើ។ ​តាម​រយៈ​ច្បាប់​ថ្មី​របស់​សហភាព​អឺរ៉ុប​ដូច្នេះ ​ប្រទេស​កម្ពុជា​ក៏​ត្រូវ​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​នានា​ធ្វើ​យ៉ាង​ណា​គោរព​ទៅ​តាម​បទដ្ឋាន​របស់​អឺរ៉ុប​ បើ​ទោះ​ណា​បច្ចុប្បន្ន​កម្ពុជា​មិន​ត្រូវ​បាន​រក​ឃើញ​ថា​នាំ​ផលិតផល​ដែល​បាន​មក​ពី​ការ​ចូល​រួម​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ផ្ទាល់​ចូល​ទីផ្សារ​អឺរ៉ុប​ក៏ដោយ។​
    12 min
  • តើយុវជនខ្មែរអាចបញ្ឈប់ការលេងបាញ់ទឹកមកជាការប្រោះព្រំទឹកឱ្យគ្នាវិញដែរទេ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិបានថ្លែងថា ពលរដ្ឋខ្មែរគួរបញ្ឈប់វប្បធម៌លេងបាញ់ទឹកដាក់គ្នាដែលអាចបង្កការគ្រោះថ្នាក់ មកជាការប្រោះព្រំឱ្យគ្នាវិញក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ តាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការលេងកាំភ្លើងបាញ់ទឹកមិនគួរលេងបន្តទៀតនោះទេ។ ពីជ្រុងអ្នកជំនាញផ្នែកសិល្បៈ វប្បធម៌ និងការអភិរក្សបានសាទរចំពោះសំណើររបស់លោកនាយករដ្ឋមន្ត្រី ដោយសង្ឃឹមថា ពិធីបុណ្យឆ្នាំខ្មែរនាឆ្នាំក្រោយ សន្ទុះនៃការលេងបាញ់ទឹកនឹងធ្លាក់ចុះ។ ប៉ុន្តែអ្នកវិភាគខ្លះយល់ថា វប្បធម៌បែបនេះបានសាយភាយ និងជ្រាបចូលផ្នត់គំនិតរបស់មនុស្សខ្មែរជាសម័យបច្ចុប្បន្នរួចទៅហើយ។ ម្ល៉ោះហើយ ការបញ្ឈប់បែបណានោះ មិនងាយស្រួលឡើយ។ ដូច្នេះ តើយុវជនខ្មែរអាចបញ្ឈប់ការលេងបាញ់ទឹកមកជាការប្រោះព្រំទឹកឱ្យគ្នាវិញដែរទេ?
    14 min
  • តើគួររិះគន់ឬគួរសរសើរពីការមិនយកលុយរាប់លានដុល្លារពីប្រតិភូកីឡាចូលរួមប្រកួតស៊ីហ្គេម?
    ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារបានសម្រេចមិនយកលុយពីការចូលរួមប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ តាមគោលការណ៍ប្រតិភូកីឡាស៊ីហ្គេមម្នាក់ត្រូវបង់លុយ១នាក់ ៥០ដុល្លារក្នុង១ថ្ងៃ សម្រាប់អាហារ និងការស្នាក់នៅ។ ក៏ប៉ុន្តែកម្ពុជាសម្រេចមិនយកលុយអ្វីទាំងអស់ខណៈដែលប្រតិភូកីឡាអាស៊ានចូលរួមសរុបជាង១ម៉ឺននាក់ ដែលគិតជាប្រាក់ក្រៅផ្លូវការជាង៧លានដុល្លារសម្រាប់ការស្នាក់ និងអាហាររយៈពេល១៣ថ្ងៃ។ នេះមិនទាន់គិតវត្តមានមុនពិធីផ្លូវការរបស់ក្រុមកីឡាករ កីឡាការិនីបាល់ទាត់ដែលត្រូវប្រកួតមុនថ្ងៃបើកពិធីផ្លូវការ។ តើការសម្រេចចិត្តរបស់កម្ពុជាគឺជាការខាតបង់គួរឲ្យសើចចំអក ឬក៏ជាការចំណេញគួរឲ្យកោតសរសើរ?
    13 min
  • តើ​ច្បាប់​ថ្មីស្តីពី​លទ្ធ​កម្ម​សា​ធា​រណៈមានលក្ខណៈគ្រប់ជ្រុងជ្រោយអ្វីខ្លះ?
    ​រដ្ឋ​សភា​កម្ពុជា​កោះ​ប្រជុំ​នៅ​ថ្ងៃ​នេះ​ ដើម្បី​អនុម័ត​«​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធកម្ម​សា​ធារណៈ»​បន្ទាប់​ពី​ឆ្លង​ផុត​ការ​អនុម័ត​ដោយ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ចុង​ខែ​មុន​។​ ច្បាប់​ស្តីពី​លទ្ធ​កម្ម​សាធារណៈ​នេះ​មាន​តាំង​ពី​ឆ្នាំ​២០១២​រួចហើយ ​តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច ​ពន្យល់ថា​ សេចក្តី​ព្រាង​ច្បាប់ថ្មី​នេះ​គឺ​បំពេញ​បន្ថែម​លើ​ច្បាប់​ចាស់ឲ្យ​ស្រប​តាម​ស្តង់ដា​អន្តរ​ជាតិ ​និង​បាន​ផ្តល់​សិទ្ធិ​អំណាច​ច្រើន​ជាង​ច្បាប់​មុន​ដល់​ក្រសួង​សេដ្ឋកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​ងារ​លទ្ធ​កម្ម​នេះ​។​ សម្រាប់​អ្នក​ឃ្លាំ​មើល​សង្គម​ ចង់​ឃើញ​ មាន​ការ​អនុវត្តន៍​ពេញ​លេញ​នូវ​នីតិវិធី​នៃការ​ធ្វើ​លទ្ធ​កម្ម​សាធារណៈ​លើ​គម្រោង​របស់​ជាតិ​សំខាន់ៗ​ ដូចជា ​ការ​ស្ថានា​ផ្លូវ​ ដែល​ផ្តល់​សិទ្ធិ​ទៅឲ្យ​ក្រុម​ហ៊ុន​ឯកជន​ម៉ៅការ​និង​ការ​ដេញ​ថ្លៃ​ផ្គត់​ផ្គង់​សម្ភារៈ​របស់​រដ្ឋ​ ជាដើម។
    12 min
  • ការលេងជះទឹក និងប៉ាតម្សៅ ពិតជាជួយកាត់បន្ថយការលេងល្បែងស៊ីសង និងផឹកគ្រឿងស្រវឹងថ្ងៃចូលឆ្នាំឬ?
    ឥទ្ធិពលនៃការលេងជះទឹក បាញ់ទឹក ប៉ាតម្សៅនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានរីកកាន់តែធំឡើងនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ។ ការនិយមលេងល្បែងជះទឹក ប៉ាតម្សៅនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយទាញពលរដ្ឋខ្មែរជាពិសេសយុវជនឲ្យឃ្លាតចេញពីការលេងល្បែងស៊ីសង និងការប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង ដែលនៅក្នុងសង្គមខ្មែរការលេងល្បែងស៊ីសង និងការផ្តុំគ្នាផឹកគ្រឿងស្រវឹង តែងកើតមានស្ទើរក្លាយជាប្រពៃណីទៅហើយនៅតាមភូមិនានានៅទូទាំងប្រទេសអំឡុងពេលចូលឆ្នាំ។ ជាមួយគ្នានេះ វត្តមានល្បែងបាញ់ទឹក និងប៉ាតម្សៅនេះ ក៏ត្រូវគេមើលឃើញថាបានទាញពលរដ្ឋខ្មែរដែរ ពីការលេងល្បែងប្រជាប្រិយ។
    13 min
  • ការលុបចោលថ្លៃភាស៊ីចូលខេត្តកែប ចំណេញបែបណាដល់ទេសចរណ៍?
    លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​១៥​មេសា​ ​បាន​ចេញ​អន្តរាគមន៍​ភ្លាមៗ​ និង​ស្ដី​បន្ទោស​ខ្លាំងៗ​ក្រោយដឹងថា​ខេត្ត​កែប​យក​ថ្លៃ​ភាស៊ី​សម្រាប់​អ្នក​ដំណើរ​ឆ្លង​កាត់​ខេត្ត​មួយ​នេះ។​ ជាការអន្តរាគមន៍​ ក្រោយពីមាន​ពលរដ្ឋផ្សាយ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​រៀបរាប់ រិះគន់​ការ​ទារ​ថ្លៃ​ភាស៊ី​ឆ្លង​កាត់​ខេត្ត​នេះ។ ការលុបចោលថ្លៃភាស៊ីនាពេលនេះ ត្រូវបានអ្នកធ្វើការក្នុងវិស័យទេសចរណ៍ស្វាគមន៍ ប៉ុន្តែជំរុញឲ្យមានតម្លាភាពជាងមុនចំពោះកន្លែងដែលចាំបាច់យកថ្លៃភាស៊ី ឬថ្លៃសបុត្រចូលទស្សនាតំបន់ទេសចរណ៍។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners