ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើត្រូវប្រុងប្រយ័ត្ន និងចៀសវាងយ៉ាងណាការទទួលយកវប្បធម៌គេដោយស្ម័គ្រចិត្ត?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកាលពីថ្ងៃពុធ បានថ្លែងរំលឹកឲ្យក្រសួងវប្បធម៌ និងផ្នែកពាក់ព័ន្ធមានការប្រុងប្រយ័ត្នចំពោះការទទួលយកវប្បធម៌គេដោយស្ម័គ្រចិត្ត។ ដោយលើកឡើងពីការបន្តមរតកដូនតា ដូចជាក្បួនខ្នាតបដិមា និងរូបចំលាក់ផ្សេងៗ លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរពីការបណ្តុះបណ្តាលដល់យុវជនចំនួន១,៥លាននាក់ សម្រាប់រយៈពេល៥ឆ្នាំទៅមុខ ក្នុងនោះការបណ្តុះបណ្តាលជំនាញមរតកដូនតាពី២ ទៅ៤% ត្រូវបានប្រគល់ទៅឲ្យក្រសួងវប្បធម៌ទទួលខុសត្រូវ ដោយសហការជាមួយក្រសួងការងារ។
    13 min
  • តើករណីលោក ថេង សាវឿន អាចពាក់ព័ន្ធគម្រោងបដិវត្តន៍កសិករដែរឬទេ?
    មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ ​បាន​អះអាង​ថា​ ការ​ចាប់​ខ្លួន​លោក​ ថេង សាវឿន​ និង​សហការី​២រូប​ផ្សេង​ទៀត​ ដោយ​សង្ស័យ​ថា​ ជាប់​ទាក់ទិន​នឹង​ផែនការ​ធ្វើ​បដិវត្តន៍​កសិករ​ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ឯកសារ​មួយ​ចំនួន​ក្នុង​កុំព្យូទ័រ​របស់​លោក​បាន​បង្ហាញ​ពី​ខ្លឹមសារ​បដិវត្តន៍​ និង​ផ្អែក​តាម​ការ​សារភាព​អំឡុង​ពេល​នីតិវិធី​សាកសួរ​ដោយ​សមត្ថកិច្ច​នៃ​ស្នងការ​ខេត្ត​រតនៈគិរី។​ ក៏​ប៉ុន្តែ​អ្នក​វិភាគ​ចាត់​ទុក​ថា​ ពាក្យ​បដិវត្តន៍​នេះ​មិនមែន​ស្ថិត​ក្នុង​ន័យ​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ជាតិ។​ ប៉ុន្តែ​ជា​ការ​ផ្លាស់​ប្តូរ​ និង​កែ​ប្រែ​ពី​ផល​អវិជ្ជមាន​មក​ជា​វិជ្ជមាន​វិញ។​ ទន្ទឹម​នឹង​នេះ ​ករណី​លោក​ ថេង សាវឿន​ អ្នក​វិភាគ​យល់​ថា​ សកម្មជន​រូប​នេះ​មិន​មាន​អំណាច​ ឬ​ឥទ្ធិពល​ឯណា​ធ្វើ​បដិវត្តន៍​ទម្លាក់​រដ្ឋាភិបាល​អ្វី​ឡើយ។​
    13 min
  • តើព្រឹត្តិការណ៍ស៊ីហ្គេម បានបណ្តុះស្មារតីឱ្យពលរដ្ឋខ្មែរចាប់អារម្មណ៍លើវិស័យកីឡាជាងមុន?
    ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២​នៅ​កម្ពុជា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ក្រោយ​អត្តពលិក​មក​ពី​បណ្តា​ប្រទេស​ទាំង​១១​បាន​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ជិត​កន្លះ​ខែ។ ​គេ​សង្កេត​ឃើញ​ថា​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​ស្ទើ​គ្រប់​ប្រភេទ​កីឡា ​និង​វិញ្ញាសា​ហើយ​ថែម​ទាំង​យល់​ដឹង​ពី​ប្រភេទ​កីឡា​នីមួយៗ​ថែម​ទៀត​ ពិសេស​កីឡា​លំដាប់​អូឡាំពិក។​ តែ​យ៉ាងណា​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​វិភាគ​យល់​ថា​ ការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​លើ​ប្រភេទ​កីឡា​នីមួយៗ​គឺ​ជា​ផ្នែក​មួយ​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស។​ ប៉ុន្តែ​ដើម្បី​ឱ្យ​វិស័យ​កីឡា​នៅ​កម្ពុជា​រីក​ចម្រើន​ លុះត្រាតែ​ ពលរដ្ឋ​សកម្ម​លើ​ការ​ចូលរួម​គ្រប់​សកម្មភាព​ជា​មួយ​កីឡាករ​ ហើយ​មិន​ត្រូវ​គាំទ្រ​តែ​មួយ​ឆាវ។​
    14 min
  • តើបក្សភ្លើងទៀនអាចមានសង្ឃឹមចូលរួមបោះឆ្នោតឆ្នាំ២០២៣បានទេក្រោយមានប្រតិកម្មពីអន្តរជាតិ?
    បណ្តាទូតប្រទេសប្រជាធិបតេយ្យ និងអង្គការសង្គមស៊ីវិលអន្តរជាតិ ដែលធ្វើការលើផ្នែកប្រជាធិប​​តេយ្យ និងសិទ្ធិមនុស្ស បានចេញមកប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានបដិសេធមិនទទួលយកការចុះបញ្ជីរបស់គណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងមួយដែលពួកគេគិតថា អាចចូល​​រួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយគណបក្ស​​កាន់​អំណាច។ ប៉ុន្តែយ៉ាងណាគណបក្សឆាំងមួយនេះ នៅមានឱកាសមួយទៀតដែលបញ្ជាក់ថាអាចចូល​រួមការបោះឆ្នោតបានឬមិនបាន នោះគឺក្រុមប្រឹក្សាធម្មនុញ្ញ។
    13 min
  • តើការរៀបចំស៊ីហ្គេមលើកទី៣២ របស់កម្ពុជាត្រូវបានវាយតម្លៃយ៉ាងណា?
    ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានដំណើរការអស់រយៈពេលកន្លះខែ។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាជាលើកដំបូងសម្រាប់កីឡាតំបន់នេះ ត្រូវគេមើលឃើញថាបានទទួលនូវផ្លែផ្កាជាវិជ្ជមានច្រើន ជាងចំណុចខ្វះខាត ដោយកម្ពុជាបានធ្វើឲ្យប្រសើរឡើងនូវវិស័យកីឡារបស់ខ្លួន និងគោរពទៅតាមបទដ្ឋានរៀបចំជាអន្តរជាតិបានល្អពីដើមរហូតដល់ទីបញ្ចប់។
    13 min
  • ការបដិសេធការចុះបញ្ជីចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀនជាការសម្លាប់ប្រជាធិបតេយ្យឬ?
    គណបក្សភ្លើងទៀន ដែលគេចាត់ទុកថាជាគណបក្សប្រឆាំងស្រួចស្រាល់ជាងគេនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះកាលពីថ្ងៃទី១៥​ ខែឧសភាថ្មីៗនេះ។ ភាពចម្រូងចម្រាសរវាងគណបក្សភ្លើងទៀន និងគ.ជ.ប គឺស្ថិតនៅលើឯកសារនៃការចុះបញ្ជី ជាហេតុនាំឲ្យមានទស្សនៈខ្លះយល់ឃើញថាជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។ តើវាជាការពិតឬយ៉ាងណា?
    12 min
  • កម្តៅនយោបាយកំពុងតានតឹង ធ្វើឲ្យស្ថានការណ៍បោះឆ្នោតប្រែប្រួលបែបណា?
    កម្តៅនយោបាយ បានកើនឡើងមួយរំពេច នៅពេលដែលគណបក្សភ្លើងទៀនបានប្រកាសពីគម្រោងជួបជុំតស៊ូមតិ ប្រសិនបើគ.ជ.ប បន្តបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនចំពោះការចូលរួមការបោះឆ្នោតថ្នាក់ជាតិ២០២៣។ បណ្តាអ្នកវិភាគខ្លះយល់ថា ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅបាន បើទោះជាគណបក្សភ្លើងទៀនមិនបានចូលរួមក៏ដោយ។ រីឯខ្លះយល់ថា ស្ថានការណ៍បោះឆ្នោតខាងមុខ គួរតែប្រព្រឹត្តទៅដោយស្មើភាព។ តើស្ថានការន៍បោះឆ្នោតប្រែប្រួលបែបណាឬទេ?​
    14 min
  • តើការប្រើកីឡាករកូនកាត់ប្រកួតតំណាងឲ្យជាតិណាមួយជារឿងធម្មតា?
    សារ​ព័ត៌​មាន​បរទេស​មួយ​ចំនួន​ រិះ​គន់​ថា ​កម្ពុជា​បាន​ប្រើ​កីឡា​ករ​បរទេស​ មក​លេង​តំ​ណាង​ឲ្យ​កម្ពុជា ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្មារតី​កីឡា ​អាស៊ាន​។​ ការ​លើក​ឡើង​នេះ​ ដោយសារ​តែ​កីឡាករ​កូន​កាត់​តំ​ណាង​ឲ្យ​កម្ពុជា​ទាំង​នោះ ​ដណ្តើម​បាន​មេដាយ​មាស​ជូន​កម្ពុជា​។​ ប៉ុន្តែ​សម្រាប់​ភាគី​កម្ពុជា​ ចាត់​ទុក​ថា ​ការ​លើក​ឡើង​នេះ​​ដោយ​សារ​តែ​ពួកគេ​ប្រកួត​ចាញ់​កីឡាករ​ខ្មែរ​ ហើយថា​នេះ​ជា​រឿង​ធម្មតា ពីព្រោះ​ប្រទេសមួយ​ចំនួន​ក៏​មាន​កីឡា​ករ​កូន​កាត់​មក​ចូល​រួម​ប្រកួត​តំណាង​ឲ្យ​ជាតិ​សាសន៍​របស់​ខ្លួន​ដែរ​។
    13 min
  • ហេតុអ្វីបានជានៅមានការយកលុយរត់ការចូលក្របខណ្ឌរដ្ឋបន្តកើតមានក្នុងសង្គមកម្ពុជា?
    ករណី​យក​លុយ​រត់​ការ​ជា​ថ្នូរ​បាន​ចូល​ក្រប​ខណ្ឌ​រដ្ឋ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា​ កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​សង្គម​កម្ពុជា ​នៅ​ពេល​ណា​ដែល​ក្រសួង​ស្ថាប័ន​ចាប់​ផ្ដើម​ប្រកាស​ជ្រើសរើស​មន្រ្តី​រាជការ។​ ជាក់​ស្ដែង​ថ្មីៗ​នេះ ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១១គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ករណី​មន្ត្រី​ពន្ធនាគារ​ម្នាក់​ ដែល​បាន​បោក​លុយ​ពួក​គេ​ជិត​ ១០ម៉ឺន​ដុល្លារ​ ក្រោម​ហេតុ​ផល​ថា​ ជួយ​រត់​ការ​ឲ្យ​ពួក​គេ​បាន​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​។​
    11 min
  • តើជាប្រជាធិបតេយ្យឬក៏ច្រើនពេកសម្រាប់កម្ពុជា ដែលមានគណបក្សចំនួន២០ចូលរួមការបោះឆ្នោត?
    គណបក្សនយោបាយចំនួន១១ ក្នុងចំណោម២០គណបក្ស ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសទទួលស្គាល់កាលពីថ្ងៃអង្គារម្សិលមិញបន្ទាប់ពីគណបក្សទាំងនោះបានចុះបញ្ជីជាគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៧ ជាបន្តបន្ទាប់។ ក្រៅពីនេះគណបក្សចំនួន៩ទៀត ក្នុងនោះមានគណបក្សភ្លើងទៀនផងដែរ បានស្ថិតនៅក្នុងដំណាក់កាលនៃការពិនិត្យឯកសាររបស់ គ.ជ.ប។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners