ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីអត្រាសិស្សពូកែទូទាំងប្រទេសនៅភ្នំពេញទាបជាងអត្រាសិស្សពូកែតាមខេត្ត?
    សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅបង្ហាញថា សិស្សពូកែទូទាំងប្រទេសសម្រាប់ថ្នាក់ទី៩ ដែលជាថ្នាក់ប្រលងឌីប្លូម និងថ្នាក់ទី១២ ដែលត្រូវប្រលងបាក់ឌុប អត្រាសិស្សពូកែនៅភ្នំពេញមានការធ្លាក់ចុះខ្លាំងបើធៀបទៅនឹងឆ្នាំកន្លងទៅ។ សម្រាប់មុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី១២ មានសិស្សនៅភ្នំពេញតែ៤រូបគត់ដែលជាប់ចំណាត់ថ្នាកសិស្សពូកែក្នុងចំណោម៣០នាក់ ហើយមានសិស្សតែ៣នាក់គត់ដែលជាប់ជាសិស្សពូកែទូទាំងប្រទេសទាំង៣មុខវិជ្ជា ក្នុងចំណោមសិស្សពូកែ៣០នាក់។ ក្រៅពីនេះសិស្សានុស្សិសតាមខេត្តផ្សេងៗបានជាប់ចំណាត់ថ្នាក់ជាសិស្សពូកែទូទាំងប្រទេស ក្នុងនោះខេត្តព្រៃវែងច្រើនជាងគេ ក្នុងចំណោមសិស្សពូកែ៦០នាក់នៃថ្នាក់ទី៩ និងទី១២។
    13 min
  • តើគោលនយោបាយ«បញ្ចកោណ»ថ្មីរបស់រដ្ឋាភិបាល អាចជួយឱ្យកម្ពុជារីកចម្រើនខ្លាំងជាងមុនទេ?
    លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ក្នុងអាណត្តិទី៧ រដ្ឋាភិបាលនឹងរៀបចំគោលនយោបាយយុទ្ធសាស្រ្តថ្មី គឺយុទ្ធសាស្ត្របញ្ចកោណ ដោយជំនួសយុទ្ធសាស្ត្រចតុកោណចាស់។ ការផ្លាស់ប្តូរគោលនយោបាយថ្មីនេះ​ បើតាមលោក ហ៊ុន សែន គឺធ្វើឡើងដើម្បីឆ្លើយតបទៅតាមការវិវត្តនៃស្ថានការពិភពលោក និងក៏ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជុំវិញផែនការយុទ្ធសាស្ត្របញ្ចកោណនេះ អ្នកជំនាញលើផ្នែកគោលនយោបាយសាធារណៈចាត់ទុកថា ជាកំណែទម្រង់ទាន់តម្រូវការសេដ្ឋកិច្ចសង្គម និងពិភពលោក។ ក៏ប៉ុន្តែ អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មីត្រូវអនុវត្តគោលនយោបាយថ្មីនេះឱ្យមានប្រសិទ្ធិភាព និងបំពេញចំណុចខ្វះខាតដែលមានក្នុងគោលនយោបាយចាស់។
    14 min
  • ហេតុ​អ្វី​កម្ពុជា​នៅ​តែ​ជាប់​ក្នុង​«បញ្ជី​ខ្មៅ​»​នៃ​ការ​ជួញ​ដូរ​មនុស្ស​៣​ឆ្នាំ​ជាប់​គ្នា?
    ក្រ​សួង​ការ​បរ​ទេស​អាមេរិក​ កាល​ពីថ្ងៃ​សុក្រ​ បាន​ដាក់​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​៣​ នៃ​ការ​ដួញ​ដូរ​មនុស្ស​ ដែល​មាន​ន័យ​ថា​រដ្ឋាភិបាល​មិន​បាន​បំ​ពេញ​តាម​ស្តង់ដារ​អប្បបរា​ដើម្បី​ការ​លុប​បំ​បាត់​ការ​ជួញ​ដូរ​មនុស្ស ​និង​មិន​បាន​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​នោះ​ឡើយ​។​ សម្រាប់​មន្ត្រី​កម្ពុជា​ ការ​វាយ​តម្លៃ​បែប​នេះ​គឺ​ស្មើ​នឹង​ការ​ដាក់​ទណ្ឌកម្ម ​និង​មិន​បាន​ទទួល​ស្គាល់​ទាល់​តែ​សោះ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​។​ ហេតុ​អ្វី​កម្ពុជា​នៅ​តែ​​ជាប់​ក្នុង​«បញ្ជីខ្មៅ​»នៃ​ការ​ជួញ​ដូរ​មនុស្ស​៣​ឆ្នាំ​ជាប់គ្នា​?​
    13 min
  • វិវាទរវាងពលរដ្ឋ និងអ្នករកស៊ីដីឡូតិ៍ គួរពន្លឿនដំណោះស្រាយជាងការចោទដាក់គ្នា
    បញ្ហាវិវាទដីធ្លីរវាងពលរដ្ឋ និងអ្នករកស៊ីដីឡូត៍ចាប់ផ្តើមកក្រើកសារជាថ្មី បន្ទាប់ពីពលរដ្ឋជាង៣០០គ្រួសាររស់នៅក្នុងខេត្តកំពត បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនលក់ដីឡូតិ៍ពិភពដីមាស ​ជុំវិញករណីឆបោកប្រាក់អតិថិជនជិត៦លានដុល្លារ។ ក្នុងសំណុំរឿងនេះ សង្គមស៊ីវិល និងអ្នកធ្វើការក្នុងវិស័យអចលនទ្រព្យ ជុំរុញឱ្យអាជ្ញាធរខេត្តពន្លឿននិតិវិធីដោះស្រាយ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវផលប្រយោជន៍របស់ពលរដ្ឋដែលរងគ្រោះ។ ក្រៅពីជុំរុញការដោះស្រាយតាមផ្លូវច្បាប់ អ្នកជំនាញផ្នែកអចលនទ្រព្យក៏ស្នើឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នរាល់ការវិនិយោគនានាដែលអាចផ្តល់ចំណេញលឿន ពីព្រោះផលចំណេញទាំងនោះជាអន្ទាក់វណ្ឌកផ្នែកហិរញ្ញវត្ថុទៅវិញ។
    13 min
  • តើភ្លើងឆេះដល់ជើងខោលោក សម រង្ស៊ី?
    លោក​ ហ៊ុន​ សែន ​កាល​ពី​ម្សិល​មិញ ​បាន​អះ​អាង​ថា​ភ្លើង​បាន​ឆេះ​ដល់​ជើង​ខោ​លោក​ សម​ រង្ស៊ី​ ហើយ ​ខណៈ​​ដែល​អ្នក​គាំទ្រ​មេ​ដឹក​នាំ​បក្ស​ប្រ​ឆាំង​រូប​នេះ​បន្ត​ចុះ​ចូល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​។​ ប៉ុន្តែ​អ្នក​វិភាគ​យល់​ឃើញ​ផ្ទុយ​នេះ ​ពី​ព្រោះ​យុទ្ធ​សាស្ត្រ​នយោ​បាយ​ បើ​កាល​ណា​គូ​ប្រជែង​អស់​កម្លាំង នោះ​គូ​ប្រឆាំង​ក៏​មិន​ខ្វល់​នោះ​ឡើយ​។​
    13 min
  • កម្ពុជា៖ស្ត្រីប្រកបសេវាផ្លូវភេទគួរមានច្បាប់គ្រប់គ្រងជាក់លាក់ទេ?
    ស្ត្រី​ជាង​៣០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិសែនជ័យ​ ប្រមូល​យក​មក​អប់រំ​ណែនាំ ​ក្រោយ​ពួកគេ​បាន​ប្រកប​សេវាកម្ម​ផ្លូវភេទ​នៅ​តាម​ដង​ផ្លូវ​សាធារណៈ។ ​អាជ្ញាធរ​ខណ្ឌ​បាន​ចាត់ទុក​សកម្មភាព​នេះ​ នាំ​ឲ្យ​ខូចសណ្ដាប់ធ្នាប់​ និង​ផ្ទុយ​ពី​ច្បាប់។​ ប៉ុន្តែ​ទង្វើ​របស់​អាជ្ញាធរ​បាន​រង​ការ​រិះគន់​ពី​សាធារណជន​នៅ​លើ​បណ្ដាញ​សង្គម។​ តើ​នៅ​កម្ពុជា​គួរ​មាន​ច្បាប់​ជួយ​សម្រួល​ដល់​ស្រ្តី​ប្រកប​សេវាកម្ម​ផ្លូវភេទ​ ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដែរ​ឬទេ?​
    13 min
  • តើគណបក្សភ្លើងទៀនប្រឈមអាចនឹងការរំលាយទេប្រសិនបើលោក សម រង្ស៊ី មិនដកថយ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានរំលាយគណបក្សភ្លើងទៀនបន្ថែមទៀត ប្រសិនបើសកម្មជនគណបក្សប្រឆាំងនៅខាងក្នុងប្រទេសធ្វើតាមការបញ្ជាពីអ្នកនៅខាងក្រៅ ដែលក្នុងន័យនេះគេយល់ឃើញថាសំដៅទៅលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។ ជាការកត់សម្គាល់ចាប់តាំងពីគណបក្សភ្លើងទៀនត្រូវបានផាត់ចោលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដោយខ្វះឯកសារដើម លោក សម រង្ស៊ី និងសកម្មជនប្រឆាំងនៅក្រៅប្រទេស បានបើកយុទ្ធនាការតាមបណ្តាញសង្គមកុំឲ្យប្រជាជនទៅបោះឆ្នោត ឬទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោល។ ចំណុចនេះធ្វើឲ្យមានប្រតិកម្មខ្លាំងៗពីលោក ហ៊ុន សែន។
    13 min
  • ភាពតានតឹងនយោបាយបច្ចុប្បន្ន៖ តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសពិតជាកាន់តែសំខាន់ឬ?
    លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៤ ខែមិថុនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការរារាំងគណបក្សភ្លើងទៀន មិនឲ្យចូលរួមក្នុងការបោះឆ្នោតបង្ហាញថាកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ​ថ្ងៃ២៣ ខែតុលា ​ឆ្នាំ១៩៩១ កាន់តែ​មានសារៈសំខាន់ឡើង។ សំខាន់ដោយលោកលើងឡើងចំនួន២ផ្នែក គឺទី១ ការរៀបចំឲ្យមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។ ទី២ គឺនយោបាយក្រៅប្រទេសរបស់កម្ពុជា ត្រូវឈរលើឯករាជ្យភាព និងអព្យាក្រិតភាព។ អ្នកវិភាគនយោបាយខ្លះសម្តែងការគាំទ្រ តែខ្លះទៀតថាមិនចាំបាច់។
    14 min
  • តើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាយុទ្ធសាស្ត្រផ្តាច់ផ្លូវនយោបាយរបស់ក្រុមប្រឆាំងឬ?
    នាពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឱ្យប្រធានព្រឹទ្ធសភា និងរដ្ឋសភាជួយរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយតម្រូវឲ្យអ្នកដែលចង់ឈរឈ្មោះឲ្យគេបោះឆ្នោត ត្រូវទៅបោះឆ្នោតលើកដំបូងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រសិនជាចង់ឈរឈ្មោះឲ្យគេបោះឆ្នោតក្រោយៗទៀត។ បើតាមលោក ហ៊ុន សែន បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌កំពុងរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ។ ការស្នើឱ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោតភ្លាមៗ ពិសេសនៅងាកមុនការបោះឆ្នោតថ្នាក់ជាតិនេះ សម្រាប់លោក ហ៊ុន សែន គឺដើម្បីឆ្លើយតបទៅនឹងចលនាអ្នកនយោបាយប្រឆាំងដែលកំពុងបើកយុទ្ធនាការមិនទៅបោះឆ្នោត ខណៈលោកចាត់ទុកការធ្វើវិសោធនកម្មច្បាប់នាពេលនេះ នឹងវាយចំកញ្ចប់មាត់ ឬវាយផ្តាច់ព្រ័ត្រចំពោះក្រុមបក្សប្រឆាំង។ ដូច្នេះ តើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាយុទ្ធសាស្ត្រផ្តាច់ផ្លូវនយោបាយរបស់ក្រុមបក្សប្រឆាំងឬយ៉ាងណា?
    13 min
  • តើជាការចាំបាច់ទេក្នុងការបង្កើតឲ្យមានកម្លាំងប្រជាការពារ?
    ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារកន្លងទៅ បានបើកកិច្ចប្រជុំមួយស្តីពីការឆ្លងសេចក្ដីព្រាងវិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អង្គប្រជុំបានលើកឡើងពីប្រវត្តិ សកម្មភាពការងារ និងគុណសម្បត្តិផ្សេងៗរបស់ប្រជាការពារ ដែលបានចូលរួមជួយដល់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ ក៏ប៉ុន្តែការបំពេញតួនាទីរបស់ប្រជាការពារកន្លងទៅ ក៏ត្រូវបានរិះគន់ផងដែរ នៅពេលដែលពួកគេអនុវត្តលើសពីអ្វីដែលគួរធ្វើ។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners