ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើ​ការ​បញ្ចេញ​រថយន្ត​រដ្ឋ​ដឹក​កម្មករ​ទៅ​បោះ​ឆ្នោត​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​ឬ​ទេ​?
    ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​បញ្ចេញ​រថយន្ត​ក្រុង​ជាង​៣០០​គ្រឿង​ដើម្បី​កម្មករ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​។​ នេះ​ជា​ករណី​កម្រ​មួយ​ដែល​រដ្ឋាភិបាល​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ឲ្យ​បាន​ទៅ​បោះ​ឆ្នោត​។​ អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ លើក​ឡើង​ថា ​ការ​ប្រើ​មធ្យោ​បាយ​រដ្ឋ​ដឹក​អ្នក​ទៅ​បោះ​ឆ្នោត​មិន​ខុស​ច្បាប់​ទេ​នោះ​ទេ​ ប៉ុន្តែ ​ខុស​ច្បាប់​ប្រសិន​បើ​រក​ឃើញ​ថា​ ការ​ប្រើ​មធ្យោ​បាយ​សាធារណៈ​បែប​នេះ​ដើម្បី​ដឹក​តែ​អ្នក​ទៅ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ណា​មួយ​នោះ​។​
    12 min
  • តើសន្លឹកឆ្នោតមិនបានការច្រើនអាចជះឥទ្ធិពលដល់ការបោះឆ្នោតនៅកម្ពុជាទេ?
    ជាការកត់សម្គាល់ ចាប់តាំងពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំមួយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ក្នុងប្រទេសកម្ពុជា ត្រូវបានផាត់ចោលក្រោមហេតុផលខ្វះឯកសារ ភាពចម្រូងចម្រាសរវាងការជំរុញឲ្យទៅបោះឆ្នោត និងការរារាំងទៅបោះឆ្នោត ឬជំរុញទៅបោះឆ្នោតដែរដោយគូសសន្លឹកឆ្នោតចោលបានកើតមានឡើងជាហូរហែរ។ ការប្រទាញប្រទង់គ្នារវាងសញ្ញាខ្វែង(X) និងសញ្ញាគ្រីស(√) បានបន្តកាន់តែខ្លាំងឡើងៗ តាមរយៈការផ្សព្វផ្សាយរបស់សកម្មជនប្រឆាំងនៅក្រៅប្រទេសលើបណ្តាញសង្គម ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ចេញការព្រមានដាក់ទោស និងពិន័យដល់អ្នកញុះញង់។
    13 min
  • តើ​ការ​អំ​ពាវ​នាវ​របស់​កម្ពុជា​កុំ​ប្រើ​គ្រាប់​បែក​ចង្កោម​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​មាន​ទម្ងន់​កម្រិត​ណា?
    ប្រទេស​កម្ពុជា បាន​អំពាវ​នាវ​ដល់​ប្រធា​នាធិប​តី​អាមេរិក​ដែល​ជា​អ្នក​ផ្តល់ ​និង​ប្រធា​នាធិប​តី​អ៊ុយ​ក្រែន​ដែល​ជា​អ្នក​ទទួល​កុំ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​សង្រ្គាម​ជា​មួយ​រុស្ស៊ី ​ដោយ​ចាត់​ទុក​ថា​ អ្នក​រង​គ្រោះ​ពិត​ប្រាកដ​គឺ​ប្រជា​ជន​​អ៊ុយ​ក្រែន​តែម្តង​។​នេះ​បើ​តាម លោក ហ៊ុន សែន។ ការ​អំពាវ​នាវ​នេះ ​គឺដោយ​សារ​តែ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​គ្រាប់​បែក​ចង្កោម​ឲ្យ​ទៅ​អ៊ុយ​ក្រែន​ដើម្បី​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​រុស្ស៊ី​។​ តើសារ​អំពាវ​នាវ​របស់​កម្ពុជា​មាន​ទម្ងន់​កម្រិត​ណា ​គ្រាដែល​កម្ពុជា​ធ្លាប់​រង​គ្រោះ​ដោយសារ​តែ​គ្រាប់​បែក​ចង្កោម​នេះ​កាល​ពី​សម័យ​សង្គ្រាមនោះ?​
    10 min
  • តើមានការចាំបាច់យ៉ាងណាក្នុងការពន្យល់ពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត?
    ជា​ការ​ឆ្លើយ​តប​នឹង​សភាពការណ៍​ ដែល​អ្នក​នយោបាយ​ប្រឆាំង​ក្រៅ​ប្រទេស​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ចេញ​សារ​សំឡេង​មួយ​ដោយ​ស្នើ​ឲ្យ​មាន​ការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​គូស​ឲ្យ​បាន​ត្រឹមត្រូវ។​ មិន​ថា​តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ​ហ៊ុន សែន ​ក៏​បាន​ស្នើ​ឲ្យ​បក្ស​ដទៃ​ទៀត​ ត្រូវ​ចេះ​ពន្យល់​ពលរដ្ឋ​ឲ្យ​គូស​សន្លឹក​ ដើម្បី​ឲ្យ​សន្លឹក​ឆ្នោត​ទាំង​នោះ​ជា​សន្លឹក​ឆ្នោត​បាន​ការ។​ តើ​មាន​ការ​ចាំ​បាច់​យ៉ាង​ណា​ក្នុង​ការ​ពន្យល់​ពលរដ្ឋ​ឲ្យ​ចេះ​គូស​សន្លឹក​ឆ្នោត?​
    13 min
  • តើជាការសក្តិសមឬទេ ដែលកម្ពុជាជាប់ជាប្រទេសមានកម្រិតសន្តិភាពមធ្យម?
    ប្រទេស​កម្ពុជា​ត្រូវ​បាន​វិទ្យាស្ថាន​សេដ្ឋកិច្ច​ និង​សន្តិភាព​កាល​ពី​ពេល​ថ្មីៗ​នេះ​ ចាត់​បញ្ជូល​ទៅ​ក្នុង​ចំណោម​ប្រទេស​ ដែល​មាន​កម្រិត​សន្តិភាព​មធ្យម​ ដោយ​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី៦​ ក្នុង​ចំណោម​ប្រទេស​ប្រជាជាតិ​អាស៊ាន​ទាំង​១០​ និង​លេខ​រៀង​ទី៧៣​ ក្នុង​ចំណោម​ប្រទេស​១៦៣ ​នៅ​លើ​ពិភពលោក។​ តើ​កម្ពុជា​ ពិត​ជា​សក្តិសម​ទទួល​បាន​ចំណាត់​ថ្នាក់​បែប​នេះ​ ឬ​យ៉ាង​ណា?​
    13 min
  • តើជាការប្រឈមសម្រាប់សង្គមទេ នៅពេលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ខាងផឹកស្រា?
    កម្ពុជាឈរនៅលេខរៀងទី៣ ដែលមានប្រជាជនផឹកស្រាច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣៦ នៅលើពិភពលោក ពោលគឺប្រជាជនកម្ពុជាម្នាក់អាចផឹកស្រាបាន ២១.៧លីត្រ។ នេះបើយោងតាមរបាយការណ៍របស់ Wisevoter។ បញ្ហាផឹកស្រានេះ អ្នកជំនាញខាងវិស័យសុខាភិបាលកត់សម្គាល់ឃើញថា នៅកម្ពុជាពិតជាមានអ្នកផឹកស្រាច្រើនមែន ដែលជាចំណែកមួយបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចណ៍ និងប៉ះពាល់សុភាពជាដើម។ តែមន្រ្តីក្រសួងពាណិជ្ជកម្មវិញ ថាផលិត​ផលគ្រឿងស្រវឹងនេះពុំមានផលប៉ះពាល់ដូចថ្នាំជក់ ដែលប្រកាសដោយអង្គការសុខភាពពិភពលោកឡើយ។
    13 min
  • តើ​កម្ពុជា​នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ណា ​បន្ទាប់​ពី​ហាម​សមា​ជិក​កំពូល​របស់​Meta​ចូល​កម្ពុជា​?
    បន្ថែម​ពី​ការ​បណ្តេញ​តំ​ណាង​ក្រុម​ហ៊ុន​Meta​ ឬ​ហ្វេសប៊ុក​ចេញ​ពី​កម្ពុជា​នោះ ​រដ្ឋាភិបាល​បាន​ចេញ​បំរាម​មិនឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​របស់​ក្រុម​ហ៊ុន​ល្បី​ឈ្មោះ​មួយ​នេះ​មក​ជាន់​ទឹក​ដី​កម្ពុជា​ឡើយ​។​ ចំ​ណាត់​ការ​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​ព្យូរ​គណនី​ហ្វេស​ប៊ុក​របស់​លោក ​ហ៊ុន ​សែន​។​ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​ យល់ថា ​ចំ​ណាត់​នេះ​​នឹង​ធ្វើ​ឲ្យ​កម្ពុជា​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ត្រ​ឡប់​មក​វិញ​ ខណៈ​សមា​ជិក​កំពូល​របស់​ក្រុម​ហ៊ុន​នេះ​មាន​ឥទ្ធិពល​នៅ​លើ​ឆាក​អន្តរ​ជាតិ​។​
    12 min
  • អ្វីទៅជាដំណោះស្រាយដើម្បីបញ្ចៀសជំនន់ទឹកភ្លៀងដ៏អាក្រក់លិចលង់ទីក្រុងភ្នំពេញ?
    ភ្លៀងមួយមេធំកាលពីថ្ងៃចន្ទកំរិតជាង១០០មីលីម៉ែត្រ គឺជាវិញ្ញាសារមួយសម្រាប់អាជ្ញាធររាជធានីភ្នំពេញនៅក្នុងរដូវវស្សាឆ្នាំនេះ ដោយសារតែតំបន់មួយចំនួនដែលធ្លាប់លិចតិចៗបែជាលិចខ្លាំង ហើយតំបន់មួយចំនួនទៀតមិនដែលធ្លាប់លិចបែជាលិចលង់ផងដែរ។ អ្នកឃ្លាំមើលសង្គមតែបន្ទោសទៅលើការអភិវឌ្ឍន៍ដោយលុបបឹងធម្មជាតិ ដែលជាកន្លែងស្តុបទឹក តែអាជ្ញាធរតែងតែមានហេតុផលផ្សេងពីនេះ ខណៈដែលភ្លៀងកាលពីថ្ងៃចន្ទ ត្រូវអាជ្ញាធរពន្យល់ថាជាភ្លៀងធំមិនដែលធ្លាប់មាន ហើយអាជ្ញាធរក៏បានប្តេជ្ញារិះរកវិធីទប់ស្កាត់បាតុភូតដែលនឹងអាចកើតឡើងដុចគ្នានេះ ឬធ្ងន់ជាងនេះនៅថ្ងៃក្រោយផងដែរ។
    12 min
  • តើ​កម្ពុជា​ខាត​និង​ចំ​ណេញ​អ្វី​ខ្លះ​ចំ​ពោះ​ការ​បណ្តេញ​តំណាង​ហ្វេស​ប៊ុក​ចេញ​ពី​កម្ពុជា​?
    តំ​ណាង​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ​ខណៈ​ដែល​លោក​ ហ៊ុន ​សែន​ ប្រកាស​ថា​ឈប់​ប្រើ​ហ្វេស​ប៊ុក ​ស្រប​ពេល​ក្រុម​ហ៊ុន​នេះ​ពិចារ​ណា​ព្យូរ​គណនី​ហ្វេស​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​៦​ខែ​។​ ការ​បណ្តេញ​តំ​ណាង​ក្រុម​ហ៊ុន​Meta​ ចេញ​ពី​កម្ពុជា ​គឺ​ត្រូវ​បាន​ក្រសួង​ប្រៃសណី​អះ​អាង​ថា​មក​ពី​ភាព​មិន​ប្រ​ក្រ​តី​នៃ​ការ​ផ្តល់​សេវា​ ការ​បង្កើត​គណនី​ក្លែង​បន្លំ​ ខ្វះ​តម្លា​ភាព​ និង​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ជា​ដើម​។​ ក្រុម​អ្នក​វិភាគ​យល់ថា​ ចំ​ណាត់​ការ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ច្រើន​ជាង​ចំ​ណេញ​។
    13 min
  • បើកម្ពុជាបន្ទាបតម្លៃលិខិតឆ្លងដែន នឹងបានប្រយោជន៍អ្វីខ្លះមកវិញ?
    ប្រទេសកម្ពុជា បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានលិខិតឆ្លងដែនថ្លៃជាងគេ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ យោងតាម​សេចក្តីសម្រេច​រួម​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តម្លៃលិខិតឆ្លងដែនសេវាធម្មតាមានតម្លៃ១០០ដុល្លារ ត្រូវរង់ចាំរយៈពេល១៥ថ្ងៃ។​ ដោយឡែក សេវាឆាប់រហ័សកម្រិតមធ្យមមានតម្លៃ១៥០ដុល្លារ នឹងត្រូវរង់ចាំរយៈពេល៧ថ្ងៃ និងសេវាឆាប់រហ័សកម្រិតខ្ពស់មានតម្លៃ២០០ដុល្លាររង់ចាំរយៈពេល១ថ្ងៃ។ ជុំវិញតម្លៃលិខិតឆ្លងដែនកម្ពុជានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានសង្គមចាត់ទុកថា ជាតម្លៃមួយថ្លៃ ដែលមិនអាចឱ្យពលរដ្ឋមួយចំនួនមានលទ្ធភាពទៅធ្វើបាន។ អ្នកជំនាញទាំងនេះ ស្នើឱ្យរដ្ឋាភិបាលគិតគូរត្រង់ចំណុចនេះ ឡើងវិញ ដោយកែសម្រួលតម្លៃមកនៅត្រឹមចន្លោះពី២០ដល់៤០ដុល្លារ ឬបន្ថយប្រមាណ៣០%នៃតម្លៃបច្ចុប្បន្ន។
    10 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners