ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ហេតុអ្វីរវាងអតិថិជនបង់រំលស់ជាមួយម្ចាស់បុរីខ្លះនៅតែមានបញ្ហាកើតមានមិនចេះចប់?
    វិវាទ​កើត​ឡើង​រវាង​ម្ចាស់​បុរី​ជាមួយ​អតិថិជន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​រវាង​អ្នក​ទិញ​ និង​អ្នក​លក់​ នៅ​តែ​បន្ត​កើត​មាន​មិន​ចេះ​ចប់​ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ គេ​កត់​សម្គាល់​ឃើញ​ថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដូចជាដី ផ្ទះ ​និង​បុរី​ជាដើម​ បាន​ដាំ​ក្បាល​ចុះ​មិន​អាច​ងើប​ឡើង​រួច​ឡើយ​មក​ទល់​នឹង​ពេលនេះ​ ជា​ហេតុធ្វើ​ឲ្យ​អ្នក​រក​ស៊ី​ខាងផ្នែក​អចលនទ្រព្យ​ខ្លះ​បាន​ដួល​រលំ​ដោយ​សារ​ក្ស័យធន​ និង​អតិថិជន​ទិញ​បង់​រំលស់​ដី​ ផ្ទះ​និង​បុរីខ្លះ ​ក៏​ពុំមាន​លទ្ធភាព​បង់​ ត្រូវ​ម្ចាស់​គេ​រឹប​អូស​យក​ទៅ​វិញ​។ កត្តាទាំង​នេះ​​ហើយនាំឲ្យមានវិវាទកើតឡើងរវាងអ្នករកស៊ីខាងផ្នែកអចលនទ្រព្យជាមួយអតិថិជនដែលជាអ្នកទិញឬបង់រំលស់។
    17 min
  • តើការព្រមានពីការវិលមកធ្វើនាយករដ្ឋមន្ត្រីវិញរបស់លោក ហ៊ុន សែន មានវិសាលភាពយ៉ាងណា?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទុកជាមុនថា លោកនឹងវិលមកធ្វើជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក​មានគ្រោះថ្នាក់ដល់ជីវិត ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មី នីតិកាលទី៧នេះ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកត្រូវតែវិលមកធ្វើជានាយករដ្ឋមន្ត្រីមួយរយៈ ដើម្បីទប់ស្កាត់កុំឲ្យប្រទេសកម្ពុជាមានភាពច្របូកច្របល់ ហើយលោកនឹងជ្រើសរើសបេក្ខ​ជន ដែលអាចធ្វើជានាយករដ្ឋមន្ត្រីបន្ត។ ប៉ុន្តែអ្នកវិភាគវិញថាករណីបង្ករឲ្យលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មីអាណត្តិទី៧នេះ មិនអាចទៅរួចឡើយ បើទោះបីជាមានការព្រមានទុកជាមុនពីសំណាក់លោក ហ៊ុន សែន ក៏ដោយ។
    16 min
  • តើយុវជនដែលមិនជាប់សាច់ឈាមថ្នាក់ដឹកនាំ នៅមានឱកាសកាន់មុខដំណែងធំៗរបស់រដ្ឋដែរឬទេ?
    ការ​ដាក់​បញ្ចូល​ឈាម​ថ្មី​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​កាន់​អំណាច​ឲ្យ​កាន់​តួនា​ទី​កំពូល​ៗ​របស់​ស្ថាប័ន​រដ្ឋ​បាន ​និង​កំពុង​ចេញ​រូប​រាង​ជា​បណ្តើរៗ​ហើយ​ ខណៈ​លោក​ ហ៊ុន ​សែន ​ប្រកាស​លា​ឈប់ ​ពី​នាយក​រដ្ឋ​មន្ត្រី​នៅ​ចុង​ខែ​នេះ​។​ ទន្ទឹម​គ្នា​នឹង​ចរន្ត​តែង​តាំង​អ្នក​បន្ត​វេន​ពី​ឳពុក​ទៅ​កូន​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​នោះ ​ក៏​មាន​សំណួរ​មួយ​បាន​ចោទ​ឡើង​ថា ​តើ​យុវ​ជន​ដែល​មិន​ជាប់​សាច់​ឈាម​ថ្នាក់​ដឹក​នាំ ​នៅ​មាន​ឱកាស​កាន់​មុខ​ដំ​ណែង​ធំៗ​របស់​រដ្ឋ​ដែរ​ឬ​ទេ​?
    13 min
  • តើការប្តូរក្បាលម៉ាស៊ីនធនាគារជាតិ អាចជួយឱ្យវិស័យហិរញ្ញវត្ថុកម្ពុជារីកចម្រើនកម្រិតណា?
    នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដើម្បីបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនជាងមុន។ លោកស្រី ជា សិរី ដែលបច្ចុប្បន្នជាអគ្គទេសាភិបាលនៃធនាគារជាតិជំនួសតំណែងឪពុក ជាបុគ្គលដែលមានបទពិសោធន៍ និងបានកសាងស្នាដៃជាច្រើនសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ជុំវិញការផ្លាស់ប្តូរនេះ​ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកធ្វើការលើវិស័យហិរញ្ញវត្ថុផ្ទាល់សង្ឃឹមថា វត្តមានថ្នាក់ដឹកនាំថ្មី នឹងអាចជួយជំរុញភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ពិសេសពង្រើកវិសាលភាពនៃការប្រើប្រាស់ប្រាក់រៀលខ្មែរ ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់ ពិសេសអតិផរណា។ តែយ៉ាងណា អ្នកជំនាញទាំងនេះស្នើឱ្យធនាគារជាតិបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋដើម្បីជៀសវាងពីការជាប់បំណុលវ័ណ្ឌក។
    14 min
  • នាយករដ្ឋមន្ត្រីថ្មី៖ លោក ហ៊ុន ម៉ាណែត ក្នុងក្រសែភ្នែកនៃទំនាក់ទំនងជាមួយបស្ចិមប្រទេស?
    សារព័ត៌មានលោកខាងលិច បានផ្តោតការចាប់អារម្មណ៍លើលោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាឆាប់ៗខាងមុខនេះ អំពីគោលនយោបាយការបរទេស និងការស្តារឡើងវិញនូវទំនាក់ទំនងឲ្យល្អប្រសើរជាមួយបស្ចិមប្រទេស។ ការលើកឡើងពីករណីទាំងនេះ គឺដោយសារតែ លោក ហ៊ុន ម៉ាណែត មានប្រវត្តិសិក្សាចេញពីសាលាយោធា West Point របស់សហរដ្ឋអាមេរិក ដែលជាហេតុនៃសារព័ត៌មានធំៗ កំពុងសម្លឹងមើលថា លោកនឹងអាចកែប្រែស្ថានភាពទំនាក់ទំនងជាមួយបស្ចិមប្រទេស នៅក្នុងកម្រិតណាមួយ។
    12 min
  • ហេតុអ្វីលោក ហ៊ុន សែន ប្រកាសផ្ទេរតំណែងយ៉ាងប្រញ៉ាប់ប្រញ៉ាល់ឲ្យលោក ហ៊ុន ម៉ាណែត?
    នៅក្នុងសេចក្តីថ្លែងការពិសេសតាមកញ្ចក់ទូរទស្សន៍ជាតិរយៈពេល៥០នាទី កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាលោកនឹងមិនបន្តធ្វើនាយករដ្ឋមន្ត្រីទៀតទេនៅក្រោយថ្ងៃទី២២ ខែសីហាខាងមុខ ហើយផ្ទេរតំណែងប្រមុខរដ្ឋាភិបាលអាណត្តិទី៧នេះ ឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងដឹកនាំរដ្ឋាភិបាលថ្មី ដែលមានសមាសភាពជាអ្នកបន្តវេនគណបក្សប្រជាជន។ ការប្រកាសលាពីតំណែងនាយករដ្ឋមន្ត្រីដែលលោកធ្លាប់កាន់ជាង៣៨ឆ្នាំនេះ ហើយផ្ទេរទៅឲ្យលោក ហ៊ុន ម៉ាណែត នេះ គឺដើម្បីធានាស្ថិរភាពនយោបាយ បំបាត់ការមន្ទិល និងកុំឲ្យយប់យូរសុបិន្តច្រើន។
    14 min
  • វត្តមានរបស់ព្រះអង្គម្ចាស់ចក្រាវុធ ពិតជាជួយឲ្យហ្វុនស៊ិនប៉ិចរះឡើងវិញឬ?
    លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បង្ហាញថាគណបក្សរាជានិយមហ្វុនស៊ិនប៉ិចអាចនឹងឈ្នះបាន៥អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប១២៥។ ការទទួលបានអាសនៈដ៏តិចតួចនេះ បានកើតឡើងជាលើកដំបូងបន្ទាប់ពីគណបក្សដែលធ្លាប់ឈ្នះឆ្នោតនៅឆ្នាំ១៩៩៣នេះ ខកខានមិនបានឈ្នះអាសនៈរដ្ឋសភាសូម្បីតែ១ ចំនួន៣អាណត្តិជាប់ៗគ្នា។ តើនេះជារបត់ថ្មីដែលហ្វុនស៊ិនប៉ិចចាប់ផ្តើមរះឡើងវិញ ក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធឬ?
    14 min
  • តើកម្ពុជាអាចប្រឈមអ្វីខ្លះ បន្ទាប់ពីសហរដ្ឋអាមេរិកប្រតិកម្មជុំវិញដំណើរការបោះឆ្នោត?
    ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧បានមួយថ្ងៃ សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញមកប្រតិកម្មជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា​ដោយចាត់ទុកការបោះឆ្នោតនៅកម្ពុជាមិនមានភាពសេរី និងយុត្តិធម៌។  តាមសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងការបរទេសអាមេរិកក៏ព្រមានផ្អាកការផ្តល់ជំនួយ និងរិតត្បិតទិដ្ឋាការមន្ត្រីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីដែលអាមេរិកយល់ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជុំវិញការព្រមានពីសហរដ្ឋអាមេរិក អ្នកតាមដានស្ថានការណ៍នយោបាយក្នុងស្រុកព្រួយបារម្ភពីការដាក់សម្ពាធកាន់តែខ្លាំងឡើយពីអន្តរជាតិ ដែលជៈផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម ទំនាក់ទំនងការទូត និងពាណិជ្ជកម្មផង។
    11 min
  • តើ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​២០២៣ មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច?
    បរិយា​កាស​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​មាន​ភាព​រលួន​ ស្ងៀម​ស្ងាត់​ ស្រងូត​ស្រង៉ាត់​។​ ភាគ​រយ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ខ្ពស់​ តែ​សន្លឹក​ឆ្នោត​គូស​ខ្វែង​ចោល​មាន​ច្រើន។ ​មនុស្ស​ដែល​គ្មាន​ភារ​កិច្ច​​បែរ​ជា​អាច​ចេញ​ចូល​ ឬ​នៅ​កៀក​នឹង​ការិយា​ល័យ​បោះ​ឆ្នោត ​និង​កត់​ឈ្មោះ ​ដែល​ច្បាប់​ហាម​ឃាត់​។​ ទាំង​អស់នេះ​គឺ​ជា​កត់​សំ​គាល់​របស់​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​នេះ​។​
    14 min
  • តើការបោះឆ្នោតនៅថ្ងៃទី២៣កក្កដា២០២៣ មានលក្ខណៈយ៉ាងដូចម្តេច?
    បរិយា​កាស​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​មាន​ភាព​រលួន​ ស្ងៀម​ស្ងាត់​ ស្រងូត​ស្រង៉ាត់​។​ ភាគ​រយ​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ខ្ពស់​ តែ​សន្លឹក​ឆ្នោត​គូស​ខ្វែង​ចោល​មាន​ច្រើន។ ​មនុស្ស​ដែល​គ្មាន​ភារ​កិច្ច​​បែរ​ជា​អាច​ចេញ​ចូល​ ឬ​នៅ​កៀក​នឹង​ការិយា​ល័យ​បោះ​ឆ្នោត ​និង​កត់​ឈ្មោះ ​ដែល​ច្បាប់​ហាម​ឃាត់​។​ ទាំង​អស់នេះ​គឺ​ជា​កត់​សំ​គាល់​របស់​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​នេះ​។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners