ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើរូបភាពនៃការប្រើប្រាស់ប្រព័ន្ធតុលាការលើសកម្មជនដីធ្លីអាចបន្តកើតមានដល់រដ្ឋាភិបាលថ្មីទៀតទេ?
    ថ្មីៗនេះសកម្មជនដីធ្លីប្រមាណ១០នាក់ នៅខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជន ត្រូវបានតុលាការសា​លាដំបូងខេត្តកោះកុង សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ក្រោមបទចោទបរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​ញុះ​ញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ រូបភាពនៃការប្រើប្រាស់ប្រព័ន្ធតុលាការមក​លើសកម្មជនដីធ្លីនេះ គេកត់សម្គាល់ឃើញថា នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជា។ សម្រាប់សង្គមស៊ី​​វិលវិញ ពួកគេមិនចង់ឃើញរូបភាពនៃការប្រើប្រាស់ប្រព័ន្ធតុលាការមកលើសកម្មជនដីធ្លីបន្តកើតមានសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះឡើយ។
    15 min
  • តើការធ្លាក់ចុះទំហំពាណិជ្ជកម្ម អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣?
    ទំហំសេដ្ឋកិច្ចកម្ពុជាជាមួយបណ្តាប្រទេសជាដៃគូមួយចំនួន នៅរយៈពេល៧ខែមកនេះ កំពុងជាប់បញ្ហាមិនគាប់ប្រសើរ ដោយទំហំពាណិជ្ជកម្មបានធ្លាក់ចុះប្រមាណ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ អ្នកតាមដានសេដ្ឋកិច្ច យល់ថា ការធ្លាក់ចុះនៃទំហំពាណិជ្ជកម្មកម្ពុជា ពេលនេះ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចជាសកល និងការរ៉ាំរ៉ៃនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាដើម។ ពើបប្រទះនឹងភាពអវិជ្ជមានយ៉ាងដូច្នេះ តើកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣អាចប្រែប្រួលខុសក្តីរំពឹងរដ្ឋាភិបាល ដែលព្យាករណ៍ថា មានរង្វង់៥.៦% ឬទេ?
    13 min
  • តើការចាប់ខ្លួនឧកញ៉ារកស៊ីវិស័យអចលនទ្រព្យមិនត្រឹមត្រូវធ្វើឲ្យជះឥទ្ធិពលយ៉ាងណាដល់ឧកញ៉ាដទៃទៀត?
    ឧកញ៉ាមួយចំនួនដែលរកស៊ីខាងវិស័យអចលនទ្រព្យ គេកត់សម្គាស់ឃើញថា ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់បញ្ជូនទៅតុលាការ ក្រោយបោកប្រាស់ទំនុកចិត្តប្រជាពលរដ្ឋដែលជាអតិថិជនរាប់រយគ្រួសារ​រួមមានឧកញ៉ា ជា សារ៉ន និងថ្មីៗនេះឧកញ៉ា ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាសជាដើម​។ ការចាប់ខ្លួនឧកញ៉ាទាំងនេះ ចង់ឬមិនចង់ក៏ប៉ះពាល់ដល់ងារឧកញ៉ាដទៃទៀត ដែលបាននិងកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសឧកញ៉ាដែលរកស៊ីខាងវិស័យអចលនទ្រព្យ ក្រោយសាធារ​ណ​ជនដឹងថាមានឧកញ៉ាខ្លះរកស៊ីបោកប្រាស់ពលរដ្ឋស្លូតត្រង់ធ្វើឲ្យខូចឈ្មោះដល់ងារជាឧកញ៉ា។ (សេង បារាំង)
    13 min
  • ហេតុអ្វី​រដ្ឋាភិបាល​គ្រោង​បញ្ចេញ​ប្រាក់​សន្សំ​ដើម្បី​ទូទាត់​ចំណាយ​ក្នុង​ឆ្នាំ២០២៣​នៅ​ពេល​នេះ?
    រដ្ឋាភិបាល​គ្រោង​បញ្ចេញ​ប្រាក់​សន្សំ​ប្រមាណ​៦០០​លានដុល្លារ​ដើម្បី​ចាក់​បំពេញ​បន្ថែម​ការ​ចំណាយ​ប្រចាំឆ្នាំ២០២៣​នេះ។  លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា​នេះថា វា​ជាផែន​ការ​ដែល​រដ្ឋ​បាន​គិតទុក​តាំង​ដើម​ទី​មក​ម្លេះ មិន​មែនធ្វើ​ឡើង​ភ្លាម​ភ្លេត​ទេ។ តែ​មតិ​មួយ​ទៀត​ថា ការ​ប្រើប្រាក់​សន្សំ​នៅ​ពេល​នេះ ទំនង​ជា​ជាប់​ទាក់​ទង​ស្ថានភាពក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​ជះ​ឥទ្ធិពល​លើ​ការ​បញ្ជា​ទិញ និង​ប្រពន្ធ​អនុគ្រោះ​ពន្ធជាដើម។
    15 min
  • តើរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត រំពឹងថាអាចធ្វើឲ្យស្ថានភាពនយោបាយប្រសើរជាងមុន?
    រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ អាចនឹងចាប់ផ្ដើមធ្វើកិច្ចកា​រ​ងាររបស់ខ្លួន ក្រោយពីព្រះមហាក្សត្រតែងតាំង និងក្រោយរដ្ឋសភាផ្ដល់សេចក្ដីទុកចិត្តក្នុងពេលដ៏ខ្លីខាងមុខនេះ។ សម្រាប់អ្នកវិភាគបញ្ហាសង្គម និងនយោបាយវិញ អ្នកខ្លះមិនរំពឹងថារដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ធ្វើឲ្យស្ថានភាពនយោបាយនៅកម្ពុជាមានភាពប្រសើរជាងអាណត្តិមុនៗឡើយ។ មិនរំពឹង ដោយសារពួកគេគិតថាការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនខុសអ្វីពីឪពុករបស់លោកនោះទេ។
    18 min
  • តើដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជាដើម្បីទាក់ចិត្តរដ្ឋាភិបាលថ្មីកម្ពុជា?
    នៅចុងសប្តាហ៍នេះ​ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក​ វ៉ាង​​ យី នឹងអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចិន។ ក្នុងដំណើរការទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរាប់ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិនសារជាថ្មី ប្រទេសកម្ពុជា សឹង្ហបុរី និងម៉ាឡេស៊ី គឺជាប្រទេសដំបូងគេដែលលោក វ៉ាង យី សម្រេចចិត្តមកបំពេញទស្សនកិច្ចដើម្បីរឹតចំណងការទូត លើផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ជាដើម។ ជុំវិញដំណើរទស្សនកិច្ចមកកម្ពុជានេះ អ្នកវិភាគភូមិសាស្ត្រនយោបាយចាត់ទុកថា ចិនកំពុងចាប់អារម្មណ៍ និងបង្កើនការយកចិត្តទុកដាក់ជាមួយកម្ពុជា ដើម្បីធានាបានថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងបន្តចាត់ទុកចិនជាមិត្តដែកថែក។
    14 min
  • ហេតុអ្វីតំបន់អភិរក្សឧទ្យានជាតិខ្លះត្រូវបានរដ្ឋាភិបាលពង្រីក និងខ្លះទៀតត្រូវបានបង្រួម?
    ទំហំផ្ទៃដីនៃ​ឧទ្យានជាតិ និងតំបន់​សំខាន់ៗជាច្រើនដូចជា ឧទ្យានជាតិបទុមសាគរ ឧទ្យានជាតិកែប ​ឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរជាដើម ត្រូវបានរដ្ឋាភិបាល​​សម្រេចកែសម្រួលជាបន្តបន្ទាប់ថ្មីៗនេះ។ ការកែប្រែនេះ ​ក្រោមហេតុផលធានាការគ្រប់​គ្រងបរិស្ថាន អភិរក្សជីវៈចម្រុះ​ ការប្រើប្រាស់​ធនធានធម្មជាតិដោយនិរន្តរភាព និងការរស់នៅ​ដោយចីរ​​ភាពស្របទៅតាមច្បាប់ ដោយក្នុងនោះមានតំបន់ខ្លះពង្រីកបន្ថែម និងមានតំបន់ខ្លះបង្រួមទៅវិញ។
    17 min
  • ផ្សោតដែលជិតផុតពូជមួយក្បាលទៀតងាប់ដោយសារជាប់មង
    ប្រជា​នេសាទ​បាន​ប្រទះ​ឃើញ​ផ្សោត​មួយ​ក្បាល​ជាប់​មង​ងាប់​នៅថ្ងៃ​ទី​០៩​ ខែ​សីហា នៅ​ភូមិ​រការ​កោងទី១​ ​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល។​ ជា​រៀង​រាល់​ឆ្នាំ ​ផ្សោត​ជា​ច្រើន​ក្បាល​ ត្រូវ​បាន​រក​ឃើញ​ងាប់​ ដែល​ខ្លះ​ជាប់​មង​  និង​ខ្លះ​ទៀត​មក​ពី​ ការប្រើ​ឧបករណ៍​ឆក់​។ ​នេះបើ​តាម​មន្ត្រី​បរិស្ថាន​ដែល​ធ្លាប់​អះអាង​ ខណៈ​ផ្សោត​ទឹក​សាប​នេះ​នៅ​សេស​សល់​តែ​៨៩​ក្បាលប៉ុណ្ណោះ ​ដែល​ជា​រក​ឃើញ​កាល​ពី​ឆ្នាំ​២០២២​។​ ករណី​ដែលកូន​​ផ្សោតទើប​ងាប់មួយក្បាលនៅថ្ងៃនេះ លោក សេង ទៀក នាយកអង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ​ WWF​ ពន្យល់ថា នេះជាលើកទី៣​ហើយ ដែលផ្សោតបំលាស់ទីឆ្ងាយ​ដើម្បី​រកចំណី​តែប្រឈមមុខនឹងគ្រោះថ្នាក់​បែបនេះ។
    2 min
  • តើការចាត់តាំងនាយករដ្ឋមន្ត្រីមុនប្រជុំសភាលើកដំបូង មានទាក់ទងផ្លូវច្បាប់យ៉ាងណាខ្លះ?
    បន្ទាប់ពី​មាន​ការ​ចាត់​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី ​មុន​ពេល​កោះ​ប្រជុំ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​លើក​ដំបូង​ និង​ចូល​ស្បថ​ កាន់​តំណែង​ដើម្បី​ទទួល​សុពល​ភាព​នោះ​ គឺ​សង្កេត​ឃើញ​ថា​ មាន​ប្រតិ​កម្ម​មួយ​ចំនួន​ហៅថា​ «​ជា​កូន​កើត​មុន​ឪ»​។​ ប៉ុន្តែ​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​ចាំ​ផ្ទះ ​បាន​បក​ស្រាយថា ​ការ​ចាត់​តាំង​នេះ​គឺ​ផ្អែក​ទៅ​លើ​មាត្រា​មួយ​ចំនួន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ មិនមែនជារឿងថ្មីឡើយ។​
    14 min
  • តើជំនួបរវាង​អតីតនាយករដ្ឋមន្ត្រីថៃ និងលោក ហ៊ុន សែន នៅប្រទេស​កម្ពុជា​​ពិតជាមិនប៉ះពាល់ដល់នយោបាយ?
    អតីតនាយករដ្ឋមន្ត្រីថៃគឺ លោក ថាក់ ស៊ីន និងប្អូនស្រី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីខួបកំណើតរបស់លោកនៅផ្ទះក្នុង​ក្រុងតាខ្មៅកាលពីថ្ងៃសៅរ៍​កន្លងទៅ​​។ ជំនួបនេះត្រូវបានអ្នកវិភាគខ្លះមើលឃើញថាជាជំនួបបែប​ឯកជន មិនប៉ះពាល់ដល់នយោបាយនៃប្រទេសទាំងពីរឡើយ។ ផ្ទុយទៅវិញ​​ អ្នកវិភាគខ្លះ លើកឡើង​ថា ជំនួបនេះបង្ហាញឱ្យឃើញពីស្តង់ដារនយោបាយដោយឡែក២ផ្សេងគ្នា​​​​ ដោយសារ លោក ថាក់ ស៊ីន និងប្អូនស្រី គឺជាអ្នកទោសនយោបាយថៃ ប៉ុន្តែអាចជាន់ទឹកដីខ្មែរបាន ប៉ុន្តែ​អ្នកទោសនយោបាយខ្មែរ បែរជាជាន់ទឹកដីថៃមិនបានទៅវិញ។
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners