ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើលោក ហ៊ុន ម៉ាណែត មានសមត្ថភាពយ៉ាងណា​ដើម្បី​​​​​ចូលរួមដោះស្រាយ​បញ្ហា​ក្តៅក្នុងតំបន់និងអន្តរជាតិ​​​?
    នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កំពុងមានវត្តមានចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅ ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ថ្នាក់ដឹកនាំ​ក្រុមប្រទេសអាស៊ានដែល​រួមមានកម្ពុជាផង បានលើកឡើង​មានជាអាទិ៍ បញ្ហាជម្លោះ​ដែនទឹកនៅ​សមុទ្រចិនខាងត្បូង និងជាពិសេសសំណុំរឿងភូមា ដែលថ្នាក់ដឹកនាំរបបសិក ត្រូវគេហាមឃាត់មិនឲ្យមានវត្តមាននៅក្នុងជំនួបកំពូលនេះ។ តើលោក ហ៊ុន ម៉ាណែត ប្រមុខដឹកនាំកម្ពុជាមានសមត្ថភាពយ៉ាងណាក្នុងការចូលរួមដោះស្រាយបញ្ហាក្តៅក្នុងតំបន់និងអន្តរជាតិនេះ​​?
    13 min
  • តើមានហេតុផលអ្វីខ្លះដែលនាំឲ្យក្រសួងអប់រំសម្រេចផ្អាកមិនឲ្យបើកសាលាឯកជនបន្ថែម?
    កាលពីពេលថ្មីៗនេះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានសម្រេច​ឲ្យផ្អាកបណ្តោះអាសន្នការបើកសាលាឯកជនបន្ថែម ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ បើតាមលោករដ្ឋមន្រ្តីកា​រ​សម្រេចផ្អាកនេះ គឺដើម្បីវាយតម្លៃគ្រូបង្រៀននៅសាលារដ្ឋដែលបានទៅបង្រៀននៅគ្រឹះ​ស្ថា​ន​សិក្សា​​ឯកជន​។ យ៉ាងណាមិញសម្រាប់អ្នកធ្វើកិច្ចការងារខាងវិស័យអប់រំ ពួកគេមានទស្សនៈយោបល់ផ្សេង​ៗ​គ្នាជុំវិញរឿងនេះផងដែរ។
    18 min
  • ហេតុអ្វីសកម្មភាពបង្កហិង្សារវាង«ក្មេងទំនើង»កម្រើកឡើងវិញនៅរយៈពេលចុងក្រោយនេះ?
    សកម្មភាព​បង្ក​ហិង្សា​វាយ​កាប់​គ្នា​រវាង​ក្មេង​ទំនើង​ រាប់​ទាំង​នៅ​សាលា​រៀន​ និង​ទីសា​ធារណៈ​ កំពុង​កើត​ឡើង​ច្រើន​នា​រយៈ​ពេល​ចុង​ក្រោយនេះ​។ ​អ្នក​តាម​ដាន​សង្គម​កត់​សំគាល់ថា  បញ្ហា​នេះ​អាច​មក​ពីការ​ប្រើ​គ្រឿង​ញៀន ​ការ​អប់រំ​សីលធម៌​សង្គម​ធ្លាក់​ចុះ​ រួម​ផ្សំ​នឹង​ការ​រង​ឥទ្ធិពល​អវិជ្ជ​មាន​នៅ​តាម​បណ្តាញ​សង្គម​។ យោង​តាម​ការ​សិក្សា​របស់​អង្គការ​យូនីសេស​បង្ហាញថា​ ក្មេង​ជំទង់​៥២% ​និយាយថា​ មាន​មិត្ត​ភ័ក្ត​ក្នុង​ក្រុម​គឺ​ជា​ក្មេង​ទំនើង​។ ​តាម​ការ​ស្ទង់​មតិ​នេះ ​បង្ហាញ​ទៀត​ថា​ ៨១% ​នៃ​ក្មេង​ជំទង់​ពួកគេ​ធ្លាប់​ផឹក​គ្រឿង​ស្រវឹង​ ខណៈ​៤៤% ​និយាយថា​ ពួកគេ​ធ្លាប់​ប្រើ​គ្រឿង​ញៀន​ម្តង​ក្នុង​មួយ​ឆ្នាំ​។
    12 min
  • តើកម្ពុជាគួរដល់ពេលសម្របសម្រួលបញ្ហានយោបាយផ្ទៃក្នុង ដូចប្រទេសខ្លះក្នុងតំបន់អាស៊ាន?
    ស្ថានភាពនយោបាយផ្ទៃក្នុងនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន កំពុងតែមានការប្រែប្រួលគួរឲ្យកត់សម្គាល់។ នេះបើតាមអ្នកតាមដាននយោបាយ។ អ្នកតាមដាននយោបាយមួយចំនួន យល់ឃើញថា ស្ថានភាពវិវត្តន៍មួយចំនួន ក្នុងប្រទេសថៃ និងភូមា ជាដើម កំពុងមានភាពវិជ្ជមាន តាមរយៈការព្យាយាមសម្របសម្រួលនយោបាយផ្ទៃក្នុង។ តួយ៉ាង សម្រាប់ថៃ គឺអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន អាចត្រលប់ចូលប្រទេសជាថ្មី ហើយអតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ក៏ស្រុះស្រួលចំពោះការតែងតាំងនាយករដ្ឋមន្ត្រីថ្មី លោក សេដ្ឋា ថៈវីស៊ីន។ ភាពវិជ្ជមានយ៉ាងនេះ នាំឲ្យអ្នកវិភាគមួយចំនួន លើកឡើងពីបញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ដែលគេយល់ថា នៅតែកំពុងប្រេះស្រាំ។
    17 min
  • តើអាត្រាមានការងារធ្វើរបស់ប្រជាជន៩៩,៥%ពិតជាឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា?
    ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីកាលពីពេលថ្មីនេះៗ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួ​ង​ការងារ និងបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា អាត្រាមានការងារធ្វើរបស់ប្រជាជន ៩៩,៥% ជាអាត្រាមួយខ្ពស់បំផុតនៅកម្ពុជា។ ការលើកឡើងរបស់រដ្ឋមន្រ្តីថ្មីរូបនេះ ដោយផ្អែកលើរបាយការណ៍របស់អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និងធនាគារពិភពលោក។ ប៉ុន្តែខាងភាគីសហជីពខ្លះ ដែលធ្វើការងារជាមួយកម្មករវិញ ថាអាត្រាខាងលើនេះ ហាក់មិនសូវឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅកម្ពុជាទាល់តែសោះ ខណៈបច្ចុប្បន្នមានរោងចកខ្លះបិទ និងព្យួរការងារកម្មករជាដើម។
    13 min
  • ជុំវិញឋានៈទីប្រឹក្សា៖សង្គម​ស៊ីវិល​សាទរ​ផែនការ​កាត់​បន្ថយ​ឈ្មោះ​ស្ទួន​នៃ​តួនាទី​មន្ត្រី
    សង្គមស៊ីវិល អ្នកតាមដានសង្គម និង​អ្នក​នយោបាយ​មួយ​ចំនួន​សាទរ​ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គ្រោង​កាត់​បន្ថយ​ឈ្មោះ​ស្ទួន​នៃ​តួនាទី​មន្ត្រី។ នៅ​ចំពោះ​មុខ​កំណើន​ទី​ប្រឹក្សា​ក្នុង​អាណត្តិទី៧​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​១​ខែ​កញ្ញា​នេះ​បាន​ប្រកាស​ថា នឹង​មាន​ការ​ចេញ​ព្រះរាជក្រឹត្យមួយ​កំណត់​ពី​ការ​តែងតាំង​និង​បែងចែក​តួនាទី​មន្ត្រី​រាជការ ដើម្បី​កម្រិត​តួនាទី​របស់​ទីប្រឹក្សា​មិន​ឲ្យ​មាន​​ឋានៈស្មើ​បន្ថែម​លើ​មុខ​ងារ​បច្ចុប្បន្ន​ទេ។​ ចំណែក​វិស័យ​ឯកជន​ដែល​មាន​គោរមងារ​ជា​អ្នក​ឧកញ៉ា​និង​ឧកញ៉ាដែល​តែង​តាំង​ជា​ទី​ប្រឹក្សា​មិន​អាច​មាន​ឋានៈ​ស្មើរដ្ឋ​មន្ត្រី​ឡើយ។ ការ​តែង​តាំង​ទី​ប្រឹក្សា ជំនួយ​ការ​របស់នាយក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ហើយ​តាម​បណ្តា​ក្រសួង​ក៏​ដូច​គ្នា​ដែរ ពោល​បើ​យក​តួនាទីដែល​មាន​ឋានៈ​ស្មើ ត្រូវ​ដាក់​ចុះ​ការងារ​ក្នុង​ក្របខណ្ឌ តែ​បើ​យ​ក​ការងារ​ក្នុង​ក្របខណ្ឌ ត្រូវ​លុប​តួនាទី​ដែលមាន​ឋានៈ​ស្មើ។
    16 min
  • ហេតុអ្វីរដ្ឋាភិបាលអាណត្តិថ្មីចាំបាច់បន្តឲ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់?
    រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅតែបន្តឲ្យមានវត្តមានឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីជួយធ្វើការងារខ្លួនក្នុងអាណត្តិទី៧នេះ ខណៈស្ថាប័ននេះ ត្រូវបាន​បង្កើតឡើងក្នុងអាណត្តិទី៦មកម្លេះ។ ការបន្តឲ្យមានវត្តមានស្ថាប័ននេះ ត្រូវរងនូវការរិះគន់ថា ពុំមានភាពចាំបាច់ឡើយ មានតែធ្វើឲ្យខាតបង់ថវិកាជាតិប៉ុណ្ណោះ។ ការរិះគន់នេះដោយសាររដ្ឋាភិបាលថ្មីបានបើកចំហឲ្យគ្រប់គណបក្សនយោ​បាយដែលបានចូលរួមបោះឆ្នោត និងមិនបានចូលរួមការបោះឆ្នោត ក៏អាចចូលរួមក្នុងស្ថាប័ននេះបានដែរ។
    13 min
  • តើ​ចាំបាច់ទេដែលកម្ពុជា​តម្រូវ​ឱ្យ​ពលរដ្ឋធ្វើបណ្ណ័បើកបរម៉ូតូកម្លាំងចាប់ពី៦០cc?
    ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត (ម៉ូតូ) នៅកម្ពុជា អាចអនុវត្ត​ក្នុងពេលណាមួយ​ ប្រសិនបើអាត្រា​គ្រោះថ្នាក់ចរាចរណ៍​លើអ្នកបើកម៉ូតូ​កើនឡើងច្រើនគួរកត់សម្គាល់។ នេះ​បើតាម​ការបញ្ជាក់របស់​ក្រសួងមហាផ្ទៃ​នៅថ្ងៃអង្គារនេះ ដោយលើកហេតុផលថា ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ជាហេតុផល​ដែលអ្នកឃ្លាំមើលយល់ថាមិនត្រឹមត្រូវ ហើយ​ផ្ទុយទៅវិញ រដ្ឋាភិបាលគួរដោះស្រាយបញ្ហានេះចេញពីការពង្រឹងការអនុវត្ត​ច្បាប់​ដែលមានស្រាប់។ សម្រាប់អ្នកជំនាញផ្នែកសុវត្ថិភាព​ចរាចរណ៍ផ្លូវគោកយល់ថា កម្ពុជាគួរកំណត់ឱ្យពលរដ្ឋ​​មានបណ្ណបើកបរម៉ូតូត្រឹមត្រូវ ព្រោះថាអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៧០-៨០ភាគរយ កើតលើ​អ្នកបើកបរម៉ូតូ​កម្លាំងចាប់ពី​១២៥ cc ចុះ។
    ​
    13 min
  • តើគួរមានយន្តការអ្វី ដើម្បីបញ្ចប់វិបត្តិពលរដ្ឋជាប់បំណុលធនាគារវណ្ឌក?
    វិបត្តិបំណុលដែលពលរដ្ឋខ្មែរមួយភាគធំកំពុងជំពាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារត្រូវបានបណ្តាអង្គការសង្គមស៊ីវិលបង្ហាញក្តីកង្វល់ក្រោយមានរបាយការណ៍ជាច្រើនអះអាងថា ភាគច្រើននៃពលរដ្ឋជំពាក់បំណុលគឺ រងការរំលោភសិទ្ធិមនុស្ស ឬជួបប្រទះនឹងការរឹបអូសទ្រព្យសម្បត្តិដូចជាប្លង់កម្មសិទ្ធិដីធ្លី និងផ្ទះជាដើម។ វិបត្តិទាំងនេះ ត្រូវបានអ្នកជំនាញមកពីវិស័យហិរញ្ញវត្ថុ និងអ្នកតាមដានបញ្ហាសង្គមចោទជាសំណួរ រួមនឹងឆ្លើយតបអំពីយន្តការដែលរដ្ឋាភិបាលអាណត្តិថ្មីគួរដាក់ចេញដើម្បីបញ្ចប់វិបត្តិពលរដ្ឋជាប់បំណុលធនាគាររហូតឈានដល់វណ្ឌកមិនអាចដោះស្រាយជូនបាន។
    15 min
  • ហេតុអ្វីប្រទេសលោកខាងលិច រក្សាភាពស្ងៀមស្ងាត់ចំពោះរដ្ឋាភិបាលថ្មី?
    រដ្ឋាភិបាល​ថ្មី ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៧ ​បាន​ទទួល​ការ​អបអរសាទរ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ ជា​ហូរហែ​។​ ក៏​ប៉ុន្តែ​ពី​បណ្តា​ប្រទេស​លោក​លិច​ ដែល​និយម​ប្រជាធិបតេយ្យ ​នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ​ដោយ​មិន​បាន​ផ្ញើ​លិខិត​អបអរលោក​ ហ៊ុន ម៉ាណែត ​និង​រដ្ឋាភិបាល​ថ្មី​នៅ​ឡើយ​នោះទេ​។ អ្នក​តាមដាន​នយោបាយ ​ថា ​បញ្ហានេះ​ គឺ​ដោយសារ​តែ​ ប្រទេស​លោក​ខាង​លិច​ មើល​ឃើញ​ថា ​រដ្ឋាភិបាល​ថ្មី​នៅ​តែ​បរាជ័យ​ក្នុង​ការ​ស្តារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​និង​បញ្ហា​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​។ តែ​យ៉ាង​នេះ​ក្តី​ អ្នក​តាមដាន​នយោបាយ​ខ្លះ​ ក៏​យល់​ថា​ ប្រទេស​លោក​ខាង​លិច​ នឹងនៅ​តែ​រក្សា​ការ​សហការ ​ធ្វើការ​ជាមួយ​លោក ​ហ៊ុន ម៉ាណែត ​និង​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ​ដូចគ្នា​។
    19 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners