ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើពលរដុ្ឋប្រឈមបញ្ហាអ្វីខ្លះពេលប្រេងសាំងបន្តឡើងថ្លៃ ខណៈចំណូលធ្លាក់ចុះ?
    មួយរយះចុងក្រោយនេះគេកត់សម្គាល់ឃើញថាតម្លៃប្រេងសាំងនៅកម្ពុជាឡើងថ្លៃជាបន្តបន្ទាប់ ធ្វើឲ្យទំនិញផ្សេងៗក៏ឡើងថ្លៃដែរ។ ជាក់ស្ដែងនៅថ្ងៃទី២១កញ្ញា ប្រេងសាំងធម្មតាបានឡើងដល់ ៤ ៧៥០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតឡើងដល់ ៤ ៨៥០រៀលក្នុង១លីត្រ។ ការឡើងថ្លៃប្រេងជាបន្តបន្ទាប់នេះ ធ្វើឲ្យប្រជាពលរដ្ឋមានការត្អូញត្អែរពីផលលំបាកក្នុងការចំណាយប្រចាំថ្ងៃ ខណៈចំណូលវិញបាននិងកំពុងធ្លាក់ចុះ។
    15 min
  • កំណើនទេសចរណ៍ប្រទេសជិតខាង៖ តើកម្ពុជាគួររៀនសូត្រអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាស្ងាត់ជ្រងំ?
    ស្ថានភាពវិស័យទេសចរណ៍កម្ពុជា នៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ ខណៈពេលដែលខេត្តសៀមរាប ជាទិសដៅដ៏ចម្បងនោះ ក៏កំពុងប្រឈមនឹងភាពស្ងាត់ជ្រងំ ដោយមិនសូវមានភ្ញៀវទេសចរបរទេសមកកម្សាន្ត។ ប៉ុន្តែនៅទន្ទឹមនេះ ប្រទេសជិតខាងកម្ពុជា កំពុងតែមមាញឹកនឹងការទទួលភ្ញៀវទេសចរបរទេសចូលមកកម្សាន្តជាហូរហែ។ ថៃ វៀតណាម បានប្រើប្រាស់គោលនយោបាយថ្មីៗ ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខ្លួន ក្រោយវិបត្តិកូវីដ១៩។
    20 min
  • តើការព្រមានចាត់វិធានការលើមន្រ្តីតុលាការដែលពុករលួយអាចមានប្រសិទ្ធភាពទេ?
    ចាប់ពីពេលនេះទៅដាច់ខាតមិនអត់ឱនឲ្យចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជីណាដែលប្រព្រឹត្តអំពើពុករលួយឡើយ។ នេះជាអ្វីដែលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានលើកឡើងដែលមានការយកមកផ្សព្វផ្សាយលើបណ្ដាញសង្គមថ្មីៗនេះ។ បញ្ហាអំពើពុករលួយក្នុងប្រព័ន្ធតុលាការនេះត្រូវគេមើល​ឃើញថាបានចាក់ស្រេះកើតមានជាយូរមកហើយ ខណៈចំណាត់ការលើបញ្ហានេះមានមកជាបន្តបន្ទាប់ តែនៅមិនទាន់ឃើញមានប្រសិទ្ធិទាល់តែសោះ។
    12 min
  • តើជាការពិតដែរឬទេដែលថាក្លឹបកំសាន្ត១,៣០០ទីតាំងសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន?
    ក្លឹបកំសាន្តនៅទូទាំងប្រទេសប្រមាណ ១,៣០០ទីតាំងត្រូវសង្ស័យថាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍មន្ត្រីអាជ្ញាធរគ្រឿងញៀនប្រកាសដាក់ចេញទិសដៅការ​ងា​រ​​អាទិភាពចំនួន៥ សម្រាប់អនុវត្តបន្ដនៅពេលខាងមុខដើម្បីប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនទៅតា​ម​ការប្ដេជ្ញារបស់រដ្ឋាភិបាលថ្មី។ ក្នុងចំណោមការងារអទិភាពទាំង៥នោះគឺការលុបបំបាត់ការចែកចាយប្រើ​ប្រាស់គ្រឿងញៀននៅទូទាំងប្រទេសតាមក្លឹបកំសាន្ត ខារ៉ាអូខេជាដើម។
    16 min
  • ហេតុអ្វីសាលារដ្ឋខ្លះស្នើឲ្យសិស្សបង់លុយដើម្បីជួយបង់ទឹកភ្លើងនិងសេវាផ្សេងៗ?
    គ្រូនៅសាលារដ្ឋខ្លះ ត្រូវបានអាណាព្យាបាលសិស្សរិះគន់ថា តម្រូវឲ្យសិស្សបង់លុយថ្លៃសិក្សារៀនសូត្រ ដែលផ្ទុយពីគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ករណីនេះគេកត់សម្គាល់ឃើញកើតមាននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ ជាក់ស្ដែងថ្មីៗនេះមានករណីឲ្យសិស្សជួយបង់ថ្លៃទឹកថ្លៃភ្លើង និងមានករណីមួយចំនួនទៀត ដូចជាតម្រូវឲ្យសិស្សបង់ថ្លៃសេវារៀនគួរក្រៅម៉ោង និងបង់ថ្លៃការសិក្សាក្រៅផ្លូវការជាដើម។
    13 min
  • ហេតុអ្វីកាស៊ីណូភាគច្រើននៅកម្ពុជា ក្លាយជាជម្រកឧកិ្រដ្ឋកម្មប្រព័ន្ធអនឡាញ?
    ករណីឆបោកតាមប្រព័ន្ធអនឡាញត្រូវបានអ្នកជំនាញកត់សម្គាល់ថា កំពុងលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូដែលភាគច្រើនមានវត្តមាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ការជ្រកក្រោមអាជីវកម្មល្បែងកាស៊ីណូ​​បានក្លាយជាចំណោទបញ្ហាជុំវិញភាពរឹងមាំនៃប្រព័ន្ធច្បាប់កម្ពុជា ពិសេសសមត្ថភាពអនុវត្តច្បាប់របស់អាជ្ញាធរនៅតាមមូលដ្ឋាន ក្នុងការចុះស៊ើបអង្កេត ចាត់វិធានការបង្ក្រាបទីតាំងទាំងនោះ។ តែយ៉ាងណា អ្នកជំនាញយល់ថា អាជ្ញាធរគ្មានលទ្ធភាពគ្រប់គ្រាន់ឡើយ​ ត្បិតទីតាំងល្បែងកាស៊ីណូមួយភាគធំ គឺកាន់កាប់ដោយបុគ្គលមានឥទ្ធិពល និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។
    14 min
  • ហេតុអ្វីចាំបាច់តម្រូវឲ្យអាជីវកម្មតូចត្រូវចុះបញ្ជីដើម្បីងាយស្រួលគ្រប់គ្រង?
    អ្នកប្រកបរបរអាជីវកម្មប្រមាណ១១ប្រភេទមានដូចជា តូបកាត់សក់ ធ្វើក្រចក អាហារដ្ឋាន ហាងលក់​​គុយ​ទាវ-កាហ្វេជាដើម ត្រូវបានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ខ្លះ ចាប់ផ្ដើមតម្រូវឲ្យម្ចាស់មកចុះបញ្ជីនៅច្រកចេញចូលតែមួយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ យ៉ាងណាមិញការតម្រូវឲ្យម្ចាស់អាជីវកម្មទាំងនេះមកចុះបញ្ជីដើម្បីងាយស្រួលគ្រប់គ្រងនេះ ត្រូវបានអ្នកសេដ្ឋកិច្ច និងអ្នកធ្វើការងារជា​មួយអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធគាំទ្រផងដែរ ប៉ុន្តែពួកគេស្នើឲ្យធ្វើកិច្ចការងារដោយតម្លាភាព និងមិនត្រូវឲ្យមានការបង់ប្រាក់ឡើយ។
    14 min
  • ហេតុអ្វីនាយករដ្ឋមន្ត្រីថ្មីកម្ពុជាទៅបំពេញទស្សនកិច្ចទ្វេភាគីដំបូងគេនៅចិន?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងធ្វើដំណើរទស្សនកិច្ចទ្វេភាគីជាលើកដំបូង ទៅប្រទេសចិន ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦កញ្ញាខាងមុខ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងមានជំនួបជាមួយនឹងលោកប្រធានាធិបតី ស៊ី ជីនពីង និងលោក លី ឈាង នាយករដ្ឋមន្ត្រី និងចូលរួមកម្មវិធីពិព័រណ៍អាស៊ាន-ចិន។ ដំណើរទស្សនកិច្ចទៅកាន់ចិននេះ ត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ជាការបង្ហាញកាន់តែច្បាស់ថា រដ្ឋាភិបាលទីក្រុងភ្នំពេញ មានភាពស្និទ្ធិស្នាលជាមួយរដ្ឋាភិបាលប៉េកាំង។ តើហេតុអ្វីទើបចិនជាប្រទេសដំបូង ដែលលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចទ្វេភាគី?
    14 min
  • កត្តាអ្វីខ្លះទើបក្រុមប្រឹក្សាឃុំ-សង្កាត់បក្សភ្លើងទៀនភាគច្រើនមិនទាន់បែងចែកតួនាទីនិងការងារឲ្យធ្វើ?
    គណបក្សភ្លើងទៀនបានបញ្ជាក់ថា មន្រ្តីក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតមកពីគណបក្សខ្លួនភាគច្រើន នៅមិនបានទទួលបាននូវភារកិច្ច និងបែងចែកតួនាទីឲ្យធ្វើការងារនៅឡើយទេ គិតមកទល់ពេលនេះ។ ការបញ្ជាក់យ៉ាង​ដូច្នេះ បន្ទាប់ពីទទួលបានព័ត៌មានពីមន្រ្តីមូលដ្ឋាន ក្រោយចុះជួបសំណេះសំណាល។ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ បានបញ្ជាក់ថា តួនាទីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានក្រសួងមហាផ្ទៃប្រ​កាសបែកចែកទៅតាមច្បាប់រួចរាល់ហើយ។
    10 min
  • ការជ្រើសរើសមន្រ្តីរាជការមានភាពមិនប្រក្រតីអ្វីខ្លះទើបរដ្ឋាភិបាលថ្មីសម្រេចផ្អាកបណ្ដោះអាសន្ន?
    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការក្នុងឆ្នាំ២០២៣ ដោយរង់ចាំឲ្យមានយន្តការថ្មីដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់អ្នក​ដែលចូលរួមប្រឡង។ ការសម្រេចឲ្យផ្អាកនេះ ធ្វើឡើងក្រោយពីមានក្រសួងចំនួន៣ បានស្នើតាមរយៈក្រសួងមុខងារសធារណៈ ក្នុងការរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំនេះ។ ការផ្អាកនេះ ត្រូវបានអ្នកឃ្លាំមើលសង្គមគាំទ្រផងដែរ ខណៈកន្លងមកពួកគេមើលឃើញថា ការជ្រើសរើសមន្រ្តីរាជការ មានអំពើពុករលួយ និងពុំមានសុក្រឹត្យភាពជាដើម។
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners