ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើសេវាកម្មដឹកជញ្ជូនភ្ញៀវពីព្រលានយន្តហោះគួរបើកទូលាយឬផ្តល់សិទ្ធិផ្ដាច់មុខ?
    ព្រលានយន្តហោះថ្មីសៀមរាបអង្គរ សម្រេចផ្ដល់សេវាកម្មដឹកជញ្ជូនទៅក្រុមហ៊ុនមួយសម្រាប់ដឹកភ្ញៀវចេញពីព្រលានយន្តហោះ ដោយប្រើប្រាស់រថយន្តដឹកជញ្ជូនធន់តូចតម្លៃ ៣៥ដុល្លារក្នុងមួយជើង ខណៈរថយន្ត​ក្រុងវិញតម្លៃ ៤០ដុល្លារក្នុងមួយជើង។ ការកំណត់តម្លៃ និងផ្ដល់ទៅឲ្យក្រុមហ៊ុនមួយផ្ដាច់មុខនេះ ត្រូវបានអ្នកធ្វើការងារខាងសេវាកម្មទេសចរណ៍ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនគាំទ្រនោះឡើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងទេសចរណ៍ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលវិញគាំទ្រឲ្យមានការរៀបចំបែបនេះ​​។
    11 min
  • តើការផ្តល់សញ្ជាតិកម្ពុជាដល់ជនបរទេស វិជ្ជមាន និង អវិជ្ជមានយ៉ាងណាខ្លះ?
    ការផ្តល់សញ្ជាតិកម្ពុជា ដល់ជនបរទេស ត្រូវបានអ្នកតាមដានសង្គម កត់សម្គាល់ថា ធ្វើឡើងដោយមិនមានការគិតគូរបានម៉ត់ចត់ នៅខណៈពេលដែលជនបរទេសដែលទទួលបានសញ្ជាតិកម្ពុជាមួយចំនួននោះ បានប្រព្រឹត្តបទឧក្រិដ្ឋនៅក្រៅប្រទេស ដូចជា ការជួញដូរគ្រឿងញៀន និងលាងលុយកខ្វក់ជាដើម។ បញ្ហានេះ អ្នកតាមដានសង្គម លើកឡើងថា រដ្ឋាភិបាលកម្ពុជា ត្រូវមានការពិចារណាខ្ពស់ មុននឹងសម្រេចផ្តល់សញ្ជាតិកម្ពុជា ដល់បណ្តាជនបរទេសណាមួយ។ តើការផ្តល់សញ្ជាតិកម្ពុជាដល់ជនបរទេស មានកត្តាវិជ្ជមាន និងអវិជ្ជមានយ៉ាងណាខ្លះ?
    17 min
  • តើការរួមកម្លាំងរបស់បក្សប្រឆាំង អាចធ្វើឱ្យបក្សកាន់អំណាចព្រួយបារម្ភ?
    នាពេលថ្មីៗនេះ គណបក្សចំនួន៤រួមមាន៖ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទះខ្មែរ និងគណបក្សកែទម្រង់កម្ពុជាបានចងសម្ព័ន្ធភាពនឹងគ្នាដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតការឃុំសង្កាត់ឆ្នាំ២០២៧ និងថ្នាក់ជាតិឆ្នាំ២០២៨។ បើតាមតំណាងគណបក្សមួយក្នុងចំណោមគណបក្សទាំង៤បានអះអាងថា ការចង់សម្ព័ន្ធនឹងគ្នានេះ គឺជារួមកម្លាំងអ្នកប្រជាធិបតេយ្យ និងកែប្រែជោគវាសនាប្រទេសជាតិ​។ ក៏ប៉ុន្តែពីខាងគណបក្សកាន់អំណាចវិញបញ្ជាក់ថា ការរួមកម្លាំងរបស់បក្សទាំង៤ មិនបានបង្កភាពរង្គោះរង្គើដល់គោលនយោបាយ និងគ្រឹះរបស់បក្សប្រជាជនកម្ពុជាឡើយ។
    13 min
  • នៅកម្ពុជា៖ ហេតុអ្វីអត្តឃាត/ឃាតកម្មមានភាពចម្រូង​ចម្រាស់?
    ជាការកត់សម្គាល់ អត្តឃាតខ្លះ​នៅកម្ពុជានៅតែត្រូវបានមហាជនវែកញែកដាក់ការសន្និដ្ឋានជំនួសឱ្យ​សមត្ថកិច្ចថាជាបទឃាតកម្ម។ ការសន្និដ្ឋាននេះ គឺដោយផ្អែកទៅលើរូបភាពនិងវីដេអូចែ​កចាយ​នៅលើបណ្តាញសង្គម ជាក់ស្តែង ករណីស្លាប់របស់​ឧកញ៉ាម្នាក់កាលពីយប់ថ្ងៃ​ទី​១១ខែកញ្ញាម្សិលមិញនេះ។ ហេតុអ្វីបទអត្តឃាត/ឃាតកម្មនៅ​កម្ពុជាមានភាពចម្រូង​ចម្រាស់?
    14 min
  • ជំនឿងប់ងល់នៅក្នុងសង្គមខ្មែរជះឥទ្ធិពលយ៉ាងណានៅក្នុងបរិបទបច្ចុប្បន្ន?
    ជា​រឿយ​ៗ​​ពលរដ្ឋ​​ខ្មែរ ​ពិសេស​​អ្នក​​នៅ​​ទី​ជន​បទ ​តែង​​នាំ​គ្នា​​ផ្អើល​​ដុត​​ធូបទៀន ​និង​​រៀប​ចំ​​ពិធី​ផ្សេង​ៗ​នៅ​ពេល​​​មាន​​អភូត​ហេតុ​​ចម្លែក​​អ្វី​មួយ​​កើត​ឡើង​។ ​ពេល​ខ្លះ​​គ្រាន់​តែ​​សត្វកើត​មក​​ខុស​​ប្រ​ក្រតី ​ឬ​​​រុក្ខជាតិ​​មាន​​លក្ខណៈ​​ខុស​ពី​​ធម្មតា​ ឬ​​​អ្នក​ខ្លះ​​តាំង​ខ្លួន​​ជា​​អ្នក​​មាន​បុណ្យ​ ក៏​​អាច​ធ្វើ​​ឲ្យ​​មនុស្ស​ម្នា​​ផ្អើលនាំគ្នា​​ដុតធូប​​ទៀន​​​គោរព​បូជា​​ផងដែរ​​។ ​ជាក់ស្ដែងថ្មីៗនេះមានព្រះសង្ឃមួយអង្គល្បីថាមានអាយុវែង ជាហេតុធ្វើឲ្យប្រជាពលរដ្ឋផ្អើលនាំគ្នាជឿដូចគ្នាទៅនឹងជំនឿដែរ។
    14 min
  • តើស្ថានការណ៍នេះចាំបាច់ដឹកពលរដ្ឋខ្មែរចេញពីអ៊ីស្រាអែល?
    ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​ថ្ងៃ​អង្គារ ​នេះ​ បាន​ប្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ី​ស្រាអែល​ ឲ្យ​ជឿទុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ប្រទេស​នេះ​ ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ដល់​ពួកគេ​ដែល​កំពុង​ជាប់​នៅទី​នោះ ​គ្រា​ដែល​សង្គ្រាម​ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ​។​ ប៉ុន្តែ​អ្នក​តាម​ដាន​សភាព​ការណ៍​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ទៅ​ដឹក​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ ដើម្បី​ការ​ពារ​អាយុ​ជីវិត​ពួកគេ ​ខណៈ​ដែល​សង្គ្រាម​​កាន់​តែ​រីក​ធំ​។
    12 min
  • ហេតុអ្វីរដ្ឋាភិបាលថ្នាក់ថ្នមកម្មកររោងចក្រ ជាងកម្មករក្នុងវិស័យផ្សេងទៀត?
    វិស័យឧស្សាហកម្មកាត់ដេរនៅតែជាវិស័យអាទិភាពមួយដែលរដ្ឋាភិបាលអាណត្តិថ្មីបន្តយកចិត្តទុកដាក់ ពិសេសការចុះសួរសុខទុក្ខកម្មករកម្មការិនីដោយផ្ទាល់ជាដើម។ ជាក់ស្តែងមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ រដ្ឋាភិបាលអាណត្តិចាស់ក៏តែងចុះជួបកម្មករ-កម្មការិនីបម្រើការងារក្នុវិស័យឧស្សាហកម្មកាត់ដេរដូចគ្នា ខណៈកម្មករបម្រើការងារក្នុងវិស័យផ្សេងទៀតដូចជា វិស័យសំណង់ ទេសចរណ៍ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពួកគេកម្រឃើញប្រមុខរដ្ឋាភិបាលចុះជួបដោយផ្ទាល់ បើធៀបនឹងកម្មកររោងចក្រកាត់ដេរ។ សហជីព​ឯករាជ្យ និងអ្នកវិភាគស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឱ្យបានស្នើគ្នា ពិសេសដោះស្រាយបញ្ហានៅចំពោះមុខ។
    12 min
  • តើព្រលានអន្តរជាតិថ្មី អាចជួយស្តារទេសចរណ៍ខេត្តសៀមរាប ឬយ៉ាងណា?
    ព្រលានយន្តហោះអន្តរជាតិ សៀមរាប-អង្គរ កំពុងបើកដំណើរការសាកល្បង និងត្រៀមទទួលភ្ញៀវអន្តរជាតិជាផ្លូវការចាប់ពីថ្ងៃទី១៦តុលា ខាងមុខនេះ។ បើតាមការអះអាងរបស់អាជ្ញាធរជំនាញ ព្រលានយន្តហោះអន្តរជាតិ សៀមរាប-អង្គរ មានសមត្ថភាពក្នុងការចុះចតពីសំណាក់បណ្តាយន្តហោះខ្នាតធំៗមួយចំនួន។ ការណ៍នេះ តើព្រលានអន្តរជាតិថ្មី នឹងអាចជួយជាប្រយោជន៍អ្វីដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប?
    11 min
  • ហេតុអ្វីបានជាកម្ពុជានៅតែមានការលួចលាក់​កន្ទុយលេខខុសច្បាប់ក្នុងក្រុមហ៊ុនផ្សងសំណាង​?
    ​កម្ពុជានៅតែមានការលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ ជាពិសេស ​ឆ្នោតកន្ទុយលេខ ដែលបង្កប់ក្នុងក្រុមហ៊ុនផ្សងសំណាងស្របច្បាប់​មួយចំនួន។ នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះ​ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានទទួលស្គាល់ថាពិតជាមានពិតមែន​ និងក៏បានព្រមានដាក់ទោសទណ្ឌលើ​​ភ្នាក់ងារលក់ឆ្នោតរបស់ក្រុមហ៊ុនល្បែងផ្សងសំណាង និងក្រុមជនខិលខូចណា​ដែល​បានធ្វើសកម្មភាពខុសច្បាប់នោះ។ គួរដឹងថា ឆ្នោតវៀតណាម រឺ កន្ទុយលេខ ជាល្បែងខុសច្បាប់ ដែលរដ្ឋាភិបាលធានាបោះសំអាតជាប់ជាប្រចាំ ដោយមានការ​​ចាប់មេឆ្នោតយកទៅអប់រំនិងការ​ផាកពិន័យជាប្រាក់ផង។ តើ​ហេតុអ្វីបានជាកម្ពុជានៅតែមានការលួចលាក់ចាក់កន្ទុយលេខខុសច្បាប់ នៅក្នុងក្រុមហ៊ុនផ្សងសំណាងស្របច្បាប់ទៅវិញ​?
    11 min
  • ៣០ឆ្នាំរដ្ឋធម្មនុញ្ញ៖ តើរដ្ឋាភិបាលចាស់បានធ្វើអ្វី រដ្ឋាភិបាលថ្មីត្រូវបំពេញអ្វី?
    គិតមកដល់ឆ្នាំ២០២៣នេះ រដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល៣០ឆ្នាំមកហើយ។ ៣០ឆ្នាំក្រោមនីតិកាលចំនួន៦អាណត្តិកន្លងមក និងឆ្លងមកដល់នីតិកាលទី៧ ដែលមានលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី ការជជែកអំពីការអនុវត្តតាមរដ្ឋធម្មនុញ្ញកម្ពុជា នៅតែជាចំណោទ និងចម្រូងចម្រាស់ រវាងភាគីរដ្ឋាភិបាល អ្នកនយោបាយប្រឆាំង សង្គមស៊ីវិល និងស្រទាប់មហាជនមួយចំនួន។
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners