ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការបណ្តេញប៉ូលីស៤នាក់ពីក្របខណ្ឌជាការវះកាត់កំរិតណាសម្រាប់រដ្ឋាភិបាលថ្មី?
    នាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈកាលពីថ្ងៃពុធ បណ្តេញមន្ត្រីប៉ូលីស៤នាក់ចេញពីក្របខណ្ឌ បន្ទាប់ពីពួកគេបានផ្ទុះអាវុធដល់ទៅជាង ២០០គ្រាប់ នៅចំការតែលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែករណីនេះ នៅតែជាសំណួរ និងចំងល់ពីមហាជនពីការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធក្នុងការផ្ទុះអាវុធ ដោយខុសច្បាប់នេះ ខណៈមានការជជែក និងធ្វើអត្ថាធិប្បាយតាមបណ្តាញសង្គមនានាថា អ្នកដែលហ៊ានយកកាំភ្លើងជាច្រើនដើម ទៅបាញ់បោះជាច្រើនគ្រាប់ មិនគួរជាមន្ត្រីប៉ូលីសធម្មតានោះទេ។
    12 min
  • ការលើកលែងពន្ធដីមិន​ប្រើប្រាស់​ក្រោម៥ហិកតាអាចជួយសម្រាលបន្ទុកពលរដ្ឋ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងវេទិកា​រដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅព្រឹកនេះ បានប្រកាសថា​​ ចាប់ពីឆ្នាំ​២០២៥តទៅ ដីដែលមិនបានប្រើប្រាស់​ទំហំ ចាប់ពី៥ហិកតាចុះក្រោមនឹង​មិនជាប់ពន្ធនោះឡើយ។ ទន្ទឹមគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពី​លក្ខខណ្ឌអនុគ្រោះមួយចំនួនដែរ សម្រាប់ដីដែលមិនប្រើប្រាស់ទំហំចាប់ពី ៥ហិកតាឡើងដែលបម្រើដល់កសិកម្ម​និងដី​ជួលដោយមានកិច្ចសន្យា។ល​។​ ​ការលើកលែងនិងលក្ខខណ្ឌបន្ធូរ​បន្ថយពន្ធលើដីមិនប្រើប្រាស់នេះត្រូវបានលោក ហ៊ុន ម៉ាណែត ​លើកឡើងថា ដើម្បីកាត់បន្ថយនិន្នាការទិញដីទុកចោលមិនប្រើប្រាស់ប្រយោជន៍សេដ្ឋកិច្ច។ ការលើកលែងពន្ធដីមិនប្រើប្រាស់ក្រោម៥ហិកតាអាចជួយសម្រាលបន្ទុកពលរដ្ឋ?
    12 min
  • សង្គមស៊ីវិលសង្ឃឹមថា យុទ្ធនាការរកមន្ត្រីពាក់ព័ន្ធគ្រឿងញៀនមានភាពយូរអង្វែង
    យ៉ាង​ហោចណាស់​មន្ត្រី​ជាង​២០​នាក់​រក​ឃើញ​មាន​ជាប់​ពាក់ព័ន្ធ​បទ​ល្មើស​គ្រឿង​ញៀន​គិត​ត្រឹម​ថ្ងៃ​ទី១០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣។ តួលេខ​បណ្ដោះ​អាសន្ន​នេះ​គេ​រាប់​ត្រឹម​ការ​ចាប់​ផ្ដើម​អនុវត្ត​យុទ្ធនាការ​បង្ក្រាបគ្រឿងញៀន​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​និង​ក្រសួង​ការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​កាល​ពី​អំឡុងខែ​កញ្ញា​កន្លង​ទៅ។  មន្ត្រី​ជាង​២០​នាក់នោះ​អ្នក​ខ្លះ​មាន​ឋានៈ​ចាប់ពីឧត្ដមសេនីយ៍ទោ បញ្ជាការ​រង ប៉េអឹម​ខេត្តកំពង់​ស្ពឺ មេ​បញ្ជាការ​ប៉េអឹម​ស្រុក​ភ្នំ​ស្រួច មន្ត្រី​នគរបាល ទាហ៊ាន​ក្រសួង​ការពារជាតិ​ជាដើម។ ចំណែកសង្គមស៊ីវិល អ្នកវិភាគ អ្នកតាមដាន​សង្គម​បង្ហាញ​ការ​ស្វាគមន៍​ក្រោយរកឃើញ​ជា​បន្តបន្ទាប់​មន្ត្រី​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន ហើយ​ពួកគេ​សង្ឃឹមថា យុទ្ធនាការ​រក​មន្ត្រី​ពាក់ព័ន្ធ​គ្រឿងញៀន​មាន​ភាព​យូរ​អង្វែង។
    13 min
  • តើ​កម្ពុជាកំពុង​រងគ្រោះពី​ការប្រើប្រាស់ទីតាំង​ប្រព្រឹត្តិបទល្មើសអនឡាញ​ដោយជនបរទេស?
    ប្រទេសកម្ពុជានៅតែជាជម្រកសម្រាប់ជនបរទេស​ក្នុងការ​​ប្រព្រឹត្តិបទល្មើសឆបោកតាម​អនឡាញ។ ក្រសួងមហាផ្ទៃថ្មីៗនេះ​ធ្លាប់​​ទទួលស្គាល់ថាករណីបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ស្ថិតក្នុងកម្រិតតិចតូចជាងពេលមុន។ ជុំវិញរឿងនេះ ​អ្នកវិភាគនិងតាមដានសង្គម លើកឡើងស្រដៀងគ្នាថារដ្ឋាភិបាលកម្ពុជាគួរអនុវត្តវិធានការឱ្យម៉ឺងម៉ាត់ជាងពេលបច្ចុប្បន្ន​​ ដោយបារម្ភថាបញ្ហានេះប៉ះ​ពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះនិង​សន្តិសុខជាតិ។
    12 min
  • ការ​បង្ហាញ​ពាណិជ្ជកម្ម​ស្រា​លើ«ប្រទីប»ឆ្លុះ​បញ្ចាំង​អ្វីខ្លះ?
    មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍​ប្រទីប​ដែល​ត្រៀម​ដាក់​បណ្ដែត​នៅ​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ចុង​ខែ​វិច្ឆិកា​នេះ រំលេច​ផ្ទាំង​ពាណិជ្ជកម្ម​ក្រុមហ៊ុន​និមិត្ត​សញ្ញា​ស្រាបៀរ ធនាគារ និងភេសជ្ជៈ។ តាម​គម្រោង​ប្រទីបដែល​ត្រូវ​បណ្ដែត​លើ​ផ្ទៃទឹក​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំ​ទូក​នៅ​ចុង​ខែ​វិច្ឆិកា​នេះរួ​មមាន៖ប្រទីប​ព្រះបរមរាជ​វាំង ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ​ ក្រសួងមហាផ្ទៃជាដើម។​ ចំណែក ក្រសួង ស្ថា​ប័ន អង្គភាព រដ្ឋបាល​ខេត្ត​នីមួយៗ ក្រុមហ៊ុន​ឯកជន​ បើ​មាន​បំណង​ចង់​ធ្វើ​ប្រទីប​ចូលរួមបណ្ដែត​អបអរសាទរ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​និង​ត្រូវ​ផ្ដល់​រូប​គំនូរ​ប្រទីប​មក​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិ​រៀបចំ​ពិធី​បុណ្យជាតិ​និង​អន្តរជាតិ។ តើ​ការ​បង្ហាញ​ពាណិជ្ជ​កម្ម​ស្រា​លើ«ប្រទីប»ឆ្លុះ​បញ្ចាំង​ដូចម្ដេច?
    15 min
  • តើការផ្តល់សិទ្ធិជួលអចិន្ត្រៃយ៍អចលនទ្រព្យដល់ជនបរទេស ជាដំណោះស្រាយស័ក្តិសម?
    ក្រសួងរៀបចំដែនដី កំពុងពិចារណាពីការផ្តល់សិទ្ធជួលអចិន្ត្រៃយ៍អចលនទ្រព្យដល់ជនបរទេស ក្នុងរយៈពេលវែង ជាជាងឲ្យជនបរទេសមានសិទ្ធិកាន់កាប់លើអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ការផ្តល់នេះ ធ្វើឡើងបន្ទាប់ពី ភាគីអភិវឌ្ឍន៍អចនទ្រព្យក្នុងស្រុក បានលើកជាសំណូមពរ ឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិដល់ជនបរទេសកាន់កាប់ទាំងស្រុងលើដីធ្លី និងអចនទ្រព្យក្នុងប្រទេស។ យ៉ាងណា ក្រសួងរៀបចំដែន ថា សំណើនេះ គឺខុសផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលមានចែង។ ដូច្នេះ តើការផ្តល់សិទ្ធិជួលអចិន្ត្រៃយ៍អចលនទ្រព្យដល់ជនបរទេស ជាដំណោះស្រាយស័ក្តិសម ឬយ៉ាងណា?
    12 min
  • អ្នកវិភាគ៖ រដ្ឋាភិបាលថ្មីគួរចាយថវិកាជាតិឆ្នាំ២០២៤ ឱ្យមានតម្លាភាព និងចំទិសដៅ
    រដ្ឋាភិបាលត្រៀមចំណាយថវិកាសម្រាប់ចាយវាយក្នុងឆ្នាំ២០២៤ចំនួន៣៨ ពាន់ពាន់លានរៀល ឬប្រមាណ៩.៤ពាន់លានដុល្លារ។ ក្នុងនោះ រដ្ឋាភិបាលបានកំណត់ថវិកាចាយនៅថ្នាក់ជាតិឆ្នាំ២០២៤មានទំហំ៣៤០០០ពាន់លានរៀល  ថយចុះ៥,៨% បើធៀបច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ ខណៈការចំណាយនៅថ្នាក់ក្រោមជាតិ គឺមានចំនួន ៤០០០ពាន់លានរៀល កើនឡើង៦,៦%។ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រដ្ឋាភិបាលក៏បានកំណត់វិស័យអទិភាព៤ក្នុងការចំណាយដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យការងារ និងវិស័យសង្គមកិច្ច។
    17 min
  • បញ្ហាព្រំដែនសមុទ្រ៖ តើកម្ពុជាគួរមានដំណោះស្រាយយ៉ាងណាជាមួយថៃ?
    រដ្ឋាភិបាលថ្មីថៃដែលដឹកដោយ​លោក​​ សេដ្ឋា ថៈវីស៊ីន ជានាយករដ្ឋមន្រ្តី នឹងប្តូរ​យុទ្ធសាស្ត្រចរចាជាមួយកម្ពុជាលើតំបន់ទាមទារ​ត្រួតស៊ីគ្នា​នៅ​ក្នុងឈូងសមុទ្ររវាងកម្ពុជា-ថៃ​​។ ការចុះផ្សាយរបស់កា​សែតថៃ PBS នៅថ្ងៃ​ទី​៣០ ខែ​តុលា​ បាននិយាយថា យុទ្ធសាស្ត្រចរចានោះរដ្ឋាភិបាលថៃ នឹង​ផ្តោតសំខាន់លើការអភិវឌ្ឍន៍ធន​ធានធម្មជាតិ​រួមគ្នាជាមួយកម្ពុជា​ ជំនួស​ឲ្យការកំណត់ដែនសមុទ្រវិញ​។ ការប្តូរ​យុទ្ធសាស្ត្រនេះ បន្ទាប់ពីកិច្ច​ចរចាការអភិវឌ្ឍ​ន៍ធន​ធានធម្មជាតិកម្ពុជា-ថៃ​ ​នៅតំបន់ត្រួតស៊ីគ្នា​ឈូងសមុទ្រ បានជាប់គាំងជាង២០ឆ្នាំមកហើយ។
    16 min
  • តើការរុះរើក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចមានប្រសិទ្ធិភាពកម្រិតណា?
    ជាការអះអាងនៅចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលអាណត្តិទី៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបញ្ជាក់ថា លោកនឹងរុះរើក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធិភាព និងធ្វើឱ្យមានទម្ងន់ក្នុងការចុះបង្ក្រាបទប់ស្កាត់ការជួញដូរគ្រឿងញៀនឱ្យអស់ពីកម្ពុជា។ ក្បាលម៉ាស៊ីនដឹកនាំ បើតាមលោក ហ៊ុន ម៉ាណែត គឺមានតំណែងជាឧបនាយករដ្ឋមន្ត្រី៤រូប រួមមាន៖ លោក នេត សាវឿន លោក​ ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ ជុំវិញការផ្លាស់ប្តូរសមាសភាពដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អ្នកតាមដានសង្គម ពិបាកវាយតម្លៃអំពីប្រសិទ្ធភាពនៃការចុះបង្ក្រាបគ្រឿងញៀន ខណៈអ្នកវិភាគខ្លះយល់ថា លុះត្រាណាក្បាលម៉ាស៊ីនថ្មីគិតពីប្រយោជន៍រួម និងកាត់ផ្តាច់ឱ្យបាននូវបក្សពួកនិយម រួមនឹងអំពើពុករលួយ។
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners