ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • បញ្ហាជំនឿ៖ តើពលរដ្ឋខ្មែរងាយនឹងធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់ពីជនឱកាសនិយមទេ?
    បញ្ហាជំនឿអរូបិយនៅក្នុងសង្គមខ្មែរប្រជាពលរដ្ឋនៅតែជឿងប់ងល់ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរខ្លះបានធ្លាក់ចូលក្នុងអន្ទាក់នៃការបោកប្រាស់ពីជនឱកាសនិយមមួយចំនួន។ ជាការពិតការជឿលើជំនឿអ្វីមួយវាជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែបើជឿដោយខ្វះការពិចារណា ច្បាស់ណាស់នឹងងាយធ្លាក់ចូលក្នុងអន្ទាក់នៃការបោកប្រាស់ជាមិនខាន ហើយអ្នកដែលធ្លាក់ចូលក្នុងអន្ទាក់បោកប្រាស់នេះ គេកត់សម្គាល់ឃើញភាគច្រើនកើតមានលើ​ប្រ​ជាពល​រដ្ឋដែលពុំសូវមានចំណេះដឹង។
    14 min
  • ករណីរឹបអូសផ្ទះក្នុងបុរី៖ តើរដ្ឋាភិបាលគួរជួយដោះស្រាយបញ្ហានេះ យ៉ាងដូចម្តេច?
    នៅប៉ុន្មានថ្ងៃមកនេះ ក្រុមពលរដ្ឋដែលរំលោះផ្ទះជាមួយបុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់របស់បុរីពិភពថ្មីកំបូល៣ ដើម្បីទាមទារឱ្យម្ចាស់បុរីចេញមកចរចារ និងគោរពគោលការណ៍ដែលខ្លួនបានសន្យាជាមួយអតិថិជនដូចជា ធានាពីការទិញផ្ទះត្រឡប់ទៅវិញ ជាមួយនឹងការផ្តល់តម្លៃ៥០%នៃប្រាក់ដែលបង់ និ​ងចេញលិខិតធានាការទិញអចលទ្រព្យត្រឡប់វិញជាដើម។ ករណីរឹបអូសផ្ទះក្នុងបុរីនេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធា្លប់បានប្រតិកម្ម និងមិនអនុញ្ញាតឲ្យមានរូបភាពបែបនោះឡើយ។ ដូច្នេះ តើរដ្ឋាភិបាលថ្មីពេលនេះ អាចដោះស្រាយបញ្ហាយ៉ាងដូចម្តេច?
    14 min
  • អ្នកឃ្លាំមើល៖ចិនកំពុងបំផ្លាញមុខមាត់កម្ពុជាដោយការថតកុនអាសអាភាស
    ក្រុម​អ្នក​ឃ្លាំ​មើល​បាន​រិះ​គន់​ ​​ការ​ដែល​ជន​ជាតិ​ចិន ​ប្រព្រឹត្តិ​សីលធម៌​តាម​ទំនើង​ចិត្ត​ តាម​រយៈ​«ការ​ថត​ភាព​យន្ត​អាស​អាភាស​»​ជាមួយ​នារី​ខ្មែរ​មួយ​ចំនួន​។ ​ការ​ស្តី​បន្ទោស​នេះ​គឺ​ធ្វើ​ឡើង​ ខណៈ​សមត្ថ​កិច្ច​កម្ពុជា បានចាប់​ខ្លួន​ជន​ជាតិ​ចិន​៣៧​នាក់ ​និង​ខ្មែរ​៨​នាក់​ នៅ​ខុន​ដូរ​មួយ​កន្លែង​ឈ្មោះ ​«Wow Now» ​ក្នុង​សង្កាត់​បឹង​កេង​១​នៅ​យប់​ថ្ងៃ​ទី​២៤​តុលា​។​ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​នោះ ​គឺ​មាន​ជន​ជាតិ​ចិន​១០​នាក់​ត្រូវ​បាន​​បញ្ជូន​ទៅ​តុលាការ​។​
    11 min
  • តើមានភាពចាំបាច់អ្វីទើបបក្សប្រជាជនចងសម្ព័ន្ធភាពជាមួយបក្សក្រៅរដ្ឋាភិបាល?
    គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន ២៧ផ្សេងទៀតជាផ្លូវការ​។ ការចងសម្ព័ន្ធនេះ ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា មានគោលដៅ​យូរអង្វែង ជាផ្នែកមួយនៃការរួបរួមជាតិ ដើម្បីទប់ស្កាត់នយោបាយជ្រុលនិយមជាដើម។ ក្រៅពីបក្សកាន់អំណាច គេកត់សម្គាល់ឃើញគណបក្សប្រឆាំងក៏មានចងសម្ព័ន្ធភាពជាមួយបក្សផ្សេងៗ ដើម្បីច្ពោះទៅរកការបោះឆ្នោតផងដែរ។
    14 min
  • តើហ្គេមអនឡាញពិតជាវាយប្រហារលើវិស័យអប់រំខ្មែរ?
    ស្របពេលប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើប ហ្គេមអនឡាញបាននិងកំពុងពេញនិយ​មក្នុងស្រទាប់យុវជន និងកុមារវ័យជំទង់។ ក្នុងនោះយុវជន និងកុមាររបស់កម្ពុជា បានវក់លេងភ្លេចការសិក្សារៀនសូត្រ​ជាផ្នែក​មួយធ្វើឲ្យមានការបារម្ភនាំឲ្យវិស័យអប់រំនៅកម្ពុជាធ្លាក់ចុះ។ ហ្គេមអនឡាញនេះ គេកត់សម្គាល់ឃើញថា​បច្ចុប្បន្នគេនិយមលេងនៅលើ​ស្មាតហ្វូន​ និងកំព្យូទ័រជាដើម។ បញ្ហានេះមានអ្នកលេងបណ្ដាញសង្គមខ្លះស្នើដល់រដ្ឋាភិបាលឲ្យបិទហ្គេមអនឡាញ ដើម្បីសង្រ្គោះវិស័យអប់រំនៅកម្ពុជាផងដែរ។
    14 min
  • កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ តើបញ្ហាអ្វីដែលជំហរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅតែចម្រូងចម្រាស់?
    គិតមកដល់ឆ្នាំ២០២៣នេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលស្តីពីដំណោះស្រាយនយោបាយកម្ពុជា មានអាយុកាលចំនួន៣២ឆ្នាំ។ ចំនួន៣២ឆ្នាំមកនេះ ការជជែកអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានទស្សនៈផ្ទុយគ្នា រវាងភាគីរដ្ឋាភិបាល និងភាគីអង្គការសង្គមស៊ីវិល។ ភាគីរដ្ឋាភិបាលតែងតែអះអាងថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានធ្វើឡើងដោយពេញលេញ និងធានាបានសន្តិភាពជូនប្រទេសជាតិ។ ក៏ប៉ុន្តែភាគីអង្គការសង្គមស៊ីវិល បានអះអាងវិញថា រដ្ឋាភិបាលបានធ្វើសកម្មភាពផ្ទុយពីអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ទាំងនោះ រួមមានការបង្រ្កាបលើសេរីភាពបញ្ចេញមតិ របស់សកម្មជនប្រឆាំង អង្គការសង្គមស៊ីវិល និងការណ៍ដែលមិនធានាលទ្ធិប្រជាធិបតេយ្យពេញលេញជូនប្រទេសជាតិ។
    15 min
  • ហេតុអ្វីរដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​​ពង្រីកវិសាលភាពការងារសាធារណៈមតិ?
    នៅ​អាណត្តិទី៧​នេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនសមាសភាពមន្ត្រីនាំពាក្យ​​និងបង្កើត​ក្រុមការងារថ្មីបន្ថែម ក្នុងកិច្ចការពង្រឹង​សាធារណៈមតិ តួយ៉ាងការបង្កើតឱ្យមាន​អ្នកនាំពាក្យនាយករដ្ឋមន្ត្រី និង​​គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស) ដើម្បី​តាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា។ ការពង្រីកវិសាលភាពការងារពង្រឹងសាធារណៈមតិនេះ គឺ​នៅខណៈដែលរដ្ឋាភិបាលកម្ពុជាមានស្រាប់ទៅហើយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និងក្រសួងព័ត៌មានជាដើម។ ហេតុអ្វីកម្ពុជាចាំបាច់ត្រូវពង្រីកវិសាលភាពការងារសាធារណៈមតិ​?
    16 min
  • តើអាកាសយានដ្ឋានថ្មីសៀមរាប ជាប្រភពស្រូបទាញភ្ញៀវទេសចរបរទេសកាន់តែច្រើន?
    ជារឿងគាប់ជួននៅពេលដែលព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាបបានបើកដំណើរការហោះហើរសាកល្បងកាលពីថ្ងៃទី១៦ តុលា គេសង្កេតឃើញថា កំណើនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរចូលមកទស្សនាខេត្តសៀមរាបហាក់មានចំនួនច្រើនឡើងវិញ​។ ជុំវិញកំណើនភ្ញៀវទេសចរបរទេសនេះ អ្នកជំនាញផ្នែកទេសចរណ៍យល់ថា ព្រលានយន្តហោះអន្តរជាតិថ្មីគ្រាន់តែជាធាតុផ្សំមួយក្នុងចំណោមហេតុផលផ្សេងៗទៀតប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកទេសចរបរទេសចូលមកទស្សនាខេត្តសៀមរាប គឺដោយសារតែការផ្សព្វផ្សាយបានទូលំទូលាយ សេវាកម្មល្អ និងម្យ៉ាងទៀត គឺដោយសារពេលវេលាចុងឆ្នាំនេះ ប្រជាជននៃតំបន់អឺរ៉ុបជានិច្ចកាល ពួកគេតែងទិញកញ្ចប់ទស្សនាមកប្រទេសក្នុងតំបន់អាស៊ី។
    16 min
  • ហេតុអ្វីការរៃអង្គាសបច្ច័យបុណ្យកឋិនតាមទីសាធារណៈត្រូវបានហាមឃាត់?
    ក្រសួងធម្មការ និងសាសនា បានហាមមិនឲ្យមានការដើររៃអង្គាសបច្ច័យនៅតាមផ្លូវសាធារណៈ និងទីប្រជុំជនឡើយ ពីព្រោះវាធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងធ្វើឲ្យប៉ះពាល់កិត្តិ​យសព្រះពុទ្ធសាសនា​។ ការហាមនេះ ធ្វើឡើងតាមរយៈសេចក្ដីណែនាំនៅថ្ងៃទី១៨តុលា ខណៈបុណ្យកឋិនទាននឹងប្រ​ព្រឹត្តទៅចាប់ពីថ្ងៃទី៣០តុលា រហូតដល់ថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០២៣។ ក្រៅពីនេះអ្នកឃ្លាំមើលសង្គមថាការដើររៃអង្គាសបច្ច័យនេះ អាចមានករណីឆបោកបង្កប់នៅក្នុងនោះដែរ។
    14 min
  • តើកម្ពុជាទទួលបានអ្វីខ្លះពីវេទិកាខ្សែក្រវាត់និងផ្លូវរបស់ចិន?
    លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ របស់ចិន នៅថ្ងៃទី១៧ និងថ្ងៃទី១៨តុលា។ ក្រៅពី​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​ នាយករដ្ឋមន្រ្តីកម្ពុជា​ក៏​មានជំនួប​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជិនពីង​ និងចាប់ផ្ដើម​ជួប​ក្រុមហ៊ុន​ធំ​ៗ​របស់​ចិនជាបន្តបន្ទាប់ដែរ។ នេះជាលើកទី២ហើយដែលលោក ហ៊ុន ម៉ាណែត ទៅចិនបន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា។ តើកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះ ជាពិសេសពីវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣របស់ចិននេះ?
    17 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners