ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការបង្រៀនគួរក្រៅម៉ោង ឆ្លុះបញ្ចាំងយ៉ាងណាចំពោះប្រព័ន្ធអប់រំនៅកម្ពុជា?
    ការបង្រៀនគួរក្រៅម៉ោងរបស់គ្រូបង្រៀនក្នុងសាលារដ្ឋ បានក្លាយជារឿងធម្មតាទៅហើយក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ។ ក៏ប៉ុន្តែអ្នកវិភាគសង្គមយល់ថា ការបង្រៀនគួរក្រៅម៉ោងបែបនេះ បានឆ្លុះបញ្ចាំងពីកម្សោយនៃប្រព័ន្ធអប់រំកម្ពុជាក្រោមការតាមដាន និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ អ្នកវិភាគទាំងអស់នោះលើកឡើងថា ការបើកថ្នាក់រៀនបំប៉នបន្ថែមក្រៅម៉ោង បានបង្កើតចេញជាវប្បធម៌បង្រៀនគ្មានតម្លាភាព ពិសេសប្រាស់ចាកពីក្រមសីលធម៌គ្រូបង្រៀនថែមទៀត។ បើតាមអ្នកតាមដានសង្គម បញ្ហានេះអាចប៉ះពាល់ដល់គុណភាពនៃការអប់រំក្នុងប្រទេសកម្ពុជា និងអាចធ្វើឱ្យបាត់បង់នូវធនធានមនុស្សមួយផ្នែកផង។
    14 min
  • តើការបញ្ចុះពន្ធនាំចេញថ្មធម្មជាតិ កម្ពុជាខាតឬចំណេញ?
    រដ្ឋាភិបាលបានសម្រេចបញ្ចុះពន្ធអាករនាំចេញថ្មធម្មជាតិមួយចំនួន ដូចជាថ្មធម្មជាតិមិនទាន់កែឆ្នៃចំនួន៨បន្ទាត់ពន្ធ ពីចំនួន៣០%មកត្រឹម១០% និងថ្មធម្មជាតិមិនទាន់កែឆ្នៃទម្រង់ផ្ទាំងចំនួន២បន្ទាត់ពន្ធ ពីចំនួន៣០%មកត្រឹម៥% និងថ្មធម្មជាតិកែឆ្នៃចំនួន១២បន្ទាត់ពន្ធ ពីចំនួន២០%មកសូន្យភាគរយ។  ថ្មធម្មជាតិទាំងនេះភាគច្រើនគេយកទៅផលិតចេញជាការ៉ូឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជាតុ ទូ កន្លែងចង្កា្រន្តបាយជាដើម។ ពាក់ព័ន្ធនឹងការបញ្ចុះតម្លៃពន្ធលើថ្មធម្មជាតិទាំងនេះ អ្នកវិភាគយល់ថា ជាការខាតបង់ដល់ចំណូលជាតិ និងជំរុញឱ្យក្រុមហ៊ុនឯកជនបង្កើនការបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា។ ក៏ប៉ុន្តែតំណាងក្រសួងរ៉ែនិងថាមពលអះអាងថាមិនបង្កផលប៉ះពាល់អ្វីឡើយ។
    16 min
  • តើតំណាងរាស្ត្រអាណត្តិនេះអាចធ្វើអ្វីបានខ្លះ បើរដ្ឋាភិបាលមានភាពអសកម្ម?
    ក្នុងអាណត្តិទី៧នេះ គេកត់សម្គាល់ឃើញថា រដ្ឋសភាមានតែគណបក្សនយោបាយចំនួន២ប៉ុណ្ណោះដែលទទួលបានអសនៈក្រោយការបោះឆ្នោតជាសាកលកាលពីពាក់កណ្តាលខែកក្តដាកន្លងទៅ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈចំនួន១២០ និងគណបក្សហ៊្វុនសុិនបុិចទទួលអសនៈចំនួន៥ ដោយសរុបទាំងអស់មាន១២៥អសនៈ។ យ៉ាងណា ក្នុងអាណត្តិថ្មីនេះមានលក្ខណៈប្លែកបន្តិចកាលពីអាណត្តិចាស់ដោយមានវត្តមានរបស់គណបក្សផ្សេងអង្គុយក្នុងរដ្ឋសភាដែរ។ ក៏ប៉ុន្តែអ្នកតាមដានបញ្ហាសង្គមអះអាងថា ប្រសិទ្ធិភាពការងារបស់តំណាងរាស្ត្រក្នុងអាណត្តិនេះនឹងមិនខុសគ្នាប៉ុន្មានេះពីតំណាងរាស្ត្រកាលពីអាណត្តិចាស់នោះឡើយ ពិសេសការចេញមុខដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការកោះហៅមន្ត្រីមកសាកសួរអំពីដំណើការការមិនប្រក្រតីក្នុងស្ថាប័នក្រសួង។
    17 min
  • តើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងពន្ធនាគារឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ​បានប្រកាសបើកប្រតិបត្តិការចុះ​បង្ក្រាបការប្រើប្រាស់គ្រឿងញៀន​ក្នុងពន្ធនាគារនៅទូទាំងប្រទេសនៅក្នុងពេលដ៏ឆាប់ខាងមុខ ដោយគ្មានការឱ្យដំណឹងជាមុន។ ជាការចុះបង្ក្រាប​ផ្ទាល់ដោយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​សហការជាមួយមន្ត្រីពេទ្យពន្ធនាគារ តាមរយៈ​ការធ្វើតេស្តទឹកនោម​រកសារធាតុ​ញៀន ទៅ​លើមន្ត្រីពន្ធនាគារ​ជាទូទៅ​ និងជនជាប់ឃុំ​ដែលមានការសង្ស័យ​ប្រើប្រាស់គ្រឿងញៀន​​។  ​ពាក់ព័ន្ធនឹងរឿងនេះ អ្នកតាមដានបញ្ហាសង្គមចោទជាសំណួរជុំវិញប្រសិទ្ធិភាពនៃការចុះបង្ក្រាប និងចម្ងល់ហេតុអ្វីបានជាសារធាតុញៀនអាចហូរដល់ក្នុងពន្ធនាគារ។
    15 min
  • ប្រាក់ខែគោល២០៤$ តើសាកសមសម្រាប់ឲ្យកម្មករដោះស្រាយបន្ទុកប្រចាំខែ?
    នៅទីបំផុតប្រាក់ខែគោលរបស់កម្មករក្នុងវិស័យកាត់ដេរ នឹងកើនឡើងចំនួន៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤។ តួលេខចុងក្រោយរបស់ភាគីពាក់ព័ន្ធ បានបោះឆ្នោតគាំទ្រ គឺចំនួន២០២ដុល្លារ ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមចំនួន២$ ទៅជា ២០៤$ ក្នុងមួយខែ។ យ៉ាងណាមិញ ប្រាក់ខែគោល២០៤$  ភាគីសហជីពមួយចំនួនបានសម្តែងការសោកស្តាយ និងថាមិនសាកសម។ មិនសាកសម ព្រោះការចំណាយរបស់កម្មករមានការកើនឡើង។
    14 min
  • តើកម្ពុជាត្រូវដោះស្រាយយ៉ាងណា ចំពោះភាពយន្តចិនដែលប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ខ្លួន?
    ខ្សែភាពយន្ត «No More Bets» របស់ចិន ដែលនិយាយអំពីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅតាមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងទទួលបានការចាប់អារម្មណ៍ តាមរយៈការបញ្ចាំងនៅក្រៅប្រទេស។ ជាខ្សែភាពយន្ត ដែលបាននិយាយអំពីបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ តាមបណ្តាប្រទេសមួយចំនួន តួយ៉ាងទាំងកម្ពុជាផងនោះ ក៏បានរងប្រតិកម្មពីសាធារណជន ថា ជាការធ្វើឲ្យកម្ពុជាខូចឈ្មោះនៅលើឆាកអន្តរជាតិ។ ជាពិសេសនោះ គឺវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ពីការបញ្ចាំងខ្សែភាពយន្តមួយចំនួន។ នេះបើតាមអ្នកជំនាញកត់សម្គាល់។
    11 min
  • តើការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី ទាក់ទងនឹងបញ្ហាពន្ធដារ ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
    លោក ​ហ៊ុន ​សែន ​អតីត​នាយក​រដ្ឋ​មន្ត្រី ​ នៅថ្ងៃម្សិលមិញនេះ បាន​ប្រាប់​ឲ្យ​ពិនិត្យ​ឡើង​វិញ​លើ​ការ​យក​ពន្ធ ​ស្រប​ពេល​មាន​ការផ្ទុះ​ឡើង​ថា​ រដ្ឋាភិបាលថ្មី «កៀប​យក​ពន្ធ»ពីពលរដ្ឋ​ក្រោយ​បោះ​ឆ្នោត​ឲ្យ​។ នេះបើតាមសារសំឡេងដែលវិទ្យុបារាំងអន្តរជាតិទទួលបាន។ ការណ៍នេះ អ្នកតាមដាននយោបាយ លើកឡើងជាទស្សនៈខុសៗគ្នា ជុំវិញសារសំឡេងរបស់លោក ហ៊ុន សែន ដោយខ្លះថា ជាការខ្វល់ខ្វាយបញ្ហាជាតិ ខណៈខ្លះទៀតថា ថាជាការធ្វើឲ្យរដ្ឋាភិបាលថ្មី មានពិន្ទុមិនល្អ។
    17 min
  • ហេតុអ្វីក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាម៉ាកល្បីៗរងការចោទថាជំពាក់លុយកម្មករ?
    ក្រុមហ៊ុនម៉ាក​​ល្បីៗ​ចំនួន​៦​ គឺ Adidas Nike Target USA GAP Puma Levi Strauss រងការចោទថាជំពាក់​ប្រាក់​កម្មករ​កម្ពុជា​ទាំង​ប្រាក់​ឈ្នួលនិង​ប្រាក់​បំណាច់បញ្ចប់​កិច្ច​សន្យា​ប្រមាណ​ជាង​ ៣០០​លានដុល្លារ​អំឡុង​​​កូវីដ​១៩។ តួលេខ​នេះ​ផ្អែក​តាម​ការស្រាវជ្រាវ​ក្នុង​យុទ្ធនាការ​សម្លៀក​បំពាក់​ស្អាតនៃ​អង្គកា​រ​​សង់ត្រាល់ សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរ​កម្ពុជា និង​សហព័ន្ធ​សហជីពកម្មករ​កម្ពុជា​​ ក្រោម​ចំណង​ជើង សម្ពាធ​ក្រោម​ថ្នេរ​ក្រណាត់​ស្ដីពីការ​បាត់​បង់​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។
    13 min
  • តើការដំឡើងថ្លៃសេវាធ្វើដំណើរតាមយន្តហោះអាចជាផ្នែកមួយប៉ះពាល់ដល់វិស័យទេសចរណ៍?
    រដ្ឋាភិបាលបានយល់ព្រមតាមសំណើក្រុមហ៊ុនសម្បទានព្រលានយន្តហោះហៅកាត់ថា SCA ក្នុងការដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធផ្សេងៗទៀត។ ក្នុងនោះសេវាកម្មអ្នកដំណើរសម្រាប់ជនជាតិខ្មែរគឺឡើងដល់២៣ដុល្លារ ខណៈពីមុនតែ១៨ដុល្លារ។ ចំណែកជនជាតិបរទេសវិញ គឺឡើងដល់៣០ដុល្លារ ខណៈពីមុនតម្លៃតែ២៥ដុល្លារប៉ុណ្ណោះ។ ការដំឡើងថ្លៃសេវាកម្មអ្នកដំណើរនេះ ជាក្ដីព្រួយបារម្ភមួយធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា ខណៈបច្ចុប្បន្នវិស័យនេះបាននិងកំពុងជួបនូវបញ្ហាប្រឈមនៅឡើយ។
    10 min
  • តើកញ្ចប់ជំនួយ១៨លានដុល្លារ ដែលអាមេរិកឲ្យកម្ពុជាវិញ មានអត្ថន័យដូចម្តេច?
    សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយ រង្វង់ទឹកប្រាក់១៨លានដុល្លារ ដល់កម្ពុជា​ឡើងវិញ ក្រោយតែការសម្រេចផ្អាក ក្រោយពេលបោះឆ្នោត។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសកម្ពុជា អំពីជំនួបរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក។ កញ្ចប់ជំនួយ១៨លានដុល្លារនោះ ត្រូវបានក្រសួងការបរទេសអាមេរិក បានប្រកាសពីការផ្អាក ក្រោយពេលដែលខ្លួនអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កន្លងទៅនេះ មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ យ៉ាងណា ការទទួលជំនួយឡើងវិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ឈឺទៅក្រុមនយោបាយប្រឆាំង ឲ្យយល់ពីសារនយោបាយ និងចេះកាត់យល់ន័យនៃទំនាក់ទំនង រវាងកម្ពុជា និងអាមេរិក។
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,119 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners