ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការដំឡើងថ្លៃផ្ញើយាន្ត​យន្ត​តាមទំនើងចិត្ត ជះផលប៉ះពាល់អ្វីខ្លះ?
    ការ​ដំឡើង​ថ្លៃ​សេវា​កម្ម​មួយ​ចំនួន​ក្នុង​រដូវ​បុណ្យ​ទាន​ធំៗ​ បាន​កើត​មាន​ឡើង​សឹង​តែ​ជា​ទម្លាប់​។​ តួយ៉ាង​ថ្លៃចំណត​យាន​យន្ត​សម្រាប់​បុណ្យ​អុំទូក​ឆ្នាំ​នេះ​ បាន​ឡើង​ថ្លៃ​មួយ​គុណ​នឹង​៥​ឬ​គុណនឹង១០​​ ពោល​ម៉ូតូ​មួយ​គ្រឿងកន្លែង​ខ្លះ​៥០០០រៀល ​​ខ្លះទៀត​១ម៉ឺន​រៀល​ ខណៈ​តម្លៃ​ធម្មតាត្រឹម១០០០រៀល​។​ ចំណែក​ចំណត​រថយន្ត​ឡើង​មួយ​គុណ​នឹង​២​ឬ​មួយគុណ​នឹង​៤ ​ពោល​ពី​៥០០០​រៀល​ទៅ​១​ម៉ឺន​ និង​កន្លែង​ខ្លះ​២ម៉ឺន​រៀល​។​ តើ​ទម្លាប់​បែប​នេះ​ជះ​ផល​ប៉ះពាល់​យ៉ាង​ណា​ខ្លះ​?​
    11 min
  • តើការផ្សព្វផ្សាយគ្រឿងស្រវឹង ក្នុងពិធីបុណ្យជាតិធំៗ ប៉ះពាល់មុខមាត់កម្ពុជាបែបណា?
    ការផ្សព្វផ្សាយពីគ្រឿងស្រវឹង ការលើកទឹកចិត្តប្រជាពលរដ្ឋឲ្យពិសារគ្រឿងស្រវឹង ក្នុងពិធីបុណ្យជាតិធំៗ ត្រូវគេកត់សម្គាល់ថា កំពុងតែកើតមានឡើងយ៉ាងកក្រឹកកក្រេង។ ជាក់ស្តែង សម្រាប់ពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ ការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង កើតឡើងយ៉ាងទូលំទូលាយ ដោយក្រុមហ៊ុនស្រាបៀរមួយចំនួន មានជាការផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋ ដែលសេពផលិតផលគ្រឿងស្រវឹងពួកគេ។ ការណ៍នេះ បណ្តាអ្នកតាមដានបញ្ហាសង្គម យល់ថា ជាការប៉ះពាល់យ៉ាងធំធេង ចំពោះមុខមាត់ប្រទេសជាតិ នៅពេលមានការផ្សព្វផ្សាយគ្រឿងស្រវឹង ក្នុងពិធីបុណ្យជាតិធំៗ។
    13 min
  • តើនៅកម្ពុជាពិតជាមានការបង្កើតព្រឹត្តការណ៍បង្វែរព្រឹត្តការណ៍?
    រឿង​ហេតុ​ជាច្រើន​បាន​កើត​ឡើង​បន្តកន្ទុយ​គ្នា​នៅ​ក្នុង​ប្រទេសកម្ពុជា​មិន​ថា ព្រឹត្តការណ៍ក​នយោបាយ សេដ្ឋកិច្ច សង្គម សាសនា វប្បធម៌ រឿងបុគ្គល​នោះ​ទេ។ ថ្មីៗ​នេះ​ព្រឹត្តការណ៍​វប្បធម៌​ជនជាតិ​វៀតណាម​ម្នាក់ស្លៀក​សំលៀក​បំពាក់​ប្រពៃណី​ថៃ បង្ហាញ​រូបភាពស្ដេច​ថៃ​នៅ​ប្រាសាទ​អង្គរវត្ត។ ព្រឹត្តការណ៍​សាសនា​មហាជន​មួយ​ចំនួន​ផ្ទុះការ​គាំទ្រ​និង​មាន​ជំនឿ​លើ​ព្រះសង្ឃ​មួយអង្គ។ រីឯ​រឿងរ៉ាវ​បុគ្គល​គេ​នាំ​គ្នា​ចាប់​អារម្មណ៍ទំនាស់​ក្នុង​គ្រួសារ និង​មង្គលការ​អ្នក​លក់​តាម​អន​ឡាញ​ជាដើម​។ តើ​នៅ​កម្ពុជា​ពិត​ជា​មាន​ការ​បង្កើត​ព្រឹត្តការណ៍​បង្វែរ​ព្រឹត្តការណ៍​ឬ​យ៉ាងណា?
    12 min
  • រយៈពេល៣ខែ៖ តើរដ្ឋាភិបាលអាណត្តិថ្មីសម្រេចបានលទ្ធផលអ្វីជាដុំកំភួនខ្លះ?
    គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា គឺមានរយៈពេល៣ខែ​គត់ដែលរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតឡើងកាន់តំណែងជំនួសរដ្ឋាភិបាលអាណត្តិចាស់។ ៣ខែនៃថ្នាក់ដឹកនាំថ្មី រដ្ឋាភិបាលខ្លួនឯងអះអាងថា បានសម្រេចនូវលទ្ធផលជាវិជ្ជមានច្រើនទាំងកិច្ចការក្នុងប្រទេស និងក្រៅប្រទេស ពិសេសការផ្តើមអនុវត្តនូវគោលនយោបាយរបស់ខ្លួនសម្រាប់អាណត្តិថ្មីនេះរួមមាន ការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនប្រជាពលរដ្ឋ សេវាសុខាភិបាល​ និងសេវាសាធារណៈផ្សេងៗទៀត។ យ៉ាងណាសម្រាប់អ្នកវិភាគសង្គមវិញ រយៈពេល៣ខែមកនេះ រដ្ឋាភិបាលនៅមិនទាន់បញ្ចេញស្នាដៃអ្វីឱ្យលេចធ្លោ និងមានប្រសិទ្ធិភាពខ្លាំងនៅឡើយ ពិសេសបញ្ហាដែលកើតមានចំពោះពលរដ្ឋដូចជា វិបត្តិហិរញ្ញវត្ថុ ដីធ្លី ចំណាកស្រុក​ និងលំហសេរីភាពនយោបាយ។
    18 min
  • តើបក្សកម្លាំងជាតិជាប៉ូលប្រឆាំងធំជាងគេក្រោយបក្សភ្លើងទៀនចូលនិវត្តន៍?
    គណ​បក្ស​កម្លាំង​ជាតិ​ដែល​ទើប​បង្កើត​បាន​ជិត​១​ខែ​មក​នេះ បាន​អះ​អាង​ថា​ខ្លួន​មាន​សក្តា​នុពល​អាច​ចូល​ទៅ​ប្រកួត​ការ​បោះ​ឆ្នោត​ជំនួស​គណ​បក្ស​ភ្លើង​ទៀន​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​បាន​។​ បើតាម​ប្រមុខ​គណបក្សប្រឆាំង​ថ្មី​នេះ​គឺ​ គណ​បក្ស​ភ្លើង​ទៀន​នឹង​ត្រូវ​ចូល​និវត្តន៍​ដោយ​សារ​តែ​គ្មាន​គូ​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ចាប់​ពី​ឆ្នាំ​២០២៤​ត​ទៅ។​ សម្រាប់​អ្នក​តាម​ដាន​ន​យោបាយ​យល់ថា​ គណ​បក្ស​កម្លាំង​ជាតិ​គឺ​ជា​«បក្សកន្ត្រង»​សម្រាប់​ត្រង​យក​សំឡេង​ឆ្នោត​របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់ ប្រសិនបើ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ឆន្ទះ​ខ្មែរ ​ដែល​ឈរ​ឈ្មោះ​ជំនួស​គណ​បក្ស​ភ្លើង​ទៀន​នៅ​ពេល​ខាង​មុខ​។​
    12 min
  • តើគួរធ្វើយ៉ាងណាកុំឲ្យការអនុវត្តតួនាទីរបស់ស្ថាប័នរដ្ឋជាន់គ្នា?
    លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទទី២០ខែវិច្ឆិកានេះ បានឲ្យគ្រប់ក្រសួងស្ថាប័នត្រូវពិនិត្យរចនាសម្ព័ន្ធឡើងវិញ ដើម្បីបញ្ចៀសការអនុវត្តតួនាទីភារកិច្ចជាន់គ្នា។ បើតាមលោកនាយករដ្ឋមន្រ្តី កំណែទម្រង់នេះនឹងត្រូវចាប់ផ្ដើមធ្វើនៅឆ្នាំ២០២៤។ យ៉ាងណាមិញចំពោះការធ្វើកំណែទម្រង់ខាងលើនេះ អ្នកវិភាគបញ្ហាសង្គម និងនយោបាយថាជារឿងល្អប្រសើរសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី ក៏ប៉ុន្តែអ្នកនយោបាយប្រឆាំងវិញថាកំណែទម្រង់នេះធ្វើឲ្យតែល្អមើលប៉ុណ្ណោះ ការអនុវត្តមិនមានប្រសិទ្ធភាពឡើយ។
    16 min
  • តើការសើរើក្បាលម៉ាស៊ីន គ.ជ.ប អាចស្តារទំនុកចិត្តពលរដ្ឋឡើងវិញ?
    គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវរុះរើក្បាលម៉ាស៊ីនដឹកនាំជាថ្មី បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បានបញ្ចប់ ហើយគណបក្ស​ហ្វ៊ុន​ស៊ិន មាន​កៅអីតំណាង​រាស្ត្រ​ចំនួន​៥ លើ​១២៥។ បើតាមមន្ត្រី គ.ជ.ប សម្រាប់​កូតា ​សមាស​ភាព​ គជប ​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ ​ពោល​នៅ​តែ​មាន​សមាស​ភាព​៨​រូប​ពី​គណ​បក្ស​ដែល​ជាប់​ឆ្នោត​ និង​ម្នាក់​មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដដែល​។ យ៉ាងណា តើការសើរើក្បាលម៉ាស៊ីន គ.ជ.ប នឹងអាចស្តារទំនុកចិត្ត ដែរទេ?
    11 min
  • តើបេសកកម្មផ្តល់ជំនួយរបស់​បរទេសខ្លះ​ពិតជាផ្តល់ការរំខាន់ដល់ការដឹកនាំរដ្ឋកម្ពុជា?
    លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងវេទិកានយោបាយមួយកាលពីថ្ងៃទី១៥វិច្ឆិកាកន្លងទៅ បានផ្ញើសារប្រាប់​ដៃគូ​អភិវឌ្ឍន៍មួយចំនួន​​​ឱ្យ​បញ្ឈប់​បំណង​ជ្រៀតជ្រែកកិច្ចការ​​ផ្ទៃក្នុង​កម្ពុជាតាមរយៈការផ្តល់​​ជំនួយ ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ល។​ ជា​ការ​ពិត សម្រាប់ប្រទេស​​កម្ពុជា ជំនួយពីបរទេសដើម្បីស្តានិងអភិវឌ្ឍន៍ប្រទេស​គឺ​ពិត​ជា​ចាំ​បាច់​។ ក៏ប៉ុន្តែ​តើការផ្តល់ជំនួយរបស់បរទេសខ្លះ​ពិតជាផ្តល់ការរំខាន់ដល់ការដឹកនាំរដ្ឋកម្ពុជាដែរទេ?
    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners