ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • វិធានការបណ្តេញមន្ត្រីពាក់ព័ន្ធគ្រឿងញៀនទទួលបានការសាទរ តែការអនុវត្តជាក់ស្តែងនៅតែជាបញ្ហា?
    លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់អាវុធណាតេស្តរកឃើញសារធាតុញៀន នឹងត្រូវដកចេញពីក្របខណ្ឌតែម្តង។ លោកបន្តថា នេះជារបៀបដែលលោកបោសសម្អាតផ្ទះឱ្យស្អាត។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏អះអាងថា ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការនេះជាដំណាក់ៗកាលដោយរំពឹងនូវលទ្ធផលខ្ពស់។ តែអ្នកវិភាគ និងក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភពីការអនុវត្តមិនបានគ្រប់ជ្រុងជ្រោយ។ មិនគ្រប់ជ្រុងជ្រោយត្រង់ថា ការស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់​អាវុធធ្វើឡើងតែមួយឆាវ និងខ្វះតម្លាភាព។
    16 min
  • តើនៅកម្ពុជាពិតជាមានការប្រើប្រាស់យុទ្ធសាស្ត្រទិញទឹកចិត្តដើម្បីបំបិទសំឡេងរិះគន់?
    ក្រៅតែពីកៀរគរសមាជិកមកពីគណបក្សប្រកួតប្រជែងឱ្យចូលរួមធ្វើនយោបាយជាមួយខ្លួន គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចត្រូវបានគេកត់សម្គាល់ថា កំពុងប្រើប្រាស់យុទ្ធសាស្ត្រថ្មីក្នុងការបំបិទសំឡេងរិះគន់។ អ្នកតាមដានសង្គមនិងនយោបាយ មើលឃើញថា ជំនួសឱ្យការឆ្លើយតបដោយវិធីក្តៅ រដ្ឋាភិបាលកំពុងប្រើប្រាស់យុទ្ធសាស្ត្រថ្មី ក្រោមរូបភាពជំនួយសប្បុរស ដើម្បីប្រឌិតសាច់រឿងពីការរិះគន់ទៅជាការទទួលស្គាល់កំហុសទៅវិញ។ ប៉ុន្តែចំពោះអ្នកនាំពាក្យបក្សកាន់អំណាច នោះមិនមែនជាយុទ្ធសាស្ត្រទិញទឹកចិត្តអ្វីទេ តែជាការបង្ហាញការពិតដោយចិត្តសប្បុរស។
    16 min
  • អ្នកតាមដានចាត់ទុកការសន្យារបស់ជប៉ុនជួយផ្នែកយោធានៅកម្ពុជាថា ជាការមិនរណបចិន
    ជប៉ុនដែលជាសម្ព័ន្ធមិត្តអាមេរិក សន្យាជួយពង្រឹងផ្នែកយោធាដល់កងទ័ពកម្ពុជា នៅចំពោះមុខនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នាជំនួបដោយឡែកក្នុងកិច្ចប្រជុំអាស៊ាន-ជប៉ុន នៅថ្ងៃទី១៦ខែធ្នូ។ អ្នកវិភាគនិងអ្នកតាមដានព្រឹត្តការណ៍អន្តរជាតិយល់ថា ការសន្យារបស់ជប៉ុនយ៉ាងដូច្នេះស្ថិតក្នុងក្របខណ្ឌអាស៊ានដែលមានស្រាប់​ ប៉ុន្តែការសន្យានេះបានបង្ហាញពីតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់កម្ពុជា ក្នុងកែវភ្នែកលោកខាងលិច។  បើតាមក្រុមអ្នកវិភាគ កាយវិការរបស់ជប៉ុននិងការទទួលយករបស់កម្ពុជាបង្ហាញថា កម្ពុជានៅក្នុងអាណត្តិរដ្ឋាភិបាលថ្មីមិនរណបចិនពេក។
    11 min
  • អ្នកវិភាគ៖ គម្រោងព្រែកជីកហ្វូណន់ជាកំណប់ទ្រព្យកម្ពុជា តែធ្វើឱ្យវៀតណាមមិនសប្បាយចិត្ត
    គម្រោងព្រែកជីកហ្វូណន់តេជោក្លាយជាប្រធានបទរស៊ើបដែលប្រទេសវៀតណាមផ្តើមការព្រួយបារម្ភ និងរហូតដល់ភាគីកម្ពុជាធានាអះអាងនៅចំពោះមុខថ្នាក់ដឹកនាំវៀតណាមថា គម្រោងនេះនឹងមិនបង្កផលប៉ះពាល់ដល់របបលំហូរទឹកទន្លេមេគង្គ​រួមនឹងទន្លេផ្សេងទៀតនោះទេ។ ក្រៅពីមិនប៉ះពាល់ដល់លំហូរទឹកទន្លេ គម្រោងព្រែកជីកនេះក៏រក្សាបាននូវស្ថិរភាពបរិស្ថានអេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវចម្រុះ រួមនឹងបង្កើនផលប្រយោជន៍ផ្នែកពាណិជ្ជកម្មរបស់កម្ពុជាទៅថ្ងៃខាងមុខ។ ពាក់ព័ន្ធនឹងករណីនេះ អ្នកវិភាគនយោបាយនិងសង្គមមានមតិយោបល់ស្រដៀងគ្នាថា វៀតណាមមិនបានបង្ហាញក្តីកង្វល់អ្វីឡើយ។ ផ្ទុយទៅវិញវៀតណាម ហាក់មិនសប្បាយចិត្តចំពោះផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីគម្រោងព្រែកជីកដ៏ធំមួយនេះ​។
    13 min
  • តើរដ្ឋគួរផ្តល់ការវិនិយោគបរទេសបែបណាដែលមិនប៉ះពាល់ដល់ពលរដ្ឋខ្មែរ?
    នៅប្រទេសកម្ពុជា វិបត្តិសេដ្ឋកិច្ចបាននិងកំពុងតែរំខានដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋមួយចំនួន  ពិសេសអ្នកដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទន្ទឹមនឹងវិបត្តិសេដ្ឋកិច្ច សមាគមផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា ការផ្តល់ឱកាសវិនិយោគនៅកម្ពុជារបស់ជនបរទេសខ្លះ ក៏ប៉ះពាល់ដល់ការប្រកបមុខរបរតូចតាចរបស់ពលរដ្ឋផងដែរ។ ការវិយោគទាំងនោះមានដូចជាការផ្តល់សេវាកម្មដឹកជញ្ជូនទំនើបតាមកម្មវិធីទូរស័ព្ទដៃ។ គួរជម្រាបថា បច្ចុប្បន្ននេះ រដ្ឋាភិបាល មិនមានច្បាប់កំណត់ប្រភេទមុខរបរនិងការងារសម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា។ តើកម្ពុជាគួរមានច្បាប់មួយនេះដែរឬទេ និងថាតើកម្ពុជាគួរផ្តល់ការនិយោគបរទេសបែបណាដែលមិនប៉ះពាល់ដល់ពលរដ្ឋ?
    13 min
  • ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​វៀតណាម​ អាចនឹង​ឈានដល់ ​២០​ប៊ីលាន​ដុល្លារ​ក្នុងពេល​ដ៏ខ្លី​?
    មេដឹកនាំ​កម្ពុជា-វៀតណាម ​បានសម្រេច​ឯកភាពគ្នា​ដាក់ទិសដៅ​ជំរុញទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេសទាំង២​ ឲ្យបានឈានដល់​កំរិត ២០​ប៊ីលានដុល្លារ ​ក្នុងពេលដ៏ខ្លី​ខាងមុខ​។ ការកំណត់​គោលដៅនេះ បានធ្វើឡើង​អំឡុងពេលនាយក​រដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន​ ម៉ាណែត ​បានបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ​ថ្ងៃ​កាលពីពេលថ្មី​ៗនេះ នៅប្រទេស​វៀតណាម។ ​តាមតួលេខ​ផ្លូវការរបស់​គយ និងរដ្ឋករ​ ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​រយៈពេល១១ខែ ​ឆ្នាំ២០២៣នេះ ​គឺមានជិត ៦ពាន់​លានដុល្លារ។​ ដូច្នេះការរំពឹងទុក​របស់ប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសទាំងពីរ​ជុំវិញការ​ជំរុញទំហំ​ពាណិជ្ជកម្មទ្វេភាគី​រហូតដល់ ​២០ពាន់លាន​ដុល្លារ តើអាច​ទៅរួចទេ ​ក្នុងពេល​ដ៏ឆាប់ខាងមុខ​?
    11 min
  • តើដំណើរទស្សនកិច្ចលោក ហ៊ុន ម៉ាណែត ទៅវៀតណាម មានអត្ថន័យបែបណាខ្លះ?
    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងត្រូវបំពេញទស្សនកិច្ចចំនួន២ថ្ងៃ ពីថ្ងៃទី១១ដល់ថ្ងៃទី១២ធ្នូតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម។ ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែតទៅវៀតណាមក្នុងតំណែងជានាយករដ្ឋមន្ត្រីលើកនេះ ធ្វើឡើង បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទើបបញ្ចប់អង្គសន្និបាតវិសាមញ្ញដោយបានបោះឆ្នោតគាំទ្រលោកជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះតើដំណើរទស្សនកិច្ចលោកហ៊ុនម៉ាណែតទៅវៀតណាមនេះមានអត្ថន័យបែបណាខ្លះ?
    14 min
  • ហេតុអ្វីនាវាចិនចូលសំចតនៅសមុទ្ររាម ពេលសហរដ្ឋអាមេរិកកំពុងចោទប្រកាន់?
    ការ​ចូល​សំចត​របស់​នាវា​ចិន​នៅ​កំពង់ផែ​សមុទ្រ​រាម​ បាន​ញាំង​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ក្រសែ​ភ្នែក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ភូមិ​សាស្ត្រ​នយោ​បាយ​មួយ​នេះ​។​ អ្នក​វិភាគ​ខ្លះ ​បាន​ហៅ​ទង្វើ​របស់​ចិន​នេះ​ថា​ ជា​ការ​សាក​ល្បង​ប្រើប្រាស់​ទី​តាំង​នេះ​នៅ​ពេល​អនាគត ​និង​ជា​ការ​វាស់​ស្ទង់​ប្រតិកម្ម​ពី​ប្រទេស​លោក​ខាង​លិច​។ ​ប៉ុន្តែ ​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​កម្ពុជា ​តាម​រយៈ​ហ្វេសប៊ុក​អះអាង​ថា ​ការ​ចូល​សំចត​របស់​នាវា​ចិន​ កាល​ពី​ថ្ងៃ​ទី​៣ខែ​ធ្នូ​នោះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ហ្វឹកហ្វឺន​កង​ទ័ព​កម្ពុជា​តែ​ប៉ុណ្ណោះ​។​
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners