ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅបារាំងមានភ្ជាប់នឹងរបៀបវារៈអ្វីខ្លះ?
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក ហ៊ុន ម៉ាណែតនឹង​ទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង​នៅសប្តាហ៍ក្រោយ​នេះ​តាម​ការអញ្ជើញ​របស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។ ទស្សនកិច្ចជាលើកទី១​ក្នុង​តំណែង​ជានាយករដ្ឋមន្ត្រីកម្ពុជា​ទៅកាន់ប្រទេសជាសហប្រធាន​នៃកិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីសនេះ ត្រូវបាន​អ្នក​តាមដាននយោបាយខ្លះយល់ថា ជាទស្សនកិច្ចជាប្រពៃណី​ក្រោយ​ពេល​មាន​នាយក​រដ្ឋមន្ត្រីថ្មី។ លើសពីទស្សនកិច្ចជាប្រពៃណី អ្នក​វិភាគ​ខ្លះ​យល់ថា ទស្សនកិច្ចនេះអាចមានភ្ជាប់​នឹងការ​រំឭកឡើងវិញរបស់ប្រទេសបារាំង​ឲ្យកម្ពុជាដើរតាម​គន្លង​ប្រជាធិបតេយ្យ។
    12 min
  • ហេតុអ្វីចលនានយោបាយជ្រុលនិយមបន្តជាផ្ទាំងស៊ីបរបស់គណបក្សប្រជាជនកម្ពុជា?
    នៅថ្ងៃអាទិត្យ ទី៧ មករា ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែនបានប្រកាសឲ្យដឹងពីការប្តេជ្ញាចិត្តជាថ្មីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការកម្ចាត់ចលនានយោបាយជ្រុលនិយមឲ្យអស់ពីកម្ពុជា។ ការលើកឡើងរបស់ប្រមុខមេដឹកនាំគណបក្សកាន់អំណាចធ្វើឡើងនៅក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាបានរៀបចំមទ្ទិញខួបលើកទី៤៥ឆ្នាំ ៧មករា នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្រាប់លោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជានឹងនៅបន្តប្តេជ្ញាការពារសន្តិភាព អធិបតយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
    16 min
  • អន្តរាគមន៍ជា​ថ្មីរបស់​រដ្ឋលើវិស័យអចលនទ្រព្យជួយ​ទម្លាយ​ភាព​ជាប់គាំង​កម្រិតណា?
    ស្របពេលដែលវិស័យអចលនទ្រព្យ និងដីធ្លីបន្តជាប់គាំង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញមុខអន្តរាគមន៍ជាថ្មីដោយបន្តលើកលែងពន្ធលើវិស័យនេះមួយឆ្នាំទៀត។ នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៤ខែមករា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសថា ប្រភេទពន្ធដែលត្រូវបានលើកលែងរួមមាន ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើចំណេញមូលធន ពន្ធលើអចលទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។ អ្នកជំនួញ និងអ្នកជំនាញអចលនទ្រព្យស្វាគមន៍ចំពោះការអនុគ្រោះនេះ។ ចំណែកអ្នកសេដ្ឋកិច្ចនិងអ្នកនយោបាយបង្ហាញអារម្មណ៍មិនសូវពេញចិត្តដោយពួកគេយល់ថា កិច្ចអន្តរាគមន៍នេះមិនចំគោលដៅ។
    14 min
  • ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង?
    កង្វះធនធានទឹកគឺជាឧបសគ្គដ៏ចម្បងសម្រាប់ការអភិវឌ្ឍន៍ជនបទដែលមានប្រជាជនខ្មែរភាគច្រើនជាកសិករ។ ជាការកត់សម្គាល់ ប្រជាកសិករនៅតាមតំបន់ខ្លះ តែងជួបបញ្ហាខ្វះទឹកសម្រាប់ធ្វើកសិកម្មនៅរាល់រដូវប្រាំងម្តងៗ។ ជាក់ស្តែង នៅខេត្តពោតិ៍សាត់ ប្រជាកសិករត្រូវបានអាជ្ញាធរប្រាប់នៅថ្ងៃទី៣មករា ឱ្យផ្អាកការងារបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ខណៈដែលតម្លៃស្រូវហក់ឡើងខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ការផ្អាកនេះគឺដោយសារប្រជាករសិករបង្កើនផលស្រូវលើសផែនការ និងថាបើប្រជាកសិករនៅតែបន្តបង្កើនផលស្រូវរដូវប្រាំងនេះទៀត ប្រជាកសិករនឹងជួបប្រទះបញ្ហាខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកាជាក់ជាមិនខាន។ ហេតុអ្វីបានជាកម្ពុជានៅតែជួបបញ្ហាខ្វះទឹកធ្វើកសិកម្មរាល់រដូវប្រាំង?
    15 min
  • តើក្តីក្តាំលោក កឹម សុខានឹងចេញតាមច្រកណា ខណៈដែលលោកកំពុងខ្វះមេធាវីការពារក្តីនៅឧទ្ធរណ៍?
    សំណុំរឿងលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិនឹងត្រូវបើកការជំនុំជម្រះនៅសាលាឧទ្ធរណ៍ នៅថ្ងៃទី៣០មករាឆ្នាំ២០២៤។ នៅចំពោះមុខសវនាការដែលជិតមកដល់នេះ លោក កឹម សុខា កំពុងប្រឈមនឹងបញ្ហាខ្វះមេធាវីការពារក្តីដោយសារតែបម្រាមនៃសាលក្រមសាលាដំបូងរាជធានីភ្នំពេញ មិនឲ្យលោក កឹម សុខា ជួបអ្នកណា ក្រៅតែពីក្រុមគ្រួសារ។ មេធាវីមួយរូបរបស់លោក កឹម សុខា គឺលោក អាង ឧត្តម បានបញ្ជាក់ថា លោកមិនដឹងត្រូវធ្វើយ៉ាងដូចម្តេចឡើយ ខណៈដែលលោកទើបតែជួបកូនក្តីបានតែ១ដង។ ជំនួប ១ដងនេះធ្វើឡើង ក្រោយពេលដែលសាលាដំបូង កាលពីថ្ងៃទី៣មីនាឆ្នាំ២០២៣ បានសម្រេចកាត់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះ២៧ឆ្នាំ ដោយដកសិទ្ធិនយោបាយ និងមិនឲ្យប្រាស្រ័យជាមួយអ្នកណា ក្រៅពីសាច់ញាតិ។
    11 min
  • អ្នកវិភាគ៖រដ្ឋាភិបាលកម្ពុជាត្រូវរំលឹកវៀតណាមមិនត្រូវគៀបសង្កត់លើពលរដ្ឋខ្មែរក្រោម
    ក្រុមអ្នកតស៊ូមតិកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីស្ថានភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ សេចក្តីថ្លែងការណ៍បានស្នើឱ្យរដ្ឋាភិបាលកម្ពុជារម្លឹករដ្ឋាភិបាលវៀតណាមពីការគោរពសិទ្ធិផ្នែកជំនឿ និងសាសនារបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ ការស្នើបែបនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរវៀតណាមបានរារាំងការជួបជុំរបស់ព្រះសង្ឃ និងពលរដ្ឋខ្មែរដែលគ្រោងចូលស្តាប់ការសម្តែងធម្មទេសនារបស់ព្រះតេជគុណ ជួន កក្តដា។ ករណីនេះត្រូវបានអ្នកវិភាគ និងក្រុមអ្នកតស៊ូមតិកម្ពុជាយល់ថា រដ្ឋាភិបាលកម្ពុជាមិនត្រូវនៅស្ងៀមដោយព្រងើយកន្តើយចំពោះការរំលោភសិទ្ធិមនុស្សផ្នែកសាសនារបស់ពលរដ្ឋខ្មែរក្រោមឡើយ។ តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថា នេះជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលកម្ពុជាគ្មានសិទ្ធិក្នុងការជ្រៀតជ្រែកទេ។
    15 min
  • មតិស្វាគមន៍ និង​រិះគន់ចំពោះការកំណត់យកថ្ងៃទី២៩ធ្នូដើម្បីប្រារព្ធទិវាសន្តិភាពនៅ​កម្ពុជា
    រដ្ឋាភិបាលកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាសន្តិភាពនៅកម្ពុជា និងបានអនុញ្ញាតឲ្យឈប់សំរាកមួយ​ថ្ងៃ។ នៅក្នុងក្រសែភ្នែកអ្នកតាមដានសង្គម អ្នកប្រវត្តិសាស្ត្រ និងអ្នកនយោបាយជាដើម អ្នកខ្លះបង្ហាញការស្វាគមន៍ ខណៈអ្នកខ្លះទៀតយល់ថា មិនចាំបាច់ក្នុងការប្រារព្ធពិធីនេះឡើងទេព្រោះសន្តិភាពពិតប្រាកដមិនស្ដែងឡើងតាមរយៈការរៀបចំពិធីអបអរនោះទេ។ ផ្ទុយមកវិញពួកគេយល់ថា ថ្ងៃទី២៣តុលាស្ដីពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសទៅវិញទេដែលរដ្ឋាភិបាលគួរសើរើយកវាមកប្រារព្ធនិងកំណត់ជាថ្ងៃឈប់សំរាក។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners