ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ដំណាក់កាល​ឧទ្ធរណ៍​៖​ តើ​សំណុំ​រឿង​លោក​ កឹម សុខា ​នឹង​ចេញ​តាម​សេណារីយ៉ូ​មួយណា​?
    នៅព្រឹក​ថ្ងៃទី​៣០​ ខែ​មករា​ ឆ្នាំ​២០២៤​ សាលា​ឧទ្ធរណ៍​បានបើក​សវនាការ​លើបណ្តឹង​ជំទាស់​របស់​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​។ ​គួររម្លឹកថា​កាលពី​ជិត​ ១​ឆ្នាំ​មុន ពោលគឺ​ក្នុងថ្ងៃ​ទី​៣ ​ខែ​មករា ​ឆ្នាំ២០២៣ ​លោក កឹម សុខា ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ​២៧ឆ្នាំ ​ដោយ​ឃុំនៅ​ក្នុងផ្ទះ ​ព្រមទាំង​ដកហូត​សិទ្ធិ​នយោបាយ​ទាំងអស់​។ ការ​លើកយក​សំណុំរឿង​សន្ទិដ្ឋិភាពលោក ​កឹម សុខា​ ទៅជំនុំជម្រះ​ដោយសាលា​ឧទ្ធរណ៍​ពេលនេះ​ នៅមិនទាន់​ដឹង​លទ្ធផល​ចុងក្រោយ​យ៉ាងណាទេ​។ ក៏ប៉ុន្តែ​អ្នកវិភាគ​នានា​បានមើលឃើញ​ច្រកចេញ ​ឬ​សេណារីយ៉ូ​នយោបាយ​ផ្សេងៗ​គ្នា​ដោយ​ខ្លះថា ​ទំនងមិនខុស​ពី​តុលាការ​ជាន់ទាប ​និង​ខ្លះទៀត​យោងលើ​ទិដ្ឋភាព​ជាក់ស្តែង​នៃច្បាប់ ​និង​នយោបាយ​កម្ពុជាសព្វថ្ងៃ​។ ​លោក ឯម សុវណ្ណារ៉ា ​សាស្ត្រាចារ្យ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ​មើលឃើញថា​សវនាការ​លើសំណុំរឿង​លោក កឹម សុខា ​ទំនងជា​មិនមានអ្វី​ប្រែប្រួល​ពីអ្វី​ដែល​បានធ្វើឡើង​ដោយ​តុលាការ​ជាន់ទាបទេ​។
    14 min
  • សង្គមស៊ីវិលវិលយល់ថា ប្រកាសបង្កើតអង្គភាពត្រួតពិនិត្យថវិកាជារឿងមួយល្អ
    ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី២៤ខែមករាចេញប្រកាសបង្កើតអង្គភាពត្រួតពិនិត្យថវិកាឲ្យនៅអមក្រសួង ស្ថាប័ននិងអង្គភាពសាធារណៈដើម្បីត្រួតពិនិត្យការអនុវត្តថវិកា។ តួនាទីរបស់អង្គភាពត្រួតពិនិត្យថវិកា គឺពិនិត្យសំណើសុំចំណាយរបស់ក្រសួង ស្ថាប័ន ទៅតាមមុខសញ្ញាចំណាយនិងកម្រិតទឹកប្រាក់តាមការប្រគល់សិទ្ធិតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​។ ក្នុងពេលជាមួយគ្នានេះ សង្គមស៊ីវិលវិលយល់ថា ប្រកាសបង្កើតអង្គភាពត្រួតពិនិត្យថវិកាជារឿងមួយល្អ។ ល្អព្រោះថា កន្លងមកនីតិវិធីត្រួតពិនិត្យចំណាយមានភាពស្មុគស្មាញ។
    10 min
  • ហេតុអ្វីជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានឱនភាពកាន់តែខ្លាំងក្រោយមានFTA?
    ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅឆ្នាំ២០២៣កន្លងទៅនេះ បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិន មានទំហំជាង១ពាន់លានដុល្លារ ខណៈដែលការនាំចូលពីចិនចូលកម្ពុជាវិញ មានរហូតដល់ជាង១១ពាន់លានដុល្លារ។ ភាពខុសគ្នានៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ត្រូវបានអ្នកតាមដានសេដ្ឋកិច្ចលើកឡើងថា ដោយសារការនាំចូលវត្ថុធាតុដើមច្រើនពីប្រទេសចិនចូលមកកម្ពុជា ក្រោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)។
    15 min
  • ក្រុមអ្នកវិភាគ៖សាលារដ្ឋត្រូវបញ្ឈប់វប្បធម៌សុំជំនួយពីសិស្សដើម្បីផ្គត់ផ្គង់ការចំណាយរបស់សាលា
    ថ្មីៗនេះ អាណាព្យាបាលសិស្សមួយចំនួនបានបញ្ចេញប្រតិកម្មជុំវិញសំណើរបស់សាលារៀនរដ្ឋឲ្យសិស្សចូលរួមបង់វិភាគទានចំនួន ១ម៉ឺនរៀល ឬលើសពីនេះដើម្បីផ្គត់ផ្គង់ការចំណាយថ្លៃទឹក ភ្លើង រួមទាំងសេវាអនាម័យរបស់សាលា។ អាណាព្យាបាលសិស្សបានចាត់ទុកការអំពាវនាវនេះ​ថាហាក់បីដូច​ជារដ្ឋកំពុងខ្វះខាតថវិកាសម្រាប់ទ្រទ្រង់ការចំណាយរបស់សាលារដ្ឋ។ ចំណែកអ្នកវិភាគសង្គមបានស្នើឱ្យក្រសួងអប់រំជួយពិនិត្យលើការចំណាយថវិការដ្ឋប្រចាំឆ្នាំរបស់សាលារៀនរដ្ឋនីមួយៗ​ដើម្បី​ធានាថា ការ​ចាយវាយនោះ​មានតម្លាភាព ចំគោលដៅ និង​គ្មាន​អំពើពុករលួយ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយលើសលប់លើវិស័យអប់រំដែលមានប្រមាណ ១៦%នៃកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ។
    13 min
  • តើរដ្ឋាភិបាលថ្មីគួរមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីរំងាប់សំណុំរឿងកំពង់ផែរាម?
    នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាសាធារណៈឡើងវិញថា ការធ្វើទំនើបកម្មកងទ័ពនៅកំពង់ផែរាម គឺដូចនឹងប្រទេសផ្សេងទៀតដែរ។ ការបញ្ជាក់ដូចនេះរបស់លោកហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ មករាឆ្នាំ២០២៤។ តែអ្នកតាមដានបញ្ហានយោបាយតំបន់នៅតែយល់ថា ការបញ្ជាក់ជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មិនទាន់អាចជម្រះមន្ទិលសង្ស័យរបស់ប្រទេសលោកខាងលិចខ្លះ ចំពោះវត្តមានយោធាចិនលើទឹកដីកម្ពុជាបានដែរ។ តើរដ្ឋាភិបាលថ្មីរបស់កម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរំងាប់សំណុំរឿងកំពង់ផែរាមពីក្រសែភ្នែកបស្ចិមលោក?
    13 min
  • អ្នកជំនាញ៖ ត្រូវអនុវត្តអនុសាសន៍នាយករដ្ឋមន្ត្រីឲ្យមានប្រសិទ្ធភាពទើបអាចបន្ថយគ្រោះថ្នាក់ចរាចរណ៍
    ទោះជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីចុងសប្តាហ៍កន្លងទៅនៅភ្នំពេញ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់បានកន្លងផុតទៅក្តី តែប្រមុខរដ្ឋាភិបាល​កម្ពុជានៅតែបន្តរំលឹកឲ្យអាជ្ញាធរបង្កើនការរឹតបន្តឹងការអនុវត្តន៍ច្បាប់។ ​នៅក្នុងពិធីបិទ​សន្និបាតក្រសួងព័ត៌មាននៅល្ងាចថ្ងៃអង្គារ ទី២៣ មករា លោក ហ៊ុន ម៉ាណែត ​បានបញ្ជាទៅមេប៉ូលីសជាតិឲ្យពិនិត្យមើលឡើងវិញពីការអនុវត្តន៍ច្បាប់ចរាចរណ៍ ព្រមទាំងរកដំណោះស្រាយផ្សេងៗដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ​សម្រាប់អ្នកជំនាញ គេត្រូវអនុវត្តអនុសាសន៍នាយករដ្ឋមន្ត្រីឲ្យមានប្រសិទ្ធភាព​ទើបអាចបន្ថយគ្រោះថ្នាក់​ចរាចរណ៍បាន។
    13 min
  • តើការស្នើសាងសង់ «ស្តូបបញ្ចប់និទណ្ឌភាព» មានអត្ថន័យយ៉ាងណា?
    នៅថ្ងៃទី២២ ខែមករា ក្រុមអង្គការសង្គមស៊ីវិល សហជីពចំនួន ៥៥ស្ថាប័នបានដាក់ញត្តិមួយជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដោយស្នើសុំកសាងស្តូបនៅរាជធានីភ្នំពេញដើម្បី «បញ្ឈប់វប្បធម៌និទណ្ឌភាព»។ ជាមួយនឹងការភ្ជាប់ឃ្លាថា «យុត្តិធម៌សង្គមគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព» ក្រុមអង្គការសង្គមស៊ីវិលបានរំលឹកដល់រដ្ឋាភិបាលឲ្យបំពេញកាតព្វកិច្ចលុបបំបាត់វប្បធម៌និទណ្ឌភាព និងការធានាឯករាជ្យប្រព័ន្ធយុត្តិធម៌។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌បានតបវិញដោយចាត់ទុកការស្នើរបស់ក្រុមអង្គការសង្គមស៊ីវិលមានបង្កប់គំនិតនយោបាយ និងថាគ្មាននិទណ្ឌភាពទេនៅកម្ពុជា។
    10 min
  • អ្នកតាមដានសង្គម៖គ្រោះថ្នាក់ចរាចរណ៍ឈានដល់កម្រិតអាសន្នដែលមិនគួរបន្តធ្វើព្រងើយកន្តើយ
    គ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នាបង្កដោយរថយន្តទំនើប និងអ្នកបើកជា បុគ្គលមានឋានៈកំពុងបំផុសឲ្យ មានប្រតិកម្មពីមហាជន និងអ្នកតាមដានបញ្ហាសង្គម។ ពួកគេបានទម្លាក់កំហុសល់ើទៅលើគ្រឿងស្រវឹង និងឥទ្ធិពលនៃការផ្សព្វផ្សាយយ៉ាងសំបូរបែបរបស់គ្រឿងស្រវឹង។ អ្នកតាមដានសង្គមលើកឡើងថា គ្រោះចរាចរណ៍ ឈាន ដល់កម្រិតប្រកាសអាសន្ន ព្រោះគ្រោះថ្នាក់ចរាចរណ៍នារយៈពេលចុងក្រោយនេះកាន់តែអាក្រក់ និងសាហាវជាងកូវីដ១៩ទៅទៀត។ នៅ ចំពោះមុខ ក្តីកង្វល់មួយនេះ ក្រសួងមហាផ្ទៃមិនបានឈរឳបដៃនៅស្ងៀមដោយបង្ហើបពីលទ្ធភាពបង្កើតច្បាប់ចរាចរណ៍ថ្មី ឬការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ចាស់។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners