ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការបង្កើនទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃទៅជាដៃគូយុទ្ធសាស្រ្តមានផលប្រយោជន៍អ្វីខ្លះ?
    កម្ពុជានិងថៃ បានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលដៅបង្កើនផលប្រយោជន៍រួម។ ការបង្កើនទំនាក់ទំនងនេះ ធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថៃក្នុងថ្ងៃទី៧ កុម្ភៈ។ សម្រាប់អ្នកតាមដានសេដ្ឋកិច្ច ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ថៃ នឹងទាញបានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ តែអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថា  នេះជាឈ្នាន់របស់រដ្ឋាភិបាលកម្ពុជាដើម្បីបង្ក្រាបក្រុមប្រឆាំងរស់នៅក្នុងប្រទេសថៃ។
    11 min
  • ហេតុអ្វី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មិនមាន​ការ​ថមថយ​?
    របាយការណ៍​របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក​បង្ហាញនៅថ្ងៃពុធ ទី​០៧ ខែកុម្ភៈនេះថា ករណី​គ្រោះថ្នាក់ចរាចរណ៍ពេញ​ ១ឆ្នាំ២០២៣ ​នៅតែមានការកើនឡើង​។ បើធៀបនឹងឆ្នាំ ​២០២២ គឺកើនឡើង ​១១%។​ តាមរបាយការណ៍ឆ្នាំ​២០២៣ គ្រោះថ្នាក់ចរាចរណ៍បាន​កើតឡើងជាង ​៣ ៣០០លើក ​ក្នុងនោះ៥៥% គ្រោះថ្នាក់​ពេលយប់ ​ហើយបណ្តាលឲ្យស្លាប់ ​១ ៥៩០នាក់​ ក្នុងនោះ៨០% ​អ្នកជិះម៉ូតូ ​និងរបួសជាង ​៤ ៥០០នាក់។ មូលហេតុ​ចម្បងនៃគ្រោះថ្នាក់​ចរាចរណ៍ឆ្នាំ២០២៣ ​គឺការបើកបរលើស​ល្បឿន ៤១% និង​មិនគោរពសិទ្ធិអ្នក​ដទៃ ២២%។ ចំណែកបើកបរ​ដោយស្ថានភាពស្រវឹង​មានតែ ៣% ប៉ុណ្ណោះ។​ ចំណុចចុងក្រោយមួយនេះ​បង្កជាចំងល់ពី​អ្នកពាក់ព័ន្ធនានា។​ តើអ្វីទៅជាមូលហេតុ​ពិតប្រាកដដែលធ្វើ​ឲ្យមាន​គ្រោះថ្នាក់ចរាចរណ៍​មិនថមថយ និងថា​តើភាគីពាក់ព័ន្ធ​មានដំណោះស្រាយ​យ៉ាងណាខ្លះ​?
    16 min
  • តើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជាកាន់តែរួមតូច?
    សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរត្រូវបានធានាដោយច្បាប់ត្រង់មាត្រា៤២ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តែអ្នកតាមដានសង្គមយល់ថា សិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ អ្នកនយាបាយ និងបណ្តាអង្គការសង្គមស៊ីវិលបានទទួលរងការរឹតត្បិតនៅក្រោមអំណាចរបស់បុគ្គលមួយក្រុម។ តាមអ្នកតាមដានសង្គម អ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលដែលនិយាយប៉ះពាល់ដល់បុគ្គលអ្នកមានអំណាច ឬស្ថាប័នណាមួយតែងរងពាក្យបណ្តឹងពីបទបរិហាកេរ្តិ៍ ឬបទញុះញង់។ អ្វីដែលអ្នកតាមដានសង្គមចង់បាន គឺចង់ឲ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការចេះយោគយល់ អធ្យាស្រ័យ និងសាមគ្គីគ្នាដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំដោយមិនត្រូវយកខ្មែរណាម្នាក់ជាសត្រូវ។
    14 min
  • អ្នកឃ្លាំមើល៖ ការចាប់ខ្លួនសកម្មជនខ្មែរនៅថៃគឺទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត
    អ្នកឃ្លាំមើល​ស្ថានការណ៍នយោបាយ យល់ឃើញថា ការដែល​អាជ្ញាធរថៃ​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​៣នាក់​នៅប្រទេសថៃកាលពីថ្ងៃទី២កុម្ភៈ២០២៤ គឺដើម្បីទប់ស្កាត់​ចលនាបាតុកម្ម​ប្រឆាំងនឹងវត្តមានលោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងទៅប្រទេសថៃនៅសប្តាហ៍ក្រោយ។ សកម្មជនខ្មែរ៣នាក់​ដែលជាជនភៀសខ្លួនត្រូវបាន​អាជ្ញាធរថៃ​ចាប់​ខ្លួននោះ មាន លោក គង់ រ៉ៃយ៉ា និងលោក ផន ផាន់ណា ជាអតីតសមាជិកគណបក្សភ្លើងទៀន និងម្នាក់ទៀតឈ្មោះ លឹម សុខា ជាអនុប្រធានគណកម្មការជនភៀសខ្លួនខ្មែរនៅបាងកក។ នេះបើតាមសារព័ត៌មានរបស់សិង្ហបុរី​ CNA។
    10 min
  • អ្នកឃ្លាំមើល៖ ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចមិនត្រូវប្រើហិង្សា
    ក្រុមកងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប នៅយប់ថ្ងៃទី៣១មករា ២០២៤ បានឃាត់ខ្លួនជនសង្ស័យពីររូប នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រួចបើករត់គេច។ ក្រោយការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនោះ រីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញពីការវាយដំហិង្សារវាងកម្លាំងសមត្ថកិច្ច និងជនសង្ស័យ។ សម្រាប់អ្នកឃ្លាំមើល នេះជារូបភាពពិបាកទទួលយក និងធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអាចំពោះកម្លាំងសមត្ថកិច្ច។ បើតាមអ្នកឃ្លាំមើល ការឃាត់ជនសង្ស័យណាមួយ នគរបាលគួរតែធ្វើឡើងដោយសន្តិវិធី បញ្ចៀសរូបភាពហិង្សា។
    13 min
  • ក្រុមអ្នកវិភាគ៖ចំណាត់ការបង្រា្កបគ្រូបារមីក្លែងបន្លំត្រូវធ្វើឡើងដោយស្មើភាព
    នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងធម្មការនិងសាសនាបានកោះហៅគ្រូបារមីតាមបណ្តាញសង្គមចំនួន៦រូបឲ្យធ្វើកិច្ចសន្យាផ្តិតមេដៃ បញ្ឈប់សកម្មភាពបោកបញ្ឆោតប្រជាពលរដ្ឋ។ ចំណាត់ការនេះធ្វើឡើងក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលឡើងវិញ អំពីសកម្មភាពគ្រូបារមីមួយចំនួន ដែលធ្វើសកម្មភាពសាសនាខុសច្បាប់តាមបណ្តាញសង្គម។ សម្រាប់ក្រុមអ្នកតាមដានសង្គម នេះជាចំណាត់ការមួយល្អ និងទាន់ពេលវេលាដើម្បីបញ្ចៀសកុំឲ្យប្រជាពលរដ្ឋមានជំនឿងប់ងល់ខ្វះការពិចារណា។ ជាមួយគ្នានេះ ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា ចំណាត់ការលើក្រុមគ្រូបារមីក្លែងបន្លំទាំងនោះក៏ត្រូវធ្វើឡើងដោយស្មើភាព និងមិនត្រូវគិតអាងខ្សែឬខ្នងអ្វីឡើយ។
    11 min
  • តើកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុអាចហុចផលវិជ្ជមានកម្រិតណា?
    នៅថ្ងៃទី៣១ មករា ប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។ កម្មវិធីពិសេសនេះមានទិសដៅសំខាន់ៗដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាប៉ូលសេដ្ឋកិច្ចចម្បងមួយរបស់កម្ពុជា និងពង្រើកមុខមាត់ខេត្តឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង។ តាមកម្មវិធីពិសេសថ្មីដដែលនេះ រដ្ឋាភិបាលក៏នឹងបង្កើនការទាក់ទាញអ្នកវិនិយោគពីបរទេសឲ្យបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ រួមនឹងការដោះស្រាយបញ្ហាអគារជាប់គាំងផង។ អ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យបានសាទរ និងសង្ឃឹមម៉ុតមាំថា វិបត្តិជាប់គាំងផ្នែកអចលនទ្រព្យ និងការវិនិយោគក្នុងខេត្តនឹងអាចដោះស្រាយបានក្នុងរយៈពេលដ៏ឆាប់។ តែដើម្បីភាពរីកចម្រើននៃខេត្តព្រះសីហនុ អ្នកជំនាញទាំងនោះក៏បានស្នើឱ្យអាជ្ញាធរធ្វើការដោយគិតពីផលប្រយោជន៍រួម និងអនុវត្តឱ្យដូចភ្លៀងរលឹម។
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners