ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើពានអន្តរជាតិដែលកម្ពុជាទទួលបានអាចផ្តល់សន្ទុះវិស័យទេសចរណ៍កម្រិតណា?
    កម្ពុជាទើបទទួលបានពានរង្វាន់ជាប្រទេសគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេក្នុងតំបន់អាស៊ីសម្រាប់ឆ្នាំ២០២៣។ ពានរង្វាន់ដែលផ្តល់ដោយស្ថាប័នផ្តល់ពានរង្វាន់វិស័យទេសចរណ៍បានទទួលការសាទរ  ពិសេសពីសំណាក់ភាគីប្រតិបត្តិករក្នុងវិស័យទេសចរណ៍។ តាមប្រតិបត្តិករ កំណើនភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះសួរថា តើពានអន្តរជាតិមួយនេះអាចចូលរួមជួយផ្តល់សន្ទុះដល់វិស័យទេសចរណ៍កម្ពុជាបានកម្រិតណាដែរ?
    10 min
  • តើកំណើនចំនួនឧកញ៉ានៅកម្ពុជាឆ្លុះបញ្ចាំងយ៉ាងណាចំពោះវិស័យសេដ្ឋកិច្ច?
    នៅ​ក្នុង​ឆ្នាំ​២០២៣​ ចំនួន​ឧកញ៉ា​នៅ​កម្ពុជា​បាន​កើន​ឡើង​ ២៤២​រូប​បន្ថែម​ ទៀត​ដែល​ ធ្វើ​ឲ្យ​ចំនួន​ឧកញ៉ាសរុប​មាន​ជាង ១៥០០​រូប​។ ​នេះបើ​តាម​សៀវ​ភៅ​រាជ​កិច្ច ​ដែល​ត្រូវ​បាន​ដក​ស្រង់​ចុះ​ផ្សាយ​ដោយ​គេហ​ទំព័រ ​«កំណត់ត្រា»​។ ​តាម​ក្រុម​អ្នក​ឃ្លាំមើល ​ក្រុម​ឧកញ៉ា​ទាំង​នេះបាន​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ ប្រសិន​បើ​ពួកគេ​រក​ស៊ី​ស្រប​ច្បាប់​។​ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​កម្ពុជា​ប្រមាណ ​១៧​លាន​នាក់ តើ​កំណើន​ឧកញ៉ា​យ៉ាង​ច្រើន​បែប​នេះ​ឆ្លុះ​បញ្ចាំង​យ៉ាង​ណា ​ខណៈ​ដែល​មាន​ពលរដ្ឋ​ជិត​ ២០% ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ​?
    12 min
  • ករណីចាក់ថ្មចូលទន្លេមេគង្គ៖ អ្នកតាមដានស្នើឱ្យដាក់ទោសអ្នកប្រព្រឹត្តនិងដកហូតងារឧកញ៉ា
    ករណីចាក់ថ្មចូលក្នុងទន្លេមេគង្គក្នុងខេត្តកំពង់ចាម នៅតែជាប្រធានបទវែកញែកខ្លាំងពីសាធារណជន និងក្រុមអង្គការសង្គមស៊ីវិល ចំពោះការអនុវត្តច្បាប់លើបុគ្គលដែលបានល្មើសច្បាប់។ អ្នកការពារបរិស្ថាន និងសង្គមជំរុញឱ្យមន្ត្រីអ្នកអនុវត្តច្បាប់ដាក់ទោសលើឧកញ៉ា ទន់ ឆៃអ៊ាងដែលជាអ្នកចាក់ថ្មចូលទន្លេមេគង្គ និងមិនត្រូវឃុបឃិតគ្នាឱ្យបុគ្គលរូបនេះរួចទោសឡើយ។ បន្ថែមពីនេះ ពួកគេក៏ចង់ឃើញឧកញ៉ារូបនេះទទួលទោសដូចគ្នានឹងការដាក់ទោសលើសកម្មជនការពារបរិស្ថាន ឬពលរដ្ឋធម្មតា រួមនឹងស្នើឱ្យដកគោរមងារជាឧកញ៉ាផង ដើម្បីរក្សាភាពស្អាតស្អំដល់ឧកញ៉ាដទៃទៀត។
    13 min
  • តើកម្ពុជាត្រូវធ្វើអ្វីខ្លះ ដើម្បីធានានិរន្តរភាពតម្លៃស្រូវកសិករ?
    មួយរយៈកាលចុងក្រោយនេះ ប្រជាកសិករបានបង្ហាញក្តីបារម្ភចំពោះតម្លៃស្រូវដែលកំពុងធ្លាក់ចុះនៅលើទីផ្សារ។ ជាក់ស្តែងតម្លៃស្រូវធ្លាប់លក់បាន ១៣០០រៀលក្នុងមួយគីឡូក្រាម បានធ្លាក់មកត្រឹម៩០០រៀលក្នុងមួយគីឡូក្រាម។ ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកកសិកម្ម បានលើកជាយោបល់ឲ្យរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា អន្តរាគមន៍ចំពោះតម្លៃស្រូវកសិករដែលកំពុងធ្លាក់ថ្លៃនេះ។
    12 min
  • ករណីចាក់ថ្មចូលទន្លេមេគង្គ៖អ្នកវិភាគស្នើឱ្យដកតួនាទីអាជ្ញាធរនៅមូលដ្ឋានព្រោះអសមត្ថភាព
    ថ្មីៗនេះ មានករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គជម្រៅ៥៥ម៉ែត្រស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមពីបុគ្គលម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ។ សកម្មភាពនេះត្រូវបានរដ្ឋបាលខេត្តកំពង់ចាមអះអាងថា ពុំមានច្បាប់អនុញ្ញាតទេ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនៅថ្ងៃទី២២ កុម្ភៈ អាជ្ញាធរខេត្តបានតម្រូវឱ្យម្ចាស់ដីដែលកំពុងចាក់ថ្មចូលផ្ទៃទន្លេនោះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និងត្រូវកាយថ្មចេញឱ្យអស់ក្នុងរយៈពេលកំណត់៧០ថ្ងៃ។ ចំណែកអភិបាលរងខេត្តកំពង់ចាមក៏បានបញ្ជាក់ដែរថា រដ្ឋបាលខេត្តកំពុងរៀបចំពាក្យបណ្តឹងទៅតុលាការ និងបន្តចុះពិនិត្យទីតាំងចាក់ថ្មនេះបន្តទៀត។ តែអ្វីដែលក្រុមអ្នកវិភាគចង់បានលើសពីនេះ គឺការដកមន្ត្រីនៅមូលដ្ឋានចេញពីតួនាទីដោយពួកគេយល់ថា ជាករណីឃុបឃិតរវាងម្ចាស់ដី និងអាជ្ញាធរនៅមូលដ្ឋាន៕
    12 min
  • ក្រុមអ្នកឃ្លាំមើល៖អប់រំ និងសុខាភិបាលជាវិស័យដែលរដ្ឋត្រូវពង្រឹងនៅថ្នាក់មូលដ្ឋាន
    នៅថ្ងៃព្រហស្បតិ៍ ទី២២កុម្ភៈនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានអះអាងអំពីការបន្តពង្រឹងសេវាសាធារណៈ ដោយផ្តោតទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។ តាមលោកហ៊ុន  ម៉ាណែតសេវាសាធារណៈទាំងពីរនេះនឹងត្រូវផ្តោតយកចិត្តទុកដាក់ចេញពីថ្នាក់មូលដ្ឋានជាមុន។ ក្រុមអ្នកតាមដានបញ្ហាសង្គមកត់សម្គាល់ថា នេះជាយន្តការល្អ  តែរដ្ឋត្រូវមានយន្តការត្រួតពិនិត្យ និងបើកទូលាយចំពោះមតិវាយតម្លៃរបស់ប្រជាពលរដ្ឋដែលទទួលសេវាទាំងនោះនៅថ្នាក់មូលដ្ឋានដូចគ្នា។
    12 min
  • តើលទ្ធផលនៃការទូតសេដ្ឋកិច្ចកម្ពុជាអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចសកលបានដែរឬទេ?
    មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងរយៈពេល៦ខែនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី កម្ពុជាទទួលបានលទ្ធផលផ្លែផ្កានៃការទូតសេដ្ឋកិច្ចច្រើនលើសពីការរំពឹងទុក។ នេះជាការអះអាងធ្វើឡើងនៅក្នុងសន្និសីទ​សារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ក្នុងថ្ងៃទី១៩ កុមុ្ភៈ ឆ្នាំ២០២៤។ សន្និសីទដដែលនេះ ក៏បានរំលេចផងដែរថានៅខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន៣២ ដែលមានទឹកប្រាក់សរុបប្រមាណ១៨៧លានដុល្លារ និងអាចបង្កើតការងារជិត ២៩០០០កន្លែង។ តែអ្នកជំនាញសេដ្ឋកិច្ចនៅក្រៅរដ្ឋាភិបាលអះអាងថា គ្រឹះសេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយមិនអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលបានឡើយ។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners