ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • សង្គមស៊ីវិលរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់សកម្មជនថៃ ក្រោយសមត្ថកិច្ចបិទការស៊ើបអង្កេត
    អាជ្ញាធរកម្ពុជាសម្រេចបិទបញ្ចប់ដំណាក់កាលស៊ើបអង្កេតលើករណីបាត់ខ្លួនសកម្មជនថៃ វ៉ាន់ ឆាឡឹមនៅកម្ពុជា ខណៈសមត្ថកិច្ចកំពុងរៀបចំរបាយការណ៍ស៊ើបអង្កេតទៅកាន់តុលាការដើម្បីបន្តនីតិវិធីច្បាប់បន្ថែម។ ក្រោយបិទការស៊ើបអង្កេត ក្រុមអង្គការសង្គមស៊ីវិល និងអ្នកនយោបាយក្រៅរដ្ឋាភិបាលយល់ថា ពន្លឺយុត្តិធម៌របស់ជនរងគ្រោះកាន់តែខិតជិតចូលមកដល់ ខណៈពួកគេក៏ស្នើឱ្យតុលាការកាត់សេចក្តីដោយត្រូវឈរការលើពិត ជាជាងការពារ។ ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិវិញអះអាងថា សមត្ថកិច្ចនឹងបើកការស៊ើបអង្កេតជាថ្មីប្រសិនបើមានការស្នើពីតុលាការ។
    12 min
  • ហេតុអ្វីតម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះ ខណៈប្រជាពលរដ្ឋកំពុងប្រមូលផល?
    ប្រជាពលរដ្ឋដែលជាអ្នកដាំស្វាយចន្ទីបានត្អូញត្អែរពីការធ្លាក់ថ្លៃតម្លៃគ្រាប់ស្វាយចន្ទី។ បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្រស់មួយគីឡូបានធ្លាក់ពី៥០០០រៀល មក ៤៥០០រៀល។ អ្នកសេដ្ឋកិច្ចយល់ថា តម្លៃគ្រាប់ស្វាយចន្ទីធ្លាក់ថ្លៃដោយសារឈ្មួញវៀតណាមជាអ្នកទម្លាក់។ ចំណែកក្រសួងកសិកម្មបានអះអាងថា ការធ្លាក់តម្លៃគ្រាប់ស្វាយចន្ទីពេលនេះប៉ះពាល់តែអ្នកផលិតតូចតាចដោយសារពួកគេចំណាយថ្លៃដើមខ្ពស់ និងទទួលបានទិន្នផលទាប។
    14 min
  • ហេតុអ្វី​នៅបន្ត​មាន​កំហុស​ដដែល​ៗ​ចំពោះ​ការ​ផលិត​វណ្ណកម្ម ​សិល្បៈ ​វប្បធម៌​ខ្មែរ​?
    ជារឿយៗ​គេសង្កេត​ឃើញថា ​ការ​ផលិត​វណ្ណកម្ម​បទចម្រៀង ​វីដេអូ ​និង​ទំរង់សិល្បៈ​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​អំឡុង​ទសវត្សរ៍​ចុងក្រោយ​នេះ តែង​មាន​កំហុស​ឆ្គង​ជា​បន្តបន្ទាប់​។ ​នៅដំណាក់កាល​ចុងក្រោយ​នេះ ការ​ចេញ​បទចម្រៀង​របស់​ផលិតកម្ម​ថោន ​តាមរយៈ​បទ«​Team ​ទឹកត្នោត​ជូរ​» ក៏រង​នូវ​ការរិះគន់​ពីសំណាក់​មហាជន​តាមរយៈ​បណ្តាញ​សង្គម​យ៉ាង​ផុលផុស​។ រិះគន់​ដោយសារ​តែបទភ្លេង​នៃ​ចម្រៀង​នេះដូចគ្នា​ទៅនឹង​បទ​«ដែន​ដី​ខ្មែរ»​ ដែលជា​ព្រះរាជ​និពន្ធ​របស់​សម្តេច​ព្រះសង្ឃរាជ ​ជួន ណាត​។ ​ភ្លាម​ៗ​ដែរ​ ក្រសួង​វប្បធម៌​ក៏បាន​ចេញមក​ព្រមាន​ផលិតកម្ម​ថោន​ឲ្យលុប​ចម្រៀងនេះ​ចោលជា​បន្ទាន់​ពី​បណ្តាញ​សង្គម និង​ស្នើឲ្យ​ធ្វើការ​សុំទោស​ជា​សាធារណៈ​។
    9 min
  • ទំនាស់ដីធ្លី៖ ហេតុអ្វីអំពើហិង្សាផ្ទុះអាវុធបានកើតឡើងជាថ្មី?
    នៅថ្ងៃទី០៦មីនាឆ្នាំ២០២៤ ប្រជាពលរដ្ឋមួយក្រុម និងអាជ្ញាធរខេត្តព្រះវិហារ បានប៉ះទង្គិចគ្នាពាក់ព័ន្ធទំនាស់ដីធ្លី ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ ការប្រឈមមុខដាក់គ្នា បានឈានទៅផ្ទុះជាអំពើហិង្សា ដោយសារប្រជាពលរដ្ឋបានប្រើប្រាស់ដបសាំង កាំបិត និងផ្គាក់ ជាហេតុនាំឲ្យកងកម្លាំងផ្ទុះអាវុធតបត។ ការប៉ះទង្គិចនេះ នាំឲ្យភាគីសង្គមស៊ីវិល សម្តែងការសោកស្តាយ ចំពោះហេតុការណ៍ដែលកើតឡើង។ បើតាមក្រុមអង្គការសង្គមស៊ីវិល អាជ្ញាធរជាកងកម្លាំងគួរតែបញ្ឈប់ការប៉ះទង្គិចជាមួយពលរដ្ឋ ដោយប្រើប្រាស់អាវុធ រួចដោះស្រាយដោយសន្តិវិធី។
    13 min
  • អ្នកជំនាញ៖ សំណង់នានាក្នុងវត្តអារាម ត្រូវតែគោរពទៅតាមក្បួនខ្នាតព្រះពុទ្ធសាសនា
    ព្រះចៅអធិការវត្តវត្តគិរីសាលវ័នហៅវត្តថ្មីបានសុំទោសជាសាធារណៈ ខណៈមហាជននាំគ្នារិះគន់លើរចនាបថ នៃមហាកុដិ នៅក្នុងវត្តមួយកន្លែង ក្នុងខេត្តកំពង់ចាម។ បើតាមព្រះចៅអធិការវត្ត ការជ្រើសរចនាបថបែបទំនើបដូចម៉ូតផ្ទះវីឡានេះ គឺដើម្បីឲ្យមានភាពទាក់ទាញ ប៉ុន្តែនៅផ្នែកខាងក្នុងពោពេញដោយរចនាបថបែបព្រះពុទ្ធសាសនាសុទ្ធសាធ។ ទោះជាយ៉ាងណា អ្នកជំនាញវប្បធម៌លើកឡើងថា រាល់ការកសាងសមិទ្ធផលនៅក្នុងវត្តអារាម គឺត្រូវតែគោរពទៅតាមក្បួនខ្នាត និងវប្បធម៌របស់ខ្មែរ បើពុំដូច្នោះទេ គឺដូចពាក្យចាស់ពោលថា «បើវប្បធម៌រលត់ ជាតិនឹងរលាយ»។
    13 min
  • ហេតុអ្វីពលរដ្ឋកម្ពុជាជាង៨០%មិនសូវចាប់អារម្មណ៍នឹងនយោបាយ?
    យោងតាមការស្ទង់មតិមួយរបស់អង្គការតម្លាភាពកម្ពុជា ពលរដ្ឋខ្មែរដែលចាប់អារម្មណ៍ខ្លាំងទៅលើកិច្ចការនយោបាយក្នុងប្រទេសមានត្រឹមតែ១៧ភាគរយប៉ុណ្ណោះ ខណៈ៨២ភាគរយទៀតចាប់អារម្មណ៍តិចតួចឬគ្មានទាល់តែសោះ។ បើតាមការ​ស្ទង់​មតិនេះ យុវជនខ្មែរដែលចាប់អារម្មណ៍ផ្នែកនយោបាយភាគច្រើនគឺជាបុរសមានការអប់រំខ្ពស់នៅទីប្រជុំជន។ ក្រុមអ្នកតាមដានសង្គម យល់ថា កត្តាដែលធ្វើឱ្យពលរដ្ឋខ្មែរមិនខ្វល់ខ្វាយរឿងនយោបាយអាចដោយសារហេតុផលច្រើនយ៉ាងណា។ តែហេតុផលចម្បង គឺការខ្លាចរអានិងការគំរាមកំហែងពីអាជ្ញាធរ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលវិញ អះអាងថា កម្ពុជាផ្តល់សេរីភាពផ្នែកនយោបាយ​ហូរហៀរទៅហើយ។
    15 min
  • តើបាតុកម្មពលរដ្ឋខ្មែរនៅអូស្ត្រាលី ឲ្យរដ្ឋាភិបាលស្តារប្រជាធិបតេយ្យ មានទម្ងន់កម្រិតណា?
    ប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅប្រទេសអូស្ត្រាលី បានធ្វើបាតុកម្មនៅថ្ងៃទី២មីនានេះ នៅមុខវិមានរដ្ឋសភាអូស្ត្រាលី ប្រឆាំងនឹងវត្តមានប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ អ្វីដែលអ្នកធ្វើបាតុកម្មចង់បាន គឺរដ្ឋាភិបាលកម្ពុជា ត្រូវស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ និងបើកលំហសេរីភាពបញ្ចេញមតិ។ ក៏ប៉ុន្តែពីភាគីរដ្ឋាភិបាលកម្ពុជា ចាត់ទុកការធ្វើបាតុកម្មនេះ គ្រាន់តែជារូបភាពដដែលៗរបស់ក្រុមអ្នកប្រឆាំង ដោយមិនបានរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាឡើយ។
    15 min
  • ៤ខែក្រោយដាក់ឲ្យដំណើរការ ព្រលានយន្តហោះថ្មីខេត្តសៀមរាបបន្តមានបញ្ហាដែលត្រូវដោះស្រាយ?
    អំឡុង៤ខែមកនេះ ព្រលានយន្តហោះអន្តរជាតិថ្មីបានស្រូបទាញកំណើនភ្ញៀវទេសចរបរទេសក្នុងកម្រិតតិចតូច។ តិចតួចដែលអ្នកជំនាញផ្នែកទេសចរណ៍កត់សម្គាល់ឃើញបញ្ហាទាំងនេះកើតមានដោយសារតែកង្វះនៃការធ្វើបដិសណ្ឋារកិច្ច និងភាពខ្វះចន្លោះផ្នែកសេវាកម្ម រួមនឹងបញ្ហាមួយចំនួនផង។ អ្វីដែលពួកគេចង់បាននាពេលនេះ គឺស្នើឱ្យរដ្ឋាភិបាលពិនិត្យលើបញ្ហាខាងលើឡើងវិញ ពិសេសតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនៅតំបន់ឆ្ងាយ ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា។ ចំណែកខាងអាកាសចរណ៍ស៊ីវិលវិញនឹងទទួលមតិរិះគន់ទាំងនេះយកទៅពិនិត្យ និងកែលម្អបន្ថែម។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,111 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners